ភាពខ្លួនទីពឹងខ្លួន
១០ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ


« ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ បង្ហាញ​សេចក្តី​ទៀង​ត្រង់ » ការចាប់ផ្ដើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​សម្រាប់ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៧ )

« ការផ្តល់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ខ្ញុំ ៖ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ »

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ បង្ហាញ​សេចក្តី​ទៀង​ត្រង់

ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា ៖

ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​អស់​អ្នក​ដែល​មាន « ចិត្ត​ទៀងត្រង់ ? »

មើល ៖

« What Shall a Man Give in Exchange for His Soul ? » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន​អត្ថបទ​វីដេអូ​នៅ​ចុង​វគ្គ​នេះ ) ។

ពិភាក្សា ៖

តើ​ការ​មាន​សេចក្តី ទៀង​ត្រង់​មាន​ន័យ​ដូម្តេច ? តើ​វិធីសាស្រ្ត​តូច​តាច​ណា​ខ្លះ​ដែល​មនុស្ស​លះ​បង់​ព្រលឹង​ខ្លួន​ដើម្បី​ទទួល​បាន​របស់​ទាំង​ឡាយ​នៅ​ក្នុង​ជីវិត​នេះ ?

អាន ៖

មាត្រានៃសេចក្ដីជំនឿ ១:១៣ និង យ៉ូប ២៧:៥ ។

ពិភាក្សា ៖

សូមមើល ម៉ូសាយ ៤:២៨ និង​ការដកស្រង់​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ។ ហេតុអ្វី​ការបង់សង​បំណុល ឬ​អាជីវកម្ម ឬ​ប្រាក់កម្ចី​របស់​សិស្ស ( ដូច​ជា​កម្ចី ភី. អ៊ី. អែហ្វ. ) គឺ​ជា​រឿង​នៃ​ភាពទៀងត្រង់​ផ្ទាល់​ខ្លួន ?

តាំង​ចិត្ត ៖

សូម​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ដូច​ខាង​ក្រោម​ក្នុង​អំឡុង​សប្ដាហ៍ ។

  • សូម​កែលម្អ​នៅក្នុង​ចំណុច​មួយ​នៃ​ចំណុច​ទាំង​ប្រាំបី​ដែល​អ្នក​បាន​ដាក់​ពិន្ទុ​ឲ្យ​ខ្លួន​ឯង​នៅក្នុង​សកម្មភាព​ខាង​លើ ។

  • សូម​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ​អំពី​ភាព​ទៀងត្រង់​ជាមួយ​នឹង​គ្រួសារ ឬ​មិត្តភក្ដិ​របស់​អ្នក ។