« ការត្រៀមខ្លួនជាស្រេចរបស់ខ្ញុំសម្រាប់អាជីវកម្មដ៏ជោគជ័យ ៖ ចាប់ផ្ដើម » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការត្រៀមខ្លួនជាស្រេចរបស់ខ្ញុំសម្រាប់អាជីវកម្មដ៏ជោគជ័យ ៖ ចាប់ផ្ដើម »
ចាប់ផ្ដើម
ម៉ោងជាអតិបរមា ៖ ២០ នាទី
អធិស្ឋានបើក ។
សូមណែនាំខ្លួន ។ សូមឲ្យពួកអ្នកម្នាក់ៗចំណាយពេលមួយនាទីចែកចាយឈ្មោះ និងព័ត៌មានអំពីខ្លួនអ្នក ។
សូមស្វាគមន៍មកកាន់ក្រុមភាពខ្លួនទីពឹងខ្លួនរបស់យើង !
អាន ៖
យើងនឹងធ្វើការរួមគ្នាជាក្រុមមួយ ដើម្បីជួយគ្នាទៅវិញទៅមកចាប់ផ្ដើម និងពង្រីកអាជីវកម្មរបស់យើង ។ យើងក៏មានគោលដៅកាន់តែធំផងដែរ ៖ ដើម្បីប្រែកាន់តែមានភាពខ្លួនទីពឹងខ្លួន ដូច្នេះយើងអាចបម្រើអ្នកដទៃបានកាន់តែល្អប្រសើរ ។
តើរឿងនេះដំណើរការយ៉ាងដូចម្ដេច ?
អាន ៖
ក្រុមខ្លួនទីពឹងខ្លួនដំណើរការដូចជាក្រុមប្រឹក្សាមួយ ។ វាគ្មានគ្រូបង្រៀន ឬអ្នកជំនាញនោះទេ ។ ផ្ទុយទៅវិញ យើងគ្រាន់តែធ្វើតាមឯកសារដែលបានសរសេរមកប៉ុណ្ណោះ ។ ជាមួយនឹងការណែនាំពីព្រះវិញ្ញាណ នោះយើងនឹងជួយគ្នាទៅវិញទៅមកដូចតទៅនេះ ៖
-
បរិច្ចាគដោយស្មើភាពគ្នាលើការពិភាក្សា និងសកម្មភាពនានា ។ គ្មាននរណាម្នាក់គួរតែនិយាយច្រើនលើសលុបឡើយ ជាពិសេសអ្នកសម្របសម្រួល ។
-
ស្រឡាញ់ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ។ បង្ហាញចំណាប់អារម្មណ៍ សួរសំណួរ ហើយរៀនពីគ្នាទៅវិញទៅមក ។ បង្ហាញការគោរពចំពោះអារម្មណ៍នានា ដោយបង្កើតបរិយាកាសសុវត្ថិភាពមួយដែលមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អនឹងចូលរួមចែកចាយ ។
-
រក្សាយោបល់ដោយសម្ងាត់ ។
-
ចែកចាយយោបល់វិជ្ជមាន និងទាក់ទងគ្នា ។
-
ធ្វើ និងរក្សាការតាំងចិត្ត ។
អែលឌើរ អិម រ័សុល បាឡឺដ បានបង្រៀនថា « គ្មានបញ្ហាណាមួយនៅក្នុងគ្រួសារ វួដ ឬស្តេកដែលមិនអាចដោះស្រាយបានឡើយ ប្រសិនបើយើងស្វែងរកដំណោះស្រាយតាមរបៀបរបស់ព្រះអម្ចាស់ដោយការប្រឹក្សា—ជាការប្រឹក្សាដោយពិតប្រាកដ —ជាមួយគ្នាទៅវិញទៅមកនោះ » ( Counseling with Our Councils បានធ្វើកំណែថ្មី [ ឆ្នាំ ២០១២ ] ទំព័រ ៤ ) ។
មើល ៖
« My Self-Reliance Group » មាននៅគេហទំព័រ srs.lds.org/videos ។
ពិភាក្សា ៖
តើអ្នកបានរៀនអ្វីខ្លះអំពីក្រុមប្រឹក្សាដទៃទៀតដែលនឹងជួយឲ្យប្រាកដថា យើងមានក្រុមមួយដែលមានប្រសិទ្ធភាព ?
តើយើងនឹងដឹងនូវអ្វីដែលត្រូវធ្វើដោយគ្មានគ្រូបង្រៀនយ៉ាងដូចម្តេច ?
អាន ៖
វាងាយទេ ។ គ្រាន់តែធ្វើតាមគម្រោងមេរៀននោះទៅ ។ មានប្រាំមួយជំហាននៅក្នុងជំពូកនីមួយៗក្នុងសៀវភៅសិក្សារបស់អ្នក ៖
-
រាយការណ៍ ៖ពិភាក្សាអំពីការរីកចម្រើនដែលអ្នកបានធ្វើអំឡុងសប្តាហ៍លើការតាំងចិត្តទាំងឡាយរបស់អ្នក ។
-
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖រំឭកអំពីគោលការណ៍មួយនៃដំណឹងល្អដែលនឹងជួយដឹកនាំទៅរកភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណកាន់តែប្រសើរឡើង ។
-
រៀន ៖រៀនអំពីជំនាញអនុវត្តជាក់ស្តែងដែលនឹងជួយដឹកនាំទៅរកភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាមកាន់តែប្រសើរឡើង ។
-
ពិចារណា ៖ស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធដើម្បីទទួលបានការបំផុសគំនិត ។
-
តាំងចិត្ត ៖សន្យាអនុវត្តតាមការតាំងចិត្តទាំងឡាយអំឡុងសប្តាហ៍ដែលនឹងជួយអ្នកឲ្យរីកចម្រើន ។
-
អនុវត្ត ៖អនុវត្តអ្វីដែលអ្នកបានរៀន ។
របៀបប្រើសៀវភៅសិក្សានេះ
|
នៅពេលអ្នកឃើញនូវការប្រាប់ទាំងនេះ សូមធ្វើតាមការដឹកនាំទាំងនេះ ៖ | ||||
|---|---|---|---|---|
|
អាន |
មើល |
ពិភាក្សា |
ពិចារណា |
សកម្មភាព |
|
សុំមនុស្សម្នាក់អានឲ្យឮៗសម្រាប់ក្រុមទាំងមូល ។ |
ក្រុមទាំងមូលមើលវីដេអូ ។ |
សមាជិកក្រុមចែកចាយគំនិតរយៈពេលពីពីរទៅបួននាទី ។ |
បុគ្គលម្នាក់ៗពិចារណា សញ្ជឹងគិត ហើយសរសេរដោយស្ងាត់ស្ងៀម ។ |
សមាជិកក្រុមធ្វើកិច្ចការរៀងៗខ្លួន ឬជាមួយអ្នកដទៃក្នុងម៉ោងជាក់លាក់ ។ |