២០១៩
ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សេចក្តីជំនឿ​របស់​យើង
ខែ តុលា ឆ្នាំ ២០១៩


ពាក្យ​ចុង​ក្រោយ

ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សេចក្តីជំនឿ​របស់​យើង

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ១៩៨៤ ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ យើង​មាន​ពីធី​បញ្ចុះ​បឋម​សីលា ដែល​ស្រប​ទៅ​នឹង​ប្រពៃ​ណី​ដែល​ត្រឡប់​ទៅ​រក​គ្រា​បុរាណ ។ ពីមុន​ការប្រើប្រាស់បេតុង គ្រឹះ​ជញ្ជាំង​នៃ​អគារ​ត្រូវបាន​ចាក់​ជាមួយ​នឹង​ថ្ម​ធំៗ ។ រណ្តៅ​ត្រូវ​បាន​ជីក ហើយ​ថ្ម​ត្រូវបាន​ដាក់​ជា​គ្រឹះ​ក្រោម ។ ផ្តើម​ពីចំណុច​ចាប់ផ្តើម គ្រឹះ​ជញ្ជាំង​នឹង​ត្រូវ​សាងសង់​តម្រង់ទៅ​ទិស​ដៅ​តែ​មួយ ​ទៅ​មេថ្ម​ជ្រុង​យ៉ាង​ឯក បន្ទាប់​មក​ជ្រុង​ម្ខាង​នឹង​ត្រូវបាន​បង្វែរ ហើយ​ជញ្ជាំង​នឹង​រៀប​ទៅ​រក​ជ្រុង​ម្ខាង​ទៀត ជា​កន្លែង​ដែល​ថ្ម​ផ្សេង​ទៀត​នឹង​ត្រូវបាន​ដាក់ ចេញ​ពី​កន្លែង​ដែល​ជញ្ជាំង​នឹង​រៀប​ទៅកាន់​ជ្រុង​ម្ខាង​ទៀត ហើយ​នោះ​គឺ​ជា​ចំណុច​ចាប់ផ្តើម ។ … ថ្ម​ចុង​ក្រោយ​គេ​ដែល​ត្រូវ​បាន​និយាយ​នោះ​គឺ​ថ្ម​ជ្រុង​យ៉ាង​ឯង ហើយ​ទីតាំង​របស់​វា​ក្លាយ​ជា​ហេតុផល​មួយ​សម្រាប់​ការសាទរ​ដ៏​ខ្លាំងក្លា ។ ជាមួយ​នឹង​ថ្ម​ជ្រុង​នេះ​ឈរ​នៅក្នុង​ទីតាំង​វា នោះ​គ្រឹះ​ត្រូវបាន​ត្រៀម​ជា​ស្រេច​សម្រាប់​សំណង់​ដ៏​មហិមា ។ ហេតុដូច្នេះ ពាក្យ​ប្រដូច​ដែល​ប៉ុល​បាន​ប្រើ​ក្នុងការ​ពិពណ៌នា​អំពី​សាសនាចក្រពិត ៖

ដូច្នេះ​អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​មួយ​នឹង​ពួកបរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ

ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង​ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក

ដែល​ដោយសារ​ទ្រង់​ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំងចម្រើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះអម្ចាស់ » ( អេភេសូរ ២:១៩–២១ ) ។

យើង​មាន​ថ្ម​ជ្រុង​គ្រឹះ​ដែល​សាសនាចក្រ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​ត្រូវបាន​ស្ថាបនា​ដោយ​ព្រះអម្ចាស់ និង​សាងសង់​ឡើង « បាន​ផ្គុំ​ភ្ជាប់​គ្នា » ។ វា​ពិតជា​គ្រឹះ​ដ៏​រឹងមាំ​ចំពោះកិច្ចការ​នេះ ជា​គ្រឹះពិតប្រាកដ ជា​យុថ្កា​ដែល​សាសនាចក្រ​នេះ​ឈរ​លើ ។ [ ប៉ុន្តែ ] ខ្ញុំ​និយាយ​ពី​ថ្ម​ជ្រុង​យ៉ាង​ឯង ដែល​យើង​ទទួល​ស្គាល់ ហើយ​គោរព​នោះ​គឺ​ព្រះអម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ ។ …

ទ្រង់​គឺជា​ថ្ម​ជ្រុង​យ៉ាង​ឯង​នៃ​សាសនាចក្រ​នេះ​ដែល​មាន​ព្រះនាម​របស់​ទ្រង់​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ ( សូមមើល កិច្ចការ ៤:១២ ) ។ ទ្រង់​គឺជា​អ្នក​និពន្ធ​នៃ​សេចក្តីសង្គ្រោះ​របស់យើង ជា​អ្នក​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច ( សូមមើល ហេព្រើរ ៥:៩ ) ។ គ្មាន​នរណា​ដែល​ស្មើ​ទ្រង់​ឡើយ ។ គ្មាន​នរណា​ធ្លាប់​ស្មើ​ទ្រង់​ដែរ ។ គ្មាន​នរណា​នឹង​ស្មើ​ទ្រង់​ឡើយ ។ សូម​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ចំពោះ​អំណោយ​នៃ​បុត្រា​ដ៏​ស្ងួន​ភ្ងា​របស់​ទ្រង់ ដែល​បាន​ប្រទាន​ព្រះជន្ម​ទ្រង់ ដែល​យើង​អាច​រស់នៅ ហើយ​ទ្រង់​គឺ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​ដ៏​រឹងមាំ​នៃ​សេចក្តីជំនឿ​របស់​យើង និង សាសនាចក្រ​របស់​ទ្រង់ ។