គណៈ​ប៊ីស្សព
ការញៀន


« ការញៀន » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការញៀន » ធនធាន​ការ​ប្រឹក្សា ។

ការញៀន

ការ​ញៀន​គឺ​ជា​ការ​ពឹងផ្អែក​ទាំងស្រុង​មួយ​ទៅលើ​ឥរិយាបទ ឬ​សារធាតុ​ដែល​មាន​គ្រោះថ្នាក់ ។ ការញៀន​គ្រប់ប្រភេទ មានន័យថា​ការចុះចាញ់ និង​ការទៅជា​ពឹងផ្អែក​ទៅលើ​សារធាតុ ឬ​ឥរិយាបទ​មួយ ។ ការញៀន​អាច​នាំ​ទៅកាន់​ភាពបរាជ័យ​នៅក្នុងការ​បំពេញ​កាតព្វកិច្ច​ចម្បង​នៅកន្លែង​ធ្វើការ សាលារៀន ឬនៅ​គេហដ្ឋាន ។ ការញៀន​អាច​ដឹកនាំ​ទៅរក​ការ​បោក​បញ្ឆោត និង​ការ​ដោះសារ​នៃ​ជម្រើស​អវិជ្ជមាន​ទាំងឡាយ ។ អ្នកទាំង​នោះ​ជាច្រើន​ដែល​កំពុង​មាន​បញ្ហា​នឹង​ការញៀន មាន​អារម្មណ៍​ខួចចិត្ត​យ៉ាងខ្លាំង និងអស់សង្ឃឹម ។

ព្យាយាម​យល់

ការពិភាក្សា​អំពី​ការ​ញៀន​អាច​ជាការ​ពិបាក ហើយ​មនុស្ស​អាច​មាន​អារម្មណ៍​ឈឺចាប់ ឬ​ខ្មាសអៀន ។ នៅពេល​អ្នក​និយាយ​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗ សូម​អរគុណ​ពួកគេ​ចំពោះ​ភាព​ក្លាហាន​របស់ពួកគេ​នៅក្នុង​ការសុំឲ្យ​គេ​ជួយ ។ សូម​ព្យាយាម​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។

សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​នូវសំណួរ​ទាំងនេះ ឬ​និយាយ​អំពី​ស្ថានភាព​នេះ​ដើ​ម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ការញៀន​របស់​បុគ្គល​នោះ​បាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​តម្រូវការ​របស់​គាត់ ឬ​នាង ។

  • សូម​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​កំពុង​កើតឡើង ។

  • តើ​បញ្ហា​នេះ​ចាប់​ផ្ដើម​ឡើង​យ៉ាង​ដូចម្ដេច ?

  • តើ​ឧបសគ្គ​ធំបំផុត​ដើម្បី​យក​ឈ្នះ​ការ​ញៀន​នេះ​មាន​អ្វី​ខ្លះ ?

  • តើ​ការខិតខំ​ប្រឹងប្រែង​អ្វីខ្លះ​ដែល​អ្នក​បាន​ធ្វើ ដើម្បី​យកឈ្នះ​លើ​បញ្ហា​នេះ ? តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​ក្នុង​ពេល​មួយ​រយៈ​នេះ ?

  • តើ​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការ​ញៀន​របស់អ្នក​ដោយ​របៀប​ណា ?

  • តើ​នរណា​ខ្លះ​ទៀត​ដែល​បាន​ដឹង​អំពី​ការណ៍​នេះ ហើយ​តើ​ពួកគេ​បាន​ផ្ដល់​ការគាំទ្រ​អ្វីខ្លះ​មក​ឲ្យ​អ្នក ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ធ្វើការ​យក​ឈ្នះ​លើ​បញ្ហា​នេះ សូម​ពិចារណា​ប្រើប្រាស់​យោបល់​មួយ​ចំនួន​ដូច​ខាងក្រោម ។ សូមប្រាកដ​ថា​បាន​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការយកចិត្ត​ទុកដាក់​ជានិច្ច នៅពេល​អ្នក​ធ្វើការ​ជាមួយគ្នា ។

សូម​ជួយ​បុគ្គល​នោះ​ឲ្យ​ដាក់​ផែនការ​មួយ​ដើម្បី​ចៀសវាង ឬ​ដោះស្រាយ​ស្ថានភាព​ដែល​គាត់ ឬនាង​មាន​អារម្មណ៍​ថា​ងាយ​នឹង​ចាញ់​ការល្បួង ។ សូម​រំឭក​មើល​ផែនការ​នេះ​ជា​ទៀងទាត់ ។

សូម​បង្រៀន​បុគ្គល​នោះ​អំពី​គោលលទ្ធិ​នៃ​សិទ្ធិជ្រើសរើស ហើយ​ជួយ​គាត់ ឬនាង​ឲ្យ​យល់​ថា ការញៀន​ពុំ​អាច​ផ្លាស់ប្ដូរ​អត្តសញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​របស់យើង​បានទេ ។

  • បង្រៀន​ថា​រាល់ការញៀន អាច​យកឈ្នះបាន​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ ដោយសារ​តែ​ដង្វាយធួន​របស់ទ្រង់ ។

  • ជួយ​បុគ្គល​នោះ​ឲ្យយល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​យកឈ្នះ​លើ​ឧបសគ្គ​នានា​បាន ។

  • ជួយ​បុគ្គល​នោះ​ឲ្យយល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​យកឈ្នះ​លើ​ឧបសគ្គ​នានា​បាន ។

  • ជួយ​បុគ្គល​នោះ​ឲ្យ​មើល​ឃើញ​ពី អត្តសញ្ញាណ របស់​គាត់ ឬនាង​ក្នុង​នាមជា​កូន​របស់​ព្រះ ហើយ​ទទួល​ស្គាល់​ភាព​ខ្លាំង ទេពកោសល្យ និង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​គាត់ ឬនាង​ ។

សូម​ជួយ​បុគ្គល​នោះ​ឲ្យ​ស្គាល់​ស្ថានភាព​ទូទៅ​បំផុត​ដែល​បង្កើន​ការ​ល្បួង ( ដូចជា​ស្ថានភាព​ដែល​ដាស់​គំនិត និង​ចំណង់​ទាក់ទង​នឹង​ការញៀន​នោះ ) ។

  • រុករក​អារម្មណ៍​នៅពី​ក្រោយ​ស្ថានភាព​នានា ( ឧទាហរណ៍ អារម្មណ៍​ធុញទ្រាន់ ឯកោ ខឹង ស្មុគស្មាញ ឬ​នឿយហត់ ) ។

  • ពិចារណា​អំពី​ទីកន្លែង ពេលវេលា និង​របៀប​ដែល​ស្ថានភាព​នីមួយៗ​អាច​កើតឡើង ។

សូម​អញ្ជើញ​សមាជិក​ឲ្យ​ចូលរួមក្នុង​ក្រុម​គាំទ្រ កម្មវិធី​ព្យាបាល​ការ​ញៀន (ARP) នៅ​ក្នុង​មូលដ្ឋាន ឬ​ការប្រជុំ​ព្យាបាល​ការញៀន​ទាំង ១២ ជំហាន ។

សូម​លើក​ទឹកចិត្ត​បុគ្គល​នោះ​ឲ្យ​បើក​ចិត្ត ហើយ​ស្មោះត្រង់​អំពី​ការ​ញៀន​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា ឪពុកម្ដាយ ឬ​សមាជិក​គ្រួសារ​ដទៃទៀត​របស់គាត់ ។

សូម​ជួយ​សមាជិក​នេះ​ឲ្យ​ស្វែងរក​ជំនួយ​មកពី​នរណា​ម្នាក់​ដែល​គាត់ ឬនាង​ទុកចិត្ត ។

គាំទ្រ​ដល់​គ្រួសារ

ការញៀន​ជះឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​ក៏​ដូចជា​បុគ្គល​ខ្លួនឯង​ផងដែរ ។ នៅពេល​អ្នក​និយាយ​ជាមួយ​នឹង​សមាជិក​គ្រួសារ​ដែល​រង​ឥទ្ធិពល សូម​ប្រាកដ​ថា​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​របស់វា​ទៅលើ​ស្វាមី ឬ​ភរិយា ឬ​គ្រួសារ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ ។

សូម​ចាប់ផ្ដើម​ដោយ​ការ​ជួយ​សមាជិក​គ្រួសារ​ឲ្យ​មាន​អារម្មណ៍​សេចក្ដី​ស្រឡាញ់ ហើយ​បាន​ស្ដាប់ឮ ។ អ្នក​អាច​និយាយ​ថា « នេះ​គឺជា​ស្ថានភាព​លំបាកមួយ​ដើម្បី​ឆ្លង​កាត់ ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ ? »

សូម​សង្កេត​មើល​បើ​មាន​ភាព​ភ័យខ្លាច ការបារម្ភ ការបន្ទោស​ខ្លួនឯង ឬ​ការ​ខ្វះ​ទំនុកចិត្ត ។

សូម​អញ្ជើញ​ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​ឲ្យ​សិក្សា​គោលការណ៍​នានា​នៅក្នុង មគ្គុទេសន៍​ជំនួយ ៖ ជំនួយ​ដល់​ស្វាមីភរិយា និង​គ្រួសារ​នៃ​អ្នក​ដែល​ស្ថិត​ក្នុង​ការ​ព្យាបាល​ជា​សះស្បើយ ។

សូម​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចូលរួម​នៅក្នុង​ក្រុម​គាំទ្រ កម្មវិធី​ព្យាបាល​ការ​ញៀន​របស់​ស្វាមីភរិយា និង​គ្រួសារ ឬ​ក្រុមគាំទ្រ​ស្រដៀងគ្នា​នេះ ។

សូម​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​ព្យាបាល​ពួកគេ​ដោយ​ផ្ទាល់ ទោះជា​មិន​ដឹង​ថា​មនុស្ស​ជា​ទីស្រឡាញ់​របស់​ពួកគេ​យក​ឈ្នះ​លើការ​ញៀន​បាន ឬ​មិនបាន​ក្ដី ( សូមមើល អាលម៉ា ៧:១១; ម៉ាថាយ ១១:២៨–៣០ ) ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សូម​ពិចារណា​ធ្វើការ​សួរ​ដល់​ថ្នាក់ដឹកនាំ​វួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃ​ទៀត​ដើម្បី​បន្ដ​ផ្ដល់​ការគាំទ្រ ការណែនាំ និង​ជំនួយ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

ប៊ីស្សព​អាច​ធ្វើការ​ជាមួយ​នឹង​បុគ្គល​នោះ​ដើម្បី​ស្គាល់​មនុស្ស​ជា​ទីទុកចិត្ត​ម្នាក់​ដើម្បី​ធ្វើជា​អ្នក​ណែនាំ​ដល់​បុគ្គល​នោះ បន្ទាប់មក​លើក​ទឹកចិត្ត​ពួកគេ​ទាំងពីរ​នាក់​ឲ្យ​ដាក់​គោលដៅ និង​រៀប​ផែនការ​ដើម្បី​ធ្វើការ​ជាមួយគ្នា ។

  • អ្នកណែនាំ​គួរតែ​ជាមនុស្ស​ម្នាក់​ដែល​បុគ្គលនោះ​អាច​ចុះសម្រុង​ជាមួយ ហើយ​ជាពិសេស​គឺជា​មនុស្ស​ម្នាក់​ដែល​បាន​យក​ឈ្នះ​លើ​បញ្ហា​ដូចគ្នា​នោះ ។

  • បើ​បុគ្គល​នោះ​គឺជា​អនីតិជន នោះ​ប៊ីស្សព​គួរ​តែ​ឲ្យ​ឪពុក​ម្ដាយ​ចូល​រួមចំណែក នៅពេល​កំណត់​អំពី​អ្នកណែនាំ ។

សូម​មើល​គេហទំព័រ​កម្មវិធី​ព្យាបាល​ការ​ញៀន ( addictionrecovery.ChurchofJesusChrist.org ) ដើម្បី​ស្វែងរក​ការប្រជុំ​ក្នុង​មូលដ្ឋាន​សម្រាប់​ឲ្យ​បុគ្គលនោះ​ចូលរួម ។ បើ​ពុំ​មានទេ សូម​ពិចារណា​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ប្រធាន​ស្ដេក​ដើម្បី​ស្នើសុំ​ចាប់ផ្ដើម​កម្មវិធី​មួយ​នោះឡើង ។

សូម​ស្វែងរក​ធនធាន​នានា​ក្នុង​មូលដ្ឋាន​ដែល​មាន​សេវាកម្ម​នេះ ដែល​ត្រូវគ្នា​នឹង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

  • ធនធាន​នានា​អាច​រួម​មាន​អ្នក​ផ្ដល់​ប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ កម្មវិធី​ព្យាបាល និង​​ភ្នាក់ងារ​រដ្ឋាភិបាល​ដទៃទៀត ។

  • បុគ្គល​នោះ​ក៏​អាច​ត្រូវការ​ជំនួយ​វេជ្ជសាស្ត្រ​បន្ថែម​ផងដែរ ។ សូម​ពិចារណា​ធ្វើការ​ទទួល​បាន​ការ​វាយតម្លៃ​ពី​អ្នក​មាន​វិជ្ជាជីវៈ​ដើម្បី​កំណត់​ពី​កម្រិត​នៃ​ការ​មើល​ថែ​ឲ្យបាន​ត្រឹមត្រូវ ។