ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូក​ទី ២៥ ៖ អើរ៉ុន​បង្រៀន​បិតា​របស់​ស្តេច​ឡាម៉ូណៃ


ជំពូក​ទី ២៥

អើរ៉ុន​បង្រៀន​បិតា​របស់​ស្តេច​ឡាម៉ូណៃ

រូបភាព
អើរ៉ុន និង​ដៃគូ​ធ្វើ​ដំណើរ

ព្រះវិញ្ញាណ​បាន​នាំផ្លូវ​អើរ៉ុន និង​ដៃគូ​របស់​គាត់​ទៅ​ដែនដី​នីហ្វៃ​ដើម្បី​បង្រៀន​បិតា​របស់​ឡាម៉ូណៃ ដែល​ជា​ស្តេច​លើ​ពួក​សាសន៍​លេមិន​ទាំងអស់ ។

រូបភាព
អើរ៉ុន​កំពុង​ទូល​ទៅកាន់​ស្ដេច

អើរ៉ុន​បាន​ទូល​ទៅ​ស្តេច​ថា គាត់​គឺ​ជា​ប្អូន​ប្រុស​របស់​អាំម៉ូន ។ ស្តេច​បាន​គិត​អំពី​សេចក្តីសប្បុរស​របស់​អាំម៉ូន និង​អំពី​អ្វី​ដែល​អាំម៉ូន​បាន​ទូល​មក​កាន់​ទ្រង់ ។

រូបភាព
អើរ៉ុន​កំពុង​ទូល​ទៅ​កាន់​ស្ដេច

អើរ៉ុន​បាន​សួរ​ស្តេច​ប្រសិនបើ​ទ្រង់​ជឿ​លើ​ព្រះ ។ ស្តេច​បាន​មាន​បន្ទូល​ថា ទ្រង់​ពុំ​ប្រាកដ​ព្រះទ័យ​ឡើយ ប៉ុន្តែ​ទ្រង់​នឹង​ជឿ ប្រសិនបើ​អើរ៉ុន​និយាយ​ថា មាន​ព្រះ ។ អើរ៉ុន​បាន​បញ្ជាក់​ដល់​ស្តេច​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។

រូបភាព
អើរ៉ុន​អាន​ព្រះគម្ពីរ​ទៅកាន់​ស្ដេច

អើរ៉ុន​អាន​បទគម្ពីរ​ទៅកាន់​ស្ដេច ។ គាត់​បាន​បង្រៀន​ទ្រង់​អំពី​ការបង្កបង្កើត​ផែនដី ការធ្លាក់​របស់​អ័ដាម និង​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
ស្តេច​មាន​បន្ទូល​ទៅ​កាន់​អើរ៉ុន

ស្តេច​បាន​សួរ​នូវ​អ្វី​ដែល​ទ្រង់​ធ្វើ​ដើម្បី​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​រស់នៅ​ជាមួយ​ព្រះ ។ ស្តេច​មាន​ព្រះទ័យ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង សូម្បី​តែ​លះបង់​នគរ​របស់​ទ្រង់ ។

រូបភាព
អើរ៉ុន​កំពុង​ទូល​ទៅ​កាន់​ស្ដេច

អើរ៉ុន​បាន​ទូល​ប្រាប់​ស្តេច​ថា ទ្រង់​ត្រូវតែ​ប្រែចិត្ត​ទាំងស្រុង​ពី​អំពើ​បាប​របស់​ទ្រង់ ។ ទ្រង់​ត្រូវ​អធិស្ឋាន ហើយ​មាន​ជំនឿ​លើ​ព្រះ ។

រូបភាព
ស្តេច​កំពុង​អធិស្ឋាន

ស្តេច​បាន​អធិស្ឋាន​ដើម្បី​ដឹង ប្រសិនបើ​ពិតជា​មាន​ព្រះ​មែន ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​លះបង់​ចោល​អំពើ​បាប​ទាំងអស់​របស់​ទ្រង់ ។

រូបភាព
ស្តេច​ផ្ទុំ​នៅលើដី

ស្តេច​បាន​ដួល​ទៅលើ​ដី ហើយ​មាន​សភាព​ដូច​ជា​សុគត ។ នៅពេល​ម្ចាស់​ក្សត្រី​បាន​ឃើញ​ទ្រង់​ដូច្នេះ ម្ចាស់​ក្សត្រី​បាន​គិត​ថា អើរ៉ុន និង​ដៃគូ​របស់​គាត់​បាន​ធ្វើ​គុត​ទ្រង់ ។

រូបភាព
ម្ចាស់​ក្សត្រី​បញ្ជា​ពួក​អ្នក​បម្រើ

ម្ចាស់​ក្សត្រី​បាន​បញ្ជា​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​សម្លាប់​អើរ៉ុន និង​ដៃគូ​របស់​គាត់ ប៉ុន្តែ​ពួក​អ្នក​បម្រើ​មិន​ហ៊ាន​សម្លាប់​ពួកគាត់​ឡើយ ។ ម្ចាស់​ក្សត្រី​បាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​រក​មនុស្ស​ផ្សេង​ទៀត​ដែល​នឹង​អាច​សម្លាប់​ពួកគាត់ ។

រូបភាព
អើរ៉ុន​កំពុង​បង្គាប់​ឲ្យ​ស្ដេច​តើន​ឡើង

ពីមុន​មនុស្ស​ជាច្រើន​បាន​មក​ជួប​ជុំ​គ្នា ហើយ​បណ្តាល​ឲ្យ​មាន​បញ្ហា អើរ៉ុន​បាន​ចាប់​ព្រះហស្ត​របស់​ស្តេច ហើយ​ទូល​ប្រាប់​ឲ្យ​ទ្រង់​តើន​ឡើង ។ ស្តេច​បាន​ក្រោក​ឈរ​ឡើង ។

រូបភាព
ស្តេច​លួង​ព្រះមហេសី

ស្តេច​បាន​លួងលោម​ព្រះមហេសី និង​ពួក​អ្នក​បម្រើ​ទ្រង់​កុំ​ឲ្យ​ភ័យ បន្ទាប់​មក​បាន​បង្រៀន​ដំណឹង​ល្អ​ដល់​ពួកគេ ។ ពួកគេ​ទាំងអស់​គ្នា​បាន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។