ភាពខ្លួនទីពឹងខ្លួន
៩ ៖ រៀន


« ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ៖ រៀន »

រៀន

ម៉ោង​ជា​អតិបរមា ៖ ៦០ នាទី

១. របៀប​បី​យ៉ាង​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ

អាន ៖

នៅពេល​អាជីវកម្ម​របស់​អ្នក​បាន​សម្រេច​ជោគជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការចែកចាយ​សេវាកម្ម ឬ​ផលិតផល​ដែល​ផ្តល់​ប្រាក់ចំណេញ នោះវា​អាច​រួច​រាល់​សម្រាប់​ឱកាស​រីកចម្រើន​ហើយ ។ ការពង្រីកអាជីវកម្ម​របស់​អ្នក​អាច​ជា​ផ្នែក​នៃ​ផែនការ​របស់​អ្នក​ចាប់តាំង​ពី​ដំបូង ឬ​វា​អាច​ជា​ភ្ញាក់ផ្អើល​មួយ​ដ៏​គួរ​ឲ្យ​ពេញចិត្ត​ដែល​កើត​ឡើង​តាមរយៈ​ការខិតខំ​ធ្វើការ និង​ការព្យាយាម​របស់​អ្នក ។ ម្ចាស់​អាជីវកម្ម​ភាគច្រើន​ពង្រីកអាជីវកម្ម​ពួកគេតាម​របៀប​បី​យ៉ាង ដូច​មាន​បង្ហាញ​ខាង​ក្រោម​នេះ ។ នៅក្នុង​ជំពូក​នេះ យើង​នឹង​ស្រាវជ្រាវ​របៀប​ទាំង​នេះ​នីមួយៗ​យ៉ាង​លម្អិត ។

រូបភាព
របៀប​បី​យ៉ាង​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ

២. ការពង្រីក​សេវាកម្ម ឬ​ផលិតផល​របស់​ខ្ញុំ

អាន ៖

របៀប​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​អ្នក​គឺ​ តាមរយៈ​ការផ្តល់​សេវាកម្ម ឬផលិតផល​បន្ថែម​ដែល​បំពេញ​តម្រូវការ​របស់​អតិថិជន​ដែល​ជា​គោលដៅ​របស់​អ្នក ។ សេវាកម្ម និង​ផលិតផល​ថ្មី​បង្កើត​លំហូរចំណូល​បន្ថែម ដែល​ជួយ​ផ្តល់​ស្ថេរភាព​ដល់​អាជីវកម្ម​របស់​អ្នក ។ គំរូ​មួយ​ចំនួន​អាច​រួមមាន​បង្ហាញ​ដូច​ខាង​ក្រោម​នេះ ។

រូបភាព
របៀប​បួន​យ៉ាង​ដើម្បី​ពង្រីក​សេវាកម្ម ឬ​ផលិតផល

សូម​កត់​ចំណាំ​ថា សេវាកម្ម ឬ​ផលិតផល​នីមួយ​ដែល​បាន​ពង្រីក​រួច​នៅក្នុង​ឧទាហរណ៍​ទាំង​នេះ​គឺ​ជា​ការពង្រីក​ត្រូវ​គ្នា​នឹង​គ្រឹះ​នៃ​អាជីវកម្ម ។

៣. ការពង្រីក​គោលដៅ​ទីផ្សារ​របស់​អ្នក

អាន ៖

របៀប​មួយ​ទៀត​ដើម្បី​ជួយ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន​គឺ តាមរយៈ​ការពង្រីក​ទំហំ​គោលដៅ​ទីផ្សារ​របស់​អ្នក ។ ការណ៍​នេះ​នឹង​ធ្វើឲ្យ​អ្នក​ផ្តោត​ចិត្ត និង​ទាក់ទង​ជាមួយ​អតិថិជន​កាន់តែ​ច្រើន ដែល​នឹង​នាំទៅរក​អាជីវកម្ម​កាន់តែ​ច្រើន​ទៀត ។ របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ពង្រីក​គោលដៅ​ទីផ្សារ​របស់​អ្នក​ត្រូវបាន​បង្ហាញ​ដូចខាង​ក្រោម ។

រូបភាព
របៀប​ប្រាំមួយ​យ៉ាង​ដើម្បី​ពង្រីក​គោលដៅ​ទីផ្សារ ១
រូបភាព
របៀប​ប្រាំមួយ​យ៉ាង​ដើម្បី​ពង្រីក​គោលដៅ​ទីផ្សារ ២

ពិភាក្សា ៖

  • តើ​កត្តា​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ស្រាវជ្រាវ និង​ពិចារណា​ពីមុន​ធ្វើតាម​ជម្រើស​ណា​មួយ​នៃ​ជម្រើស​ទាំង​នេះ ?

  • តើ​អ្នក​នឹង​បន្ត​រក្សា​គុណភាព​នៃ​សេវាកម្ម ឬ​ផលិតផល​នៅក្នុង​អាជីវកម្ម​គោល​របស់​អ្នក​នៅពេល​អ្នក​ពង្រីកវា​យ៉ាង​ដូចម្តេច ?

៤. ការប្រកួតប្រជែង​យក​ភាគរយ​ទីផ្សារ​ឲ្យ​បាន​កាន់តែ​ច្រើន

អាន ៖

អ្នក​ក៏​អាច​ពង្រីក​អាជីវកម្ម​របស់​អ្នក​តាមរយៈ ការប្រកួតប្រជែង​យក​ភាគរយ​ទីផ្សារ​ឲ្យ​បាន​កាន់តែ​ច្រើន ។ ម្ចាស់​អាជីវកម្ម​ធ្វើ​បែប​នេះ តាមរយៈ​ការផ្តោត​ទៅលើ​អត្ថប្រយោជន៍​នៃ​ការប្រកួតប្រជែង​របស់​ពួកគេ និង​ការបង្កើន​គុណភាព​នៃ​សេវាកម្ម ឬ​ផលិតផល​របស់​គេ ដើម្បី​ឲ្យ​អតិថិជន​នឹង​ប្តូរ​មក​អាជីវកម្ម​របស់​ពួកគេ ។ ឧទាហរណ៍ ម្ចាស់​រោង​ភាពយន្ត​មួយ​អាច​វិនិយោគ​កៅអី​ដែល​មាន​ផាសុកភាព និង​ជម្រើស​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​ជាង ដែល​អាច​ទាក់ទាញ​មនុស្ស​ដែល​ចូល​រោងភាពយន្ត​ផ្សេង ។

៥. ការធ្វើ​ឲ្យ​មាន​ឱកាស​រីកចម្រើន​ខ្លាំង​បំផុត

អាន ៖

យើង​ទើបតែ​រៀន​អំពី​របៀប​បី​យ៉ាង​ដើម្បី​ពង្រីកអាជីវកម្ម ។ ប្រសិនបើ​អ្នក​ចង់​ពង្រីក​អាជីវកម្ម​របស់​អ្នក នោះ​អ្នក​ត្រូវតែ​រកមើល​ឱកាស​រីកចម្រើន​ដែល​អាច​មាន​យ៉ាង​សកម្ម ។ ម្ចាស់​អាជីវកម្ម​ជោគជ័យ​រៀន​តាមរយៈ​ការធ្វើ​សកម្មភាព ( សូមមើល គ.&និង ស. ៥៨:២៦–២៨ ) ។ ពួកគេ​អនុវត្ត​ប្រាជ្ញា នៅពេលពិចារណា​អំពី​ឱកាស​ថ្មីៗ ដើម្បី​ពង្រីក​អាជីវកម្ម​ពួកគេ តាមរយៈ​ការវាយ​តម្លៃ​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ធនធាន​បន្ថែម និង​ឧបសគ្គនានា​ដែល​អាច​កើត​មាន ។ ប៉ុន្តែ​ពួកគេ​ពុំ​ខ្លាច​ដើម្បី​ដកពិសោធន៍ និង​ធ្វើ​ខុស​ឡើយ ។ ពួកគេ​មើល​ទៅ​កំហុស​ថា​ ​ជា​ឱកាស​ដើម្បី​ពន្លឿន​ការរៀនសូត្រ​របស់​ពួកគេ ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​រឹងមាំ ហើយ​បន្ត​ឆ្ពោះ​កាន់តែ​ជិត​គោលដៅ​របស់​ពួកគេ ។ ពួកគេ​មាន​ភាពក្លាហាន​ដើម្បី​ប្តូរ​ការផ្តោតចិត្ត​ទុកដាក់​នៃ​អាជីវកម្ម​របស់​ពួកគេ ដើម្បី​បំពេញ​តម្រូវការ​ដែល​ផ្លាស់ប្តូរ​របស់​អតិថិជន ប្រសិនបើ​ចាំបាច់ ។

រូបភាព
បុរស​ម្នាក់​លាប​ថ្នាំនៅ​ចំណត​រថយន្ត

ពិភាក្សា ៖

សូម​ស្រមៃ​ពី​ម្ចាស់​អាជីវកម្ម​ដែល​លាប​ថ្នាំ​ឆ្នូតៗ​នៅ​ចំណត​រថយន្ត ។ គាត់​កំណត់​ថា គាត់​អាច​ទទួល​បាន​អាជីវកម្ម​បន្ថែម​ទៀត តាមរយៈ​ការប្តូរ​ទិសដៅ​នៃ​ការផ្តោតចិត្ត​ទុកដាក់​ទៅ​លើ​អាជីវកម្ម​របស់​គាត់ ។ បន្ទាប់​ពី​និយាយ​ជាមួយ​អតិថិជន​របស់​គាត់​មក គាត់​ដឹង​ថា ពួកគេ​នឹង​មា​ន​ឆន្ទៈ​ចំណាយ​ច្រើន​ជាង ប្រសិនបើ​អាជីវកម្ម​គាត់​លាប​ថ្នាំ​ពណ៌​ខ្មៅ​លើ​គំនូស​ចាស់ ហើយ​ដំឡើង​ទួល​នៅ​កន្លែង​ចំណត និង​ទួល​បន្ថយ​ល្បឿន ។ គាត់​បាន​វិភាគ​អំពី​រឿង​នេះ​យ៉ា​ងលម្អិត ហើយ​ជឿ​ថា វា​អាច​ផ្តល់​ប្រាក់​បន្ថែម​ទៀត ដូច្នេះ​គាត់​សម្រេច​ចិត្ត​ធ្វើ​តាម​ឱកាស​ថ្មីៗ​ទាំង​នេះ ។

  • តើ​មាន​ឱកាស ឬ​ឧបសគ្គ​អ្វី​ខ្លះ​ដែល​អ្នក​បាន​កត់សម្គាល់​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្តូរ​ការផ្តោត​ចិត្ត​លើ​អាជីវកម្ម​របស់​អ្នក ?

៦. ការអភិវឌ្ឍ​ទម្លាប់​នៃ​ការបរិច្ចាគ​ទៅ​ក្នុង​ការសន្សំ​ប្រាក់​ផ្ទាល់​ខ្លួន

អាន ៖

លទ្ធភាព​របស់​អ្នក​ដើម្បី​ពង្រីក​អាជីវកម្ម​អាច​ត្រូវបាន​ផ្តល់​ជា​ជំនួយ​យ៉ាង​ខ្លាំង ប្រសិនបើ​អ្នក​មាន​ប្រាក់​សន្សំ​ផ្ទាល់​ខ្លួន​ដែល​អ្នក​អាច​ប្រើ​បាន ។ ទម្លាប់​មួយ​ដែល​ញែក​ម្ចាស់​អាជីវកម្ម​ឲ្យ​ជោគជ័យ​នោះ​គឺថា ពួកគេ​សន្សំ​ប្រាក់​យ៉ាង​ទៀងទាត់ ។ យើង​ត្រូវបានទូន្មាន​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗជាមុន​សិន ។ បន្ទាប់​មក​ យើង​គួរតែ​ចំណាយ​សម្រាប់​ខ្លួន​យើង តាមរយៈ​ការសន្សំ​ចំណែក​មួយ​នៃ​ប្រាក់​របស់​យើង ។

ការសន្សំ​ប្រាក់​ផ្តល់​មូលនិធិ​សម្រាប់​គ្រា​អាសន្ន និង​តម្រូវការ​ដែលពុំ​បាន​គ្រោង​ទុក ។ វា​ក៏​ផ្តល់​ភាពសុខសាន្ត​ក្នុង​ចិត្ត ការបត់បែន​ជាមួយ​នឹងការសម្រេចចិត្ត​ក្នុង​ជីវិត និង​ជា​ធនធាន​សម្រាប់​ឱកាស​នានា​ដូចជា​ការពង្រីក​អាជីវកម្ម​ជាដើម ។ ដោយសារ​មាន​របៀប​ជា​ច្រើនដើម្បី​សន្សំ​ប្រាក់ នោះ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ សន្សំ​ប្រាក់​រៀងរាល់​សប្តាហ៍ ។

បច្ចេកវិទ្យា​អាច​ជួយ​អ្នកឲ្យ​សន្សំ​ប្រាក់ ។ អ្នក​អាច​ដំឡើង​ឧបករណ៍​ដែល​ដកប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​ពី​ប្រាក់ខែ​របស់​អ្នក ឬ​ផ្ទេរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​ពី​គណនី​ដំណើរការ​របស់​អ្នក​ទៅ​ក្នុង​គណនី​សន្សំ ។ ការកាត់​ប្រាក់ ឬ​ការផ្ទេរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​អាច​ជួយ​ដល់​ការសន្សំ​ដោយ​មិនបាច់​ប្រឹងប្រែង​ច្រើន ។ របៀប​ជាទូទៅ​មួយ​ចំនួន​ទៀត​ដើម្បី​សន្សំ​ប្រាក់​រួមមាន ៖

  • បង្កើត​មូលនិធិ​អាសន្ន​មួយ ។

  • បង្កើត​គម្រោង​ថវិកា ។

  • ធ្វើការ​ឆ្ពោះ​ទៅកាន់​គោលដៅ​សន្សំ​ប្រាក់​រយៈពេល​ខ្លី ។

  • ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​ដែល​អ្នក​ទទួល​បាន ដូច​ជា​ប្រាក់​បង់​ពន្ធ​ដែល​គេ​សង​មក​វិញ ប្រាក់​ថ្ងៃ​ខួប​កំណើត ប្រាក់​បន្ថែម​នានា និង​ប្រាក់​មក​ពី​កេរ្តិ៍​ដំណែល ។

  • បង្កើត​គណនី​សន្សំ​ប្រាក់​សម្រាប់​បេសកកម្ម ការ​អប់រំ ប្រាក់​ចូលនិវត្តន៍ ឱកាស​អាជីវកម្ម ឬ​គោលដៅ​ផ្ទាល់​ខ្លួន​ដទៃទៀត ។

  • ត្រូវ​សន្សំ​ប្រាក់​របស់​អ្នក បើ​ពុំ​នោះ​ទេ​អ្នក​នឹង​បាត់បង់​ឱកាស​របស់​អ្នក ។

ពិភាក្សា ៖

តើ​មាន​វិធីសាស្ត្រ​អ្វី​ខ្លះ​ដែល​ដំណើរការ​ល្អ​បំផុត​ដើម្បី​ជួយ​អ្នក​ឲ្យ​សន្សំ​ប្រាក់​យ៉ាង​ទៀងទាត់ ?

៧. កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម​ដែល​ពុំ​ចាំបាច់

អាន ៖

ជារឿយៗ ដើម្បី​រក្សា​កម្រិត​ប្រាក់​ចំណេញ​ឲ្យ​បាន​ល្អ ម្ចាស់​អាជីវកម្ម​ត្រូវ​រៀន​ប្រតិបត្តិការ​ជាមួយ​នឹង​ធនធាន​មួយ​ចំនួន​ដែល​ទាក់ទង ។ ម្ចាស់​អាជីវកម្ម​ជោគជ័យ​ចំណាយ​ប្រាក់​ដោយ​ឈ្លាសវៃ និង​ដោយ​ការសម្រេច​ចិត្ត​ត្រឹមត្រូវ​ដើម្បី​កំណត់​ថា តើ​ចំណាយ​ថ្លៃ​ដើម​ណា​មួយ​ដែល​ស័ក្តិសម និង​មិន​ស័ក្តិសម ។ ជួនកាល ពួកគេ​ត្រូវ​ធ្វើ​សកម្មភាព​យ៉ាង​ក្លាហាន តាមរយៈ​ការតាំងចិត្ត​ដើម្បី​កាត់​បន្ថយ​ភាគរយ​ជាក់លាក់​នៃ​ចំណាយ​ថ្លៃ​ដើម​របស់​ពួកគេ បន្ទាប់​មក​ស្វែងរក​របៀប​សន្សំ​ប្រាក់​ដែល​ច្នៃ​ប្រឌិត​ ប៉ុន្ដែ​ពិត​ប្រាកដ ។ របៀប​ទូទៅ​មួយ​ចំនួន​ដែល​ម្ចាស់​អាជីវកម្ម​គ្រប់គ្រង​ចំណាយ​ថ្លៃ​ដើម​ដោយ​មាន​ប្រសិទ្ធភាព​ត្រូវ​បាន​បង្ហាញ​ដូចខាង​ក្រោម ។

រូបភាព
រូបតំណាង​ចូរ​ធ្វើ​ជា​ធនធាន

ចូរ​ធ្វើ​ជា​ធនធាន ៖ សូម​ចែកចាយ ឬ​ប្រើប្រាស់​ឧបករណ៍ និង​គ្រឿង​បរិក្ខារ​ឡើងវិញ, មាន​ឆន្ទៈ​ដើម្បី​ទិញ​របស់ជជុះ​ជាជាង​របស់​ថ្មី ។

ឧទាហរណ៍ ហាង​គូរ​ប្លង់​មួយ​បាន​ជ្រើសរើស​ទិញ​គ្រឿង​សង្ហារិម​ការិយាល័យ​ជជុះ​ដែល​បំពេញ​តម្រូវការ​របស់​ហាង ។

រូបភាព
រូបសញ្ញា​ផ្តោត​លើ​ការថែទាំ

រក្សា​ការផ្ដោត​ចិត្ត ៖ សូម​ប្រើពេលវេលា​យ៉ាង​មាន​ប្រសិទ្ធភាព តាមរយៈ​ការផ្តោត​ចិត្ត​លើ​អាទិភាព និង​គម្រោង​នានា​ដែល​បង្កើត​ប្រាក់ចំណូល​ច្រើន​បំផុត ។

ឧទាហរណ៍ ក្រុមហ៊ុន​វិស្វករ​មួយ​មាន​ជំនាញ​ពិសេស​តាមរយៈ​ការផ្តោតចិត្ត​លើ​សេវាកម្ម​បីដែល​ផ្តល់​ប្រាក់​ចំណេញ​ខ្លាំង​បំផុត​ដល់ពួកគេ ។

រូបភាព
រូបសញ្ញា​ការប្រើប្រាស់​បច្ចេកវិទ្យា

ការប្រើ​ប្រាស់​បច្ចេកវិទ្យា ៖ សូម​ប្រើ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ផលិតផល កែលម្អ​ទំនាក់ទំនង និង​កាត់​បន្ថយ​ចំណាយ​ថ្លៃ​ដើម ។

ឧទាហរណ៍ ដើម្បី​កាត់​បន្ថយ​ចំណាយ​ធ្វើ​ដំណើរ អាជីវកម្ម​អភិវឌ្ឍ​កម្មវិធី​មួយ ដោយ​ប្រើ​សេវាកម្ម​ការនិយាយ​វីដេអូ​សន្និសីទ និង​ការទូរសព្ទ​សន្និសីទ​ដែល​មាន​តម្លៃ​ទាប ។

រូបភាព
រូបសញ្ញា​ការប្រើប្រាស់​អំណាច​នៃ​ការទិញ

ការប្រើប្រាស់​អំណាច​នៃ​ការទិញ ៖ ដើរ​ទិញ​ទំនិញ ឬ​ទទួល​ការ​វាយតម្លៃ​ចំណាយ​ថ្លៃ​ដើម​ពី​ប្រភព​ជា​ច្រើន, ពិភាក្សា​ការចំណាយ​ដើម្បី​ទទួល​បានតម្លៃ​ដែល​ល្អ​បំផុត ឬ​ទិញ​ទំនិញដុំ ។

ឧទាហរណ៍ អាជីវកម្ម​ផលិត​វត្ថុ​មក​ពីស្បែក បាន​ស្នើ​ការវាយ​តម្លៃ​ចំណាយ​ថ្លៃ​ដើម​មក​ពី​អ្នក​ដែល​អាច​ក្លាយ​ជាអ្នក​ផ្គត់ផ្គង់​ស្បែក​ជា​ច្រើន ។