« ការធ្វើឲ្យប្រាកដថា ខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញ ៖ តាំងចិត្ត » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការធ្វើឲ្យប្រាកដថា ខ្ញុំមានអាជីវកម្មមួយដែលមានប្រាក់ចំណេញ ៖ តាំងចិត្ត »
តាំងចិត្ត
ម៉ោងជាអតិបរមា ៖ ៥ នាទី
ការនិយាយជាមួយអ្នកដែលអាចក្លាយជាអតិថិជន
អាន ៖
ការនិយាយជាមួយអតិថិជនអាចជួយអ្នកឲ្យទទួលបានយោបល់នានា អំពីរបៀបកែលម្អសេវាកម្ម ឬផលិតផលរបស់អ្នក និងតម្លៃរបស់វាឲ្យបានសមរម្យ ។ សប្តាហ៍នេះ សូមនិយាយជាមួយអ្នកដែលអាចក្លាយជាអតិថិជនយ៉ាងហោចណាស់ឲ្យបានប្រាំនាក់ ហើយសួរពួកគេពីអ្វីដែលពួកគេត្រូវការពីអ្នកដើម្បីទិញសេវាកម្ម ឬផលិតផលរបស់អ្នក ។ លើសពីនោះទៀត អ្នកអាចប្រើអ៊ិនធើរណែតដើម្បីសូមមតិកែលម្អពីអ្នកដែលអាចក្លាយជាអតិថិជន ។
បន្ទាប់ពីអនុវត្តកិច្ចខិតខំនេះ និងកំណត់អំពីព័ត៌មានហិរញ្ញវត្ថុដ៏ល្អបំផុតដែលអាចមានរួចហើយ សូមបំពេញក្នុងជួរទាំងនេះខាងក្រោម « ភស្តុតាងដែលបង្ហាញថា អាជីវកម្មរបស់ខ្ញុំចំណេញ » នៅក្នុងសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក ។
សូមអានការតាំងចិត្តនីមួយៗខាងក្រោមនេះជាមួយដៃគូសកម្មភាពរបស់អ្នក ។ សមត្ថភាពរបស់អ្នកដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់អ្នកនឹងបានប្រសើរឡើងយ៉ាងលឿន នៅពេលអ្នកព្យាយាមរក្សាការតាំងចិត្តរបស់អ្នករៀងរាល់សប្តាហ៍ ។ សន្យាដើម្បីរក្សាការតាំងចិត្តរបស់អ្នក រួចហើយចុះហត្ថលេខានៅខាងក្រោមនេះ ។
|
ការតាំងចិត្តរបស់ខ្ញុំ |
|---|
|
ក. ខ្ញុំនឹងរក្សាការតាំងចិត្ត « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » នាសប្តាហ៍នេះ ៖
|
|
ខ. ខ្ញុំនឹងនិយាយជាមួយអ្នកដែលអាចក្លាយជាអតិថិជនយ៉ាងហោចណាស់ឲ្យបានប្រាំនាក់ ដើម្បីទទួលយោបល់ និងរៀនអំពីអ្វីដែលពួកគេត្រូវការពីខ្ញុំដើម្បីទិញសេវាកម្ម ឬផលិតផលរបស់ខ្ញុំ ។ |
|
គ. ខ្ញុំនឹងបំពេញក្នុងជួរខាងក្រោម « ភស្តុតាងដែលបង្ហាញថា អាជីវកម្មរបស់ខ្ញុំចំណេញ » នៅក្នុងសៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ។ |
|
ឃ. ខ្ញុំនឹងពិនិត្យមើលទំព័រ « ពិចារណា » ហើយរក្សាការតាំងចិត្ត ។ |
|
ង. ខ្ញុំនឹងទាក់ទង ហើយជួយជ្រោមជ្រែងដៃគូសកម្មភាពរបស់ខ្ញុំ ។ |
សូមចងចាំថា សប្តាហ៍បន្ទាប់អ្នកនឹងត្រូវបានសូមឲ្យរាយការណ៍នូវចំនួនថ្ងៃដែលអ្នកបាននិយាយជាមួយអតិថិជន ហើយកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុអាជីវកម្មរបស់អ្នក ។
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
អធិស្ឋានបិទ ។