ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ៥២ ៖ ការបំផ្លាញ​នៃ​ពួកសាសន៍​យ៉ារេឌ


ជំពូក​ទី ៥២

ការបំផ្លាញ​នៃ​ពួកសាសន៍​យ៉ារេឌ

រូបភាព
ស្តេច​នៃ​ពួកសាសន៍​យ៉ារេឌ

ពួកសាសន៍​យ៉ារេឌ​បាន​កើន​ចំនួន​ជា​ច្រើន​ឡើង ហើយ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ។ ពួកគេ​បាន​ជ្រើសរើស​ស្តេច​មួយ​អង្គ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​ពួកគេ ។

រូបភាព
ពួកសាសន៍​យ៉ារេឌ​ទុច្ចរិត

អស់​ពេល​ជាច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ពួកសាសន៍​យ៉ារេឌ​បាន​ប្រែ​ជា​ទុច្ចរិត ។ ព្រះអម្ចាស់​បាន​បញ្ជូន​ពួក​ព្យាការីប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត បើ​ពុំ​ដូច្នោះ​ទេ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។

រូបភាព
ពួកសាសន៍​យ៉ារេឌ​រត់

ប្រជាជន​ពុំ​បាន​ស្តាប់​តាម​ពួក​ព្យាការី​ឡើយ ។ ពួកគេ​បាន​ព្យាយាម​សម្លាប់​ពួក​ព្យាការីវិញ ។

រូបភាព
សមរភូមិ

មាន​សង្គ្រាម និង​អំណត់អត់​នានា​នៅ​លើ​ដែនដី ។ ពួក​សាសន៍​យ៉ារេឌ​ជាច្រើន​បាន​ស្លាប់ ។

រូបភាព
អេធើរ​ប្រកាស

ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​ម្នាក់​ទៀត​ឈ្មោះ​អេធើរ ។ លោក​បាន​ប្រកាស​តាំង​ពី​ព្រលឹម​រហូត​ដល់​ព្រលប់ ដោយ​ប្រាប់​ពួកសាសន៍​យ៉ារេឌ​ឲ្យ​ជឿ​លើ​ព្រះ ហើយ​ប្រែចិត្ត ។

រូបភាព
អេធើរ​ប្រកាស​ទៅ​កាន់​ប្រជាជន

អេធើរ​បាន​ប្រាប់​ពួកសាសន៍​យ៉ារេឌ​ថា ប្រសិនបើ​ពួកគេ​ជឿ​លើ​ព្រះ នោះ​ពួកគេ​នឹង​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​នៅក្នុង​ពិភព​ដ៏​ប្រសើរ​មួយ​នៅ​ថ្ងៃ​ណា​មួយ ។

រូបភាព
ពួកសាសន៍​យ៉ារេឌ​បាន​បង្ខំ​ឲ្យ​អេធើរ​ចាកចេញ

អេធើរ​បាន​ប្រាប់​ពួក​សាសន៍​យ៉ារេឌ​នូវ​រឿង​សំខាន់ៗ​ជាច្រើន ប៉ុន្តែ​ពួកគេ​ពុំ​បាន​ជឿ​លោក​ឡើយ ។ ពួកគេ​បាន​បណ្តេញ​លោក​ចេញ​ពី​ទីក្រុង ។

រូបភាព
អេធើរ​លាក់​ខ្លួន​នៅក្នុង​រូង​ភ្នំ

អេធើរ​បាន​លាក់​ខ្លួន​នៅក្នុង​រូង​ភ្នំ​អំឡុង​ពេល​ថ្ងៃ ដើម្បី​កុំ​ឲ្យ​គេ​សម្លាប់​លោក ។ នៅ​ពេល​យប់​លោក​បាន​ចេញ​ទៅ​ក្រៅ ហើយ​បាន​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ពួកសាសន៍​យ៉ារេឌ ។

រូបភាព
អេធើរ​សរសេរ​នៅលើ​ផ្ទាំង

លោក​បាន​បញ្ចប់​ការកត់ត្រាប្រវត្តិ​របស់​ពួកសាសន៍​យ៉ារេឌ​អំឡុង​ពេល​លោក​កំពុង​លាក់​ខ្លួន ។

រូបភាព
អេធើរ​និយាយ​ជាមួយ​កូរីអានទុមើរ

ព្រះអម្ចាស់​បាន​បញ្ជូន​អេធើរ​ឲ្យ​ទៅ​ជួប​នឹង​កូរីអានទុមើរ​ដែល​ជា​ស្តេច​ទុច្ចរិត​មួយ​អង្គ​របស់​ពួកសាសន៍​យ៉ារេឌ ។ អេធើរ​បាន​ប្រាប់​ទ្រង់​ឲ្យ​ប្រែចិត្ត បើ​ពុំ​ដូច្នោះ​ទេ​ទ្រង់​នឹង​ត្រូវ​រស់នៅ​ដើម្បី​ទត​ឃើញ​ប្រជាជន​របស់​ទ្រង់​ទាំងអស់​ត្រូវ​គេ​សម្លាប់ ។

រូបភាព
អ្នក​យាម​ដេញ​ចាប់​អេធើរ

កូរីអានទុមើរ និង​ប្រជាជន​របស់​ទ្រង់​ពុំ​ព្រម​ប្រែចិត្ត​ឡើយ ។ ទ្រង់​បាន​ព្យាយាម​សម្លាប់​អេធើរ ប៉ុន្តែ​អេធើរ​បាន​រត់​រួច ហើយ​លាក់​ខ្លួន​នៅក្នុង​រូង​ថ្ម ។

រូបភាព
មនុស្ស​ដេក​ជាមួយ​ដាវ

ប្រជាជន​ទុច្ចរិត​យ៉ាង​ខ្លាំង​រហូត​ដល់​ព្រះអម្ចាស់​បាន​ដាក់​បណ្តាសា​ដល់​ដែនដី​នោះ ។ ពួកគេ​ពុំ​អាច​ដាក់​ឧបករណ៍ ឬ​ដាវ​របស់​ពួកគេ​ចុះ​បាន​ឡើយ ដោយសារ​នៅ​ថ្ងៃ​បន្ទាប់​វត្ថុ​ទាំង​នោះ​នឹង​បាត់​បង់ ។

រូបភាព
សមរភូមិ

ពួកសាសន៍​យ៉ារេឌ​ទាំងអស់​បាន​ប្រយុទ្ធ​គ្នា​នៅក្នុង​សង្គ្រាម រួម​ទាំង​ស្ត្រី និង​កូនក្មេង​ផងដែរ ។ កូរីអានទុមើរ​បាន​ដឹកនាំ​កង​ទ័ព​មួយ​ក្រុម ហើយ​បុរស​ម្នាក់​ឈ្មោះ​ស៊ីស បាន​ដឹកនាំ​កង​ទ័ព​មួយ​ក្រុម​ទៀត ។

រូបភាព
កូរីអានទុមើរ និង ស៊ីស​ប្រយុទ្ធ​គ្នា

កូរីអានទុមើរ និង ស៊ីស​គឺ​ជា​មនុស្ស​ទុច្ចរិត​ទាំង​ពីរ​នាក់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​យាង​ចេញ​ពី​ពួក​សាសន៍​យ៉ារេឌ​ដោយ​សារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ សាតាំង​មាន​អំណាច​ទាំងស្រុង​លើ​ពួកគេ ។

រូបភាព
កូរីអានទុមើរ

ពួកសាសន៍​យ៉ារេឌ​បាន​ប្រយុទ្ធ​គ្នា​រហូត​ដល់​កូរីអានទុមើរ និង ស៊ីស​គឺ​ជា​មនុស្ស​ចុងក្រោយ​គេ​ដែល​នៅ​រស់ ។ ពេល​ស៊ីស​បាន​សន្លប់​ដោយ​ការអស់​ឈាម​ដ៏​ច្រើន នោះ​កូរីអានទុមើរ​បាន​កាត់​ក្បាល​របស់​គាត់ ។

រូបភាព
កូរីអានទុមើរ និង​ប្រជាជន​ទីក្រុង​សារ៉ាហិមឡា

ការព្យាករ​របស់​អេធើរ​បាន​ក្លាយ​ជា​ការពិត ៖ កូរីអានទុមើរ​គឺ​ជា​ពួកសាសន៍​យ៉ារេឌ​តែ​ម្នាក់​គត់​ដែល​នៅ​មាន​ជីវិត ។ ពួក​ប្រជាជន​សារ៉ាហិម​ឡា​បាន​រក​ឃើញ​ទ្រង់ ។

រូបភាព
អេធើរ​សរសេរ​នៅលើ​ផ្ទាំង

អេធើរ​បាន​បញ្ចប់​ការកត់ត្រាប្រវត្តិ​របស់​ពួកសាសន៍​យ៉ារេឌ ។ ពួកគេ​ត្រូវបាន​បំផ្លាញ​ចោល​ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន ។ ក្រោយ​មក​ពួកសាសន៍​នីហ្វៃ​បាន​រកឃើញ​បញ្ជី​របស់​ពួកសាសន៍​យ៉ារេឌ ។