គណៈ​ប៊ីស្សព
ធនធាន​ការ​ប្រឹក្សា


« ធនធាន​ការ​ប្រឹក្សា » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ធនធាន​ការ​ប្រឹក្សា » ធនធាន​ការ​ប្រឹក្សា ។

ធនធាន​ការ​ប្រឹក្សា

សមាជិក​ជាច្រើន​ប្រឈម​មុខ​នឹង​ឧសគ្គ​ផ្សេងៗគ្នា ។ ក្នុង​នាមជា​ថ្នាក់ដឹកនាំ បងប្អូន​ប្រុស​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ឬ​ការមើលថែ​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ នោះ​អ្នក​មាន​ឱកាស​ដើម្បី​ផ្ដល់​ជំនួយ ។ នៅពេល​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​តាម​តម្រូវការ​របស់​អ្នកដទៃ នោះ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​អំណរ និង​ការពេញ​ចិត្ត នៅពេល​ពួកគេ​យល់ដឹង និង​ទទួលយក​ការ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លួន​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ នៅពេល​អ្នកបម្រើ អ្នក​នឹង​ធ្វើការ​ជាមួយ​អ្នក​ដែល​ស្វែងរក​ការណែនាំ និង​អ្នកដែល​មាន​បញ្ហា​លំបាក​ផ្ទាល់ខ្លួន​ផ្សេងៗ ។ នៅពេល​អ្នក​ផ្ដល់​ការងារ​បម្រើ សូម​ព្យាយាម​ធ្វើ​តាម​របៀប​ដែល​ត្រូវគ្នា​ទៅនឹង​ផែនការ​របស់ព្រះ​សម្រាប់​បុគ្គល​នោះ និង​ខ្លួន​ឯង​ជានិច្ច ។

នៅពេល​បុគ្គលម្នាក់ៗ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ផ្ទាល់ខ្លួន​របស់ពួកគេ នោះពួកគេ​អាច​ស្វែងរក​ជំនួយ និង​ការ​ព្យាបាល​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះចេស្ដា​ដ៏ប្រោសលោះ​របស់ទ្រង់ ។ នៅពេល​ពួកគេ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ នោះ​ទ្រង់​នឹង​ពង្រឹង​ពួកគេ​នៅក្នុង​គ្រា​ដែល​ពួកគេ​ត្រូវការ ។ បន្ថែម​ពីលើនោះ ព្រះចេស្ដា​របស់ទ្រង់​នឹង​នាំ​សេចក្ដីសង្ឃឹម​មក​ក្នុង​ជីវិត​របស់ពួកគេ នៅពេល​ពួកគេ​យល់ថា ទ្រង់មាន​ព្រះឆន្ទៈ​ដើម្បី​ជួយ និង​សង្គ្រោះ​ពួកគេ ។

នៅក្នុង​ស្ថានភាពជា​ច្រើន បុគ្គល​ម្នាក់ៗ​អាច​ដោះស្រាយ​បញ្ហា​របស់ពួកគេ​តាមរយៈ​ការស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់​ដោយ​ផ្ទាល់ ហើយ​ប្រើប្រាស់​ធនធាន​ផ្ទាល់ខ្លួន​របស់ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យពិចារណា ហើយ​អធិស្ឋាន​អំពី​បញ្ហា​របស់ពួកគេ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​ដំបូន្មាន​ដែលមាន​នៅក្នុង​បទគម្ពីរ និង​ពាក្យសម្ដី​របស់​ពួកព្យាការី​ដែល​នៅរស់ ។ សូម​លើក​ទឹកចិត្ត​ពួកគេឲ្យ​ងាក​ទៅរក​សមាជិក​គ្រួសារ និងមិត្តភក្ដិ​ដើម្បី​រកចម្លើយ និង​ការគាំទ្រ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ធនធាន​នៅក្នុង​សហគមន៍​ដែល​អាច​ជួយ​ពួកគេ​ជាមួយ​នឹង​ឧបសគ្គ​ជាក់លាក់​ទាំងឡាយ​របស់​ពួកគេ ។

ក្រៅពី​ជំនួយ​ដែល​អ្នក​ផ្ដល់​ឲ្យ នៅ​មាន​ឧបករណ៍ និង​ធនធាន​ដទៃ​ទៀត​ជា​ច្រើន ដែល​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​ប្រែក្លាយ​ជា​មនុស្ស​កាន់តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាងវិញ្ញាណ ខាងសតិអារម្មណ៍ និង​ខាងសាច់ឈាម​ផងដែរ ។ នៅ​ក្នុង​ស្ថានភាព​ដែល​ពួកគេ​ដឹងថា​បញ្ហា​របស់ពួកគេ​មាន​ភាព​លើសលប់ នោះ​សូម​ធ្វើការ​ជាមួយ​គ្នា​ប្រកប​ដោយការ​អធិស្ឋាន​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព ប្រធាន​សមាគម​សង្រ្គោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ​ដើម្បី​ជួយដល់​ពួកគេ ។ ពរជ័យ​ដែល​មាន​ជាប់​ជាមួយ​នឹង​ការហៅ និង​ចំណាប់អារម្មណ៍​របស់អ្នក​ម្នាក់ៗ អាច​ជួយ​អ្នក​ឲ្យ​ជួយ​ទៅ​ដល់​អ្នកដទៃ​ដែល​ខិតខំ​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ប្រធានបទ​នានា​ដែល​បាន​រៀបរាប់​នៅលើ​គេហទំព័រ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​សិក្សា​ពី​បញ្ហា​របស់ពួកគេ​នៅក្នុង​គំនិត​របស់ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ) ។ ធនធាន​ទាំង​នេះ​ផ្ដល់​លទ្ធភាព​ទៅកាន់​ការ​បង្រៀន​ដំណឹងល្អ ការទូន្មាន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ បទគម្ពីរ ឧបករណ៍​វាយតម្លៃ និង​ធនធាន​ដទៃទៀត​របស់​សាសនាចក្រ ។

នៅពេល​អ្នក​ជួយ​ក្នុង​ស្ថានភាព​រសើប ឬ​ស្ថានភាព​សាកល្បង​ណាមួយ​ទាំងនេះ សូម​ធ្វើ​ការ​ពិចារណា​អំពី​គោលការណ៍​ណែនាំ​ដូច​ខាងក្រោម ៖

ដំបូង​ស្រឡាញ់ ។ បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​ស័ក្ដិសម​នឹង​ទទួល​ក្ដីស្រឡាញ់ និង​សន្ដាន​ចិត្តល្អ ។ យើង​មិនអាច​យល់ពី​បទពិសោធន៍​របស់​បុគ្គល​ម្នាក់ៗ​បាន​ទេ ប៉ុន្តែ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជានិច្ច ។

ស្ដាប់​ឲ្យ​យល់ ។ ចូរប្រុងប្រយ័ត្ន​កុំ​ធ្វើការ​ប៉ាន់ស្មាន​អំពី​អារម្មណ៍ ឬ​ឥរិយាបទ​ឡើយ ។ សូម​សួរ​សំណួរ ហើយស្ដាប់ បន្ទាប់​មក​សូម​ឆ្លើយតប​ដោយ​ចំណាប់អារម្មណ៍ និង​ការអាណិតអាសូរ ។ នៅពេល​អ្នក​ស្ដាប់ អ្នក​នឹង​បីបាច់​ទំនុកចិត្ត ហើយ​ទទួលបាន​ការយល់ដឹង​អំពី​របៀប​ដើម្បី​ផ្ដល់​ការងារ​បម្រើ ។

បង្រៀន​សេចក្ដីពិត ។ គោលការណ៍​ពិត​ផ្ដល់ជា​គ្រឹះ​សម្រាប់​ជម្រើស​ស្មោះត្រង់​ទាំងឡាយ ។ ដូចដែល​បាន​ណែនាំ​ដោយ​ព្រះវិញ្ញាណ ការ​បង្រៀន​ដោយ​សេចក្ដី​ស្រឡាញ់​នូវ​សេចក្ដីពិត​ទាំងឡាយ​ដែល​នឹង​ជួយ​បុគ្គល​នោះ​ឲ្យ​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​អំណរ​ដ៏​អស់កល្ប​ជានិច្ច ។

បីបាច់​សេចក្ដី​ជំនឿ ។ សេចក្ដី​ជំនឿ​ត្រូវបាន​សាងឡើង​លើ​ទំនុកចិត្ត​ទៅលើ​ព្រះវរបិតាសួគ៌​ជាទីស្រឡាញ់ សាងឡើងលើ​ការយល់ដឹង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ សាងឡើង​នៅលើ​ទំនុកចិត្ត​ទៅលើ​ការណែនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​សាងឡើង​នៅលើ​ការធានា​អះអាង​ថា ព្រះ​មាន​ផែនការ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ឲ្យ​មាន​ការ​រីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច ។ សូម​លើក​ទឹកចិត្ត​បុគ្គលម្នាក់ៗ​ឲ្យ​បីបាច់​សេចក្ដី​ជំនឿ​ផ្ទាល់ខ្លួន​របស់ពួកគេ​តាមរយៈ​ការ​អធិស្ឋាន និងការ​សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ។

ផ្ដល់​ការងារ​បម្រើ ។ ការធ្វើ​កិច្ចការ​ដោយ​ក្ដីស្រឡាញ់ ស្ដាប់ឲ្យ​យល់ និង​ការស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​នឹង​ផ្ដល់​នូវការ​យល់ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​របៀប​ដ៏ល្អបំផុត​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដោយ​ក្ដីស្រឡាញ់​ទៅតាម​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ ។

ទាញយក​វីដេអូ​បំពាក់​បំប៉ន

ធនធាន​នានា​មាន​សម្រាប់​ប្រធានបទ​ដូច​ខាងក្រោម ៖