២០១៩
យុវវ័យ
ខែ តុលា ឆ្នាំ ២០១៩


យុវវ័យ

រូបភាព
Carol with her brother

ថតរូប​ដោយ ឡេសលី ណិលសុន

ទូរសព្ទ​ដៃ​មាន​តម្លៃ​ថ្លៃ​នៅ​ប្រទេស​ឈីលី ប៉ុន្តែ​ខ្ញុំ​បាន​ដាក់​គោលដៅ​ថា នៅឆ្នាំ ២០១៦ ខ្ញុំ​នឹង​រកប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់​ទិញ​ទូរសព្ទ​ដៃ​មួយ ។ អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ ខ្ញុំ​បាន​ទិញ​ស្ករ​គ្រាប់ និង alfajores* លក់​ដុំ ហើយ​បាន​លក់​វា​ឲ្យ​មិត្តភក្តិ​របស់​ខ្ញុំ​នៅ​សាលា​រៀន ។ ខ្ញុំ​បាន​សន្សំ​ប្រាក់​ដែល​ខ្ញុំ​រកបាន ។ ខ្ញុំ​មិន​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ទេ ហើយ​ខ្ញុំ​ក៏​ពុំ​ទៅ​មើល​កុន​ដែរ ។

ខ្ញុំ​មិន​ចង់​សុំ​ប្រាក់​ពី​ឪពុក​ម្តាយ​ខ្ញុំ​ដើម្បី​ទិញ​ទូរសព្ទ​ឡើយ ។ ខ្ញុំ​ចង់​មាន​លទ្ធភាព​ដើម្បី​និយាយ​ថា ខ្ញុំ​បាន​រក​ប្រាក់ ហើយ​ទិញ​វា​ដោយ​ខ្លួន​ឯង ។ ឪពុក​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ខ្ញុំ ។ គាត់​បាន​មាន​ប្រសាសន៍​ថា « ខារ៉ូល សូម​បន្ត​ទៅ​មុខ​ទៀត » ។

ខ្ញុំ​រក​ប្រាក់​បាន​ច្រើន ។ គ្មាន​អ្វី​ដែល​មិន​ត្រូវការ​ចំណាយ​ប្រាក់​ទេ ។ គោលដៅ​ត្រូវការ​ការខិតខំ ប៉ុន្តែ​យើង​ពុំ​គួរ​បោះបង់​ចោល​ឡើយ ។ ពេល​យើង​រក​បាន​អ្វី​មួយ ហើយ​ដឹង​ថា​ យើងចំណាយ​ពេល​ច្រើន​ដើម្បី​ទទួល​បាន​វា នោះ​យើង​ផ្តល់​តម្លៃ​ឲ្យ​វា​កាន់តែ​ច្រើន​ឡើង ។

ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ពី​អ្វី​ដែល​ខ្ញុំ​ចង់​សម្រេច​បាន និង​កន្លែង​ដែល​ខ្ញុំ​ចង់​ទៅ ។ ប្រសិនបើ​ខ្ញុំ​ចង់​រៀប​អាពាហ៍ពិពាហ៍​នៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​ត្រូវ​ទៅ​ព្រះវិហារ និង​ថ្នាក់​សិក្ខា​សាលា បន្ទាប់​មក​ទៅ​ថ្នាក់​វិទ្យាស្ថាន និង​សកម្មភាពផ្សេង​ទៀត​របស់​យុវមជ្ឈិមវ័យ ។ ហើយ​ខ្ញុំ​ត្រូវ​ដើរ​លេង​ជា​គូ​ជា​មួយ​យុវជន​ដែល​មាន​ភាព​ស័ក្តិសម ។ ការសម្រេច​នូវ​គោលដៅ​តម្រូវ​ឲ្យ​មាន​ការលះបង់​ក្នុង​ពេល​នេះ សម្រាប់​អ្វី​ដែល​ល្អ​ប្រសើរ​នៅ​ពេល​ក្រោយ ។

ខារ៉ូល អាយុ ១៥ ប្រទេស​ឈីលី

  • នំ​ប្រពៃណី​របស់​ពួក​អាមេរិក​ខាង​ត្បូង