« ការស្វែងរកអតិថិជន » ការចាប់ផ្ដើម និងការពង្រីកអាជីវកម្មរបស់ខ្ញុំសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ ២០១៧ )
« ការស្វែងរកអតិថិជន »
រៀន
ម៉ោងជាអតិបរមា ៖ ៦៥ នាទី
១. សារៈសំខាន់នៃអតិថិជន
អាន ៖
អ្នកត្រូវផ្តោតយកចិត្តទុកដាក់លើអតិថិជនក្នុងអាជីវកម្មរបស់អ្នក ។ បទពិសោធន៍របស់ពួកគេជាមួយអាជីវកម្មរបស់អ្នកនឹងកំណត់អំពីរបៀបដែលវាដំណើរការល្អខ្លាំងប៉ុណ្ណា ។ សូមផ្តោតលើគ្រប់ទិដ្ឋភាពទាំងអស់នៃអាជីវកម្មរបស់អ្នកទៅលើការបំពេញតម្រូវការរបស់ពួកគេ ។ អ្នកចង់ឲ្យពួកគេមានមានក្តីរំភើបអំពីបទពិសោធន៍ដែលពួកគេមានជាមួយអាជីវកម្មរបស់អ្នក ។
២. តើនរណាជាអតិថិជនរបស់ខ្ញុំ ?
អាន ៖
ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគួរតែយល់ឲ្យបានលម្អិតអំពីប្រភេទមនុស្ស ក្រុម ឬអង្គការដែលទំនងជាទិញសេវាកម្ម ឬផលិតផលរបស់អ្នកខ្លាំងបំផុត ។ កាលណាអ្នកយល់អំពីអតិថិជនរបស់អ្នកកាន់តែច្រើន នោះសារលិខិត បទពិសោធន៍ និងការគាំទ្រកាន់តែជាក់លាក់អាចមានសម្រាប់ពួកគេ ។ កត្តាមួយចំនួនដែលអាចជួយអ្នកឲ្យរកឃើញអតិថិជនដែលជាគោលដៅរួមមាន ៖
-
ប្រជាសាស្ត្រ ៖ អាយុ, ភេទ, ស្ថានភាពរៀបការ, មុខរបរ, កម្រិតប្រាក់ចំណូល
-
អង្គភាព ៖ វិស័យរដ្ឋ ឬឯកជន, ជំនួញ ឬវិជ្ជាជីវៈ, លក់ដុំ ឬលក់រាយ
-
ភូមិសាស្ត្រ ៖ ទីតាំង ដង់ស៊ីតេប្រជាជន
-
ចិត្តសាស្ត្រ ៖ បុគ្គលិកលក្ខណៈ, បែបផែននៃការរស់នៅ, ចំណាប់អារម្មណ៍, អត្តចរិត, គំនិតយោបល់
-
ឥរិយាបថ ៖ ឥរិយាបថនៃការទិញ, ភាពស្មោះត្រង់នឹងម៉ាក, ស្វែងរកប្រយោជន៍
៣. ការកំណត់ឲ្យច្បាស់អំពីសារលិខិតនៃអាជីវកម្មរបស់ខ្ញុំ
អាន ៖
បន្ទាប់ពីអ្នកបានរកឃើញអតិថិជនដែលជាគោលដៅរបស់អ្នករួច វាសំខាន់ដើម្បីផ្សាយទៅពួកគេថា ហេតុអ្វីពួកគេគួរតែចាប់អារម្មណ៍លើសេវាកម្ម ឬផលិតផលដែលអាជីវកម្មរបស់អ្នកផ្តល់ជូន ។ ដើម្បីជួយផ្សាយពីមូលហេតុនេះ សូមបង្កើតសារលិខិតអាជីវកម្មខ្លីមួយដែលផ្សព្វផ្សាយយ៉ាងលឿនពីការផ្ដល់ជូនដែលអាជីវកម្មរបស់អ្នកផ្ដល់ឲ្យខុសប្លែកពីគេ ។ វាគួរតែបញ្ចូលគន្លឹះសំខាន់បីផ្នែក ៖
-
ឈ្មោះអាជីវកម្មរបស់អ្នក ។
-
សេវាកម្ម ឬផលិតផលរបស់អ្នក ។
-
ហេតុផលដែលសេវាកម្ម ឬ ផលិតផលរបស់អ្នកផ្សេងពីគេ ឬប្រសើរជាងគេ ។ ( សូមមើល សៀវភៅផែនការអាជីវកម្មផ្ទាល់ខ្លួន ដើម្បីពិនិត្យមើល ហេតុផលដែលសេវាកម្ម ឬ ផលិតផលរបស់អ្នកផ្សេងពីគេ ឬប្រសើរជាងគេ ) ។
នេះគឺជាឧទាហរណ៍មួយស្ដីពីសារលិខិតអាជីវកម្មខ្លី ៖
« សួស្តី ខ្ញុំឈ្មោះ ធែរី។ ខ្ញុំកំពុងចាប់ផ្តើមអាជីវកម្មដែលនឹងហៅថា ការផ្គត់ផ្គង់អាហារ Hidden Fields ។ យើងផ្តល់ជូននូវជម្រើសនៃអាហារដែលមានសុខភាពល្អសម្រាប់ព្រឹត្តិការណ៍អាជីវកម្ម ការជួបជុំក្រុមគ្រួសារ និងក្រុមដទៃទៀត ។ យើងប្រើតែគ្រឿងផ្សំសរីរាង្គដែលស្រស់ៗបំផុតនៅក្នុងអាហាររបស់យើង ។ ការផ្តោតចិត្តទុកដាក់របស់យើងគឺ ធ្វើឲ្យមនុស្សរីករាយនឹងការមានសុខភាពល្អ ដែលចង់ទទួលទានអាហារបួស និងមានបទពិសោធន៍ល្អ ។
៤. ការកំណត់ប្រព័ន្ធលក់ដ៏ល្អបំផុតសម្រាប់អាជីវកម្មរបស់ខ្ញុំ
អាន ៖
វាសំខាន់ដើម្បីស្វែងរកវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីឈោងទៅរកអតិថិជនរបស់អ្នក ។ ម្ចាស់អាជីវកម្មជាច្រើនប្រើប្រាស់ប្រព័ន្ធចម្រុះ និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើរណិតដើម្បីលក់ និងទាក់ទងជាមួយអតិថិជនរបស់ពួកគេ ។ ប៉ុន្តែ វាល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មថ្មីដើម្បីផ្តោតលើការបង្កើតប្រព័ន្ធ និងការផ្សព្វផ្សាយមិនច្រើនជាងមួយ ។ ប្រព័ន្ធបន្ថែមទៀតអាចត្រូវបានបន្ថែមនៅពេលអាជីវកម្មចាប់ផ្តើមរីកចម្រើន ។ ប្រព័ន្ធលក់ទូទៅរួមមានរៀបរាប់ដូចខាងក្រោមនេះ ។
ប្រព័ន្ធលក់
-
លក់ផ្ទាល់ ៖ អ្នក ឬបុគ្គលិកផ្នែកលក់លក់ដោយផ្ទាល់ដល់អតិថិជនតាមរយៈការទាក់ទងផ្ទាល់ ។
-
អ្នកចែកចាយ ឬអ្នកលក់ដុំ ៖ អ្នកលក់ឲ្យទៅអ្នកចែកចាយ ឬអ្នកលក់ដុំ ដែលទិញផលិតផលរបស់អ្នកដុំៗ បន្ទាប់មកលក់វាឲ្យទៅអាជីវកម្មលក់រាយដទៃទៀត ។
-
អ្នកលក់រាយ ៖ អ្នកលក់ឲ្យទៅអាជីវកម្មលក់រាយ ហើយពួកគេលក់ឲ្យទៅអ្នកប្រើប្រាស់ ។
ប្រព័ន្ធលក់ផ្សព្វផ្សាយតាមអ៊ិនធើរណែត
-
គេហទំព័រ ៖ ដំណើរការលក់ធ្វើឡើងតាមគេហទំព័រផ្ទាល់របស់អ្នក ។
-
ហាងតាមអ៊ិនធើរណែត ៖ ដំណើរការលក់ធ្វើឡើងតាមគេហទំព័ររបស់ហាងលក់តាមអ៊ិនធើរណែត ពុំមែនលើគេហទំព័រផ្ទាល់របស់អ្នកទេ ។
-
កម្មវិធីទូរសព្ទ ៖ ដំណើរការលក់ធ្វើឡើងតាមកម្មវិធីទូរសព្ទ ។
៥. ការទាក់ទាញអតិថិជន…ជាមួយនឹងអ្វី ?
អាន ៖
អាជីវកម្មរបស់អ្នកនឹងពុំទាក់ទាញអតិថិជនដោយស្វ័យប្រវត្តិនោះទេ ។ អ្នកត្រូវតែផ្តល់នូវអ្វីដែលពួកគេខ្វល់ខ្វាយ និងអ្វីដែលពួកគេជឿថានឹងផ្តល់ប្រយោជន៍ដល់ពួកគេ ។ សូមប្រាកដថា សារលិខិតអាជីវកម្មរបស់អ្នកត្រូវបានភ្ជាប់ទៅនឹងអ្វីដែលអតិថិជនរបស់អ្នកចង់បាន ។ សូមគិតថាអ្នកគឺជាអតិថិជនរបស់អ្នក ហើយសួរខ្លួនអ្នកថា « តើខ្ញុំចាប់អារម្មណ៍ទិញសេវាកម្ម ឬផលិតផលដែលអាជីវកម្មនេះផ្តល់ឲ្យដែរឬទេ ? ហេតុអ្វីចាប់អារម្មណ៍ ឬ ហេតុអ្វីមិនចាប់អារម្មណ៍ ? »
ម្ចាស់អាជីវកម្មឈ្លាសវៃមានការច្នៃប្រឌិតក្នុងការធ្វើឲ្យអតិថិជនរបស់ពួកគេមានការចាប់អារម្មណ៍ ។ របៀបមួយចំនួនដើម្បីធ្វើឲ្យអតិថិជនចាប់អារម្មណ៍មានរៀបរាប់ខាងក្រោមនេះ ។
|
ការផ្តល់ព័ត៌មាន ៖ និងការយល់ដឹងតាមរយៈវីដេអូ, កំណត់ហេតុបណ្តាញ, សារព័ត៌មាន, អត្ថបទ និងការសម្តែងអំពីជំនួញ ។ |
|
ការសម្របតាមចំណាប់អារម្មណ៍ និងបុព្វហេតុសង្គមរបស់អតិថិជន ដូចជាការឧបត្ថម្ភដល់ព្រឹត្តិការណ៍នានា ។ |
|
ការអនុញ្ញាតឲ្យអតិថិជនទទួលបទពិសោធន៍សេវាកម្ម ឬផលិតផលនៅក្នុងកម្រិតទាប ឬពុំថ្លៃ ដូចជាការផ្តល់ជាប៉ាន់គំរូ ឬគូប៉ុង ។ |
|
ការបណ្តុះទំនុកចិត្ត នៅក្នុងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងគុណភាពនៃសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុន តាមរយៈការបញ្ចេញមតិពីអតិថិជន ការទទួលរង្វាន់ក្នុងវិស័យដែលអ្នកធ្វើអាជីវកម្ម ឬការធានាគុណភាពផ្សេងទៀត ។ |
|
ការផ្តល់ភាពងាយស្រួល និងសន្សំពេលវេលា តាមរយៈការធ្វើឲ្យអាជីវកម្មរបស់អ្នកងាយស្រួលស្វែងរក និងធ្វើការជាមួយ ( ឧទាហរណ៍ ធ្វើឲ្យការស្រាវជ្រាវរកអាជីវកម្មរបស់អ្នកនៅលើអ៊ិនធើរណែតមានភាពងាយស្រួល ) ។ |
|
ការធ្វើជាដៃគូ ជាមួយអាជីវកម្មដែលមានប្រជាប្រិយភាព ដែលគ្មានការប្រកួតប្រជែងដែលបម្រើក្រុមអតិថិជនដូចគ្នា ។ |
៦. ការវាស់វែងភាពជោគជ័យនៃការប្រាស្រ័យទាក់ទងជាមួយអតិថិជន
អាន ៖
វាសំខាន់ដើម្បីវាស់វែងថា តើទំនាក់ទំនងរបស់អ្នកទាក់ទាញចំណាប់អារម្មណ៍អតិថិជន រួមចំណែកឲ្យលក់បានកាន់តែច្រើន និងបង្កើនប្រាក់ចំណេញដែរឬទេ ។ ដើម្បីធ្វើដូចនេះ អ្នកត្រូវតែវាស់វែង ៖
-
របៀបជាក់លាក់ដែលអ្នកកំពុងទាក់ទងជាមួយអតិថិជនរបស់អ្នក ។
-
លទ្ធផលនៃអាជីវកម្ម ។
ពិនិត្យមើលឧទាហរណ៍ខាងក្រោមនេះ ។
ការមានភាពមមាញឹកពុំដូចគ្នានឹងការមានជោគជ័យនោះទេ ។ ប្រសិនបើការទាក់ទងរបស់អ្នកពុំបង្កើតបានលទ្ធផលអ្វីនោះទេ នោះអ្នកចំណាយពេលអត់ប្រយោជន៍ហើយ ។ នេះជាមូលហេតុសំខាន់ដែលអ្នកវាស់វែងលទ្ធផលរបស់អ្នកជានិច្ច ។