២០១៩
ព្រះយេស៊ូវ​ស្រឡាញ់​កុមារ​របស់​យើង
ខែ តុលា ឆ្នាំ ២០១៩


ព្រះយេស៊ូវ​ស្រឡាញ់​កុមារ​របស់​យើង

ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន​គិត​អំពី​កុមារ ។ ខ្ញុំ​ស្រឡាញ់​ក្មេងៗ​នៅក្នុង​រង្វង់​គ្រួសារ និងមិត្តភក្តិ​របស់​ខ្ញុំ ។ លើស​ពី​នោះ​ទៀត ការងារ​របស់​ខ្ញុំ​ជាមួយ​ទស្សនាវដ្តី​សាសនាចក្រ​ទាក់ទង​នឹង​ការបង្កើត និង​ការនិពន្ធ​ឯកសារ​សម្រាប់​កុមារ​នៅ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែកាល​ពី​ពីរ​ឆ្នាំ​មុន ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​ដែលបាន​សិក្សា​ពី​អ្វី​ដែល​ខគម្ពីរ​បាន​បង្រៀន​អំពី​កុមារ​ទេ ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អាន​ព្រះគម្ពីរ​សញ្ញាថ្មី និង​ព្រះគម្ពីរ​មរមន ហើយ​ចំណាយពេល​យក​ចិត្ត​ទុកដាក់​បន្ថែម ទៅលើ​អ្វី​ដែល​ខ្ញុំ​អាច​រៀន​អំពី​ក្រុម​ដ៏​ពិសេស​នេះ ។

វា​គឺ​ជាបទពិសោធន៍​ដ៏​ផ្លាស់ប្តូរ​ជីវិត​មួយ ! ក្នុង​ចំណោម​សេចក្តីពិត​ជា​ច្រើន​ដែល​ខ្ញុំ​បាន​រកឃើញ នោះ​សេចក្តីពិត​ដែល​មាន​តម្លៃ​បំផុត​គឺ​ការយល់ដឹង​បន្ថែមទៀត អំពី​ការខ្វល់​ព្រះទ័យ​ដ៏​ខ្លាំង​ដែល​ព្រះយេស៊ូវ​មាន​ដល់​កុមារ ។ ទ្រង់​បាន​ប្រទាន​ការងារ​បម្រើ​ដល់​កុមារ​ទុក​ដូច​ជា​ក្រុម​ពិសេស​មួយ ញែក​ចេញ​ពី​ក្រុម​ផ្សេង​ទៀត ម្តង​ហើយ​ម្តង​ទៀត ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

អត្ថបទ​របស់​ខ្ញុំ​នៅ​ទំព័រ​ទី ១៨ ចែកចាយ​ពី​មេរៀន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ប្រមែប្រមូល​ពី​បទពិសោធន៍​នៃ​ការសិក្សា​ខគម្ពីរ រួម​ផ្សំ​នឹង​គំនិត និង​យោបល់​ពី​អ្នក​ជំនាញ​មួយ​ចំនួន​ទៀត​ នៅក្នុង​វិស័យ​នៃ​ការបង្ការ​ការរំលោភបំពាន ។

កុមារ​គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ។ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ធ្វើការ​រួម​គ្នា​ដើម្បី​ការពារ ហើយ​ផ្តល់​អំណាច​ដល់​ពួកគេ ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដូច​ព្រះគ្រីស្ទ​បាន​ធ្វើ !

ដោយ​ក្តី​ស្រឡាញ់

ម៉ារីស្សា វីដឌីសុន​