២០១៩
ការស្វែងរក​ព្រះគ្រីស្ទ​ជាជាង​ឥទ្ធិពល​អាក្រក់​នៃ​ការណ៍អាសគ្រាម
ខែ តុលា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

ការស្វែងរក​ព្រះគ្រីស្ទ​ជាជាង​ឥទ្ធិពល​អាក្រក់​នៃ​ការណ៍អាសគ្រាម

រូបភាព
couple on a beach

រូបថត​មក​ពី Getty Images បាន​ប្រើ​សម្រាប់​គោលបំណង​ជា​ឧទាហរណ៍ បង្ហាញ​ដោយ​គំរូ

នៅក្នុង​ការគ្រោង​ធ្វើ​អត្ថបទ​សម្រាប់​យុវមជ្ឈិមវ័យ នោះ​យើង​ចំណាយ​ពេល​ច្រើន​គិត​ពី​បញ្ហា​នានា​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​ក្នុង​ពេល​បច្ចុប្បន្ននេះ ។ មាន​បញ្ហា​ច្រើន​ណាស់ ។ ប៉ុន្តែ​នៅពេល​បាន​គិត​អំពី​ប្រធាន​បទ​សម្រាប់​ខែ​នេះ យើង​ត្រូវបាន​នាំ​ទៅ​រក​ប្រធាន​បទ​មួយ ដែល​ជះឥទ្ធិពល​ដល់​យើង​ផ្ទាល់ខ្លួន មិត្តភក្ដិ និង​មនុស្ស​ដទៃ​ទៀត​រាប់​មិនអស់ ៖ ការដើរលេង​ជាគូ និង​ការណ៍អាសគ្រាម ។ យើង​ដឹង​ថា ការដាក់ផែនការ​សម្រាប់​វគ្គ​នេះ​គឺ​ពិបាក​ណាស់ ។ លើស​ពី​អ្វីៗ​ទាំងអស់ ការណ៍​អាសគ្រាម​ជះឥទ្ធិពល​ដល់​មនុស្ស​ជា​ច្រើន​ក្នុង​របៀប​មួយ​ដែល​ធ្វើ​ឲ្យខូច​ចិត្ត ហើយ​ជួនកាល​បំផ្លាញ​ជីវិត ។ ហើយ​សម្រាប់​ពួក​យុវមជ្ឈិមវ័យ​នៅ​លីវ អនាគត​កាល​ហាក់ដូចជា​ពុំ​សូវ​ប្រាកដប្រជា​ឡើយ ជាពិសេស​ការរៀបចំ​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍ ។

យើង​ពិតជា​បាន​ឃើញ​ព្រះចេស្តា​របស់​ព្រះវរបិតាសួគ៌​ដឹកនាំ​កិច្ចការ​យើង ពេលយើង​ចាប់ផ្តើម​ទទួល​រឿង​នានា​មក​ពី​យុវមជ្ឈិមវ័យ ដែលទំនាក់ទំនង​របស់​ពួកគេ​រង​ឥទ្ធិពល​មក​ពី​ការណ៍​អាសគ្រាម ។ ហើយ​យើង​ឃើញ​ថា មាន​សេចក្តីសង្ឃឹម​ដ៏អស្ចារ្យ​សម្រាប់​អាពាហ៍ពិពាហ៍​រីករាយ អាពាហ៍ពិពាហ៍​អស់កល្ប​ដែល​គ្មាន​ការញៀន ។ ហេតុអ្វី ? ដោយសារ​រឿង​នីមួយៗ​ថ្លែង​ទីបន្ទាល់​អំពី​អំណាចដែលផ្លាស់ប្តូរជីវិត ផ្តល់​នូវ​ក្តីសង្ឃឹម ការព្យាបាល​ដោយ​អំណាច​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

ដូច្នេះ ប្រសិនបើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​នៅក្នុង​ទំនាក់ទំនង​មួយ​ដែល​ទទួល​រង​ឥទ្ធិពល​ពី​ការណ៍​អាសគ្រាម នោះ​យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​អាន​វគ្គ​នេះ​នៅក្នុង​ច្បាប់ចេញ​ផ្សាយ​ខែ​នេះ ដែល​មាន​អត្ថបទ​នានា​បាន​ចែកចាយ​ដោយ​ក្តីឈឺចាប់​ដោយមនុស្ស​ដទៃ ដែល​ស្គាល់​មនុស្ស​ទាំងអស់​យ៉ាង​ច្បាស់​ដែល​ពុះពារ​ប្រឆាំង​នឹង​ការណ៍​អាសគ្រាម​ថាគឺ​ជា​ការពិត ។ អត្ថបទ​ទាំង​នេះ​មាន​ប្រធាន​បទ​ដូចជា របៀប​លើក​ឡើង​ពី​ការណ៍អាសគ្រាម ពេល​អ្នក​ដើរលេង​ជា​គូ និង​របៀប​ពិភាក្សា​អំពី​វា ( ទំព័រ ៤៤ ) របៀប​ឆ្លើយ​តប​ពេល​នរណា​ម្នាក់​សារភាព​ថា មាន​បញ្ហា​ជាមួយ​ការណ៍អាសគ្រាម ( មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ) របៀប​អភ័យទោស និង​ការព្យាបាល​ដែល​អាច​មាន​សម្រាប់​បុគ្គល​ទាំង​ពីរ ( មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ) និង របៀប​ដែល​ព្រះវិញ្ញាណ​អាច​ដឹកនាំ​អ្នក​ឲ្យ​ស្គាល់​របៀប​បន្ត​ទំនាក់ទំនង​របស់​អ្នក ( មាន​តែ​ឌីជីថល​ប៉ុណ្ណោះ ) ។

យើង​ដឹង​ថា ប្រសិនបើ​អ្នក​ពឹង​ផ្អែក​លើ​ព្រះអង្គសង្គ្រោះ ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​ចូល​ក្នុង​ជីវិត​អ្នក ពេល​អ្នក​ស្វែងរក​ចម្លើយ នោះ​ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​អ្នក​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ​សម្រាប់​ស្ថានភាព​ជាក់លាក់​របស់​អ្នក ។ ឥទ្ធិពល​អាក្រក់​នៃ​ការណ៍​អាសគ្រាម​អាច​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​ពិភពលោក​នេះ ប៉ុន្តែ​ការព្យាបាល​របស់​ព្រះអង្គសង្គ្រោះ​អាច​កម្ចាត់​ឥទ្ធិពល​អាក្រក់​នោះ​បាន ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ​ស្វែងរក​ទ្រង់ ។

ដោយ​ស្មោះស្ម័គ្រ

ឆាខែល វួដលែញ និង មីនឌី សេលូ

អ្នក​និពន្ធ​វគ្គ​យុវមជ្ឈិមវ័យ​សម្រាប់​ទស្សនាវដ្តី​សាសនាចក្រ