ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ២៤ ៖ អាំម៉ូន​ជួប​ព្រះបិតា​របស់​ស្តេច​ឡាម៉ូណៃ


ជំពូក​ទី ២៤

អាំម៉ូន​ជួប​ព្រះបិតា​របស់​ស្តេច​ឡាម៉ូណៃ

រូបភាព
ឡាម៉ូណៃ​កំពុង​មាន​បន្ទូល​ជាមួយ​អាំម៉ូន

ស្តេច​ឡាម៉ូណៃ​មាន​ព្រះទ័យ​យក​អាំម៉ូន​ទៅ​ជួប​ព្រះបិតា​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ព្រមាន​អាំម៉ូន​កុំ​ឲ្យ​ទៅ ដោយសារ​ព្រះបិតា​របស់​ឡាម៉ូណៃ​នឹង​ព្យាយាម​សម្លាប់​គាត់ ។

រូបភាព
អាំម៉ូន និង ឡាម៉ូណៃ

ព្រះអម្ចាស់​បាន​ប្រាប់​អាំម៉ូន​ឲ្យ​ទៅ​ដែនដី​មិឌដូណៃ​វិញ នៅ​ទីនោះ​ប្អូន​ប្រុស​របស់​គាត់​អើរ៉ុន​កំពុង​ជាប់​ក្នុង​គុក ។ ស្ដេច​ឡាម៉ូណៃ​បាន​យាង​ទៅ​ជាមួយ​អាំម៉ូន ។

រូបភាព
អាំម៉ូន និង​ឡាម៉ូណៃ​ជាមួយ​នឹង​ព្រះបិតា​របស់​ឡាម៉ូណៃ

នៅពេល​ពួកគេ​បាន​ធ្វើ​ដំណើរ នោះ​ពួកគេ​បាន​ជួប​ស្តេច​ជា​ព្រះបិតា​របស់​ឡាម៉ូណៃ ដែល​ជា​ស្តេច​លើ​ដែនដី​ទាំងអស់ ។ ទ្រង់​បាន​សួរ​ឡាម៉ូណៃ​ពី​ទីកន្លែង​ដែល​បុត្រ​របស់​ទ្រង់​កំពុង​ទៅ​ជាមួយ​សាសន៍​នីហ្វៃ​ដែល​កុហក​ម្នាក់​នេះ ។

រូបភាព
ឡាម៉ូណៃ អាំម៉ូន និង​ព្រះបិតា​របស់​ឡាម៉ូណៃ

ស្តេច​ឡាម៉ូណៃ​បាន​ប្រាប់​ព្រះបិតា​ទ្រង់​អំពី​អាំម៉ូន និង​ប្អូន​ប្រុស​របស់​គាត់​ដែល​កំពុង​ជាប់​ក្នុង​គុក ។ ដោយ​សេចក្តី​ខ្ញាល់ ព្រះបិតា​របស់​ឡាម៉ូណៃ​បាន​បញ្ជា​ឲ្យ​ឡាម៉ូណៃ​សម្លាប់​អាំម៉ូន ហើយ​កុំ​យាង​ទៅ​មិឌដូណៃ​ឡើយ ។

រូបភាព
ព្រះបិតា​របស់​ឡាម៉ូណៃ​ព្យាយាម​សម្លាប់​ឡាម៉ូណៃ

ឡាម៉ូណៃ​បដិសេធ​មិន​ព្រម​សម្លាប់​អាំម៉ូន ហើយ​បាន​មាន​បន្ទូល​ថា ទ្រង់ និង​អាំម៉ូន​កំពុង​ទៅ​ជួយ​រំដោះ​អើរ៉ុន ។ ព្រះបិតា​របស់​ឡាម៉ូណៃ​កាន់តែ​ខ្ញាល់​ឡើង ហើយ​ដក​ព្រះខ័ន​របស់​ទ្រង់​ដើម្បី​សម្លាប់​ឡាម៉ូណៃ ។

រូបភាព
អាំម៉ូន​ធ្វើ​ឲ្យ​ព្រះបិតា​របស់​ឡាម៉ូណៃ​មាន​របួស

អាំម៉ូន​បាន​ស្ទុះ​ទៅ​ការពារ​ឡាម៉ូណៃ ។ ក្រោយ​មក ព្រះបិតា​របស់​ឡាម៉ូណៃ​បាន​ព្យាយាម​សម្លាប់​អាំម៉ូន ប៉ុន្តែ​គាត់​បាន​ការពារ​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ព្រះហស្ត​របស់​បិតា​ឡាម៉ូណៃ​មាន​របួស ។

រូបភាព
អាំម៉ូន និង​បិតា​របស់​ឡាម៉ូណៃ

នៅពេល​បិតា​របស់​ឡាម៉ូណៃ​បាន​ឃើញ​ថា អាំម៉ូន​អាច​សម្លាប់​ទ្រង់​បាន នោះ​ទ្រង់​បាន​ប្រទាន​នគរ​របស់​ទ្រង់​ពាក់​កណ្តាល​ឲ្យ​ទៅ​អាំម៉ូន ប្រសិនបើ​គាត់​ទុក​ព្រះជន្ម​ឲ្យ​ទ្រង់ ។

រូបភាព
អាំម៉ូន​ទូល​ទៅកាន់​បិតា​របស់​ឡាម៉ូណៃ

អាំម៉ូន​បាន​និយាយ​ថា គាត់​ចង់​ឲ្យ​អើរ៉ុន និង​ដៃគូ​របស់​គាត់​រួច​ចេញ​ពី​គុក ហើយ​ចង់​ឲ្យ​ឡាម៉ូណៃ​អាច​រក្សា​នគរ​របស់​ទ្រង់ ។

រូបភាព
អាំម៉ូន​បាន​សម្អាត​របួស​របស់​ស្តេច

ព្រះបិតា​របស់​ឡាម៉ូណៃ​បាន​ដឹង​ថា អាំម៉ូន​ពុំ​ចង់​ធ្វើ​បាប​ទ្រង់​ឡើយ ។ ទ្រង់​មាន​ការណ៍​អស្ចារ្យ​ក្នុង​ព្រះទ័យ​ចំពោះ​សេចក្តីស្រឡាញ់​ដ៏​ខ្លាំង​ដែល​អាំម៉ូន​មាន​ចំពោះ​បុត្រា​ទ្រង់ ។ ទ្រង់​បាន​អញ្ជើញ​អាំម៉ូន​ឲ្យ​បង្រៀន​ទ្រង់​អំពី​ដំណឹង​ល្អ ។

រូបភាព
ស្ដេចឡាម៉ូណៃ​បាន​មាន​បន្ទូល​ជាមួយ​ស្តេច​មិឌដូណៃ

អាំម៉ូន និង​ស្តេច​ឡាម៉ូណៃ​បាន​ទៅ​ទីក្រុង​មិឌដូណៃ ។ ឡាម៉ូណៃ​បាន​មាន​បន្ទូល​ជាមួយ​ស្តេច​នៅ​ទីនោះ ហើយ​អើរ៉ុន និង​ដៃគូ​របស់​គាត់​ត្រូវបាន​ដោះលែង​ពី​គុក ។

រូបភាព
អើរ៉ុន និង​ដៃគូ​ត្រូវបាន​ដោះលែង

អាំម៉ូន​កើត​ទុក្ខ​ដោយ​បាន​ឃើញ​ការប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​លើ​ពួកគេ ។ ពួកគេ​បាន​រងទុក្ខ​យ៉ាង​ខ្លាំង ប៉ុន្តែ​ពួកគេ​បាន​អត់ធ្មត់ ។