ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ២ ៖ លីហៃ​ព្រមាន​ប្រជាជន


ជំពូក​ទី ២

លីហៃ​ព្រមាន​ប្រជាជន

រូបភាព
ព្យាការី​បង្រៀន

ភាគច្រើន​ប្រជាជន​រស់នៅ​ទីក្រុង​យេរូសាឡិម​កាល​ពី ៦០០ ឆ្នាំ​មុន​ព្រះយេស៊ូវគ្រីស្ទ​ប្រសូត​គឺ​ទុច្ចរិត ។ ព្រះ​បាន​បញ្ជូន​ព្យាការី​ដើម្បី​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ប៉ុន្តែ​ពួកគេ​ពុំ​ស្តាប់​ឡើយ ។

រូបភាព
លីហៃ និង​បង្គោល​ភ្លើង

លីហៃ​គឺ​ជា​ព្យាការី ។ លោក​បាន​អធិស្ឋាន​ឲ្យ​ប្រជាជន​ប្រែចិត្ត ។ ពេល​លោក​កំពុង​អធិស្ឋាន មាន​បង្គោល​ភ្លើង​មួយ​បាន​ផុស​ឡើង ។ ព្រះ​បាន​ប្រាប់ និង​បង្ហាញ​លីហៃ​នូវ​រឿង​ជាច្រើន ។

រូបភាព
លីហៃ​ឃើញ​ការនិមិត្ត

លីហៃ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​លោក​បាន​ឃើញ​ការនិមិត្ត​មួយ ។ លោក​បាន​ឃើញ​ទេវតា​ជាច្រើន​ហែហម​ជុំវិញ​ព្រះ ។ ពួកទេវតា​កំពុង​ច្រៀង និង​សរសើរ​តម្កើង​ព្រះ ។

រូបភាព
ការនិមិត្ត​របស់​លីហៃ

នៅក្នុង​ការនិមិត្ត​នោះ លីហៃ​បាន​ទទួល​គម្ពីរ​មួយ​ក្បាល​ដែល​បាន​ប្រាប់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត ។ លោក​បាន​អាន​ថា ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ដោយសារ​ប្រជាជន​ទាំងនោះ​ទុច្ចរិត ។

រូបភាព
លីហៃ​ថ្លែង​ប្រាប់​ប្រជាជន

លីហៃ​បាន​ប្រាប់​ប្រជាជន​ថា ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ។ លោក​ក៏​បាន​ប្រាប់​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវ​ដែរ ។ ប្រជាជន​បាន​ខឹង​សម្បារ ហើយ​ព្យាយាម​សម្លាប់​លីហៃ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ការពារ​លោក ។