២០១៩
ការអញ្ជើញ​នៃ​ព្រះវិហារ​បរិសុទ្ធ
ខែ តុលា ឆ្នាំ ២០១៩


ការអញ្ជើញ​នៃ​ព្រះវិហារ​បរិសុទ្ធ

« ចិត្ត​នៃ​កូនចៅ​នឹង​បានបង្វែរ​មករក​ពួកឪពុក​របស់​ពួកគេ​វិញ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ២:២ ) ។

រូបភាព
The Temple Challenge

ថ្ងៃ​អាទិត្យ​មួយ​ទីប្រឹក្សា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅ​ការប្រជុំ​មួយ​របស់​សាសនាចក្រ ។ យើង​បាន​ថ្លែង​អំពី​ព្រះវិហារ​បរិសុទ្ធ និង​អ្វី​ពិសេស​ទៀត​ដែល​កើត​ឡើង​នៅ​ទីនោះ ។ បន្ទាប់​ពី​ការប្រជុំច​ប់ ក្មេង​ប្រុស​អាយុ ១២ ឆ្នាំ​ម្នាក់​ឈ្មោះ​ខុលប៊ី​បាន​ជួប​ខ្ញុំ ហើយ​ចាប់​ដៃ​ខ្ញុំ ។ យើង​បាន​ជជែក​គ្នា​អំពី​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក ខ្ញុំ​បាន​អញ្ជើញគាត់​ឲ្យ​ស្វែងរក​ឈ្មោះ​គ្រួសារ​មួយ​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

មិន​យូរប៉ុន្មាន​ក្រោយ​មក​ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយ​ពី​ខុលប៊ី ។ នេះ​ជា​អ្វីដែល​ខុលប៊ីបាន​ប្រាប់​ខ្ញុំ ៖

« ខ្ញុំ​បាន​ទៅ​ផ្ទះ​វិញ ហើយ​រកឃើញ​ឈ្មោះ​ថ្មី​មួយ ។ ខ្ញុំ​បាន​រកឃើញ​ឈ្មោះជីតាតួត​ទី​បី​របស់​ខ្ញុំ ។

មួយ​រយៈពេល​ក្រោយ​មក ខ្ញុំ​បាន​ទៅ​ព្រះវិហារបរិសុទ្ធ ហើយ​ធ្វើពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​គាត់ ។ វា​ពិត​ជាពិសេស​ណាស់ ដោយសារ​បងប្រុស​ខ្ញុំ​ជ្រមុជទឹក​ឲ្យ​ខ្ញុំ ហើយ​ឪពុក​ខ្ញុំ​បញ្ជាក់​ខ្ញុំ​ជំនួស​ឲ្យជីតា​តួត​ខ្ញុំ ។

ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​ក្នុង​ចិត្ត ដែល​នាំ​ភាព​សុខសាន្ត​ដល់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​ជីតា​របស់ខ្ញុំ​គឺ​ពិត​ជា​ល្អ ដោយសារ​ឥឡូវ​នេះ​គាត់​អាច​ទៅ​នគរ​សេឡេស្ទាល ដើម្បី​រស់នៅ​ជាមួយ​គ្រួសារ​របស់​គាត់ ។ ពេញ​មួយ​ថ្ងៃ​នោះ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​ក្នុង​ចិត្ត​ខ្ញុំ ។

ខ្ញុំ​ក៏​បាន​ឃើញ​ថា គ្មាន​នរណា​ស្គាល់​លោកតាលោកយាយ​តួត​ទី​បី​របស់ឪពុក​ម្តាយ​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​អាច​រក​ឃើញឈ្មោះ​របស់​ពួកគាត់ ហើយ​យក​ឈ្មោះ​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ! »

ខុលប៊ី​គឺ​ជា​គំរូ​ដ៏​ឆ្នើម ! ទោះបី​អ្នកអាយុ​ប៉ុន្មាន​ក្តី អ្នក​អាច​ធ្វើ​ជា​គំរូ​ដល់​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។ អ្នក​អាច​ចែក​ចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ស្គាល់—សូម្បី​តែ​ជាមួយ​ជីដូនជីតា​របស់​អ្នក !