ភាពខ្លួនទីពឹងខ្លួន
៦ ៖ តាំង​ចិត្ត


« ការគ្រប់គ្រង​ប្រាក់ចំណេញ​អាជីវកម្ម​របស់​ខ្ញុំ ៖ តាំងចិត្ត » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការគ្រប់គ្រង​ប្រាក់ចំណេញ​អាជីវកម្ម​របស់​ខ្ញុំ ៖ តាំងចិត្ត »

តាំង​ចិត្ត

ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

សូម​អាន​ការតាំងចិត្ត​នីមួយៗ​ខាង​ក្រោម​នេះ​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​ជោគជ័យ​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់​អ្នក​នឹង​បាន​ប្រសើរ​ឡើង​យ៉ាង​លឿន នៅពេល​អ្នក​ព្យាយាម​រក្សា​ការតាំងចិត្ត​របស់​អ្នក​រៀងរាល់​សប្តាហ៍ ។ សន្យា​ដើម្បី​រក្សា​ការតាំងចិត្ត​របស់​អ្នក រួច​ហើយ​ចុះ​ហត្ថលេខា​នៅ​ខាង​ក្រោម​នេះ ។

ការតាំង​ចិត្ត​របស់​ខ្ញុំ

ក. ខ្ញុំ​នឹង​រក្សា​ការតាំងចិត្ត « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » នា​សប្តាហ៍​នេះ ៖

  • ជ្រើសរើស​កិច្ចការ​មួយ​ដែល​ពិបាក ឬ​ពុំ​ងាយ​ស្រួល ហើយ​បញ្ចប់​កិច្ចការ​នោះ ។

  • ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​កិច្ចការ និង​ការព្យាយាម​តស៊ូ​ជាមួយ​គ្រួសារ ឬ​មិត្តភក្ដិ​របស់​ខ្ញុំ ។

ខ. ខ្ញុំ​នឹង​ប្រើ​កំណត់ត្រា​ចំណូល និង​ចំណាយប្រចាំ​ថ្ងៃ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ឬ​បង្កើត​កំណត់ត្រា​អាជីវកម្ម​ប្រឌិត​មួយ ។

គ. ខ្ញុំ​នឹង​បង្កើត​របាយការណ៍​លទ្ធផល​មួយ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ ឬ​បង្កើត​របាយការណ៍​សម្រាប់​អាជីវកម្ម​ប្រឌិត​មួយ ។

ឃ. ខ្ញុំ​នឹង​ពិនិត្យ​មើល​ទំព័រ « ពិចារណា » ហើយ​រក្សា​ការតាំងចិត្ត ។

ង. ខ្ញុំ​នឹង​ទាក់ទង ហើយ​ជួយ​ជ្រោមជ្រែង​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

សូម​ចងចាំ​ថា សប្តាហ៍​បន្ទាប់​អ្នក​នឹង​ត្រូវបាន​សូម​ឲ្យ​រាយការណ៍​នូវ​ចំនួន​ថ្ងៃ​ដែល​អ្នក​បាន​និយាយ​ជាមួយ​អតិថិជន, បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​អាជីវកម្ម​របស់​អ្នក, បាន​លក់ និង​បាន​កត់ត្រា​សេចក្តីលម្អិត​នៃ​ហិរញ្ញវត្ថុ ( សូមមើល​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ​ផ្នែក​ចាប់ផ្តើម​នៃ​សៀវភៅ​នេះ ) ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

អធិស្ឋាន​បិទ ។