ភាពខ្លួនទីពឹងខ្លួន
3: មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គ្រប់គ្រង​ប្រាក់


« ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​មាន​អាជីវកម្ម​មួយ​ដែល​មាន​ប្រាក់​ចំណេញ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គ្រប់គ្រង​ប្រាក់ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ខ្ញុំ​មាន​អាជីវកម្ម​មួយ​ដែល​មាន​ប្រាក់​ចំណេញ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ »

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ គ្រប់គ្រង​ប្រាក់

ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖

ហេតុអ្វី​ការ​គ្រប់​គ្រង​ប្រាក់​ពិបាក​ខ្លាំង​ម៉្លេះ​—ហើយ​សំខាន់​ដល់​ម៉្លេះ ?

មើល ៖

« First Things First ! » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

ហេតុអ្វី​យើង​គួរ​តែ​ទុក​បញ្ជី​តាម​ដាន​ប្រាក់ និង​សន្សំ​ប្រាក់​របស់​យើង ?

អាន ៖

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨ និង​សេចក្តី​ថ្លែងការណ៍​មកពី អ្វីៗ​ទាំងអស់​ត្រូវបាន​ប្រមូល​ទុក​ដោយ​សុវត្ថិភាព ។

ពិភាក្សា ៖

សូម​អាន​យុទ្ធសាស្ត្រ​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដើម្បី​គ្រប់គ្រង​ប្រាក់ ( ខាង​ក្រោម ) ។ តើ​យើង​អាច​ធ្វើ​រឿង​នេះឲ្យក្លាយ​ជា​ទម្លាប់​បាន​ដោយ​របៀប​ណា ?

រូបភាព
យុទ្ធសាស្ត្រ​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​ដើម្បី​គ្រប់គ្រង​ប្រាក់

តាំង​ចិត្ត ៖

សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។

  • តាមដាន​នូវ​អ្វី​ដែល​អ្នក​ចំណាយ និង​រក​បាន​រៀងរាល់​ថ្ងៃ ។ នៅ​ចុង​សប្តាហ៍ សូម​បន្ថែម​ចំនួន ហើយ​កត់ត្រា​ចំនួន​សរុប​នៅលើ​កំណត់ត្រា​ចំណូល និង​ចំណាយ​ផ្ទាល់​ខ្លួន ( ខាង​ក្រោម ) ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ការគ្រប់គ្រងប្រាក់​ជាមួយ​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។

កំណត់ត្រា​ចំណូល និង​ចំណាយ​ផ្ទាល់​ខ្លួន

តើ​រាល់​សប្ដាហ៍​ខ្ញុំ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន ?

តើ​ខ្ញុំ​ត្រូវការ​ប្រាក់​ប៉ុន្មាន​រៀងរាល់​ខែ​ដើម្បី​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ?

សប្តាហ៍​ទី ១

សប្តាហ៍​ទី ២

សប្តាហ៍​ទី ៣

សប្តាហ៍​ទី ៤

ចំណូល

ចំណាយ

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដង្វាយ​ផ្សេងៗ

ប្រាក់​សន្សំ

អាហារ

ថ្លៃ​ផ្ទះ

ថ្លៃ​ពេទ្យ

មធ្យោបាយ​ធ្វើ​ដំណើរ

ចំណាយ​លើ​ការអប់រំ

បង់សងបំណុល

សម្លៀក​បំពាក់

ទឹក​ភ្លើង

ទូរសព្ទ

សេវាកម្សាន្ត

ការធានារ៉ាប់រង

ផ្សេងៗ

ចំណាយ​សរុប