ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ១៦ ៖ ការរត់​គេច​របស់​ស្តេច​លិមហៃ និង​ប្រជាជន​របស់​ទ្រង់​


ជំពូកទី ១៦

ការរត់​គេច​របស់​ស្តេច​លិមហៃ និង​ប្រជាជន​របស់​ទ្រង់​

រូបភាព
ពួកសាសន៍​លេមិន​មើល​ប្រជាជន​នៅ​ឯ​ទីវាល

ពួក​សាសន៍​លេមិន​បាន​ចាប់​ពួក​សាសន៍​នីហ្វៃ​ជា​ច្រើន​នាក់ ដែល​ពុំ​បាន​រត់​គេច​ជាមួយ​ស្តេច​ណូអេ ។ ពួក​សាសន៍​លេមិន​បាន​យក​ពួកគេ​ទៅ ហើយ​ផ្តល់​ដី​ដល់​ពួកគេ ប៉ុន្តែ​ឲ្យ​ពួកគេ​បង់​ពន្ធ​យ៉ាង​ច្រើន ។

រូបភាព
ស្ដេចលិមហៃ

ពួក​សាសន៍​នីហ្វៃ​បាន​លើក​លិមហៃ​ឲ្យ​ធ្វើ​ជា​ស្តេច​ថ្មី​របស់​ពួកគេ ។ លិមហៃ​គឺ​ជា​បុត្រា​របស់​ស្តេច​ណូអេ ប៉ុន្តែ​ទ្រង់​ពុំ​ទុច្ចរិត​ដូច​ព្រះបិតា​ទ្រង់​ឡើយ ។ ទ្រង់​គឺ​ជា​មនុស្ស​ល្អ ។

រូបភាព
ពួកសាសន៍​លេមិន​វាយ​ពួកសាសន៍​នីហ្វៃ​នឹង​ខ្សែតី

ស្តេច​លិមហៃ​បាន​ព្យាយាម​បង្កើត​ភាពសុខសាន្ត​ជាមួយ​ពួកសាសន៍​លេមិន ប៉ុន្តែ​ពួកគេ​បាន​បន្ត​យាម​កាម​ពួកសាសន៍​នីហ្វៃ ហើយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ពួកគេ ។

រូបភាព
ពួកសាសន៍​នីហ្វៃ​ត្រូវ​បាន​ចាប់ខ្លួន

ថ្ងៃ​មួយ ស្ដេច​លិមហៃ​បាន​ឃើញ​មនុស្ស​ចំឡែក​មួយ​ចំនួន​នៅ​ខាង​ក្រៅទីក្រុង ។ ទ្រង់​បាន​ចាប់​ពួកគេ​ដាក់​គុក ។ ជន​ចំឡែក​ទាំង​នោះ​គឺ​ជា​ពួកសាសន៍​នីហ្វៃ​មក​ពី​ទីក្រុង​សារ៉ាហិមឡា ។

រូបភាព
អាំម៉ូន​ទូល​ទៅ​ស្ដេច​លិមហៃ

អ្នក​ដឹកនាំ​របស់​ពួកគេ​ឈ្មោះ​អាំម៉ូន ។ ស្តេច​លិមហៃ​មាន​ព្រះទ័យ​រីករាយ​ដែល​បាន​ឃើញ​លោក ។ ទ្រង់​បាន​ដឹង​ថា អាំម៉ូន​អាច​នាំ​ប្រជាជន​ទ្រង់​រត់​គេច​ពី​ពួកសាសន៍​លេមិន ។

រូបភាព
ស្តេច​លិមហៃ​មាន​បន្ទូល​ទៅ​កាន់​ប្រជាជន

ស្តេច​លិមហៃ​បាន​ហៅ​ប្រជាជន​របស់​ទ្រង់​ឲ្យ​មក​ជួបជុំ​គ្នា ។ ទ្រង់​បាន​រំឭក​ពួកគេ​ថា អំពើ​ទុច្ចរិត​របស់​ពួកគេ​គឺ​ជា​មូលហេតុ​ដែល​ពួកគេ​ត្រូវបាន​ពួកសាសន៍​លេមិន​ចាប់ ។

រូបភាព
ស្ដេចលិមហៃ​មាន​បន្ទូល

ទ្រង់​បាន​ប្រាប់​ប្រជាជន​ទ្រង់​ឲ្យ​ប្រែចិត្ត ទុក​ចិត្ត​លើ​ព្រះ ហើយ​គោរព​តាម​បទបញ្ញត្តិ ។ នោះ​ព្រះ​នឹង​ជួយ​ពួកគេ​ឲ្យ​រត់​គេច ។

រូបភាព
ពួក​សាសន៍​លេមិន​និយាយ​គ្នា

ពួក​សាសន៍​នីហ្វៃ​ដឹង​ថា ពួកសាសន៍​លេមិន​ដែល​យាម​ទីក្រុង​តែងតែ​ផឹក​ស្រា​នៅ​ពេល​យប់ ។

រូបភាព
ពួក​សាសន៍​នីហ្វៃ​បាន​យក​ស្រា​ទៅ​ឲ្យ​ពួក​អ្នក​យាម ។

នា​យប់​នោះ​ស្តេច​លិមហៃ​បាន​បញ្ជូន​ស្រា​បន្ថែម​ទៀត​ទៅ​ឲ្យ​ពួក​អ្នក​យាម​ទុក​ជា​អំណោយ ។

រូបភាព
លិមហៃ និង​ប្រជាជន​របស់​ទ្រង់​កំពុង​រត់​គេច​

ស្តេច​លិមហៃ និង​ប្រជាជន​របស់​ទ្រង់​អាច​ដើរ​កាត់​អ្នក​យាម​ដែល​ស្រវឹង​ស្រា ហើយ​រត់​គេច​ខ្លួន ។

រូបភាព
ប្រជាជន​ត្រូវបាន​ស្វាគមន៍​មក​កាន់​ទីក្រុង​សារ៉ាហិមឡា

អាំម៉ូន​បាន​នាំ​ផ្លូវ​ស្តេច​លិមហៃ និង​ប្រជាជន​របស់​ទ្រង់​ឲ្យ​ឆ្លង​កាត់​ទីរហោស្ថាន​ទៅ​កាន់​ទីក្រុង​សារ៉ាហិមឡា ជា​កន្លែង​ដែល​ពួកគេ​ត្រូវបាន​គេ​ទទួល​ស្វាគមន៍ ។