២០១៩
កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់
ខែ តុលា ឆ្នាំ ២០១៩


កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់

សន្និសីទ​ទូទៅ​គឺ​នៅ​ខែ​នេះ​ហើយ ! នេះ​ជា​អ្វី​ដែល​កុមារ​មួយ​ចំនួន​បាន​រីករាយ​អំពី​សន្និសីទ ។

រូបភាព
Show and Tell

អាបិល ស៊ី និង ធីណា អេស អាយុ ១០ និង ៩ ឆ្នាំ ទីក្រុង បង ខោនធី ប្រទេស​លីបេរីយ៉ា គឺ​ជា​បងប្អូន​នឹង​គ្នា ។ អាបិល​ចូលចិត្ត​សន្និសីទ « ដោយសារ​នោះ​ជា​ពេល​ដែល​យើង​គាំទ្រ​ព្យាការី​យើង​ជា​ប្រធាន​សាសនាចក្រ​រៀងរាល់​ឆ្នាំ » ។ ធីណា « ចូលចិត្ត​សន្និសីទ ពេល​ព្យាការី​ថ្លែង​អំពី​ព្រះវិហារ​បរិសុទ្ធ » ។

អាណា ប៊ី អាយុ ១០ ឆ្នាំ ទីក្រុង ម៉ាហារ៉ាស្ត្រា ប្រទេស​ឥណ្ឌា បាន​មើល​សន្និសីទ​ជាមួយ​ម្តាយ​របស់​នាង ។ នាង​បាន​យក​សៀវភៅ​កំណត់​ចំណាំ និង​ប៊ិច​ទៅ​ជាមួយ​នៅពេល​សន្និសីទ​ម្តងៗ ដើម្បី​កត់​ទីបន្ទាល់ និង​សារ​លិខិត​ដែល​នាង​ស្តាប់​ឮ ។

ដាវីឌ និង ជូលៀណា អិម អាយុ ៤ និង ៦ ឆ្នាំ ទីក្រុង ហូឡិន ខាង​ត្បូង ប្រទេសហូល្លង់ បាន​ដាក់​អាហារ​សម្រន់ ១៥ ចាន ហើយ​ដាក់​រូប​ថត​របស់​សាវក​ម្នាក់ៗ ឬ​សមាជិក​នៃ​គណៈប្រធាន​ទី​មួយ​នៅលើ​ចាន​ទាំង​នោះ ។ ពេល​បងប្អូន​ប្រុស​ម្នាក់​និយាយ ពួកគេ​បរិភោគ​អាហារ​ដែល​មាន​នៅក្នុង​ចាន​នោះ !

ខ្ញុំ​ចូលចិត្ត​ស្តាប់​ព្យាការី ដោយសារ​ព្រះអម្ចាស់​មាន​បន្ទូល​តាម​រយៈ​លោក ។

អែនឌ្រេ ស៊ី អាយុ ១២ ឆ្នាំ ទីក្រុង វ៉ាលេ ឌេល កៅកា ប្រទេស​កូឡុំប៊ី ។

ខ្ញុំ​ចូលចិត្ត​មើល​សន្និសីទ ដោយសារ​ខ្ញុំ​ចូលចិត្ត​រៀន​ពី​ព្យាការី ហើយ​ខ្ញុំ​ចូលចិត្ត​ចំណាយ​ពេល​នោះ​ជាមួយ​គ្រួសារ​ខ្ញុំ ។

ដាវីឌ ជេ អាយុ ៩ ឆ្នាំ ទីក្រុង​សូឡូ​ឡា ប្រទេស​ហ្គូតេម៉ាឡា

ខ្ញុំ​ចូលចិត្ត​ស្តាប់​រឿង​នានា និង​ក្រុមចម្រៀង​ច្រៀង ។ ខ្ញុំ​ក៏​ចូល​ចិត្ត​ស្តាប់​រឿង​ប្រៀបប្រដូច​ដែល​ពួកលោក​ថ្លែង​ផងដែរ ។

យូរី អេច អាយុ ៨ ឆ្នាំ ទីក្រុង​តៅយួន ប្រទេស​តៃវ៉ាន់