ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៦ ៖ សុបិន​របស់​លីហៃ


ជំពូកទី ៦

សុបិន​របស់​លីហៃ

រូបភាព

លីហៃ​បាន​ប្រាប់​គ្រួសារ​លោក​អំពី​ការនិមិត្ត​ដ៏​សំខាន់​មួយ​ដែល​លោក​បាន​សុបិន​ឃើញ ។ សុបិន​របស់​លីហៃ​បាន​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​រីករាយ​ចំពោះ​នីហ្វៃ និង សាំ ប៉ុន្តែ​លោក​កើត​ទុក្ខ​ចំពោះ លេមិន និង លេមយួល ។

រូបភាព

នៅ​ក្នុង​សុបិន​របស់​លោក លីហៃ​បាន​ឃើញ​បុរស​ម្នាក់​ពាក់​រ៉ូប​ពណ៌​ស ហើយ​បាន​ប្រាប់​លីហៃ​ឲ្យ​ដើរ​តាម​លោក ។ លីហៃ​បាន​ដើរ​តាម​បុរស​នោះ​ចូល​ទៅក្នុង​ទីរហោស្ថាន​ដ៏​ងងឹត និង​អាប់អួរ​មួយ ។

រូបភាព

បន្ទាប់​ពី​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីរហោស្ថាន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក លីហៃ​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ។

រូបភាព
ដើម​ឈើ

ក្រោយ​មក​លោក​បាន​ឃើញ​ដើម​ឈើ​មួយ​ដែល​មាន​ផ្លែ​ពណ៌​ស ។ ផ្លែឈើ​ផ្អែម​នេះ​ធ្វើ​ឲ្យ​បុគ្គល​ដែល​បរិភោគ​វា​មាន​ចិត្ត​រីករាយ ។

រូបភាព

លីហៃ​បាន​ទទួល​ទាន​ផ្លែឈើ​នោះ ហើយ​ចិត្ត​លោក​បាន​ពោរពេញ​ដោយ​អំណរ ។ លោក​ចង់​ឲ្យ​គ្រួសារ​លោក​ភ្លក់​រសជាតិ​នៃ​ផ្លែ​ឈើ​នោះ​ដែរ ដោយសារ​លោក​បាន​ដឹង​ថា ផ្លើឈើ​នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​រីករាយ​ផងដែរ ។

រូបភាព

លីហៃ​បាន​ឃើញ​ទន្លេ​មួយ​ហូរ​នៅ​ក្បែរ​ដើម​ឈើ​នោះ ។ នៅ​ឯ​ក្បាល​ទន្លេ​នោះ លោក​បាន​ឃើញ​សារ៉ាយ សាំ និង នីហ្វៃ ។

រូបភាព

លីហៃ​បាន​ហៅ​ភរិយា និង​កូនៗ​លោក​ឲ្យ​មក ហើយ​ភ្លក់​រសជាតិ​នៃ​ផ្លែ​ឈើ​នោះ ។ សារ៉ាយ សាំ និង នីហ្វៃ​បាន​ទៅ ហើយ​ភ្លក់​រសជាតិ​ផ្លែ​ឈើ​នោះ ប៉ុន្តែ​លេមិន និង លេមយួល​ពុំ​បាន​មក​ឡើយ ។

រូបភាព

លីហៃ​ក៏​បាន​ឃើញ​ដំបង​ដែក និង​ផ្លូវតូច ហើយ​ចង្អៀត​ដែល​នាំ​ទៅ​កាន់​ដើម​ឈើ​នោះ ។

រូបភាព

លោក​បាន​ឃើញ​មនុស្ស​ជាច្រើន​កំពុង​ដើរ​លើ​ផ្លូវ​នោះ ឬ​កំពុង​ដើរ​ទៅ​រក​ផ្លូវ​នោះ ។ ដោយសារ​តែ​អ័ព្ទ​នៃ​សេចក្តី​ងងឹត នោះ​មនុស្ស​មួយ​ចំនួន​បាន​ធ្លាក់​វង្វេង​ផ្លូវ ហើយ​បាន​ខ្ចាត់ខ្ចាយ​បាត់​អស់​ទៅ ។

រូបភាព

មនុស្ស​ផ្សេង​ទៀត​បាន​កាន់​ដំបង​ដែក​យ៉ាង​មាំ ហើយ​ដើរ​កាត់​ភាព​ងងឹត​ទៅ​ដល់​ដើម​ឈើ​នោះ ។ ពួកគេ​បាន​ភ្លក់​រសជាតិ​ផ្លែឈើ​នោះ ។

រូបភាព

មនុស្ស​នៅក្នុង​អគារ​ដ៏​ធំ​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​បាន​សើច​ចំអក​ដល់​អស់​អ្នក​ដែល​ទទួលទាន​ផ្លែឈើ​នោះ ។ មាន​មនុស្ស​មួយ​ចំនួន​បាន​ទទួលទាន​ផ្លែ​ឈើ​ហើយ​បាន​ខ្មាសអៀន ហើយ​ចាកចេញ​ពី​ដើម​ឈើ​នោះ ។

រូបភាព

លីហៃ​បាន​ឃើញ​មនុស្ស​ជាច្រើន​នៅក្នុង​សុបិន​របស់​លោក ។ មនុស្ស​មួយ​ចំនួន​បាន​កាន់​ដំបង​ដែក​យ៉ាង​មាំ ហើយ​ធ្វើ​ដំណើរ​កាត់​ភាព​ងងឹត​ទៅ​ដល់​ដើម​ឈើ​នោះ ។ ពួកគេ​បាន​ភ្លក់​រសជាតិ​ផ្លែឈើ​នោះ ។ មនុស្ស​ផ្សេង​ទៀត​បាន​ដើរ​ទៅ​អាគារ​ដ៏​ធំ​នោះ ឬ​លង់​ទឹក​ទន្លេ ឬ​បាន​វង្វេង ។ លេមិន និង លេមយួល​ពុំ​ទទួល​ទាន​ផ្លែឈើ​នោះ​ឡើយ ។ លីហៃ​បារម្ភ​ពី​ពួកគេ ហើយ​បាន​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​គោរព​បទបញ្ញត្តិ​របស់​ព្រះ ។