២០១៩
ដំណើរ​ផ្សព្វផ្សាយសាសនា​របស់​ប៉ុល
ខែ តុលា ឆ្នាំ ២០១៩


រឿង​ក្នុង​ព្រះគម្ពីរ

ដំណើរ​ផ្សព្វផ្សាយសាសនា​របស់​ប៉ុល

រូបភាព
Paul on a boat

បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ សាវក​ប៉ុល​បាន​ធ្វើ​ដំណើរ​ទៅ​ដែនដី​ផ្សេងៗ ដើម្បី​បង្រៀន​មនុស្ស​អំពី​ព្រះយេស៊ូវ ។ កាល​ជំនាន់​នោះ​គ្មាន​ឡាន ឬ​យន្ត​ហោះ​ទេ ដូច្នេះ​លោក​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ច្រើន ។ ជួនកាល​លោក​បានជិះ​សំពៅ ។

រូបភាព
Paul teaching

ប៉ុល​បាន​បង្រៀន​មនុស្ស​នៅក្នុង​ព្រះវិហារ និង​តាម​ផ្ទះ ។ លោក​បាន​បង្រៀន​មនុស្ស​នៅលើ​កំពូល​ភ្នំ និង​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង ។

រូបភាព
Paul in prison

មនុស្ស​ជាច្រើន​ពុំ​ចូលចិត្ត​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​ទេ ។ ជួនកាល​គេ​ចាប់​ប៉ុល​ដាក់​គុក ។ ជួនកាល​លោក​បាន​ឈឺ ។

រូបភាព
Paul smiling

ប៉ុន្តែ​ទោះបី​ជាមាន​ការលំបាក​ទាំង​នេះ​ក្តី ប៉ុល​នៅតែ​មាន​សេចក្តីជំនឿ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ » ។ លោក​បាន​ដឹង​ថា ព្រះយេស៊ូវ​នឹង​ជួយ​លោក​ឲ្យ​រឹងប៉ឹង ។

រូបភាព
girl riding bike

ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំ​ឲ្យ​រឹងប៉ឹង​ផងដែរ ។ ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​ទ្រង់​ដែរ !