ភាពខ្លួនទីពឹងខ្លួន
៧ ៖ រាយការណ៍


« ការទុក​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ៖ រាយការណ៍ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការទុក​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ៖ រាយការណ៍ »

រាយការណ៍

ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

អធិស្ឋាន​បើក ។

ការ​តាំងចិត្ត​ពី​សប្តាហ៍​មុន

ក. រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ។

ខ. ប្រើ​កំណត់ត្រា​ចំណូល និង​ចំណាយ​ប្រចាំ​ថ្ងៃ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ឬ​បង្កើត​កំណត់ត្រា​អាជីវកម្ម​ប្រឌិត​មួយ ។

គ. បង្កើត​របាយការណ៍​លទ្ធផល​មួយ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ឬ​បង្កើត​របាយការណ៍​សម្រាប់​អាជីវកម្ម​ប្រឌិត​មួយ ។

ឃ. ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត​នានា ។

ង. ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ជំហាន​ទី ១ ៖ វាយ​តម្លៃ​ជាមួយ​ដៃគូ​សកម្មភាព ( ៥ នាទី )

ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​វាយ​តម្លៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​អ្នក​ដើម្បី​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ ។ សូម​ប្រើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ខាង​ដើម​សៀវភៅ​សិក្សា​នេះ ។ បន្ទាប់​មក ចែកចាយ​ការវាយតម្លៃ​របស់​អ្នក​ជាមួយ​ដៃគូ​របស់​អ្នក ហើយ​ពិភាក្សាជាមួយ​គាត់​អំពី​សំណួរ​ដូចតទៅ​នេះ ។

ពិភាក្សា ៖

តើ​អ្នក​បាន​មាន​ឧបសគ្គ​អ្វី​ខ្លះ ក្នុងការ​រក្សា​ការតាំងចិត្ត​របស់អ្នក​នា​សប្តាហ៍​នេះ ?

រូបភាព
តារាង​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ

ជំហាន​ទី ២ ៖ រាយការណ៍​ដល់​ក្រុម ( ៨ នាទី )

បន្ទាប់​ពី​ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​អ្នករួច សូម​ត្រឡប់​មក​រួម​គ្នា​ជា​ក្រុម​វិញ ហើយ​រាយការណ៍​អំពី​លទ្ធផល​របស់​អ្នក ។ សូម​ធ្វើការ​ក្នុង​ក្រុម ហើយ​ម្នាក់ៗ​ថ្លែង​ថា តើ​អ្នក​បានដាក់​ខ្លួន​អ្នក​នូវ​ពណ៌​ក្រហម ពណ៌លឿង ឬ​ពណ៌​បៃតង​សម្រាប់​ការតាំងចិត្ត​នីមួយៗ​កាល​ពី​សប្តាហ៍​មុន ។ ក៏​សូម​ថ្លែង​អំពី​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​អនុវត្ត​នូវ​ជំនាញ​អាជីវកម្ម​គន្លឹះ​នីមួយៗ នៅពេល​បាន​រាយការណ៍​នៅលើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » ។

ជំហាន​ទី ៣ ៖ ចែកចាយ​បទពិសោធន៍​របស់​អ្នក ( ១០ នាទី )

ឥឡូវ​នេះ សូម​ចែកចាយ​ជា​ក្រុម​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​មក​ពី​ការ​ខិតខំ​រក្សា​ការ​តាំង​ចិត្ត​របស់​អ្នក​អំឡុង​សប្ដាហ៍​នេះ ។

ពិភាក្សា ៖

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វី​ខ្លះ ក្នុងការ​រក្សា​ការតាំងចិត្តរបស់អ្នក​ស្ដីពី « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » ?

  • តើ​អ្នកបានរៀនអ្វីខ្លះ មក​ពី​ការប្រើប្រាស់​កំណត់ត្រា​ចំណូល និង​ចំណាយ និង​ការ​បង្កើត​របាយការណ៍​លទ្ធផលអាជីវកម្ម​មួយ​នោះ ?

ជំហាន​ទី ៤ ៖ ជ្រើសរើស​ដៃគូ​សកម្មភាព ( ២ នាទី )

ជ្រើស​រើស​ដៃ​គូ​សកម្មភាព​ម្នាក់​ចេញ​ពី​ក្រុម​សម្រាប់​សប្ដាហ៍​ក្រោយ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែន​ជា​សមាជិក​គ្រួសារ​ទេ ។

ឥឡូវ​នេះ សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ជួប​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​ណែនាំ​ខ្លួន​របស់​អ្នក ហើយ​ពិភាក្សា​អំពី​របៀប​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​ពេញ​មួយ​សប្តាហ៍

ឈ្មោះ​ដៃ​គូ​សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​សរសេរ​អំពី​របៀប និង​ពេលវេលា​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​នៅក្នុង​សប្តាហ៍​នេះ ។

រូបភាព
កាល​វិភាគ​ទំនាក់ទំនង​ប្រចាំ​សប្តាហ៍