ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤៩ ៖ មរមន និង​ការបង្រៀន​របស់​លោក


ជំពូក​ទី ៤៩

មរមន និង​ការបង្រៀន​របស់​លោក

រូបភាព
ពួក​បុរស​ពីរ​ក្រុម

អស់​ជាច្រើន​ឆ្នាំ​បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ជួប​ពួក​សាសន៍​នីហ្វៃ នោះ​មាន​មនុស្ស​មួយ​ក្រុម​តូច​បាន​ចាកចេញ​ពី​សាសនាចក្រ ហើយ​បាន​ហៅ​ពួកគេ​ថា ពួកសាសន៍​លេមិន ។

រូបភាព
មនុស្ស​មួយ​ក្រុម​និយាយ​គ្នា

ទីបំផុត​មនុស្ស​ស្ទើរតែ​ទាំងអស់​គ្នា​បាន​ប្រែ​ជា​ទុច្ចរិត ទាំង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន ។

រូបភាព
អាំម៉ារ៉ុន​លាក់​បញ្ជី

មាន​មនុស្ស​សុចរិត​ម្នាក់​ឈ្មោះ អាំម៉ារ៉ុន​បាន​មាន​បញ្ជី​ពិសិដ្ឋ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​គាត់​ឲ្យ​លាក់​បញ្ជី​ទាំង​នោះ​ដើម្បី​ឲ្យ​វា​មាន​សុវត្ថិភាព ។

រូបភាព
អាំម៉ារ៉ុន​និយាយ​ទៅ​កាន់​យុវជន​ឈ្មោះ​ មរមន

អាំម៉ារ៉ុន​បាន​ប្រាប់​មរមន​ដែល​ជា​ក្មេង​ប្រុស​អាយុ ១០ ឆ្នាំ​អំពី​កន្លែង​ដែល​លោក​បាន​លាក់​បញ្ជី​នោះ ។ អាំម៉ារ៉ុន​បាន​ដឹង​ថា គាត់​អាច​ទុក​ចិត្ត​លើ​មរមន​បាន ។

រូបភាព
អាំម៉ារ៉ុន និង មរមន

នៅពេល​លោក​មាន​អាយុ ២៤ ឆ្នាំ មរមន​បាន​យក​ផ្ទាំង​របស់​នីហ្វៃ ហើយ​បាន​កត់ត្រា​នៅ​លើ​ផ្ទាំង​នោះ​អំពី​ប្រជាជន​របស់​លោក ។

រូបភាព
សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ប្រយុទ្ធ​គ្នា

កាល​មរមន​អាយុ ១១ ឆ្នាំ មាន​សង្គ្រាម​មួយ​បាន​ចាប់ផ្តើម​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ។ ពួក​សាសន៍​នីហ្វៃ​បាន​ឈ្នះ ហើយ​ភាពសុខសាន្ត​បាន​កើត​មាន​ម្តង​ទៀត ។

រូបភាព
ប្រជាជន​កំពុង​ផឹក

ប៉ុន្តែ​ពួកសាសន៍​នីហ្វៃ​បាន​ទុច្ចរិត​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ព្រះអម្ចាស់​បាន​យក​ពួក​សិស្ស​បី​នាក់​នោះ​ចេញ​ទៅ នាំ​ឲ្យ​ឈប់​មាន​អព្ភូតហេតុ និង​ការព្យាបាល ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ឈប់​ដឹកនាំ​ប្រជាជន​ត​ទៅ​ទៀត​ហើយ ។

រូបភាព
មរមន

ពេល​មរមន​អាយុ ១៥ ឆ្នាំ ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ទៅ​ជួប​លោក ។ មរមន​បាន​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ និង​សេចក្តី​សប្បុរស​របស់​ទ្រង់ ។

រូបភាព
មរមន​មើល​បុរស​ពីរ​នាក់

មរមន​ចង់​ប្រកាស​ដល់​ប្រជាជន ប៉ុន្តែ​ព្រះយេស៊ូវ​បាន​ប្រាប់​លោក​មិន​ឲ្យ​ប្រកាស​ឡើយ ដោយសារ​ប្រជាជន​ទុច្ចរិត​ខ្លាំង​ពេក ។ ដួងចិត្ត​របស់​ពួកគេ​បាន​តាំង​ឡើង​ប្រឆាំង​ទាស់​នឹង​ព្រះ ។

រូបភាព
មរមន​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​កងទ័ព

មិន​យូរ​ប៉ុន្មាន​ក៏​មាន​សង្គ្រាម​មួយ​ទៀត​បាន​ចាប់ផ្តើម ។ មរមន​មាន​មាឌ​ធំ និង​រឹងមាំ ហើយ​ពួកសាសន៍​នីហ្វៃ​បាន​ជ្រើសរើស​គាត់​ឲ្យ​ដឹកនាំ​កងទ័ព​របស់​ពួកគេ ។

រូបភាព
មរមន​និយាយ​ទៅកាន់​ពួក​កង​ទ័ព

ពួក​សាសន៍​នីហ្វៃ​បាន​ប្រយុទ្ធ​នឹង​ពួក​សាសន៍​លេមិន​អស់​ជា​ច្រើន​ឆ្នាំ ។ មរមន​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ប្រជាជន​របស់​គាត់​ឲ្យ​ប្រយុទ្ធ​ដើម្បី​គ្រួសារ និង​ផ្ទះ​សម្បែង​របស់​ពួកគេ ។

រូបភាព
សមរភូមិ

ពួកសាសន៍​នីហ្វៃ​កាន់តែ​ទុច្ចរិត ហេតុដូច្នោះ​ហើយ​ព្រះអម្ចាស់​ពុំ​បាន​ជួយ​ពួកគេ​ឡើយ ។

រូបភាព
មរមន​និយាយ​ជាមួយ​មនុស្ស

មរមន​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ថា ពួកគេ​នឹង​ត្រូវបាន​ទុក​ឲ្យ​មាន​ជីវិត ប្រសិនបើ​ពួកគេ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក ។ ប៉ុន្តែ​ប្រជាជន​បាន​បដិសេធ ។

រូបភាព
មរមន​មើល​ពួក​កង​ទ័ព

ពួកគេ​បាន​អួត​ខ្លួន​នូវ​កម្លាំង​របស់​ពួកគេ ដោយ​និយាយ​ថា ពួកគេ​នឹង​សម្លាប់​ពួក​សាសន៍​លេមិន​ចោល​ទាំងអស់ ។ ពីព្រោះ​តែ​សេចក្តីទុច្ចរិត​របស់​ពួកសាសន៍​នីហ្វៃ នោះ​មរមន​បាន​បដិសេធ​ឈប់​ដឹកនាំ​ពួកគេ​ត​ទៅ​ទៀត ។

រូបភាព
មរមន​ឈរ​ជាមួយ​ពួក​កង​ទ័ព

ពួកសាសន៍​លេមិន​បាន​ប្រយុទ្ធ​ឈ្នះ​ពួកសាសន៍​នីហ្វៃ​នៅក្នុង​គ្រប់​សមរភូមិ​ប្រយុទ្ធ​ទាំងអស់ ។ មរមន​បាន​សម្រេច​ចិត្ត​ដឹកនាំ​ពួក​កង​ទ័ព​សាសន៍​នីហ្វៃ​ម្តង​ទៀត ។

រូបភាព
មរមន​អង្គុយ

លោក​បាន​ដឹង​ថា ពួកសាសន៍​នីហ្វៃ​ទុច្ចរិត​នឹង​ពុំ​ប្រយុទ្ធ​ឈ្នះ​សង្គ្រាម​ឡើយ ។ ពួកគេ​ពុំ​បាន​ប្រែចិត្ត ឬ​អធិស្ឋាន​សូម​ជំនួយ​ដែល​ពួកគេ​ត្រូវការ​ឡើយ ។

រូបភាព
មរមន​បាន​បើក​បញ្ជី

មរមន​បាន​យក​បញ្ជី​ទាំងអស់​ពី​កូន​ភ្នំ​ជា​កន្លែង​ដែល​អាំម៉ារ៉ុន​បាន​លាក់​បញ្ជី​ទាំង​នោះ​ទុក ហើយ​បាន​សរសេរ​ទៅ​កាន់​មនុស្ស​ដែល​នឹង​អាន​បញ្ជី​នេះ​នៅ​ថ្ងៃ​ណា​មួយ ។

រូបភាព
មរមនជាមួយ​នឹង​បញ្ជី​ពិសិដ្ឋ

លោក​ចង់​ឲ្យ​មនុស្ស​គ្រប់​រួប រួម​ទាំង​ពួក​សាសន៍​យូដា​ផងដែរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយ​ជ្រមុជទឹក និង​រស់នៅ​តាម​ដំណឹង​ល្អ ហើយ​បាន​ទទួល​ពរ ។

រូបភាព
មរមន​សរសេរ​នៅលើ​ផ្ទាំង​ពិសិដ្ឋ

ព្រះវិញ្ញាណ​បាន​បំផុស​គំនិត​មរមន​ឲ្យ​ដាក់​ផ្ទាំង​តូច​នីហ្វៃ​ដែល​មាន​នូវ​ការព្យាករ​អំពី​ការយាង​មក​នៃ​ព្រះគ្រីស្ទ​នៅ​ជាមួយ​នឹង​ផ្ទាំង​មរមន ។

រូបភាព
កងទ័ព​របស់​មរមន

មរមន​បាន​ដឹកនាំ​ពួកសាសន៍​នីហ្វៃ​ទៅ​កាន់​ដែនដី​គូម៉ូរ៉ា ជា​កន្លែង​ដែល​ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​សាសន៍​លេមិន​ម្តង​ទៀត ។

រូបភាព
មរមន​កាន់​ផ្ទាំង

មរមន​បាន​ចាប់ផ្តើម​មាន​វ័យ​ចំណាស់​ហើយ ។ លោក​បាន​ដឹង​ថា នេះ​គឺ​ជា​ការប្រយុទ្ធ​លើក​ចុង​ក្រោយ​ហើយ ។ លោក​ពុំ​ចង់​ឲ្យ​ពួកសាសន៍​លេមិន​រក​ឃើញ​បញ្ជី​ពិសិដ្ឋ​នោះ ហើយ​បំផ្លាញ​បញ្ជី​ទាំង​នោះ​ឡើយ ។

រូបភាព
មរមន​ប្រគល់​ផ្ទាំង​ឲ្យ​ទៅ​មរ៉ូណៃ

ដូច្នេះ​លោក​បាន​ប្រគល់​ផ្ទាំង​មរមន​ឲ្យ​ទៅ​កូនប្រុស​របស់​លោក​មរ៉ូណៃ ហើយ​បាន​លាក់​ផ្ទាំង​ទាំងអស់​នៅ​ក្នុង​កូន​ភ្នំ​គូម៉ូរ៉ា ។

រូបភាព
ពួក​សាសន៍​នីហ្វៃ​ស្លាប់

ពួក​សាសន៍​លេមិន​បាន​វាយ​ប្រហារ ហើយ​សម្លាប់​ពួកសាសន៍​នីហ្វៃ​ទាំងអស់​លើក​លែង​តែ ២៤ នាក់ ។ មរមន​បាន​រង​របួស ។

រូបភាព
មរមន​រង​របួស

មរមន​កើត​ទុក្ខ​ដោយសារ​ពួកសាសន៍​នីហ្វៃ​ជាច្រើន​បាន​ស្លាប់ ប៉ុន្តែ​លោក​បាន​ដឹង​ថា ពួកគេ​បាន​ស្លាប់ ដោយសារ​ពួកគេ​បាន​បដិសេធ​ព្រះយេស៊ូវ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

មរមន​បាន​ព្យាយាម​បង្រៀន​ពួក​សាសន៍​នីហ្វៃ​អំពី​សេចក្តីពិត ។ លោក​បាន​ប្រាប់​ពួកគេ​អំពី​សារៈសំខាន់​ក្នុង​ការមាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
មរមន​បង្រៀន

លោក​បាន​ព្យាយាម​បង្រៀន​ពួកគេ​ឲ្យ​មាន​សេចក្តីសង្ឃឹម​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ឲ្យ​មាន​សេចក្តីសប្បុរស ដែល​ជា​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ។

រូបភាព
មរមន​សរសេរ​សំបុត្រ

ហើយ​មរមន​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​កូនប្រុស​របស់​លោក មរ៉ូណៃ ដែល​បាន​បង្រៀន​ដំណឹង​ល្អ​ទៅ​កាន់​ពួកសាសន៍​នីហ្វៃ​ផងដែរ ។

រូបភាព
មរ៉ូណៃ​អាន​សំបុត្រ

មរមន​បាន​សរសេរ​អំពី​អំពើ​ទុច្ចរិត​ដ៏​ខ្លាំង​បំផុត​របស់​ពួកសាសន៍​នីហ្វៃ ។ លោក​បាន​ប្រាប់​មរ៉ូណៃ​ឲ្យ​បន្ត​ស្មោះត្រង់​លើ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
មរមន​ត្រូវបាន​គេ​សម្លាប់

ពួកសាសន៍​លេមិន​បាន​សម្លាប់​មរមន និង​ពួក​សាសន៍​នីហ្វៃ​ទាំងអស់ លើកលែង​តែ​មរ៉ូណៃ​ដែល​បាន​បញ្ចប់​ការកត់ត្រា​បញ្ជី ។