ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៤៥ ៖ ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​ពិធី​សាក្រាម៉ង់ និង​ការអធិស្ឋាន


ជំពូក​ទី ៤៥

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​អំពី​ពិធី​សាក្រាម៉ង់ និង​ការអធិស្ឋាន

រូបភាព
ក្រុម​មនុស្ស​ដើរ

ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជូន​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ទៅ​រក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​ខ្លះ​មក ។ ព្រះយេស៊ូវ​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​អង្គុយ​នៅ​លើ​ដី ។

រូបភាព
ព្រះយេស៊ូវ​ចែក​នំបុ័ង

នៅ​ពេល​ពួក​សិស្ស​បាន​ត្រឡប់​មក​វិញ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​កាច់​នំបុ័ង​ជា​ដុំៗ ហើយ​ប្រទាន​ពរ​ដល់​នំបុ័ង​នោះ ។ ទ្រង់​បាន​ប្រទាន​នំបុ័ង​មួយ​ចំនួន​ទៅ​កាន់​ពួក​សិស្ស​ទ្រង់ ហើយ​បាន​ឲ្យ​ពួកគេ​យក​នំបុ័ង​នោះ​ទៅ​ឲ្យ​ប្រជាជន ។

រូបភាព
ព្រះយេស៊ូវ​មាន​បន្ទូល

ព្រះយេសូវ​បាន​មាន​បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​សាក្រាម៉ង់ នោះ​បាន​សន្យា​ថា​ចងចាំ​ដល់​ទ្រង់ និង​ពលិកម្ម​របស់​ទ្រង់​ជានិច្ច ។ បន្ទាប់​មក​ពួកគេ​ទទួល​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

រូបភាព
មនុស្ស​ហុច​ស្រា​ទំពាំង​បាយ​ជូរ

ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសិទ្ធពរ​ដល់​ស្រា​ទំពាំង​បាយ​ជូរ ហើយ​បាន​ប្រទាន​ស្រា​នោះ​ទៅ​ពួក​សិស្ស​របស់​ទ្រង់ ។ ពួក​សិស្ស​បាន​ឲ្យ​ស្រា​ទំពាំង​បាយ​ជូរ​នោះ​ទៅ​ឲ្យ​ប្រជាជន ។

រូបភាព
ការបង្រៀន​របស់​ព្រះយេស៊ូវ

ព្រះយេសូវ​បាន​មាន​បន្ទូល​ថា អ្នក​ណា​ដែល​ទទួល​សាក្រាម៉ង់ នោះ​បាន​សន្យា​ថា​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស

ព្រះយេសូវ​បាន​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ទៀត​ថា អ្នក​ណា​ដែល​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ចងចាំ​ដល់​ទ្រង់​ជានិច្ច នោះ​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន

ទ្រង់​បាន​ប្រាប់​ពួក​សិស្ស​ទ្រង់​ថា ពួកគេ​នឹង​បាន​ពរ​ប្រសិនបើ​ពួកគេ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស

ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​អធិស្ឋាន​ជានិច្ច ហើយ​ឲ្យ​អធិស្ឋាន​ដូច​ជា​ពួកគេ​បាន​ឃើញ​ទ្រង់​អធិស្ឋាន​ផងដែរ ។

រូបភាព
ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា

ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ពួក​សាសន៍​នីហ្វៃ​ឲ្យ​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​ដោយ​នូវ​ព្រះនាម​ទ្រង់ ។ ទ្រង់​ក៏​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកគេ​អធិស្ឋាន​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ ។

រូបភាព
មនុស្ស​កំពុង​ស្តាប់​ព្រះគ្រីស្ទ

ទ្រង់​បាន​មាន​បន្ទូល​ថា ប្រជាជន​គួរតែ​ជួបជុំ​គ្នា​ឲ្យ​បាន​ញឹកញាប់ ។ ពួកគេ​គួរតែ​ស្វាគមន៍​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​ការប្រជុំ​របស់​ពួកគេ អធិស្ឋាន​សម្រាប់​ពួកគេ ហើយ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួកគេ ។

រូបភាព
ព្រះ​យេស៊ូវ​យាង​ឡើង​ទៅ​ស្ថាន​សួគ៌

ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​អំណាច​ដល់​ពួក​សិស្ស​របស់​ទ្រង់​ក្នុងការ​ផ្តល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ បន្ទាប់​មក មាន​ពពក​មួយ​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន ដូច្នេះ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​យាង​ទៅ​ស្ថានសួគ៌​វិញ ។