ឆ្នាំ ២០១០-២០១៩
ការគាំទ្រ​ដល់​អ្នកកាន់​តំណែង​សាសនាចក្រ
១០ 2014


ការគាំទ្រ​ដល់​អ្នកកាន់​តំណែង​សាសនាចក្រ

យើង​ត្រូវបាន​ស្នើសុំ​ឲ្យ គាំទ្រ​ដល់ ថូម៉ាស ស្ពែនស័រ ម៉នសុន ជាព្យាការី អ្នកមើលឆុត និង​អ្នកទទួល​វិវរណៈ ហើយ​ជា​ប្រធាន​នៃ សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ហែនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទី​មួយ នៅ​ក្នុង​គណៈប្រធាន​ទី​មួយ ព្រមទាំង ឌៀថើរ អេស្វ អុជដូហ្វ ជា​ទីប្រឹក្សា​ទី​ពីរ នៅ​ក្នុង​គណៈប្រធាន​ទី​មួយ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ។

បើមាន​អ្នកណា​ជំទាស់ សូមបង្ហាញ។

យើង​ត្រូវ​បាន​ស្នើរ​សុំ​ឲ្យ​គាំទ្រ​ដល់ បដយ៍ ខេនណែត ផាកកឺ ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​សមាជិក​ដូច​ខាង​ក្រោម​ក្នុង​កូរ៉ុម​នោះ ៖ បដយ៍  ខេ ផាកកឺ, អិល  ថម ភែរី, រ័សុល អិម ​ណិលសុន, ដាហ្លីន អេក អូក, អិម រ័សុល បាឡាដ, រីឆាដ ជី ស្កត, រូបឺត ឌី ហេលស៍, ជេហ្វ្រី អ ហូលែន, ដេវីឌ អេ បែដណា, ឃ្វេនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, និង នែល អិល អាន់ឌើរសិន ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ។

បើមាន​អ្នកណា​ជំទាស់ សូម​បង្ហាញ។

យើង​ត្រូវបាន​ដាក់​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ និង​ពួក​សាវក​ដប់ពី​រនាក់ ជា​ព្យាការី អ្នក​មើលឆុត និង​អ្នកទទួល​វិវរណៈ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ។

បើមាន​អ្នកណា​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា។

យើង​ត្រូវ​បាន​ដាក់​ស្នើសុំ​ឲ្យ​ដោះ​លែង ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​ដល់​ការ​ប​ម្រើ​ដ៏​អស្ចារ្យ​របស់​បងប្រុស ខាឡូស អេក អាមាដូ និងវិហ្លិម  អ វ៉កឃើ ពី​សមាជិក​នៃ​កូរ៉ុម​ទីមួយ​នៃ​ពួក​ចិតសិប​នាក់ ហើយ​កំណត់​ពួកលោក​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ដែល​លាលែង​ពី​តំណែង។

អស់​អ្នក​ដែល​ចង់​ចូលរួម​នឹង​យើងក្នុងការ​ថ្លែងអំណរគុណ​ចំពោះ​ការបម្រើ​ប្រកប​ដោយ​ការ​លះបង់​របស់​ពួកលោក សូម​បង្ហាញ ។

បងប្រុស អារ៉ាយិក  វី មីណាស្យាន និងខ្វីដូ សែនខានស៍ ត្រូវ​បាន​ដោះលែង​ពី​ពួកចិត​សិបនាក់​ប្រចាំ​តំបន់ ។ យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​​ថ្លែងអំណរគុណ​ចំពោះ​ការបម្រើ​របស់​ពួកលោក ដោយ​ការ​លើក​ដៃ ។

អស់​អ្នក​ដែលគាំទ្រ សូម​បង្ហាញ ។

យើងត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ ពួកចិតសិបនាក់​ប្រចាំ​តំបន់ និង​គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ​ដទៃទៀត ដែល​បង្កើត​ឡើង​នៅ​បច្ចុប្បន្ន​នេះ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ។

បើមាន​អ្នកណា​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ ចំពោះ​ការបន្ត​មាន​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​របស់​អ្នក​ជំនួស​ឲ្យ​យើង ។