គណៈ​ប៊ីស្សព
សុខភាព​ផ្លូវ​ចិត្ត


« សុខភាព​ផ្លូវ​ចិត្ត » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« សុខភាព​ផ្លូវ​ចិត្ត » ធនធាន​ការ​ប្រឹក្សា ។

សុខភាព​ផ្លូវ​ចិត្ត

សុខភាព​ផ្លូវ​ចិត្ត​ជះឥទ្ធិពល​ដល់​គំនិត សតិអារម្មណ៍ ឥរិយាបទ និង​ទំនាក់ទំនង​របស់​យើង ។ អស់​អ្នក​ដែល​​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ឬ​រោគ​ចិត្ត​អាច​នឹង​​អសមត្ថភាព​ក្នុងការ​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ និង​បំពេញ​តម្រូវការ​នានា​នៃ​ជីវិត​ប្រចាំថ្ងៃ ។ ស្ថានភាព​ដូច្នេះ ជាញឹកញាប់​គឺ​តានតឹង និង​ច្របូក​ច្របល់​ខាង​សតិអារម្មណ៍​ចំពោះ​បុគ្គល​នោះ ក៏​ដូចជា​មនុស្ស​ជាទីស្រឡាញ់ និង​ថ្នាក់​ដឹកនាំ ដែល​កំពុង​ព្យាយាម​ផ្ដល់​ការងារ​បម្រើ​ដល់​ជនរងគ្រោះ​នោះផងដែរ ។

អស់​អ្នក​ដែល​ពុំ​មែនជា​អ្នក​មានវិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ពុំ​ត្រូវបាន​គេ​រំពឹង ឬ​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ផ្ដល់​ការ​ព្យាបាល​ដល់​បុគ្គល​ដែល​កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ទេ ។ នៅពេល​បុគ្គល​នោះ​ហាក់ដូចជា​មិន​ឆ្លើយតប​ទៅនឹង​ការ​ព្យាយាម​ជួយ​ធម្មតា​ពី​ថ្នាក់ដឹកនាំ​ទេ នោះ​ពុំ​គួរ​មាន​នរណា​ម្នាក់​អាក់អន់ចិត្ត​ដោយសារ​តែ​ការ​មិន​ឆ្លើយ​តប​របស់​ពួកគេ​ឡើយ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ​គួរ​តែ​ពិចារណា​កាន់តែខ្លាំង​ទៅលើ​ការ​លើក​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ឲ្យ​ទទួល​ការ​វាយតម្លៃ​អំពី​សុខភាព​ផ្លូវចិត្ត​មកពី​អ្នក​ផ្ដល់សេវា​ដែល​មាន​គុណភាព ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ [ ឆ្នាំ ២០២០ ] ៣១.២.៦ ) ។ សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែល​មាន ) អាច​ផ្ដល់​ការ​ពិគ្រោះ ហើយ​ផ្ដល់​យោបល់​ដល់​ថ្នាក់ដឹកនាំ​អំពី​ធនធាន​នានា​ស្ដីពី​ការ​វាយតម្លៃ​សុខភាព​ផ្លូវចិត្ត​នៅក្នុង​សហគមន៍ ។ ថ្នាក់ដឹកនាំ​គួរតែ​យោង​ទៅលើ « ជំងឺ​ផ្លូវ​ចិត្ត » នៅក្នុង​វគ្គ ធនធាន​ជនពិការ នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​ផ្លូវចិត្ត ។

ព្យាយាម​យល់

នៅពេល​អ្នកពិភាក្សា​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត សូម​ប្រាកដ​ថា​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះនឹង​ធ្វើ​ដែរ ។ បើ​បុគ្គល​នោះ​ឈោង​មករក​ជំនួយ សូម​អរគុណ​ដល់​គាត់ ឬនាង​ចំពោះ​ការ​សុំ​ជំនួយ ។ ដោយសារ​តែ​ស្ថានភាព​នានា​មាន​ភាព​ខុសគ្នា ហើយ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ​មានភាព​ផ្សេងៗគ្នា នោះ​សូម​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​សំណួរ​បុគ្គលនោះ​នូវ​សំណួរ​ទាំងនេះ ហើយ​ស្ដាប់​ព្រះវិញ្ញាណ​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​កង្វល់​របស់​គាត់​បាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​សេចក្ដីត្រូវការ​របស់គាត់ ។

  • តើ​អ្នក​ធ្លាប់​ធ្វើ​រោគវិនិច្ឆ័យ​អំពី​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ឬទេ ? បើ​ធ្លាប់ តើ​អ្នក​មាន​ស្ថានភាព​នេះ​រយៈពេល​យូរ​ប៉ុណ្ណាហើយ ? តើ​វា​មានឥទ្ធិពល​មក​លើ​ទំនាក់ទំនង​ការងារ និង​គ្រួសារ​របស់អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​អ្វីជា​កង្វល់ ឬ​ការ​ព្រួយបារម្ភ​ធំ​បំផុត​របស់អ្នក​ក្នុង​ពេលនេះ ?

  • ( បើមាន ) តើ​សេវាថែទាំ​អ្វីខ្លះ​ដែល​អ្នក​កំពុង​ទទួល​មក​ពី​អ្នក​ផ្ដល់​សេវា​មើល​ថែ​សុខភាព​ផ្លូវចិត្ត ? តើ​អ្នក​កំពុង​ធ្វើ​តាម​ការ​ណែនាំ​មកពី​អ្នក​ផ្ដល់​សេវា​ថែទាំ​របស់អ្នក​ឬទេ ហើយ​តើ​អ្នក​ពេញចិត្ត​នឹង​ការ​ថែទាំ​ដែលអ្នក​កំពុង​ទទួល​នោះ​ឬ​ទេ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់អ្នក​បាន​ល្អប្រសើរ​ឬទេ ឬ​នៅតែ​ដដែល ឬ​កាន់តែ​ធ្ងន់ធ្ងរឡើង ?

  • តើ​អ្នក​ដោះស្រាយ​ស្ថានភាព​របស់​អ្នក​ដោយ​របៀបណា ?

  • តើ​សមាជិក​គ្រួសារ​របស់អ្នក​ដោះស្រាយ​ស្ថានភាព​របស់អ្នក​យ៉ាង​ដូចម្ដេច ? តើ​ពួកគេ​មានផ្ដល់​យោបល់​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ​ក្នុង​ពេលនេះ ដែល​អ្នក​គិត​ថា​អាច​នឹង​ជា​ប្រយោជន៍​ដល់​អ្នក​ដែរឬទេ ?

  • តើ​អ្នក​បាន​ទទួល​ធនធាន​គាំទ្រ​អ្វីខ្លះ ?

  • តើ​អ្នក​ធ្លាប់​ទទួល​បាន​គំនិត​មកពី​ព្រះវរបិតាសួគ៌​អំពី​ស្ថានភាព​របស់​អ្នក​ដែរ​ឬទេ ? ប្រសិនបើ​អ្នក​ធ្លាប់ តើ​គំនិត​ទាំងនោះ​មាន​អ្វី​ខ្លះ ?

ដោយ​មាន​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ ហើយ​ដោយ​គោរព​ដល់​អារម្មណ៍​របស់​បុគ្គល​នោះ សូម​ពិចារណា​ធ្វើការ​ទាក់ទង​ទៅ​សមាជិក​គ្រួសារ​សុំ​គំនិត​យោបល់​បន្ថែម​ចំពោះ​បញ្ហា​នេះ ។

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​យល់​ថា បញ្ហា​របស់​ពួកគេ​នឹង​មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​ជីវិត​រស់នៅ​របស់ពួកគេ នោះ​សូម​ពិចារណា​ធ្វើ​ការ​ប្រើប្រាស់​យោបល់​មួយ​ចំនួន​ដូច​ខាងក្រោម ៖

សូម​អះអាង​នឹង​បុគ្គល​នោះ​ថា ព្រះវរបិតា​សួគ៌​ស្រឡាញ់​គាត់ ឬនាង ហើយ​ថា​ព្រះអង្គ​សង្គ្រោះ​យល់​អំពី​បញ្ហា​របស់គាត់ ។

  • ជួយ​បុគ្គល​នោះ​ឲ្យ​យល់​ថា ជំងឺ​ផ្លូវ​ចិត្ត​ពុំ​មែនជា​ទណ្ឌកម្ម​មក​ពី​ព្រះ​នោះ​ទេ ។

  • ជួយ​បុគ្គល​នោះ​ឲ្យដឹង​ថា ជំងឺ​ផ្លូវចិត្ត​ពុំ​អាច​យក​ឈ្នះ​ដោយ​ការទប់ទល់​នឹង​វា​ដោយឆន្ទៈ​តែ​ឯង​បានទេ ។ ជំងឺ​ផ្លូវ​ចិត្ត​ពុំ​បង្ហាញ​ថា​បុគ្គល​នោះ​ខ្វះ​សេចក្ដី​ជំនឿ ខ្វះ​លក្ខណៈ ឬ​ពុំមាន​ភាពស័ក្ដិសម​នោះទេ ។

សូម​ឲ្យ​បុគ្គល​នោះ​ចូលរួម​នៅក្នុង​សកម្មភាព​សាសនាចក្រ និង​ឱកាស​ការ​បម្រើ​សមរម្យ ។

  • ពិគ្រោះ​ជាមួយ​នឹង​បុគ្គល​នោះ សមាជិក​គ្រួសារ និង​អ្នក​ដទៃ​ទៀត​ដែល​ស្គាល់បុគ្គល​នោះ​ច្បាស់ ដែល​អាច​ដឹង​អំពី​ភាព​ខ្លាំង និង​ដែនកំណត់​របស់​បុគ្គលនោះ ។

សូម​ពិចារណា​ទៅធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែល​មាន ) ឬ​អ្នក​ផ្ដល់​សេវា​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​មូលដ្ឋាន​ដើម្បី​ដឹងពី​ជម្រើស​នៃ​ការ​ព្យាបាល និង​ការគាំទ្រ ។ សូម​ដឹង​ជាមុន​ថា ស្ថានភាព​មួយចំនួន​អាច​នឹង​មាន​ពេញ​មួយ​ជីវិត ទោះជា​មានការ​មើល​ថែ​យ៉ាង​ល្អ​បំផុត​ក្ដី ។

  • អ្នកទាំងឡាយ​ដែល​ប្រើប្រាស់​ថ្នាំ​ជា​ប្រចាំ ពុំ​គួរ​ផ្លាស់ប្ដូរ ឬ​បញ្ឈប់​ការ​ព្យាបាល​ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមុន​ជាមួយ​នឹង​អ្នកផ្ដល់​សេវា​ថែទាំ​សុខភាព​របស់ពួកគេ​នោះទេ ។

ជាញឹកញាប់ ការ​ធ្វើ​អត្តឃាត​គឺជា​កត្តា​ហានិភ័យ​មួយ​ចំពោះ​អស់​អ្នក​ដែល​រងគ្រោះ​មកពី​សុខភាព​ផ្លូវចិត្ត​មិនល្អ ។ សូម​ស្គាល់​សញ្ញា​ព្រមាន​ចំពោះ​ការ​ធ្វើ​អត្តឃាត ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​សង្កេតឃើញ​ថា​មាននោះ ។

  • បើ​សមាជិក​នោះ​ហាក់ដូច​ជា « និយាយលា » និយាយ​អំពី​ការ​ធ្វើ​អត្តឃាត ឬ​បង្ហាញ​អារម្មណ៍​អស់សង្ឃឹម​ធ្ងន់ធ្ងរ សូម​ព្យាយាម​ជួយ​គាត់​ភ្លាម ។ សូម​ពិគ្រោះ​ជាមួយ​នឹង​ប៊ីស្សព អ្នក​ផ្ដល់​សេវា​ថែទាំ​សុខភាព គ្រួសារ​របស់​បុគ្គល​នោះ ឬ​បន្ទប់​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ ។ បណ្តាញ​ជំនួយ​គឺ​មាន​សម្រាប់​ថ្នាក់ដឹកនាំ​ផងដែរ ។ សូម​ពិចារណា​ទូរសព្ទ​ហៅ​អ្នក​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​មូលដ្ឋាន​ដើម្បី​ទទួល​បាន​ជំនួយ​ភ្លាមៗ ។ សូម​យោង​ទៅ​អត្ថបទ​អំពី ការធ្វើអត្តឃាត នៅក្នុង​វគ្គ​ប្រធានបទ​ដំណឹងល្អ​នៅលើ​គេហទំព័រ ChurchofJesusChrist.org សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ធ្វើ​អត្តឃាត និង​ការបង្ការ​ការ​ធ្វើ​អត្តឃាត ។

  • អញ្ជើញ​បុគ្គល​នោះ​ឲ្យ​ពិចារណា​អំពី​ក្រុមគាំទ្រ​ដែល​ឧបត្ថម្ភ​ដោយ​សហគមន៍ នៅកន្លែង​ដែលមាន ។

គាំទ្រ​ដល់​គ្រួសារ

បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់បុគ្គល​នោះ ក៏អាច​មាន​ឥទ្ធិពល​លើ​ជីវិត​សមាជិក​គ្រួសារ​របស់​គាត់ ឬនាង​ផងដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​ទៅលើ​ក្រុមគ្រួសារ​របស់​បុគ្គលនោះ ហើយ​ពិចារណា​អំពី​របៀប​ផ្ដល់​ការងារ​បម្រើ​ដ៏​ល្អ​បំផុត​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់ពួកគេ ។ សូម​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិត​អាសូរ នៅពេល​អ្នក​ធ្វើការ​ជាមួយ​នឹង​សមាជិក​គ្រួសារ ។

សូម​លើក​ទឹកចិត្ត​គ្រួសារ សាច់ញាតិ និង​អ្នកផ្សេងទៀត​ដែល​ជាប់​ទាក់ទង ឲ្យ​ប្រឹក្សា​ជាមួយគ្នា​អំពី​តម្រូវការ​របស់​សមាជិកនោះ និង​ធនធាន​សំខាន់ៗ​ដែល​មាន​ដើម្បី​ជួយ ( សូមមើល ក្បួនខ្នាត​ទូទៅ ២២.៣–២២.១១ ) ។

  • លើក​ទឹកចិត្ត​សមាជិក​គ្រួសារ​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ពេលវេលា​ដែល​បុគ្គល​នោះ អាច​នឹង​ត្រូវការ​ជំនួយ​ជាមួយ​នឹង​តម្រូវការ​ជីវិត​ប្រចាំថ្ងៃ ។

  • តាម​ការចាំបាច់ សូមពិភាក្សា​អំពី​របៀប​ដែល​សមាជិកគ្រួសារ​អាច​ជួយ​ជាមួយ​នឹង​វិក្ក័យបត្រ​ថ្លៃចំណាយ គណនេយ្យ មធ្យោបាយ​ធ្វើ​ដំណើរ និង​ធនធាន​ថែទាំ​សុខភាព​ដែល​ចាំបាច់ ( ឧទាហរណ៍ ការ​ប្រឹក្សា​ប្រកប​ដោយ​វិជ្ជាជីវៈ ថ្នាំពេទ្យ និង​ការ​ដេកពេទ្យ ) ។

សូម​ប្រឹក្សា​ដល់​សមាជិក​គ្រួសារ​កុំ​ឲ្យ​រំពឹង​ច្រើនពេក ឬ​តិចពេក ។ ការ​ជាសះស្បើយ ជាញឹកញាប់​នឹងអាស្រ័យ​លើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ដែល​ត្រូវបាន​ទទួល ។ នៅក្នុង​ស្ថានភាព​មួយចំនួន អ្វី​ដែល​ពួកគេ​អាច​សង្ឃឹម​បាន គឺ​ការបាន​ធូរស្បើយ​ខ្លះ​ជាជាង​ការជា​សះស្បើយ​ទាំងស្រុង ។

សូម​ពិចារណា​អំពី​ធនធាន​គាំទ្រ​សម្រាប់​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​នៃ​អស់អ្នក​ដែល​មាន​ស្ថានភាព​សុខភាព​ផ្លូវចិត្ត ។

  • អ្នកផ្ដល់​សេវាថែទាំ​សុខភាព ជាញឹកញាប់​អាច​ជួយ​ប្រាប់អំពី​ក្រុម​គាំទ្រ​ជាក់លាក់​ចំពោះ​បញ្ហា​របស់បុគ្គល​នោះ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

នៅពេល​សមរម្យ សូម​ពិចារណា​ធ្វើ​ការ​សួរ​ដល់​ថ្នាក់​ដឹកនាំ​វួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃ​ទៀត​ដើម្បី​បន្ដ​ផ្ដល់​ការគាំទ្រ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

សូម​កំណត់ពី​បុគ្គល​ដែលជា​ទីទុកចិត្ត​ឲ្យ​ធ្វើជា​អ្នក​ណែនាំ​ដល់​សមាជិក​នោះ និង​គ្រួសារ​របស់​គាត់ ឬនាង ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ជួប​គ្នា​ជា​ទៀងទាត់ ។

  • អ្នកណែនាំ​គួរ​តែ​ជា​នរណា​ម្នាក់​ដែល​បុគ្គល​នោះ​មានអារម្មណ៍ល្អ​ជាមួយ ហើយ​អាច​ជា​បង​ប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។​

  • សូម​ប្រយ័ត្ន​កុំ​ដាក់​អ្នកណែនាំ​ដល់​សមាជិក​ម្នាក់​នោះ​ទៅក្នុង​ស្ថានភាព​ដែល​ពួកគេ​អាច​នឹង​ជួប​គ្រោះថ្នាក់​បាន ។

បើ​សមរម្យ សូម​លើក​ទឹកចិត្ត​គ្រួសារ​ឲ្យ​សូម​ថ្នាក់ដឹកនាំ​សាសនាចក្រ​ឲ្យ​ផ្ដល់ការងារ​បម្រើ​ទៅដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ។

  • លើក​ទឹកចិត្ត​ដល់​អ្នកទាំងឡាយ​ដែល​កំពុង​ជួយ​សមាជិក​នោះ​ឲ្យធ្វើ​កិច្ចការ​ទាំងឡាយ ជាមួយនឹង បុគ្គល​នោះ ជំនួស​ឲ្យ​ការធ្វើ សម្រាប់ បុគ្គល​នោះ ( ឧទាហរណ៍ ៖ នាំ​គាត់​ទៅ​កាន់​សកម្មភាព​មួយ ឬ​ធ្វើ​ការ​ជាមួយ​គាត់​នៅក្នុង​កិច្ចការ​សុខុមាលភាព ) ។

បើ​សមាជិក​ត្រូវ​ការ​ជំនួយ​មកពី​អ្នកមើលថែ ដោយសារ​ជំងឺ​ផ្លូវ​ចិត្ត​របស់​សមាជិក​នោះ សូម​យោង​ទៅកាន់​ធនធាន គាំទ្រ​ចំពោះ​អ្នក​មើល​ថែ ។

សូម​ជួយ​សមាជិក​ឲ្យ​ស្គាល់ជំនួយ​ដែល​មាន​វិជ្ជាជីវៈ តាម​ចាំបាច់ ។

  • ប្រើ​ធនធាន​ក្នុង​មូលដ្ឋាន​ដែល​មាន​សេវា​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

  • ទាក់ទង​នឹងសេវាកម្ម​គ្រួសារ​ក្នុង​មូលដ្ឋាន ឬ​ការិយាល័យ​ប្រចាំ​តំបន់​សម្រាប់​ធនធាន​បន្ថែម ឬ​ជម្រើស​ការ​ប្រឹក្សា​នានា ។