ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៣ ៖ លីហៃ​ចាកចេញ​ពី​ទី​ក្រុង​យេរូសាឡិម


ជំពូក​ទី ៣

លីហៃ​ចាកចេញ​ពី​ទី​ក្រុង​យេរូសាឡិម

រូបភាព
សុបិន​របស់​លីហៃ​អំពី​ការធ្វើ​ដំណើរ

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​នឹង​លីហៃ ហើយ​នា​រាត្រី​មួយ​ទ្រង់​បានមាន​ព្រះបន្ទូល​នឹង​លោក​នៅក្នុង​សុបិន ។ ទ្រង់​បាន​ប្រាប់​លីហៃ​ឲ្យ​នាំ​គ្រួសារ​លោក ហើយ​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម ។ លីហៃ​បាន​ធ្វើ​តាម​ព្រះអម្ចាស់ ។

រូបភាព
គ្រួសារ​នៅក្នុង​ទីរហោរស្ថាន

គ្រួសារ​របស់លីហៃ​បាន​វេច​ស្បៀង​អាហារ និង​ត្រសាល ។ ពួកគេ​បាន​ចាកចោល​ផ្ទះ​របស់​ពួកគេ និង​មាស​របស់​ពួកគេ និង​ប្រាក់​របស់​ពួកគេ ហើយ​បាន​ធ្វើ​ដំណើរ​ចូល​ទៅក្នុង​ទីរហោស្ថាន ។

រូបភាព
លីហៃ សារ៉ាយ និង​កូន​ប្រុស​បួន​នាក់

លីហៃ និង​ភរិយា​របស់លោក សារ៉ាយ មាន​កូន​ប្រុស​បួន​នាក់ ។ ពួកគេ​ឈ្មោះ លេមិន លេមយួល សាំ និង នីហ្វៃ ។ 

រូបភាព
ត្រសាល និង​គ្រួសារ

បន្ទាប់​ពី​ធ្វើដំណើរ​អស់​រយៈពេល​បី​ថ្ងៃ​មក គ្រួសារ​របស់លីហៃ​បាន​បោះត្រសាល​នៅ​ក្នុង​ជ្រលង​ភ្នំ​ក្បែរ​ទន្លេ​មួយ ។

រូបភាព
លីហៃ និង​អាសនា

លីហៃ​បាន​សង់​អាសនា​មួយពី​ថ្ម ហើយ​បាន​ថ្វាយ​ដង្វាយ​ដល់​ព្រះ ។ លោក​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​ក្នុង​ការ​ជួយ​សង្គ្រោះ​គ្រួសារ​លោក​ពី​ការបំផ្លាញ​បង់ ។

រូបភាព
លីហៃ លេមិន និង លេមយួល

លីហៃ​បាន​ដាក់​ឈ្មោះ​ទន្លេ​នោះ​ថា លេមិន និង​ដាក់​ឈ្មោះ​ជ្រលង​ភ្នំនោះ​ថា លេមយួល ។ លីហៃ​ចង់ឲ្យ​កូនៗ​របស់​លោក​ក្លាយ​ដូចជា​ទឹក​ទន្លេ និង​ជ្រលង​ភ្នំនោះ ដោយ​បន្ត​ហូរ​ចាក់​ទៅ​ព្រះ និង​ខ្ជាប់ខ្ជួន​ក្នុងការ​កាន់តាម​បញ្ញត្តិ​ទាំងឡាយ ។

រូបភាព
លេមិន និង លេមយួល

លេមិន និង លេមយួល​បាន​គិត​ថា ឪពុក​របស់​ពួកគេ​គឺ​ជា​មនុស្ស​ឆ្កួត​ដែល​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ។ ពួកគេ​ពុំ​ជឿ​ថា ទីក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល​ឡើយ ។

រូបភាព
នីហ្វៃ​អធិស្ឋាន

នីហ្វៃ​ចង់​យល់​ពី​រឿង​ទាំងឡាយ​ដែល​លីហៃ​បាន​ឃើញ ។ លោក​បាន​អធិស្ឋាន​ដើម្បី​ដឹង ប្រសិនបើ​ឪពុក​លោក​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ដោយ​បាន​ចាកចេញ​ពី​ទីក្រុង​យេរូសាឡិម​មក​នោះ ។

រូបភាព
នីហ្វៃ​អធិស្ឋាន

ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជួប​នីហ្វៃ ហើយ​បាន​ប្រាប់​លោក​ថា ពាក្យ​សម្តី​របស់​លីហៃ​គឺ​ជា​ការពិត ។ នីហ្វៃ​បាន​ជឿ ហើយ​ពុំ​បាន​បះបោរ​ដូច លេមិន និង លេមយួល​ឡើយ ។

រូបភាព
នីហ្វៃ​និយាយ​ទៅ​សាំ

នីហ្វៃ​បាន​ប្រាប់​បងៗ​របស់​លោក​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​លោក ។ សាំ​បាន​ជឿ​នីហ្វៃ ប៉ុន្តែ លេមិន និង លេមយួល​ពុំ​បាន​ជឿ​ឡើយ ។

រូបភាព
នីហ្វៃ​និយាយ​ទៅ​កាន់​បងៗ

ព្រះអម្ចាស់​បាន​សន្យា​នឹង​នីហ្វៃ​ថា លោក​នឹង​មាន​ពរ​ដោយសារ​សេចក្តីជំនឿ​របស់​លោក ។ លោក​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​លើ​បងៗ​របស់​លោក ។