គណៈ​ប៊ីស្សព
ហិរញ្ញវត្ថុ


« ហិរញ្ញវត្ថុ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ហិរញ្ញវត្ថុ » ធនធាន​ការ​ប្រឹក្សា ។

ហិរញ្ញវត្ថុ

មនុស្ស​គ្រប់រូប​មានការ​ទទួលខុសត្រូវ​ក្នុងការ​ផ្គត់ផ្គង់​ចំពោះ​តម្រូវការ​ផ្ទាល់ខ្លួន របស់គាត់ ឬនាង​ ក៏ដូចជា​តម្រូវការ​សមាជិក​គ្រួសារ​តាម​ដែល​អាច​ធ្វើ​ទៅបាន​ផងដែរ ។ ការទទួលខុសត្រូវ​ដើម្បី​គ្រប់គ្រង​លើ​ហិរញ្ញវត្ថុ​គ្រួសារ​គួរតែ​ចែកចាយ​រវាង​ស្វាមី និង​ភរិយា​ដោយ​ការទុកចិត្ត និង​ការបើក​ចំហ ។ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដោយ​ឈ្លាសវៃ​អាច​ផ្ដល់​នូវ​សន្ដិសុខ និង​លើក​កម្ពស់​ដល់​សុខុមាលភាព​គ្រួសារ ។

បុគ្គល​ម្នាក់ៗ​អាច​ជួប​នឹង​បញ្ហា​ខាង​ហិរញ្ញវត្ថុ​ដោយសារ ការបាត់បង់​ការងារ ការចាយវាយ​ហួស​កំណត់ ភាព​អាសន្ន​ដែល​ពុំ​រំពឹង​ទុក ឬ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មិន​បាន​ល្អ ។ សូមជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការ​ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់​ដោយ​ស្មោះត្រង់ រស់នៅ​តាម​សមត្ថភាព​របស់​ពួកគេ សន្សំ​ទុក​សម្រាប់​ការ​ចំណាយ​ដែល​ពុំរំពឹងទុក និង​ចៀសវាង​ពី​បំណុល ។ កាលណា​ក្រុមគ្រួសារ​កាន់តែ​មានភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​ហិរញ្ញវត្ថុ នោះ​ពួកគេ​នឹង​កាន់តែ​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​រីករាយ​នឹង​ភាព​សុខសាន្ដ​ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ​កាន់តែ​ខ្លាំង​ឡើង ។

សូម​ដឹងថា ជាញឹកញាប់​បញ្ហា​ហិរញ្ញវត្ថុ​កើតឡើង​ជាភាព​បន្ទាន់ ។ សូម​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​គិត​អំពី​ធនធាន​ដែល​ពួកគេ​មាន​ជាមុន​សិន ( ដូចជា​មិត្តភក្ដិ ឬ​សាច់ញាតិ​គ្រួសារ​ជិត ឬ​ឆ្ងាយ ) ពីមុន​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​មកពី​សាសនាចក្រ ។ នៅពេល​អ្នក​ស្វែងរក​អស់​អ្នក​ដែល​កំពុង​មាន​បញ្ហា សូម​មើល​ពី​សញ្ញា​ដែល​បង្ហាញ​ថា ពួកគេ​អាច​មាន​ការខ្វះខាត ។ សូម​សង្កត់​ធ្ងន់​ម្ដង​ហើយ​ម្ដង​ទៀត​លើ​សារៈសំខាន់​នៃ​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ហិរញ្ញវត្ថុ និង​ការត្រៀម​សម្រាប់​ភាព​អាសន្ន ឬ​ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ។

ព្យាយាម​យល់

ការ​ពិភាក្សា​អំពី​បញ្ហា​ហិរញ្ញវត្ថុ​អាច​នឹង​ជា​រឿង​តានតឹង រំជួល​ចិត្ត និង​ពិបាក ។ នៅពេល​អ្នក​សួរ​សំណួរ សូមប្រាកដ​ថា​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គសង្គ្រោះនឹង​ធ្វើ​ដែរ ។ សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​នូវ​សំណួរ​ទាំងនេះ​ដោយ​សន្ដាន​ចិត្តល្អ និង​ក្ដីស្រឡាញ់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​បុគ្គល​នោះ​បាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​តម្រូវការ​របស់​គាត់ ឬនាង ។

  • តើ​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក​យ៉ាងណា​ដែរ ? ( ឧទាហរណ៍ តើ​ចំណូល​របស់អ្នក​បាន​ប៉ុន្មាន តើ​អ្នក​ចំណាយ​អស់​ប៉ុន្មាន ហើយ​តើ​អ្នក​ជំពាក់​បំណុល​គេ​ប៉ុន្មាន ? )

  • តើ​នរណា​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​របស់អ្នក ?

  • តើ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ទិញ​អ្វីមួយ​យ៉ាង​ដូចម្ដេច ? ( តើ​ការ​ចំណាយ​ធ្វើតាម​អារម្មណ៍​ឬ ? មាន​គិត​អំពី​ថវិកា​ឬទេ ?

  • តើ​ស្ថានភាព​ការងារ​របស់​អ្នក​យ៉ាងណាដែរ ?

  • តើ​ស្ថានភាព​របស់អ្នក​នឹង​ទៅជា​យ៉ាងណា បើ​អ្នក​ត្រូវ​ពឹង​ទៅលើ​ថវិកា​ដែល​បម្រុងទុក ឬ​ប្រាក់​សន្សំ​នោះ ?

  • តើ​អ្នក​មាន​គម្រោង​ថវិកា​សម្រាប់​គ្រួសារ​របស់អ្នក​ឬទេ ? តើ​អ្នក​ធ្វើតាម​គម្រោង​នោះ​បានល្អ​ប៉ុណ្ណា ?

  • តើ​ប្រភព​ដ៏ធំបំផុត​នៃ​បញ្ហា​ហិរញ្ញវត្ថុ​របស់អ្នក​គឺជា​អ្វី ? ( ប្រភព​ដែល​អាច​កើតមាន អាច​រួម​មាន​ដូចជា ការចំណាយ​ហួសកំណត់ ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ ឬ​ការ​លែងលះ ) ។

  • តើអ្នក​បាន​សុំជំនួយ​ពី​នរណា​ខ្លះ ( ដូចជា​គ្រួសារ ឬ​មិត្តភក្ដិ ) ?

  • តើ​អ្នក​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ណាខ្លះ​រួចហើយ ?

  • តើ​អ្នក​មាន​ធនធាន​ដទៃទៀត​ណាខ្លះ​ដែល​អ្នក​អាច​ប្រើប្រាស់​បាន ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​បុគ្គល​ម្នាក់​ឲ្យ​យល់​អំពី​គោលការណ៍​នៃភាព​ខ្លួន​ទីពឹង​ខ្លួន សូម​ពិចារណា​ប្រើប្រាស់​យោបល់​មួយចំនួនដូច​ខាងក្រោម ។ នៅពេល​អ្នកធ្វើការ​រួមគ្នា សូម​ព្យាយាម​បង្ហាញ​ការ​អាណិតអាសូរ ហើយ​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យរក្សា​អារម្មណ៍​នៃភាព​ថ្លៃថ្នូរ ។

សូម​បង្រៀន​អំពី​គោលការណ៍​នៃ​ការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ ហើយ​ថ្វាយដង្វាយ​តមអាហារ​ដោយ​សប្បុរស ក៏ដូចជា​គោលការណ៍​នៃភាព​ខ្លួនទីពឹង​ខ្លួន​ផងដែរ ។

  • បង្រៀន​ថា ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​គួរតែ​មាន​ការទទួល​ខុសត្រូវ​រវាង​ស្វាមី និង​ភរិយា ។

កំណត់ពី​ធនធាន​ដែល​មាន​សម្រាប់​ជំនួយ​ហិរញ្ញវត្ថុ ។

  • ធ្វើ​បញ្ជី​ទេពកោសល្យ និង​ជំនាញ​ទាំងឡាយ ។

  • ធ្វើ​បញ្ជី​មនុស្ស​ទំនាក់ទំនង ការទាក់ទង ទ្រព្យសម្បត្តិ ទ្រព្យ​ហិរញ្ញវត្ថុ ឬ​ទ្រព្យ​ដទៃទៀត ដែលអាច​ជួយ​បង្កើត​ចំណូល ។

សូម​លើក​ទឹកចិត្ត​ក្រុមគ្រួសារ​ឲ្យសកម្ម​នៅក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ ហើយ​ប្រើ​ប្រតិទិន​លុបបំបាត់​បំណុល ឬ​យុទ្ធសាស្ត្រ​កាត់បន្ថយ​បំណុល បើចាំបាច់ ហើយ​បង្កើន​ការ​សន្សំសំចៃ ។

  • អញ្ជើញ​គូស្វាមី​ភរិយា​ឲ្យ​បង្កើត​ផែនការ​ចំណាយ ( សូមមើល សៀវភៅ​លំហាត់ ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ) ។

  • លើក​ទឹកចិត្ត​គូស្វាមី​ភរិយា​ឲ្យ​ព្យាករ​ពី​ការចំណាយ និង​តាមដាន​ការចំណាយ ។

  • លើក​ទឹកចិត្ត​គូស្វាមី​ភរិយា​ឲ្យ​ចូលរួម​ក្នុង​ក្រុម​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​សម្រាប់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ បើ​ពុំ​មាន​ក្រុម​នេះនៅក្នុង​តំបន់​របស់​អ្នក​ទេ សូម​ពិចារណា​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​អ្នកឯកទេស​ផ្នែក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ប្រចាំ​ស្តេក ។

គាំទ្រ​ដល់​គ្រួសារ

បញ្ហា​ហិរញ្ញវត្ថុ​​ជះឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​ទាំងអស់គ្នា ។ សូម​កំណត់អំពី​ឥទ្ធិពល​របស់វា​ទៅលើ​ស្វាមី ឬ​ភរិយា ឬ​សមាជិក​គ្រួសារ​ដទៃទៀត ហើយ​លើកឡើង​ពីបញ្ហា​អស់ទាំងនោះ ។

សូម​លើក​ទឹកចិត្ត​ឲ្យ​គ្រួសារ​ដាក់​រឿង​ហិរញ្ញវត្ថុ​ជា​ការខិតខំ​ក្នុង​ក្រុមគ្រួសារ​ទាំងមូល ។

  • អញ្ជើញឲ្យ​គ្រួសារ​ដាក់​ការ​សន្សំសំចៃ​ជា​អាទិភាព ( សម្រាប់​រឿង​ដូចជា ការទិញ​ខ្នាតធំ​នា​ពេល​អនាគត ភាព​ភាពអាសន្ន​នានា បេសកកម្ម និង​ការ​អប់រំ ) ។

  • ជួយ​គ្រួសារ​ឲ្យ​យល់​អំពី​របៀប​រៀបចំ​ថវិកា ។

  • លើក​ទឹកចិត្ត​បុគ្គល​ម្នាក់ៗ​ឲ្យ​ធ្វើតាម​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​ងាក​ទៅរក​សមាជិក​គ្រួសារ និង​មិត្តភក្ដិ​ដើម្បី​សុំ​ជំនួយ បន្ទាប់មក​ទៅរក​ប៊ីស្សព បើចាំបាច់ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

សូម​ពិចារណា​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​វួដ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃ​ទៀត​ដើម្បី​បន្ដ​ផ្ដល់​ការគាំទ្រ​ ការណែនាំ និង​ជំនួយ ។ ស្នើសុំ​ការ​អនុញ្ញាត​ពី​បុគ្គល​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះ​ជាមួយ​អ្នកដទៃទៀត ។

ថ្នាក់ដឹកនាំ​អាច​នឹង​ពិចារណា​ធ្វើការ​ពិភាក្សា​ពី​ស្ថានភាព​នេះ​នៅក្នុង​ក្រុមប្រឹក្សា​វួដ​ដើម្បី​កំណត់​ពី​ធនធាន ទំនាក់ទំនង និង​ឱកាស​ដើម្បី​ជួយ​បុគ្គល​នោះ ។

ភ្ជាប់​គ្រួសារ​ទៅនឹង​នរណា​ម្នាក់​ដែល​អាច​ធ្វើជា​អ្នក​ផ្ដល់​យោបល់​ដល់ពួកគេ ជួយ​ពួកគេ​ដាក់​គោលដៅ ហើយ​ដាក់ផែនការ​មួយ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា ។

អញ្ជើញ​អ្នកឯកទេស​ខាង​សុខុមាលភាព ឬ​នរណាម្នាក់​ទៀត​ក្នុង​វួដ​ឲ្យ​ជួយ​គ្រួសារ​នោះ​រៀបចំ​គម្រោង​ថវិកា និង​ផែនការ​ចំណាយ ។

ប្រាប់ និង​លើក​ទឹកចិត្ត​ឲ្យ​ប្រើប្រាស់​អង្គការ​ល្បីឈ្មោះ​ក្នុង​មូលដ្ឋាន និង​ធនធាន​នានា ។

ធនធាន​នានា​អាច​រួម​មាន ៖

  • ភ្នាក់ងារ​រដ្ឋាភិបាល និង​ឯកជន

  • អង្គការ ( អង្គការ​ក្រៅរដ្ឋាភិបាល )

  • អង្គការ​ពុំស្វែងរក​ប្រាក់ចំណេញ

  • សិក្ខាសាលា​អំពី​ហិរញ្ញវត្ថុ​ក្នុង​មូលដ្ឋាន

  • ប្រព័ន្ធ និង​គេហទំព័រ​គ្រប់គ្រង​ប្រាក់កាស​តាម​អនឡាញ