ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៣៥ ៖ មេទ័ព​មរ៉ូណៃ និង​ពេហូរ៉ាន


ជំពូក ៣៥

មេទ័ព​មរ៉ូណៃ និង​ពេហូរ៉ាន

រូបភាព
មរ៉ូណៃ​អាន​សំបុត្រ

មេទ័ព​មរ៉ូណៃ​រីករាយ​ដែល​បាន​ឮ​ថា ហេលេមិន និង​កងទ័ព​របស់​គាត់​បាន​ដណ្តើម​បាន​ដែនដី​ជា​ច្រើន​របស់​ពួក​សាសន៍​នីហ្វៃ​ពី​ពួក​សាសន៍​លេមិន​វិញ ។

រូបភាព
កងទ័ព​ឈរ​នៅលើ​កំពែង

ប៉ុន្តែ​ហេលេមិន និង​កងទ័ព​របស់​លោក​ត្រូវការ​ជំនួយ ។ ពួកគេ​គ្មាន​ទាហាន​គ្រប់គ្រាន់​ដើម្បី​ការពារ​ទីក្រុង​ជា​ច្រើន​នោះ​ឡើយ ។

រូបភាព
មេទ័ពមរ៉ូណៃ​សរសេរ

មេទ័ព​មរ៉ូណៃ​បាន​សរសេរ​សំបុត្រ​ទៅ​ពេហូរ៉ាន ដែល​ជា​មេចៅ​ក្រម និង​លោក​អភិបាល ។ លោក​បាន​សូម​ឲ្យ​ពេហូរ៉ាន​បញ្ជូន​ទាហាន​មក​បន្ថែម​ទៀត​ដើម្បី​ជួយ​កងទ័ព​ហេលេមិន ។

រូបភាព
ពួកសាសន៍​លេមិន​វាយប្រហារ​ទីក្រុង

ពួកសាសន៍​លេមិន​បាន​វាយ​ប្រហារ​ទីក្រុង​របស់​ពួកសាសន៍​នីហ្វៃ​ដែល​ហេលេមិន​ដណ្តើម​បាន ។ ពួកគេ​បាន​សម្លាប់​ពួកសាសន៍​នីហ្វៃ​ជាច្រើន​នាក់ ហើយ​បាន​ដេញ​ពួក​សាសន៍​នីហ្វៃ​ដែល​នៅ​សល់​ឲ្យ​ចេញ​ពី​ទីក្រុង ។

រូបភាព
មរ៉ូណៃ​កំពុង​សរសេរ

ដោយ​ខឹង​នឹង​អ្នកដឹកនាំ​រដ្ឋាភិបាល ព្រោះ​ពួកគេ​ពុំ​បាន​បញ្ជូន​ជំនួយ​មក នោះ​មរ៉ូណៃ​បាន​សរសេរ​សំបុត្រ​មួយ​ទៀត​ទៅកាន់​ពេហូរ៉ាន ។

រូបភាព
ពួក​ទាហាន

មេទ័ព​មរ៉ូណៃ​បាន​សរសេរ​ថា ប្រជាជន​ជាច្រើន​ត្រូវបាន​សម្លាប់ ដោយសារ​តែ​ពេហូរ៉ាន​ពុំ​បាន​បញ្ជូន​ទាហាន​មក​បន្ថែម​ទៀត ។

រូបភាព
មរ៉ូណៃ​កំពុង​សរសេរ

ប្រសិនបើ​ពេហូរ៉ាន​ពុំ​បញ្ជូន​ទាហាន និង​ស្បៀង​ឲ្យ​លឿន​ទេ នោះ​មរ៉ូណៃ​នឹង​យក​កងទ័ព​របស់​លោក​ទៅ​កាន់​ទីក្រុង​សារ៉ាហិមឡា ហើយ​យក​អ្វី​ដែល​កងទ័ព​របស់​លោក​ត្រូវការ ។

រូបភាព
មរ៉ូណៃ​ទទួល​សំបុត្រ

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក មរ៉ូណៃ​បាន​ទទួល​សំបុត្រ​មួយ​ពី​ពេហូរ៉ាន ។ លោក​កើត​ទុក្ខ​ដែល​មរ៉ូណៃ និង​កងទ័ព​របស់​លោក​កំពុង​រងទុក្ខ ។

រូបភាព
ពេហូរ៉ាន​សរសេរ​សំបុត្រ

ពេហូរ៉ាន​បាន​ប្រាប់​មរ៉ូណៃ​ថា ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត​មួយ​ក្រុម​ដែល​ហៅ​ថា ពួក​និយម​ស្តេច​ពុំ​ចង់​ឲ្យ​លោក​ធ្វើ​ជា​មេចៅ​ក្រម​ឡើយ ។ ពួកគេ​បាន​បង្ខំ​លោក និង​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​ចេញ​ពី​ទីក្រុង​សារ៉ាហិមឡា ។

រូបភាព
កងទ័ព​ប្រមូល​ផ្តុំ​នៅ​ខាង​ក្រៅ​ទីក្រុង

ពេហូរ៉ាន​បាន​បន្ថែម​ថា លោក​កំពុង​ប្រមូល​កង​ទ័ព​មួយ​ក្រុម​ដើម្បី​ព្យាយាម​យក​ទីក្រុង​សារ៉ាហិមឡា​ត្រឡប់​មក​វិញ ។

រូបភាព
ស្តេច និង​ទាហាន​របស់​ទ្រង់

ពួក​និយម​ស្តេច​បាន​ជ្រើសរើស​ស្តេច​មួយ​អង្គ​ឲ្យ​ធ្វើ​ជា​អ្នកដឹកនាំ​ពួកគេ ហើយ​បាន​ចូលរួម​នឹង​ពួក​សាសន៍​លេមិន ។

រូបភាព
ពេហូរ៉ាន​សរសេរ​សំបុត្រ

ពេហូរ៉ាន​ពុំ​ខឹង​នឹង​អ្វី​ដែល​មរ៉ូណៃ​បាន​សរសេរ​ឡើយ ។ លោក​ក៏​ចង់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​មាន​សេរីភាព​ផងដែរ ។

រូបភាព
មរ៉ូណៃ​អាន​សំបុត្រ

លោក​បាន​សូម​ឲ្យ​មរ៉ូណៃ​នាំ​មនុស្ស​មួយ​ចំនួន​មក​ជួយ​លោក ហើយបាន​ថ្លែង​ថា ប្រសិនបើ​មរ៉ូណៃ​ប្រមូល​មនុស្ស​បន្ថែម​ទៀត​នៅ​តាម​ផ្លូវ នោះ​កង​ទ័ព​ដែល​រួម​បញ្ចូល​គ្នា​អាច​វាយ​យក​ទីក្រុង​សារ៉ាហិម​ឡាវិញ​បាន ។

រូបភាព
មរ៉ូណៃ​កាន់​សំបុត្រ

មេទ័ព​មរ៉ូណៃ​សប្បាយ​ចិត្ត​ដែល​ពេហូរ៉ាន​នៅ​តែ​ស្មោះត្រង់​ចំពោះ​ប្រទេស​របស់​លោក ហើយ​នៅ​តែ​ចង់​បាន​សេរីភាព​ឲ្យ​ដល់​ប្រជាជន​លោក ។

រូបភាព
មរ៉ូណៃ​ និង​ពួក​ទាហាន

មរ៉ូណៃ​បាន​ទៅ​ជួប​ពេហូរ៉ាន​ជាមួយ​នឹង​ទាហាន​បន្តិច​បន្តួច​របស់​លោក ។ លោក​បាន​កាន់​ទង់​ឥស្សរភាព ហើយ​មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ចូលរួម​នឹង​ពួកគេ​នៅ​តាម​ផ្លូវ ។

រូបភាព
ការប្រយុទ្ធ​នៅ​កំពែង​ទីក្រុង

កងទ័ព​របស់​មរ៉ូណៃ​ដែល​ចូល​រួម​នឹង​ពេហូរ៉ាន បាន​ដើរ​ឆ្ពោះ​ទៅ​ទីក្រុង​សារ៉ាហិមឡា ។ ពួកគេ​បាន​សម្លាប់​ស្តេច​របស់​ពួកសាសន៍​នីហ្វៃ​ដែល​ទុច្ចរិត​នោះ ហើយ​ចាប់​ពួក​ទាហាន​របស់​ទ្រង់ ។

រូបភាព
មរ៉ូណៃ​ និង​ពួក​ទាហាន

បន្ទាប់​មក មរ៉ូណៃ​បាន​បញ្ជូន​ស្បៀង និង​ទាហាន ១២០០០ នាក់ ដើម្បី​ជួយ​កងទ័ព​របស់​ពួកសាសន៍​នីហ្វៃ ។ ពួកកងទ័ព​ទាំង​នេះ​បាន​បណ្តេញ​ពួកសាសន៍​លេមិន​ចេញ ហើយ​ក៏​មាន​សន្តិភាព​ជា​ថ្មី​ម្តង​ទៀត​នៅក្នុង​ដែនដី ។