ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី​៣៨ ៖ អំពើ​ឃាតកម្ម​លើ​មេ​ចៅក្រម


ជំពូក​ទី ៣៨

អំពើ​ឃាតកម្ម​លើ​មេ​ចៅក្រម

រូបភាព
ពួក​សាសន៍​នីហ្វៃ​ទុច្ចរិត​និយាយ​គ្នា

ពួក​មនុស្ស​ទុច្ចរិត​បាន​ក្លាយ​ជា​ចៅក្រម​លើ​ពួកសាសន៍​នីហ្វៃ ។ ពួកគេ​បាន​ដាក់​ទោស​ដល់​ប្រជាជន​សុចរិត ប៉ុន្តែ​មិន​ដាក់​ទោស​ដល់​ពួក​ទុច្ចរិត​ឡើយ ។

រូបភាព
នីហ្វៃ

នីហ្វៃ​កើត​ទុក្ខ​ដោយ​បាន​ឃើញ​អំពើ​ទុច្ចរិត​ដ៏​ច្រើន​នៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​នោះ ។

រូបភាព
ផ្លូវ​ទៅ​កាន់​ទីក្រុង​សារ៉ាហិមឡា

មាន​ថ្ងៃ​មួយ គាត់​កំពុង​អធិស្ឋាន​នៅលើ​ប៉ម​នៅក្នុង​សួនច្បារ​របស់​គាត់ ។ សួនច្បារ​របស់​គាត់​នៅ​ជិត​ផ្លូវ​ធំ ដែល​នាំ​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​នៅ​ទីក្រុង​សារ៉ាហិមឡា ។

រូបភាព
នីហ្វៃ​អធិស្ឋាន

ប្រជាជន​ដែល​បាន​ដើរ​កាត់​តាម​នោះ​បាន​ឮ​នីហ្វៃ​អធិស្ឋាន ។ មាន​មនុស្ស​មួយ​ក្រុម​ធំ​បាន​ប្រមូល​គ្នា​មក ដោយ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​គាត់​កើត​ទុក្ខ​យ៉ាង​នេះ ។

រូបភាព
នីហ្វៃ​និយាយ​ទៅ​កាន់​ប្រជាជន

កាល​នីហ្វៃ​បាន​ឃើញ​ប្រជាជន នោះ​គាត់​បាន​ប្រាប់​ពួកគេ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ គឺ​មក​ពី​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ គាត់​បាន​ប្រាប់​ពួកគេ​ឲ្យ​ប្រែចិត្ត ។

រូបភាព
ពួក​សាសន៍​នីហ្វៃ​ស្តាប់​នីហ្វៃ

គាត់​បាន​ព្រមាន​ពួកគេ​ថា ប្រសិនបើ​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ពួក​សត្រូវ​របស់​ពួកគេ​នឹង​យក​ផ្ទះ​សម្បែង និង​ទីក្រុង​ទាំងឡាយ​របស់​ពួកគេ ហើយ​ព្រះអម្ចាស់​នឹង​មិន​ជួយ​ពួកគេ​ក្នុង​ការច្បាំង​ជាមួយ​នឹង​ពួក​សត្រូវ​របស់​ពួកគេ​ឡើយ ។

រូបភាព
នីហ្វៃ​និយាយ

នីហ្វៃ​បាន​និយាយ​ថា ពួក​សាសន៍​នីហ្វៃ​កាន់តែ​ទុច្ចរិត​ជាង​ពួកសាសន៍​លេមិន​ទៅ​ទៀត ដោយ​សារ​ពួកសាសន៍​នីហ្វៃ​បាន​រៀន​បទ​បញ្ញត្តិ តែ​ពុំ​បាន​គោរព​តាម​ឡើយ ។

រូបភាព
នីហ្វៃ​និយាយ

គាត់​បាន​និយាយ​ថា ប្រសិនបើ​ពួកសាសន៍​នីហ្វៃ​ពុំ​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បំផ្លាញ​ចោល ។

រូបភាព
ប្រជាជន​ខឹង​សម្បារ

មាន​ពួក​ចៅក្រម​ទុច្ចរិត​មួយ​ចំនួន​នៅ​ទីនោះ ។ ពួកគេ​ចង់​ឲ្យ​ប្រជាជន​ដាក់​ទោស​នីហ្វៃ​ដែល​បាន​និយាយ​ទាស់​នឹង​ពួកគេ និង​ក្រឹត្យវិន័យ​របស់​ពួកគេ ។

រូបភាព
មនុស្ស​ឈ្លោះ​គ្នា

មាន​ប្រជាជន​មួយ​ចំនួន​បាន​យល់​ស្រប​ជាមួយ​ពួកចៅក្រម​ទុច្ចរិត​ទាំង​នោះ ។ តែ​មាន​អ្នក​ផ្សេង​ទៀត​បាន​ជឿ​លើ​នីហ្វៃ ពួកគេ​បាន​ដឹង​ថា នីហ្វៃ​ជា​ព្យាការី ហើយ​បាន​និយាយ​សេចក្តីពិត ។

រូបភាព
នីហ្វៃ​និយាយ

នីហ្វៃ​បាន​ប្រាប់​ប្រជាជន​ថា ពួកគេ​បាន​បះបោរ​ទាស់​នឹង​ព្រះ ហើយ​នៅ​ពេល​ឆាប់ៗ ពួកគេ​នឹង​ត្រូវ​ទទួល​ទោស ប្រសិនបើ​ពួកគេ​ពុំ​ព្រម​ប្រែចិត្ត​ទេ​នោះ ។

រូបភាព
នីហ្វៃ​ចង្អុល

នីហ្វៃ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ទៅ​រក​មេចៅ​ក្រម​របស់​ពួកគេ ។ គាត់​នឹង​ដេក​នៅក្នុង​ថ្លុក​ឈាម ដោយសារ​ប្អូនប្រុស​ម្នាក់​របស់​គាត់​បាន​ធ្វើ​ឃាត​លើ​គាត់​ព្រោះ​ចង់​បាន​តំណែង​របស់​គាត់ ។

រូបភាព
បុរស​រត់

មាន​បុរស​ប្រាំ​នាក់​បាន​រត់​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​រក​មេចៅ​ក្រម ។ ពួកគេ​មិន​ជឿ​ថា នីហ្វៃ​ជា​ព្យាការី​របស់​ព្រះ​ទេ ។

រូបភាព
មេចៅក្រម​បាន​ស្លាប់

កាល​ពួកគេ​បាន​ឃើញ​ស៊ីសូរាំ ជា​មេចៅ​ក្រម ដេក​ក្នុង​ថ្លុក​ឈាម នោះ​ពួកគេ​បាន​ដួល​ទៅ​លើ​ដី​ដោយ​សេចក្តីភ័យ​ខ្លាច ។ ពេល​នេះ​ទើប​ពួកគេ​បាន​ដឹង​ថា នីហ្វៃ​ជា​ព្យាការី​មែន ។

រូបភាព
ពួក​បុរស​ចង្អុល

អ្នក​បម្រើ​របស់​ស៊ីសូរាំ បាន​ឃើញ​មេចៅ​ក្រម ហើយ​ក៏​បាន​រត់​ទៅ​ប្រាប់​ប្រជាជន ។ ពួកគេ​បាន​ត្រឡប់​មក​វិញ ក៏​បាន​ឃើញ​បុរស​ប្រាំ​នាក់​ដេក​នៅ​ទីនោះ​ដែរ ។

រូបភាព
មនុស្ស​ខឹង​សម្បារ

ប្រជាជន​បាន​គិត​ថា បុរស​ទាំង​ប្រាំ​នោះ​ហើយ​ជា​ឃាតករ​សម្លាប់​ស៊ីសូរាំ ។

រូបភាព
ពួក​បុរស​និយាយ​គ្នា

ពួកគេ​បាន​បោះ​បុរស​ទាំង​ប្រាំ​នាក់​នោះ​ចូល​ទៅ​ក្នុង​គុក ហើយ​ពួកគេ​បាន​ផ្ញើ​សារ​ទូទាំង​ទីក្រុង​ថា មេចៅ​ក្រម​ត្រូវបាន​សម្លាប់ ហើយ​ថា ពួក​ឃាតករ​នៅក្នុង​គុក ។

រូបភាព
បុរស​និយាយ​គ្នា

នៅ​ថ្ងៃ​បន្ទាប់​មក ប្រជាជន​បាន​ទៅ​កន្លែង​ដែល​គេ​នឹង​បញ្ចុះ​មេចៅ​ក្រម ។ ពួក​ចៅក្រម​ដែល​នៅ​ឯ​សួន​ច្បារ​របស់​នីហ្វៃ​បាន​សួរ​ថា តើ​បុរស​ទាំង​ប្រាំ​នាក់​នោះ​នៅ​ឯ​ណា ?

រូបភាព
ពួកចៅក្រម​និយាយ​គ្នា

ពួក​ចៅ​ក្រម​បាន​សូម​ជួប​ឃាតករ​ដែល​ជាប់​ចោទ​នោះ ។

រូបភាព
ពួក​បុរស​នៅ​ពី​មុខ​ពួក​ចៅក្រម

ពួក​ឃាតករ​ដែល​គេ​បាន​ចោទ​ប្រកាន់​នោះ គឺ​ជា​បុរស​ទាំង​ប្រាំ​នាក់​ដែល​រត់​ចេញ​ពី​សួន​ច្បារ​របស់​នីហ្វៃ​ទៅ​រក​មេចៅ​ក្រម ។

រូបភាព
ពួក​បុរស​នៅ​ពី​មុខ​មេ​ចៅក្រម

ពួក​បុរស​ទាំង​ប្រាំ​នាក់​បាន​និយាយ​ថា ពួកគេ​បាន​ឃើញ​មេចៅ​ក្រម​ដេក​នៅក្នុង​ថ្លុក​ឈាម គឺ​ដូច​ជា​នីហ្វៃ​បាន​និយាយ ។ បន្ទាប់​មក ពួក​ចៅ​ក្រម​បាន​ចោទ​ប្រកាន់​នីហ្វៃ​អំពី​ការចាត់​នរណា​ម្នាក់​ឲ្យ​ទៅ​ធ្វើ​ឃាត​ស៊ីសូរាំ ។

រូបភាព
បុរស​ប្រាំ​នាក់​ជាប់​ចំណង

ដោយ​ដឹង​ថា នីហ្វៃ​ជា​ព្យាការី នោះ​បុរស​ទាំង​ប្រាំ​នាក់​នោះ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ពួក​ចៅ​ក្រម ប៉ុន្តែ​ពួកគេ​ពុំ​ព្រម​ស្តាប់​តាម​ឡើយ ។ ពួកគេ​បាន​ចាប់​នីហ្វៃ​ចង ។

រូបភាព
ចៅក្រម​និយាយ​ទៅ​កាន់​នីហ្វៃ

ពួកចៅក្រម​បាន​សូក​លុយ​នីហ្វៃ ហើយ​ទុក​ជីវិត​ឲ្យ​គាត់ ប្រសិន​បើ​គាត់​នឹង​និយាយ​ថា គាត់​បាន​រួម​គំនិត​ក្បត់ ដើម្បី​សម្លាប់​មេចៅ​ក្រម ។

រូបភាព
នីហ្វៃ​ជាប់​ចំណង

នីហ្វៃ​បាន​ប្រាប់​ពួក​ចៅ​ក្រម​ឲ្យ​ប្រែចិត្ត​ពី​អំពើ​ទុច្ចរិត​របស់​ពួកគេ ។ បន្ទាប់មក គាត់​បាន​ប្រាប់​ពួកគេ​ឲ្យ​ទៅ​ជួប ស៊ីអានទុម ជា​ប្អូន​ប្រុស​របស់​ស៊ីសូរាំ ។

រូបភាព
ចៅក្រម​និយាយ​ទៅ​កាន់​ស៊ីអានទុម

នីហ្វៃ​បាន​ប្រាប់​ពួកគេ​ឲ្យ​សួរ​ស៊ីអានទុម ប្រសិនបើ​គាត់ និង​នីហ្វៃ​បាន​គ្រោង​ធ្វើ​ឃាត​ស៊ីសូរាំ ។ នីហ្វៃ​បាន​និយាយ​ថា ស៊ីអានទុម​នឹង​ប្រាប់​ថា « ទេ » ។

រូបភាព
បុរស​ចាប់​រ៉ូប​របស់​ស៊ីអានទុម

បន្ទាប់​មក​ពួក​ចៅ​ក្រុម​បាន​សួរ​ស៊ីអានទុម​ថា តើ​គាត់​បាន​សម្លាប់​បងប្រុស​របស់​គាត់​មែន​ឬ​អី ។ ស៊ីអានទុម​នឹង​ឆ្លើយ​ម្តង​ទៀត​ថា « ទេ » ប៉ុន្តែ​ពួកចៅក្រម​នឹង​ឃើញឈាម​ប្រឡាក់​ជាប់​អាវ​ក្រៅ​របស់​គាត់ ។

រូបភាព
ស៊ីអានទុម

នីហ្វៃ​បាន​និយាយ​ថា បន្ទាប់​មក​ស៊ីអានទុម​នឹង​ភ័យ​ញ័រ ហើយ​ចាប់ផ្តើម​ស្លេកស្លាំង ហើយ​នៅ​ទី​បញ្ចប់​គាត់​នឹង​សារភាព​ថា គាត់​បាន​សម្លាប់​បងប្រុស​របស់​គាត់​មែន ។

រូបភាព
ស៊ីអានទុម​ត្រូវបាន​ចាប់​យក​ទៅ

ពួក​ចៅក្រម​បាន​ទៅ​ផ្ទះ​របស់​ស៊ីអានទុម ហើយ​អ្វីៗ​បាន​កើត​ឡើង​ដូច​នីហ្វៃ​បាន​ប្រាប់​មក ។ នីហ្វៃ និង​បុរស​ទាំង​ប្រាំ​ត្រូវបាន​គេ​ដោះលែង​ឲ្យ​រួច ។

រូបភាព
នីហ្វៃ

កាល​ប្រជាជន​បាន​ដើរ​ចេញ​ពី​នីហ្វៃ​ទៅ នោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា គាត់​ជា​ព្យាការី មនុស្ស​មួយ​ចំនួន​ទៀត​ថា គាត់​ជា​មនុស្ស​ល្អ ។ នីហ្វៃ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​កើត​ទុក្ខ​ដោយសារ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ ។