ពាក្យសម្ដីនៃមរមន
ជំពូកទី ១
មរមនសង្ខេបផ្ទាំងធំរបស់នីហ្វៃ — លោកបញ្ចូលផ្ទាំងតូចទៅនឹងផ្ទាំងផ្សេង — ស្ដេចបេនយ៉ាមីនបង្កើតឲ្យមានសេចក្ដីសុខសាន្តនៅលើដែនដី។ ប្រមាណជាឆ្នាំ ៣៨៥ គ.ស.។
១ហើយឥឡូវនេះ ខ្ញុំ កមរមន ជិតប្រគល់បញ្ជីដែលខ្ញុំបានធ្វើមកទៅឲ្យកូនប្រុសខ្ញុំ គឺមរ៉ូណៃ មើលចុះ ខ្ញុំបានឃើញដល់ការបំផ្លិចបំផ្លាញស្ទើរតែទាំងអស់នៃប្រជាជនខ្ញុំ គឺសាសន៍នីហ្វៃ។
២ហើយកជាច្រើនរយឆ្នាំក្រោយមក បន្ទាប់ពីការយាងមកនៃព្រះគ្រីស្ទ ដែលខ្ញុំប្រគល់បញ្ជីទាំងនេះដល់ដៃនៃកូនប្រុសខ្ញុំ ហើយខ្ញុំសន្និដ្ឋានថា គាត់នឹងធ្វើជាសាក្សីដល់ការបំផ្លិចបំផ្លាញនៃប្រជាជនខ្ញុំទាំងស្រុង។ ប៉ុន្តែសូមព្រះអនុគ្រោះឲ្យគាត់រស់នៅ ដើម្បីគាត់អាចសរសេររឿងខ្លះអំពីពួកគេ និងរឿងខ្លះអំពីព្រះគ្រីស្ទ ដើម្បីក្រែងថ្ងៃណាមួយ ការណ៍នេះនឹងមានខប្រយោជន៍ដល់ពួកគេ។
៣ហើយឥឡូវនេះ ខ្ញុំនិយាយខ្លះអំពីអ្វីដែលខ្ញុំបានសរសេរ ព្រោះបន្ទាប់ពីខ្ញុំបានធ្វើកការសង្ខេបពីខផ្ទាំងនីហ្វៃ រហូតមកដល់រជ្ជកាលស្ដេចបេនយ៉ាមីន ដែលអាម៉ាលេកៃបាននិយាយមកនោះ នោះខ្ញុំបានពិចារណាមើលក្នុងគបញ្ជីទាំងឡាយ ដែលបានប្រគល់មកក្នុងដៃខ្ញុំ ហើយខ្ញុំបានរកឃើញផ្ទាំងទាំងនេះ ដែលមាននូវដំណើររឿងដ៏ខ្លីនេះ អំពីពួកព្យាការី ចាប់ពីយ៉ាកុបរហូតមកដល់រជ្ជកាលនៃស្ដេចឃបេនយ៉ាមីននេះ ព្រមទាំងពាក្យជាច្រើនរបស់នីហ្វៃផង។
៤ឯរឿងទាំងឡាយ ដែលមាននៅលើផ្ទាំងទាំងនេះ នោះខ្ញុំកពេញចិត្ត ពីព្រោះមកពីពាក្យព្យាករណ៍ទាំងឡាយអំពីការយាងមកនៃព្រះគ្រីស្ទ ហើយពួកអយ្យកោខ្ញុំដឹងថា ពាក្យព្យាករណ៍ទាំងនេះច្រើនត្រូវបានបំពេញហើយ មែនហើយ ហើយខ្ញុំក៏ដឹងដែរថា រឿងជាច្រើនដែលបានព្យាករអំពីពួកយើងរហូតមកដល់ថ្ងៃនេះ ក៏បានបំពេញហើយដែរ ឯរឿងទាំងឡាយណាដែលនៅក្រោយថ្ងៃនេះ ច្បាស់ជានឹងបានកើតឡើងជាពិតប្រាកដ —
៥ហេតុដូច្នោះហើយ ខ្ញុំរើសរឿងកទាំងនេះ ដើម្បីបញ្ចប់បញ្ជីរបស់ខ្ញុំនៅលើបញ្ជីនេះ ឯបញ្ជីរបស់ខ្ញុំដែលនៅសល់ទាំងប៉ុន្មាន នោះខ្ញុំនឹងយកពីខផ្ទាំងនីហ្វៃ ហើយខ្ញុំពុំអាចសរសេរឲ្យអស់ទេ ទោះជាគមួយភាគរយនៃដំណើររឿងរបស់ប្រជាជនខ្ញុំក្ដី។
៦ប៉ុន្តែមើលចុះ ខ្ញុំនឹងយកផ្ទាំងទាំងនេះ ដែលមានការព្យាករណ៍ទាំងឡាយ និងវិវរណៈទាំងឡាយ ហើយដាក់វាជាមួយនឹងបញ្ជីរបស់ខ្ញុំដែលនៅសល់ទាំងប៉ុន្មាន ព្រោះសុទ្ធតែជាការណ៍ជម្រើសចំពោះខ្ញុំ ហើយខ្ញុំដឹងថា សុទ្ធតែជាការណ៍ជម្រើសចំពោះបងប្អូនខ្ញុំដែរ។
៧ហើយខ្ញុំធ្វើយ៉ាងនេះ ដើម្បីកប្រយោជន៍មួយដ៏សំខាន់ ព្រោះព្រះវិញ្ញាណបានខ្សឹបប្រាប់ខ្ញុំ ស្របតាមការងារនៃព្រះវិញ្ញាណនៃព្រះអម្ចាស់ដែលនៅក្នុងខ្ញុំ។ ហើយឥឡូវនេះ ខ្ញុំពុំខដឹងនូវគ្រប់ការណ៍ទាំងអស់ទេ តែព្រះអម្ចាស់ទ្រង់ជ្រាបនូវគ្រប់ការណ៍ទាំងអស់ ដែលនឹងកើតឡើង ហេតុដូច្នោះហើយ ទ្រង់បានធ្វើការក្នុងខ្ញុំ ដើម្បីធ្វើអ្វីៗស្របតាមព្រះហឫទ័យទ្រង់។
៨ហើយកការអធិស្ឋានរបស់ខ្ញុំដល់ព្រះ គឺអំពីបងប្អូនខ្ញុំ ដើម្បីសូមឲ្យពួកគេអាចបានស្គាល់ព្រះម្ដងទៀត មែនហើយ គឺស្គាល់នូវសេចក្ដីប្រោសលោះនៃព្រះគ្រីស្ទ ដើម្បីសូមឲ្យពួកគេអាចបានត្រឡប់ទៅជាប្រជាជនខដ៏គួរស្រឡាញ់ដូចមុន។
៩ហើយឥឡូវនេះ ខ្ញុំ មរមន សូមបញ្ចប់បញ្ជីរបស់ខ្ញុំដែលខ្ញុំយកមកពីផ្ទាំងនីហ្វៃសិនហើយ ហើយខ្ញុំធ្វើបញ្ជីនេះ ស្របតាមការចេះដឹង និងស្របតាមយោបល់ដែលព្រះទ្រង់បានប្រទានដល់ខ្ញុំ។
១០ហេតុដូច្នោះហើយ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាម៉ាលេកៃកបានប្រគល់ផ្ទាំងទាំងនេះដល់ព្រះហស្តនៃស្ដេចបេនយ៉ាមីនហើយ នោះស្ដេចក៏បានយកផ្ទាំងទាំងនេះ ទុកជាមួយផ្ទាំងខឯទៀត ដែលមានបញ្ជីទាំងឡាយ ដែលបន្តពីស្ដេចមួយទៅគស្ដេចមួយ ពីតំណមួយទៅតំណមួយ រហូតមកដល់សម័យស្ដេចបេនយ៉ាមីន។
១១ហើយផ្ទាំងទាំងនេះ ត្រូវបានបន្តពីស្ដេចបេនយ៉ាមីន ពីតំណមួយទៅតំណមួយ រហូតដល់ធ្លាក់មកក្នុងកដៃខ្ញុំ។ ហើយខ្ញុំ មរមន សូមអធិស្ឋានដល់ព្រះ សូមឲ្យផ្ទាំងទាំងនេះនៅឲ្យបានគង់វង្សចាប់ពីពេលនេះរហូតតទៅ។ ហើយខ្ញុំដឹងថា វានឹងត្រូវបានរក្សាទុកឲ្យបានគង់វង្ស ត្បិតមានរឿងដ៏សំខាន់ៗបានឆ្លាក់នៅលើនោះ ដែលនឹងត្រូវយកមកខជំនុំជំរះប្រជាជនខ្ញុំ និងបងប្អូនគេនៅថ្ងៃដ៏ធំ ហើយចុងក្រោយបង្អស់ ស្របតាមព្រះបន្ទូលនៃព្រះដែលបានចែងមក។
១២ហើយឥឡូវនេះ អំពីស្ដេចបេនយ៉ាមីន — ទ្រង់មានការទាស់ទែងខ្លះក្នុងចំណោមប្រជាជនទ្រង់។
១៣ហើយហេតុការណ៍បានកើតឡើងថា ពលទ័ពសាសន៍លេមិនបានចុះមកពីកដែនដីនីហ្វៃ ដើម្បីមកច្បាំងនឹងពួកសាសន៍នីហ្វៃ។ ប៉ុន្តែមើលចុះ ស្ដេចបេនយ៉ាមីនបានប្រមូលពលទ័ពទ្រង់ ហើយបានទប់ទល់នឹងពួកគេ ហើយបានប្រយុទ្ធដោយកម្លាំងព្រះហស្តទ្រង់ផ្ទាល់ ដោយប្រើខដាវរបស់ឡាបាន់។
១៤ហើយនៅក្នុងកម្លាំងរបស់ព្រះអម្ចាស់ នោះពួកគេបានតទល់នឹងពួកខ្មាំងសត្រូវរបស់គេ រហូតដល់ពួកគេបានសម្លាប់ពួកលេមិនជាច្រើនពាន់នាក់។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានប្រយុទ្ធតទល់នឹងពួកសាសន៍លេមិន រហូតដល់ពួកគេបានដេញពួកលេមិន ឲ្យចេញអស់ពីដែនដីកេរ្តិ៍អាកររបស់គេទៅ។
១៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីមានកព្រះគ្រីស្ទក្លែងក្លាយទាំងឡាយ នោះមាត់គេត្រូវបានបិទ ហើយពួកគេបានទទួលទុក្ខទោស ស្របតាមបទល្មើសរបស់ខ្លួន
១៦ហើយបន្ទាប់ពីមានពួកព្យាការីក្លែងក្លាយ និងពួកអាចារ្យក្លែងក្លាយ និងពួកគ្រូប្រដៅក្លែងក្លាយនៅក្នុងចំណោមប្រជាជន ហើយពួកអស់ទាំងនេះបានទទួលទុក្ខទោស ស្របតាមបទល្មើសរបស់ខ្លួន ហើយបន្ទាប់ពីការទាស់ទែងគ្នាជាច្រើន និងការបែកបាក់គ្នាដ៏ច្រើន ចូលដៃទៅឯពួកសាសន៍លេមិន មើលចុះ ហេតុការណ៍បានកើតឡើងថា ស្ដេចបេនយ៉ាមីន ដោយមានជំនួយពីកពួកព្យាការីដ៏បរិសុទ្ធ ដែលនៅក្នុងចំណោមប្រជាជន —
១៧ត្បិតមើលចុះ ស្ដេចបេនយ៉ាមីន ជាមនុស្សកបរិសុទ្ធម្នាក់ ហើយទ្រង់បានសោយរាជ្យលើរាស្ត្ររបស់ទ្រង់ដោយសេចក្ដីសុចរិត ហើយមានមនុស្សបរិសុទ្ធជាច្រើននៅលើដែនដី ហើយពួកគេបានថ្លែងព្រះបន្ទូលនៃព្រះប្រកបដោយខអានុភាព និងសិទ្ធិអំណាច ហើយគេបានប្រើវិធានការណ៍គយ៉ាងតឹងរឹង ពីព្រោះតែការរឹងទទឹងរបស់ប្រជាជន —
១៨ហេតុដូច្នោះហើយ ដោយជំនួយពីពួកអ្នកទាំងនេះ នោះស្ដេចបេនយ៉ាមីន ដោយបានធ្វើការដ៏អស់ពីសមត្ថភាពនៃកាយរបស់ទ្រង់ និងអស់ពីសមត្ថភាពនៃព្រលឹងរបស់ទ្រង់ ព្រមទាំងពួកព្យាការីទាំងឡាយផង បានបង្កើតឲ្យមានសេចក្ដីសុខសាន្តនៅលើដែនដីម្ដងទៀត៕ :៚