ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ជំពូកទី ៧ ៖ ការសង់​សំពៅ


ជំពូកទី ៧

ការសង់សំពៅ 

រូបភាព
នីហ្វៃ

បន្ទាប់​ពី​គ្រួសារ​របស់​លីហៃ​បាន​បោះ​ជំរំ​នៅ​ជិត​សមុទ្រ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក នោះ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​នីហ្វៃ ។ ទ្រង់​បាន​ប្រាប់​ឲ្យ​លោក​សង់​សំពៅ​មួយ​ដើម្បី​ដឹក​គ្រួសារ​របស់​លោក​ទៅកាន់​ដែនដី​សន្យា ។

រូបភាព
នីហ្វៃ​ធ្វើ​ឧបករណ៍

នីហ្វៃ​ពុំ​ចេះ​របៀប​សង់​សំពៅ​ឡើយ ប៉ុន្តែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បង្ហាញ​លោក​ពី​របៀប​ធ្វើ ។ ទ្រង់​បាន​ប្រាប់​នីហ្វៃ​ពី​កន្លែង​ដែល​ត្រូវ​ទៅរក​លោហៈធាតុ​ដើម្បី​ធ្វើ​ឧបករណ៍​ដែល​លោក​ត្រូវ​ការ ។

រូបភាព
លេមិន និង លេមយួល​ជាមួយ​នឹង​នីហ្វៃ

លេមិន និង លេមយួល​បាន​សើច​ចំអក​ឲ្យ​នីហ្វៃ​ចំពោះ​ការសង់​សំពៅ ។ ពួកគេ​ពុំ​ជឿ​ថា ព្រះអម្ចាស់​បាន​បង្ហាញ​នីហ្វៃ​អំពី​របៀប​សង់​សំពៅ​ឡើយ ។ ពួកគេ​បាន​បដិសេធ​មិន​ព្រម​ជួយ​ឡើយ ។

រូបភាព
នីហ្វៃ​និយាយ​ទៅ​កាន់​លេមិន និងលេមយួល

នីហ្វៃ​បាន​ប្រាប់​លេមិន និង លេមយួល​ឲ្យ​ប្រែចិត្ត ហើយ​កុំ​បះបោរ ។ លោក​បាន​រំឭក​ពួកគេ​ថា ពួកគេ​បាន​ឃើញ​ទេវតា ។ លោក​ក៏​បាន​ប្រាប់​ពួកគេ​ថា ព្រះ​មាន​ព្រះចេស្តា​ដើម្បី​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង ។

រូបភាព
លេមិន និង លេមយួល ចង់​បោះ​នីហ្វៃ​ចូលទៅក្នុង​សមុទ្រ

លេមិន និង លេមយួល​បាន​ខឹង​នឹង​នីហ្វៃ ហើយ​ចង់​បោះ​លោក​ចូល​ទៅ​ក្នុង​សមុទ្រ ។

រូបភាព
នីហ្វៃ​ជាមួយ​លេមិន និងលេមយួល

នៅពេល​ពួកគេ​ដើរ​ទៅ​រក​នីហ្វៃ លោក​បាន​បញ្ជា​ពួកគេ​កុំ​ឲ្យ​ពាល់​លោក​ឡើយ ដោយសារ​លោក​បាន​ពោរពេញ​ដោយ​ព្រះចេស្តា​នៃ​ព្រះ ។ លេមិន និង លេមយួល​មាន​ការភ័យខ្លាច​អស់​ជា​ច្រើន​ថ្ងៃ ។

រូបភាព
លេមិន និង លេមយួល​ដួល​ផ្ងារ​ក្រោយ

ព្រះ​អម្ចាស់​បាន​ប្រាប់​នីហ្វៃ​ឲ្យ​ពាល់​លេមិន និង លេមយួល ។ ពេល​នីហ្វៃ​បាន​ពាល់​ពួកគេ នោះ​ព្រះអម្ចាស់​បាន​កន្ត្រាក់​ពួកគេ ។ លេមិន និង លេមយួល​បាន​ដឹង​ថា​ព្រះចេស្តា​នៃ​ព្រះ​គង់​នៅ​ជាមួយ​នីហ្វៃ ។

រូបភាព
នីហ្វៃ

នីហ្វៃ​បាន​ប្រាប់​លេមិន និង លេមយួល​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​ពួកគេ និង​គោរព​ព្រះ ។ នីហ្វៃ​បាន​និយាយ​ថា ប្រសិនបើ​ពួកគេ​ធ្វើ​បែប​នេះ នោះ​ពួកគេ​នឹង​មាន​ពរ ។

រូបភាព
លេមិន និង លេមយួល​សង់​សំពៅ

លេមិន និង លេមយួល​បាន​ប្រែចិត្ត ហើយ​ជួយ​នីហ្វៃ​សង់​សំពៅ ។

រូបភាព
នីហ្វៃ​អធិស្ឋាន

នីហ្វៃ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជា​ច្រើន​ដង​ដើម្បី​អធិស្ឋាន​ទូល​សូម​ជំនួយ ។ ព្រះអម្ចាស់​បាន​បង្រៀន​លោក​អំពី​របៀប​សង់​សំពៅ ។

រូបភាព
សំពៅ​ដែល​សង់រួច

ពេល​នីហ្វៃ និង​បងៗ​របស់​លោក​បាន​បញ្ចប់​ការសង់​សំពៅ នោះ​ពួកគេ​បាន​ដឹង​ថា​សំពៅ​នោះ​ល្អ ។ ពួកគេ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​ដែល​បាន​ជួយ​ពួកគេ ។