គណៈ​ប៊ីស្សព
អ្នក​មើល​ថែ


« ការគាំទ្រ​ចំពោះ​អ្នក​មើល​ថែ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០១៨ ) ។

« ការគាំទ្រ​ចំពោះ​អ្នក​មើល​ថែ » ធនធាន​ការ​ប្រឹក្សា ។

ការគាំទ្រ​ចំពោះ​អ្នក​មើល​ថែ

អ្នក​មើល​ថែ​ជា​មនុស្ស​ម្នាក់​ដែល​ផ្ដល់​ការ​មើល​ថែ​ជាទៀងទាត់​ចំពោះ​នរណា​ម្នាក់​ដែល​ពុំ​អាច​បំពេញ​តម្រូវ​ការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​មួយចំនួន ឬ​ទាំងអស់​បាន ។ ជាញឹកញាប់ បុគ្គល​ដែល​ទទួល​ការ​មើល​ថែ គឺជា​សមាជិក​គ្រួសារ​ដែល​រស់នៅ​ដោយមាន​ពិការភាព​ខាង​រាងកាយ ឬ​ខាង​សា្មរតី ជំងឺ​រ៉ាំរ៉ៃ ឬ​ភាពចាស់ជរា ។ ពេលវេលា​តម្រូវ​ឲ្យ​មាន​ដើម្បី​មើល​ថែ​បុគ្គល​ម្នាក់ៗ​ដូចនេះ អាច​មាន​នៅ​ចន្លោះ​ពី​ពីរបី​ម៉ោង​ក្នុងមួយ​សប្ដាហ៍​ទៅ ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

ជាញឹកញាប់ អ្នក​មើល​ថែ​ត្រូវ​ថ្លឹងថ្លែង​រវាង​ការងារ ព្រះវិហារ និង​ការទទួល​ខុសត្រូវ​ក្នុង​គ្រួសារ​ដទៃទៀត ខណៈ​ដែល​ស្របពេល​គ្នានេះ​ព្យាយាម​ដើម្បី​ផ្ដល់​ការមើល​ថែ​ដល់​មនុស្ស​ជា​ទីស្រឡាញ់​ផងដែរ ។ ខណៈ​ពេល​ផ្ដល់​ការ​មើល​ថែ ជាញឹកញាប់​គឺជា​បទពិសោធន៍​ដ៏​ល្អ និង​មាន​ខ្លឹមសារ តែ​តម្រូវការ​នៃ​ការ​មើលថែ​ជាបន្ដ​បន្ទាប់​អាច​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ នឿយហត់ សម្ពាធ​ខាង​ហិរញ្ញវត្ថុ ភាពអន្ទះអន្ទែង និង​អស់កម្លាំង ។

អ្នក​មើល​ថែ​អាចនឹង​មាន​តម្រូវការ​ដែល​អ្នកដទៃទៀត​មើល​ពុំឃើញ ហើយ​ពួកគេ​ក៏​អាច​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​សុំ​ជំនួយ​ផងដែរ ។ អ្នក​មើល​ថែ​ក៏​អាច​នឹង​មាន​ការ​ប្រថុយប្រថាន​ខ្ពស់​ចំពោះ​ការ​បាក់ទឹកចិត្ត​ដែល​ទាក់ទង​នឹង​ភាពស្មុគស្មាញ ភាពអន្ទះអន្ទែង ការប្រើប្រាស់​ថ្នាំ​ជ្រុល ឬ​បញ្ហា​សុខភាព​ខាង​រាងកាយ ។ ពួកគេ​ក៏​អាច​មាន​ទុក្ខព្រួយ តូចចិត្ត ឬ​កំហឹង​ចំពោះ​ការ​បាត់បង់​ក្ដីសង្ឃឹម និង​ការ​រំពឹងទុក​របស់ពួកគេ​ផងដែរ ។ ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ សេរីភាព​ក្នុង​ការ​ធ្វើអ្វីៗ​ដែល​ពួកគេ​ចង់ធ្វើ និង​គោលដៅ​សម្រាប់​អនាគត អាច​នឹង​ខុសពី​អ្វី​ដែល​ពួកគេ​ធ្លាប់​រំពឹង​ទុក​ទាំងអស់ ។

ព្យាយាម​យល់

នៅពេល​អ្នកនិយាយ​ជាមួយនឹង​អ្នក​មើល​ថែ សូម​ប្រាកដ​ថា​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។ ដោយសារ​តែ​ស្ថានភាព​នានា​មាន​ភាព​ខុសគ្នា ហើយ​ស្ថានភាព​របស់​បុគ្គល​ម្នាក់ៗ​មានភាព​ផ្សេងៗគ្នា នោះ​សូម​ពិចារណា​ប្រកប​ដោយ​ការ​អធិស្ឋាន​ដើម្បី​សួរ​សំណួរ​ទាំងនេះ ដោយ​សន្ដាន​ចិត្ត​ល្អ និង​ក្ដីស្រឡាញ់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​ស្ថានភាព​របស់​អ្នកមើល​ថែ​ឲ្យបាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​ពួកគាត់ ឬនាង ។

  • តើ​ស្ថានភាព​បច្ចុប្បន្ន​យ៉ាងណា​ដែរ ហើយ​តើ​អ្នក​មាន​ការទទួល​ខុសត្រូវ​អ្វីខ្លះ ?

  • តើ​ផ្នែក​ណា​ដែល​លំបាក​បំផុត​អំពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លងកាត់​នេះ ?

  • តើ​ការ​ធ្វើ​ជា​អ្នក​មើល​ថែ​ជះឥទ្ធិពល​លើ​គ្រួសារ​របស់អ្នក​យ៉ាង​ដូចម្ដេច ( សុខភាព កង្វល់​ហិរញ្ញវត្ថុ តួនាទី ការទទួល​ខុសត្រូវ ជាដើម ) ?

  • តើ​មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​អ្នក​កំពុង​ជួប​នៅក្នុង​ទំនាក់ទំនង​របស់អ្នក​ជាមួយ​នឹង​អ្នក​ទទួល​ការ​មើលថែ ?

  • តើ​ស្ថានភាព​របស់អ្នក​មើល​ទៅ​បាន​ល្អប្រសើរ នៅដដែល ឬ​កាន់តែ​ពិបាក​ទៅៗ ?

  • តើ​បច្ចុប្បន្ន​នេះ អ្នកទទួលបាន​ជំនួយ​មើល​ថែ​ពី​អ្នកណា​ខ្លះ ( មកពី​សមាជិក​គ្រួសារ​ដទៃទៀត បង​ប្អូន​ប្រុស​ស្រី​ដែលផ្ដល់​ការងារ​បម្រើ ធនធាន​សហគមន៍ ឬ​អ្នក​ផ្ដល់​តំហែទាំ​សុខភាព ) ?

  • តើ​មាន​កិច្ចការ និង​ការទទួល​ខុសត្រូវ​អ្វីខ្លះ​ដែល​អ្នក និង​សមាជិក​គ្រួសារ​ដទៃទៀត​របស់អ្នក​មិនអាច​បំពេញបាន ដោយសារ​តែ​កង្វះ​ពេលវេលា ឬ​លទ្ធភាព​នោះ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មើល​ថែ​ខ្លួនឯង ( អាហាររូបត្ថម្ភ ការ​សម្រាក លំហាត់ប្រាណ ការថែទាំខាង​វេជ្ជសាស្ត្រ​តាមទម្លាប់ ) ?

  • តើ​អ្នក​ចង់​ចែកចាយ​អ្វីខ្លះ​ទៀត​ជាមួយ​នឹង​ខ្ញុំ​អំពី​ស្ថានភាព​របស់អ្នក ?

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ជួយ​សមាជិក​ឲ្យ​យល់​អំពី​ស្ថានភាព​របស់គាត់ សូម​ពិចារណា​ប្រើប្រាស់​យោបល់​មួយ​ចំនួន​ដូច​ខាងក្រោម ។

សូម​ជួយ​ដល់​អ្នក​មើល​ថែ​ឲ្យ​យល់​អំពី​ព្រះចេស្ដា​ដែលអាច​ធ្វើ​អ្វីៗ​ឲ្យ​កើត​ឡើង និង​ប្រោសលោះ​របស់​ព្រះអង្គ​សង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦; ម៉ូសេ ២៤:១៣–១៥) ។

សូម​កំណត់​អំពី​របៀប​ដើម្បី​ជួយ​អ្នកមើលថែ​ឲ្យ​បន្ដ​មាន​ទំនាក់ទំនង​នឹង​សមាជិក​ដទៃទៀត​ក្នុង​វួដ និង​កម្មវិធី​ថ្វាយបង្គំ​ផ្សេងៗ ។

  • បើ​អ្នកមើលថែ និង​អ្នកទទួល​ការ​ថែទាំ​មានអារម្មណ៍​ថា​ពួកគេ​ជា​បន្ទុក​ចំពោះ​វួដ សូមជួយ​ពួកគេ​ឲ្យ​យល់​ថា​ពួកគេ​មានតម្លៃ ហើយ​ថា​សមាជិក​ក្នុង​វួដ​ជា​ច្រើន​នាក់​មាន​ចិត្ត​រីករាយ​ដើម្បី​បម្រើ​ដល់​ពួកគេ ។

  • សូមប្រាកដ​ថា ពិធីសាក្រាម៉ង់​ត្រូវបាន​ផ្ដល់ឲ្យ​នៅ​ក្នុង​គេហដ្ឋាន បើ​ចាំបាច់ ។

  • សូម​កំណត់​បើ​អ្នកមើលថែ​ត្រូវការ​ជំនួយ​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ ព្រះវិហារបរិសុទ្ធ ឬ​សកម្មភាព​ដទៃទៀត ។

  • ចែក​ចាយ​ជាមួយ​នឹង​អ្នក​មើល​ថែ​ថា គំរូ និង​បទពិសោធន៍​របស់​គាត់ ឬនាង​កំពុង​ជួយ​ដល់​សមាជិក​វួដ​ដទៃទៀត ។

  • សូមពិចារណា​ផ្ដល់​ឱកាស​សមរម្យ​ដល់អ្នក​មើលថែ​ដើម្បី​បម្រើ​ដោយ​ពុំ​បន្ថែម​ទៅលើ​បន្ទុក​របស់ពួកគេ​ទៀត ។

សូម​ទៅ​ជួប​នឹង​អ្នកមើល​ថែ និង​អ្នកទទួល​ការ​មើលថែ ហើយ​សម្ដែង​សេចក្ដី​ស្រឡាញ់ និង​ការខ្វល់ខ្វាយ​របស់អ្នក​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ជាប់ទាក់ទង ។

  • ដាក់​ផែនការ​ទៅ​លេង​ដល់​គេហដ្ឋាន​ដើម្បី​យល់​ពី​ស្ថានភាព​នេះ​ឲ្យ​កាន់តែ​ច្បាស់ ។

  • ផ្ដល់​ការលើក​ទឹកចិត្ត និង​ជំនួយ​ដល់​អ្នកមើល​ថែ​ឲ្យ​យល់​ថា គាត់​ពុំនៅ​ឯកោ​ឡើយ ។

  • ជួយ​រៀបចំ​សម្រាប់​ការប្រសិទ្ធពរ​បព្វជិតភាព នៅពេល​ស្នើសុំ ឬ​បំផុសគំនិត​ឲ្យ​ធ្វើ​ដូច្នោះ ។

  • ពិភាក្សា​អំពី​ផែនការ​របស់អ្នក​មើលថែ​ក្នុង​ការ​កែសម្រួល​ចំពោះ​ការ​មើលថែ ឬ​អ្វី​ត្រូវ​ធ្វើ បើ​ស្ថានភាព​កាន់តែ​ពិបាក​ទៅៗ និង​របៀប​ដែល​វួដ​អាច​នឹង​ជួយ​បាន ។

សូម​ប្រាប់​អំពី​ធនធាន​ដែល​មាន ដែល​អ្នក​មើល​ថែ​អាច​ងាក​ទៅរក​ជំនួយ​បាន ។

  • បង្កើត​បញ្ជី​ទេពកោសល្យ ជំនាញ និង​ធនធាន​សម្រាប់​សមាជិក​គ្រួសារ និង​មិត្តភក្ដិ ដែលអាច​ផ្ដល់​ជំនួយ​ចាំបាច់​បាន ហើយ​បង្កើត​ផែនការ​មួយ​ដើម្បី​ប្រើប្រាស់​ធនធាន​ទាំងនេះ ។

  • ជួយ​ដល់​អ្នក​មើល​ថែ​ឲ្យ​ស្គាល់ឱកាស​សម្រាប់​ពេលវេលា​ផ្ទាល់ខ្លួន ។ សូមពិចារណា​អំពី​តម្រូវការ​ខាង​វិញ្ញាណ និង​តម្រូវការ​ផ្ទាល់ខ្លួន ក៏ដូចជា​ឱកាស​ដើរលេង​កម្សាន្ដ​ផងដែរ ។

សូម​ប្រាប់អំពី​ជំនួយ​ដែល​ត្រូវ​ការ​បន្ថែម​ទៀត ដូចជា ៖

  • ជំនួយ​ខាង​ហិរញ្ញវត្ថុ

  • ការ​ធានា​រ៉ាប់រង

  • ជំនួយ និង​ការគាំទ្រ​មកពី​សមាជិក​គ្រួសារ​ដទៃទៀត

  • ការគាំទ្រ​ដល់​សុខុមាលភាព​ផ្លូវចិត្ត និង​រូបកាយ

  • ការងារ

  • មធ្យោបាយ​ធ្វើ​ដំណើរ

  • លទ្ធភាព និង​ជំនួយ​បច្ចេកវិទ្យា ឬ​ឧបករណ៍

ការគាំទ្រ​ដល់​គ្រួសារ

បើ​មាន​សមាជិក​គ្រួសារ​ដទៃទៀត​នៅក្នុង​គេហដ្ឋាន នោះពួកគេ​អាច​នឹង​ចាំបាច់​ត្រូវ​ជួយដល់​អ្នក​មើលថែ ។ កំណត់អំពី​ឥទ្ធិពល​ដែល​រឿងនេះ​មាន​ទៅលើ​អ្នកមើលថែ និង​អ្នក​ទទួល​ការមើលថែ ក៏ដូចជា​លើ​ស្វាមី ឬ​ភរិយា កូនៗ និង​សមាជិក​គ្រួសារ​ដទៃទៀត ហើយ​សូម​ដោះស្រាយ​បញ្ហា​ទាំងនោះ ។

សូម​ជួយ​កូនៗ​ឲ្យយល់​អំពី​ការ​ផ្លាស់ប្ដូរ​តួនាទីគ្នា​ និង​តម្រូវការ​នៅក្នុង​គេហដ្ឋាន ។

  • កុមារ និង​យុវវ័យ​អាច​ឃើញ​ថា ពួកគេ​មាន​ការទទួល​ខុសត្រូវ​ច្រើនជាង បើ​ឪពុក ឬ​ម្ដាយ ឬ​បងប្អូនគេ គឺជា​អ្នក​មើលថែ ឬ​អ្នកទទួល​ការមើលថែ ( ឧទាហរណ៍ ការទទួល​ខុសត្រូវ​មើលថែ​ផ្ទះសម្បែង ទីធ្លាផ្ទះ ឬ​ការថែទាំ​យានយន្ត​ជាដើម ) ។

  • ឪពុក​ម្ដាយ​ដែលជា​អ្នកមើលថែ ឬ​ដែល​កំពុង​ទទួល​ការមើលថែ អាច​នឹង​គ្មានពេល​ច្រើន​ដើម្បី​នៅជាមួយនឹង​កូនៗពួកគេ តាម​ដែល​ពួកគេ​ចង់​បាន​នោះទេ ។

សូម​ឲ្យ​កូនៗ​ទាំងនោះ​ចូលរួម​នៅក្នុង​សកម្មភាព​ជាមួយ​នឹង​ក្រុមគ្រួសារ​វួដ​ដទៃទៀត ។

  • អញ្ជើញ​គ្រួសារ​ផ្សេងទៀត​នៅក្នុងវួដ​ឲ្យ​មកលេង​ផ្ទះ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​នៅក្នុង​សកម្មភាព​គ្រួសារ ដូចជា​រាត្រីជួបជុំ​ក្រុមគ្រួសារ​ជាដើម ។

បុគ្គល​ដែល​ទទួល​ការ​មើលថែ អាច​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ជា​បន្ទុក​ចំពោះ​អ្នក​មើល​ថែ ហើយ​ថែមទាំង​អាច​គិត​ថា​មិន​ដឹង​រស់​ដើម្បី​អ្វី បើ​គាត់ ឬនាង​គ្មាន​សមត្ថភាព​មើលថែ​ខ្លួនឯង​ខ្លាំង​យ៉ាង​នេះ ។ សូម​ពិចារណា​អំពី​របៀប​ដើម្បី​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​មាន​គោលបំណង និង​ក្ដីសង្ឃឹម ។

  • ដោយ​អាស្រ័យ​ទៅលើ​ស្ថានភាព សូម​ជួយ​គាត់ ឬនាង​ឲ្យ​ស្គាល់ និង​ចូលរួម​នៅក្នុង​សកម្មភាព​ដ៏​មាន​អត្ថន័យ ( ដូចជា​ការបម្រើ ការកម្សាន្ដ ការនៅ​ជា​ក្រុមគ្រួសារ គម្រោង និង​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន ជាដើម ) ។

  • សូមពិចារណា​អំពី​ឱកាស​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​ពី​ផ្ទះមក ដូចជា​តាមរយៈ ការធ្វើ​លិបិក្រម​ក្នុង​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ឬ​ឱកាស​តាម​អនឡាញ​ដទៃផ្សេងៗទៀត ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

ថ្នាក់ដឹកនាំ ឬ​បុគ្គល​ដែល​ជាទី​ទុកចិត្ត​ដទៃ​ទៀត​អាច​បន្ដ​ផ្ដល់​ការគាំទ្រ ការណែនាំ និង​ជំនួយ ។ ស្នើសុំ​ការ​អនុញ្ញាត​ពីអ្នក​មើល​ថែ​នោះ​ពី​មុន​ពិភាក្សា​អំពី​ស្ថានភាព​នោះជាមួយ​អ្នកដទៃទៀត ។

ថ្នាក់ដឹកនាំ​អាច​នឹង​ពិចារណា​ធ្វើការ​ពិភាក្សា​អំពី​ស្ថានភាព​នៅក្នុង​ក្រុម​ប្រឹក្សា​វួដ​ដើម្បី​កំណត់​អំពី​របៀប​ដែល​វួដ​អាច​គាំទ្រ​ដល់​អ្នកមើល​ថែ និង​បុគ្គល​ដែល​ទទួល​ការ​មើលថែ ។

  • ប៊ីស្សព​អាច​អញ្ជើញ​គណៈប្រធាន​សមាគម​សង្គ្រោះ​ឲ្យ​ធ្វើការ​ជាមួយ​នឹង​អ្នកមើល​ថែ​ដើម្បី​ធ្វើការ​វាយតម្លៃ​បន្ថែម​ទៀត​អំពី​ស្ថានភាព និង​កំណត់​អំពី​របៀប​ដោះស្រាយ​តម្រូវការ​នានា ។

  • ប្រធាន​កូរ៉ុម​អែលឌើរ និង​ប្រធាន​សមាគម​សង្គ្រោះ គួរតែ​ពិចារណា​ធ្វើការ​ចាត់តាំង​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ដែល​មាន​ការតាំងចិត្ត​ឲ្យ​ទៅ​កាន់​គ្រួសារ​នោះ ។

  • ជួយ​អ្នកមើល​ថែ​ឲ្យ​ស្គាល់​មនុស្ស​ជាទី​ទុកចិត្ត ដែល​អាច​នឹង​ធ្វើជា​អ្នកគាំទ្រ​ខ្ជាប់ខ្ជួន​ម្នាក់​ចំពោះ​នាង ឬគាត់ ។ បុគ្គល​នេះ​អាច​​ជា​បងប្អូន​ប្រុសស្រី​ផ្ដល់​ការងារ​បម្រើ ឬ​សមាជិក​វួដ​ដទៃទៀត ។

សូម​ស្វែងរក​វិធី​នានា​ដើម្បី​ឲ្យសមាជិក​វួដ​ផ្ដល់​ជំនួយ ។

  • ស្គាល់​សមាជិក​ដែល​អាច​ទៅលេង​ដល់​គេហដ្ឋាន​ដើម្បី​សម្រាល​ភាព​ឯកោ ។

  • ឲ្យ​យុវវ័យ ឬ​អ្នក​ដទៃទៀត​ចូលរួម​នៅក្នុង​គម្រោង​ការបម្រើ​ដើម្បី​ជួយ​ដល់​គ្រួសារ​នោះ ។

  • កំណត់​ពី​របៀប​ដែល​សមាជិក​វួដ​អាច​ផ្ដល់​ពេលវេលា​សម្រាក​ជា​ទៀងទាត់ តាមរយៈ​ការ​ជួយ​ដល់អ្នក​ទទួល​ការ​មើល​ថែ ខណៈ​ដែល​អ្នក​មើលថែ​ចូលរួម​ក្រុមគាំទ្រ មើលថែ​តម្រូវការ​ខាង​វិញ្ញាណ ឬ​តម្រូវការ​ផ្ទាល់ខ្លួន ឬ​ទទួល​យក​ជំនួយ​ដទៃទៀត​ដើម្បី​មាន​ពេលវេលា​សម្រាក​ខ្លះ ។

ស្គាល់​អង្គការ និង​ធនធាន​ក្នុង​មូលដ្ឋាន ហើយ​លើក​ទឹកចិត្ត​ដល់​អ្នក​មើលថែ​ឲ្យ​ប្រើប្រាស់វា ។ ធនធាន​នានា​អាច​រួម​មាន ៖

  • អ្នកផ្ដល់​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ

  • ក្រុមគាំទ្រ​ដល់​អ្នកមើល​ថែក្នុង​មូលដ្ឋាន និង​ថ្នាក់ជាតិ ( ដោយផ្ទាល់ និង​អនឡាញ )

  • អង្គការ​រដ្ឋាភិបាល និង​ឯកជន

  • អង្គការ​ក្រៅ​រដ្ឋាភិបាល ( NGOs )