ភាពខ្លួនទីពឹងខ្លួន
១ ៖ រៀន


« ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ ៖ រៀន » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ ៖ រៀន »

រៀន

ម៉ោង​ជា​អតិបរមា ៖ ៥៥ នាទី

១. ការអនុវត្ត​លើ​គោលការណ៍​ត្រឹមត្រូវ

អាន ៖

គោលការណ៍​ជា​ច្រើនរួម​ចំណែក​ធ្វើ​ឲ្យ​អាជីវកម្ម​មាន​ជោគជ័យ ។ គោលការណ៍​មួយ​ចំនួន​ទាំង​នេះ​មាន​រៀបរាប់​ដូច​តទៅនេះ ៖

  • ទស្សនវិស័យ ៖ « គ្រា​ណា​ដែល​ឥត​មាន​ការ​បើក​សម្តែង នោះ​បណ្តាជន​រមែង​លែង​ទប់​ចិត្ត » ( សុភាសិត ២៩:១៨ ) ។

  • ការងារ ៖ត្រូវ​ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ … ដ្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ ម្ល៉ោះ​ហើយ ពួក​គេ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ » ( គ.&និង ស. ៥៨:២៧–២៨ ) ។

  • ការបំផុសគំនិត ៖ « ចូរ​អំពាវនាវ​ដល់ [ ព្រះ ] សម្រាប់​ដំណាំ​នៅក្នុង​ចម្ការ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​បាន​ចម្រើន​ឡើង​ដោយសារ​នោះ ។ ចូរ​អំពាវនាវ​សម្រាប់​ហ្វូង​ចៀម នៅ​ឯ​វាលស្រែ​របស់​អ្នក ដើម្បី​ឲ្យ​វា​អាច​កើន​ឡើង » ( អាលម៉ា ៣៤:២៤–២៥ ) ។

  • ព្យាយាម​តស៊ូ ៖ « យើង​នឹង​មិន​ចុះ​ទៅ​រក​ឪពុក​យើង​នៅ​ក្នុង​ទីរហោស្ថាន​ឡើយ … ទាល់តែ​យើង​បាន​សម្រេច​នូវ​កិច្ចការ » ( នីហ្វៃ​ទី ១ ៣:១៥ ) ។

  • ការទទួលខុសត្រូវ ៖ « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ( ម៉ាថាយ ២៥:២១ សូម​មើល​ខទី ១៤–៣០ ) ។

  • ការគិត​ថា​មាន​អ្វីៗ​ជា​ច្រើន ៖ ផែនដី​បាន​ពោរ​ពេញ ហើយ​មាន​បរិបូរ​គ្រប់​គ្រាន់ និង​នៅ​សល់​ទៀត​ផង » ( គ.&និង ស. ១០៤:១៧ ) ។

  • ការគ្រប់គ្រងពេលវេលា ៖ « ពេលវេលា​របស់​អ្នកមាន​តម្លៃ » ( ថូម៉ាស អេស ម៉នសុន « Guideposts for Life’s Journey » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៧ ] ទំព័រ ១ គេហទំព័រ speeches.byu.edu ) ។

  • អំណាច​នៃ​កិច្ចការ​តូចតាច និង​ងាយ ៖ « ដោយ​កិច្ចការ​តូចតាច និង​ងាយ ទើប​នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ( អាលម៉ា ៣៧:៦ ) ។

  • ការតាំងចិត្ត ៖ « ក្នុង​ពួក​អ្នក​រាល់​គ្នា … តើ​មិន​អង្គុយ​លៃលក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន ? » ( លូកា ១៤:២៨ សូមមើល​ផងដែរ​ខទី ២៩–៣០ ) ។

ពិភាក្សា ៖

តើ​គោលការណ៍​ណាមួយ​ដែល​អ្នក​ចាប់អារម្មណ៍ ដែល​អ្នក​អាច​អនុវត្ត​បាន​ នៅពេល​អ្នក​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក ?

២. ហេតុអ្វី​ខ្ញុំ​ចង់​ចាប់​ផ្ដើម ឬ​ពង្រីក​អាជីវកម្ម ?

អាន ៖

មាន​ហេតុផល​សមរម្យ​ជាច្រើន​អំពី​មូលហេតុ​ដែល​អ្នក​អាច​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក ៖

  • ភាពជាម្ចាស់

  • ចំណូល​បន្ថែម

  • ចំណង់ចំណូល​ចិត្ត​ផ្ទាល់ខ្លួន

  • មុខរបរ​ទី​ពីរ

  • ឧបសគ្គ​នៃ​បទពិសោធន៍

  • ភាព​ចាំបាច់ ( មាន​ជម្រើស​ការងារ​តិចតួច ឬ​គ្មាន​សោះ )

  • សេរីភាព និង​ការគ្រប់គ្រង​ផ្ទាល់​ខ្លួន

  • សុវត្ថិភាព​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ

មាន​វិធី​ជា​ច្រើន​ដែល​អ្នក​អាច​អនុវត្ត​ជាមួយ​អាជីវកម្ម​របស់​អ្នក ។ ឧទាហរណ៍​ខាងក្រោម​នេះ​បង្ហាញ​អំពី​របៀប​ដែល​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ ។

រូបភាព
ឧទាហរណ៍​ចំនួន​បួន​អំពី​របៀប​ដែល​មនុស្ស​បាន​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ

អាន ៖

យើង​មាន​ពរ​ជាមួយ​នឹង​ធនធាន​នានា​ដូចជា ពេលវេលា ថាមពល និង​ប្រាក់ ។ យើង​សម្រេច​ចិត្ត​រៀងរាល់​ថ្ងៃ​អំពី​របៀប​ដែល​យើង​នឹងចែករំលែក​ធនធាន​ទាំងនេះទៅដល់​គ្រួសារ ការងារ ការបម្រើ និង​ចំណាប់​អារម្មណ៍​ផ្សេង​ទៀត ។

ការ​មាន​អាជីវកម្មបង្កើត​ឲ្យ​មាន​ផល​ប្រយោជន៍ ប៉ុន្តែ​ជារឿយៗ​ប្រយោជន៍​ទាំង​នេះ​កើត​ឡើង​ជាមួយ​ចំណាយ​ថ្លៃ​ដើម ។ យើង​ម្នាក់ៗ​គួរតែ​ស្វែងរក​ការបំផុសគំនិត និង​ប្រើ​សេរីភាពជ្រើសរើស​របស់​យើង​ដើម្បី​កំណត់​អំពី​របៀប​ដែល​យើង​ប្រើប្រាស់​ធនធាន​របស់យើង​សម្រាប់​គ្រួសារ និង​ជីវិត​របស់​យើង ។

៣. ការវាយតម្លៃ​អំពី​ភាពត្រៀម​ខ្លួន​ជា​ស្រេច​របស់​ខ្ញុំ​សម្រាប់​ភាព​ជា​ម្ចាស់​លើ​អាជីវកម្ម

៤. ជំនាញ​អាជីវកម្ម​ដែល​ខ្ញុំ​នឹង​អភិវឌ្ឍ​នៅក្នុង​វគ្គសិក្សា​នេះ

អាន ៖

គោលបំណងមួយ​នៃ​វគ្គសិក្សា​នេះ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​អភិវឌ្ឍ​ទម្លាប់​នានា​នៃ​ម្ចាស់​អាជីវកម្ម​ដែល​មាន​ជោគជ័យ ។ ម្ចាស់​អាជីវកម្ម​ដែល​ជោគជ័យ​គឺ​ជា​អ្នក​សង្កេត ចង់ដឹង​ចង់​ឃើញ មាន​ចិត្ត​អន្ទះសា​ចង់​រៀន​ពី​យោបល់​ថ្មីៗ​រៀងរាល់ថ្ងៃ ។ ពួកគេ​ទទួលស្គាល់​ថា ឱកាស​អាជីវកម្ម​របស់​ពួកគេ​គឺជា​ការងារ​មួយ​ដែល​កំពុង​ដំណើរការ ។​ ពួកគេ​យល់​ថា ពួកគេ​នឹង​ត្រូវ​កែតម្រូវ​អាជីវកម្ម​របស់​ខ្លួន​ជាច្រើន​ទៀត គឺ​ដើម្បី​ឲ្យ​មាន​ការ​ចាប់ផ្តើមដ៏​ជោគជ័យ​មួយ ។

ដើម្បី​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ប្រភេទ​នេះ អ្នក​នឹង​ត្រូវ​អនុវត្ត​សេចក្តីជំនឿ ហើយ​ធ្វើ​អ្វីៗ​លើស​ពីអ្វី​ដែល​អ្នក​ធ្លាប់​ធ្វើ ។ អ្នក​ត្រូវតែ​ចេញ​ពី​ផ្ទះ ឬ​ការិយាល័យ​របស់​អ្នក ហើយ​ជារឿយៗ​ត្រូវ​និយាយ​ជាមួយ​អ្នក​ដែល​អាច​ក្លាយ​ជា​អតិថិជន​អំពី​តម្រូវការ និង​ចំណង់ចំណូលចិត្តរបស់​ពួកគេ ។ អ្នក​ត្រូវ​ស្វែងរក​ព័ត៌មាន និង​មតិកែលម្អ​ថ្មីៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​កែលម្អ​អាជីវកម្ម​របស់​អ្នក ។ ម្ចាស់​អាជីវកម្ម​ដែល​គ្មាន​ឆន្ទៈ​ទាក់ទង​ជាមួយ​អតិថិជន​របស់​ខ្លួន គ្មាន​ឆន្ទៈ​បន្ត​រៀន និង​គ្មាន​ឆន្ទៈ​ធ្វើ​ការផ្លាស់ប្តូរក្នុង​អាជីវកម្ម​របស់​ពួកគេ​នឹង​ឃើញ​ថា មាន​ការពិបាក​ដើម្បី​ទទួល​ជោគជ័យ​នៅក្នុង​រយៈពេល​យូរ ។

នៅពេល​យើង​ធ្វើការ​ដើម្បី​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​យើង នោះ​យើង​នឹង​លើ​កទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ឲ្យ​ចេះ​គិត និង​អនុវត្ត​ដូច​ម្ចាស់​អាជីវកម្ម​ដែល​មាន​ជោគជ័យ ។ ការតាំងចិត្ត​ជា​ច្រើន​រៀងរាល់​សប្តាហ៍​ដែល​យើង​នឹង​បំពេញ នៅ​ក្រៅ​ការប្រជុំ​របស់​យើង​នឹង​ជួយ​យើងឲ្យ​អភិវឌ្ឍ​ទម្លាប់​ដែល​យើង​ត្រូវការ​ដើម្បី​ទទួល​បាន​ជោគជ័យ ។

រៀងរាល់​សប្តាហ៍​យើង​នឹង​អនុវត្ត​ដូចតទៅ​នេះ ៖

  1. សង្កេត និង​និយាយ​ជាមួយ​អតិថិជន ៖ ប្រមូល​គំនិត យល់​ពី​តម្រូវការ​របស់​អតិថិជន សាកល្បង និង​កែតម្រូវ​គំនិត​អាជីវកម្ម​របស់​យើង និង​ប្រមូល​មតិ​កែលម្អ ។

  2. កត់ត្រា​គំនិត​របស់​អ្នក ៖ ​កត់ចំណាំ​ការសង្កេត គំនិត​នានា​មក​ពី​អ្នកដទៃ និង​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  3. លក់ ៖ រៀន​ស្តាប់​ពី​តម្រូវការ​របស់​អ្នកដទៃ និង​ស្វែងរក​ដំណោះស្រាយ​សមរម្យ ។

  4. កត់ត្រា​ព័ត៌មានលម្អិត​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​យើង ៖ តាមដាន​កត្តា​គន្លឹះ​ជោគជ័យ​នៃ​អាជីវកម្ម​របស់​យើង និង​គម្រោង​នាពេល​អនាគត ។

សប្តាហ៍​នេះ​អ្នក​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អនុវត្ត​ជំនាញ​ទាំង​នេះ ហើយ​រាយការណ៍​ទៅ​កាន់​ក្រុម ។ អ្នក​ក៏​នឹង​ចាប់ផ្តើម​និយាយ​ជាមួយ​អ្នកដែល​អាច​ក្លាយ​ជា​អតិថិជន​ផងដែរ ។ អ្នក​នឹង​រាយការណ៍​លទ្ធផល​របស់​អ្នក​នៅ​សប្តាហ៍​ក្រោយ ។

៥. អ្វី​ដែល​យើង​នឹង​រៀន ហើយ​ធ្វើ​ជា​ក្រុម

អាន ៖

យើង​នឹង​ធ្វើការ​រួម​គ្នា ដើម្បី​ជួយ​គ្នាទៅវិញ​ទៅមក​ឲ្យ​ចាប់​ផ្ដើម និង​ពង្រីក​អាជីវកម្ម​របស់​យើង ។ គោលដៅ​ដ៏​ធំ​របស់​យើង​គឺ​ប្រែ​ជា​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ នៅពេល​យើង​អាច​មើល​ថែ​ខ្លួន​យើង នោះ​យើង​អាច​ជួយ​អ្នក​ដទៃ​បាន​ល្អ​ប្រសើរ​ជាង ។

អំឡុងពេល ១២ សប្តាហ៍​បន្ទាប់ យើង​នឹង​រៀន​ជំពូក​ដូចត​ទៅ​នេះ​ជាមួយ​គ្នា ៖

៦. ការរៀបចំ​ផែនការ​អាជីវកម្ម​របស់​ខ្ញុំ—សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន

អាន ៖

មនុស្ស​មួយ​ចំនួន​គិត​ខុស ដោយសារ​ព្យាយាម​បង្កើត​អាជីវកម្ម​របស់​ពួកគេ​ជុំវិញ​ការសន្មត​របស់​ខ្លួន ឬ « ទុកចិត្ត​ខ្លួនឯង » ថា គំនិត​របស់​ពួកគេ​នឹង​ដំណើរការ ។ ជាទូទៅ​អាជីវកម្ម​ទាំង​នេះ​ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ ។ វគ្គសិក្សា​នេះ​នឹង​លើកទឹកចិត្ត​អ្នក​ឲ្យ​សង្កេត និង​ទាក់ទង​អតិថិជន​រៀងរាល់​សប្តាហ៍ ហើយ​កែតម្រូវ​គំនិត​របស់​អ្នក​ស្រប​ទៅតាម​អ្វី​ដែល​អ្នក​រៀន ។ យើង​នឹង​រៀន​ដើម្បី « រៀបចំ …អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ » ហើយ​បន្ត​កែលម្អ​អាជីវកម្ម​របស់​យើង និង​កត្តា​ផ្សេងៗ​ទៀត​នៃ​ជីវិត​របស់​អ្នក ( គ.&និង ស. ៨៨:១១៩ ) ។

នៅក្នុង​ក្រុម​នេះ អ្នក​នឹង​ប្រើប្រាស់​សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដើម្បី​បង្កើត​ផែនការ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ដោយ​សន្សឹមៗ ។ សៀវភៅ​ផែនការ​នឹង​ជួយ​អ្នកឲ្យ​រៀបចំ​ព័ត៌មាន​លម្អិត និង​វាយតម្លៃអំពី​ការសម្រេច​បាន​នូវ​ឱកាស​អាជីវកម្ម​របស់​អ្នក ។ សៀវភៅ​ផែនការរបស់​យើង​ក៏​នឹង​មាន​ប្រយោជន៍ ពេល​អ្នក​បង្ហាញ​អាជីវកម្ម​របស់​អ្នក​ដល់​ក្រុម​នៅក្នុង​សប្តាហ៍​ទី ១២ ។ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​វគ្គ​សិក្សា នោះ​វា​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ផែនការ​របស់​អ្នក​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក​ទៀត ។

ព័ត៌មាន​ផែនការ​លម្អិត​នៃ​អាជីវកម្ម​របស់​អ្នក គួរតែ​សាកល្បង​នា​ពេល​ដំបូង ដោយសារ​វា​នឹង​ផ្លាស់ប្តូរ​នៅពេល​អ្នក​រៀន​បន្ថែម​ទៀត តាមរយៈ​ការនិយាយ​ជាមួយ​អតិថិជន អ្នក​ផ្គត់ផ្គង់ និង​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត ។ សូម​ប្រើ​ខ្មៅដៃ​មួយ​នៅពេល​អ្នក​សរសេរ​លើ សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដោយសារ​អ្នកអាច​នឹង​ធ្វើ​បច្ចុប្បន្នភាព ពេល​អ្នក​កែតម្រូវ​អាជីវកម្ម​របស់​អ្នក ។ សូម​បើក​ទៅ​ឧបសម្ព័ន្ធ​ដើម្បី​មើល សៀវភៅ​ផែនការ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដែល​អ្នក​នឹង​ប្រើ ។

៧. អនុវត្ត​ប្រចាំ​ថ្ងៃ និង​រក្សា​ការតាំងចិត្ត

មើល ៖

« Keeping Commitments Leads to Growth » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​យើង​អាច​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​អនុវត្ត​ជំនាញ និង​រក្សា​ការតាំងចិត្ត​ដទៃទៀត​ដូចម្តេច ?

​ប្រអប់​អាជីវកម្មជោគជ័យ

​នៅក្នុង​ឧបសម្ព័ន្ធ​គឺជា​ប្រអប់​អាជីវកម្មជោគជ័យ ។ ប្រអប់​នេះ​សង្ខេប​នូវ​គោលការណ៍​គន្លឹះ​មួយ​ចំនួន ដែល​យើង​រៀន​នៅក្នុង​វគ្គសិក្សា ហើយ​អាច​ប្រើទុកជាឯកសារ​យោង ។

វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​សិក្សា

អាន ៖

សមាជិក​ក្រុម​ដែល​ចូលរួម​ការ​ប្រជុំ ហើយ​រក្សា​ការតាំងចិត្ត​របស់ពួកគេ អាចទទួលបាន​វិញ្ញាបនបត្រ​ភាពខ្លួនទីពឹង​ខ្លួន​មកពី​មហា​វិទ្យាល័យ​ពាណិជ្ជកម្ម ​អិល.ឌី.អេស ។ សូមមើល ជំពូក ១២ ។