« ធនធានការប្រឹក្សា » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« ធនធានការប្រឹក្សា » ធនធានការប្រឹក្សា ។
ធនធានការប្រឹក្សា
សមាជិកជាច្រើនប្រឈមមុខនឹងឧសគ្គផ្សេងៗគ្នា ។ ក្នុងនាមជាថ្នាក់ដឹកនាំ បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ឬការមើលថែសមាជិកគ្រួសារ ឬមិត្តភក្ដិ នោះអ្នកមានឱកាសដើម្បីផ្ដល់ជំនួយ ។ នៅពេលដែលអ្នកផ្ដល់ការងារបម្រើតាមតម្រូវការរបស់អ្នកដទៃ នោះអ្នកអាចជួយពួកគេឲ្យទទួលបានអំណរ និងការពេញចិត្ត នៅពេលពួកគេយល់ដឹង និងទទួលយកការទទួលខុសត្រូវចំពោះខ្លួនពួកគេ និងក្រុមគ្រួសាររបស់ពួកគេ ។ នៅពេលអ្នកបម្រើ អ្នកនឹងធ្វើការជាមួយអ្នកដែលស្វែងរកការណែនាំ និងអ្នកដែលមានបញ្ហាលំបាកផ្ទាល់ខ្លួនផ្សេងៗ ។ នៅពេលអ្នកផ្ដល់ការងារបម្រើ សូមព្យាយាមធ្វើតាមរបៀបដែលត្រូវគ្នាទៅនឹងផែនការរបស់ព្រះសម្រាប់បុគ្គលនោះ និងខ្លួនឯងជានិច្ច ។
នៅពេលបុគ្គលម្នាក់ៗស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេអាចស្វែងរកជំនួយ និងការព្យាបាលតាមរយៈព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដាដ៏ប្រោសលោះរបស់ទ្រង់ ។ នៅពេលពួកគេអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ នោះទ្រង់នឹងពង្រឹងពួកគេនៅក្នុងគ្រាដែលពួកគេត្រូវការ ។ បន្ថែមពីលើនោះ ព្រះចេស្ដារបស់ទ្រង់នឹងនាំសេចក្ដីសង្ឃឹមមកក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេយល់ថា ទ្រង់មានព្រះឆន្ទៈដើម្បីជួយ និងសង្គ្រោះពួកគេ ។
នៅក្នុងស្ថានភាពជាច្រើន បុគ្គលម្នាក់ៗអាចដោះស្រាយបញ្ហារបស់ពួកគេតាមរយៈការស្វែងរកជំនួយពីព្រះអម្ចាស់ដោយផ្ទាល់ ហើយប្រើប្រាស់ធនធានផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យពិចារណា ហើយអធិស្ឋានអំពីបញ្ហារបស់ពួកគេ ។ សូមជួយពួកគេឲ្យស្វែងរកដំបូន្មានដែលមាននៅក្នុងបទគម្ពីរ និងពាក្យសម្ដីរបស់ពួកព្យាការីដែលនៅរស់ ។ សូមលើកទឹកចិត្តពួកគេឲ្យងាកទៅរកសមាជិកគ្រួសារ និងមិត្តភក្ដិដើម្បីរកចម្លើយ និងការគាំទ្រ ។ សូមអញ្ជើញពួកគេឲ្យស្វែងរកធនធាននៅក្នុងសហគមន៍ដែលអាចជួយពួកគេជាមួយនឹងឧបសគ្គជាក់លាក់ទាំងឡាយរបស់ពួកគេ ។
ក្រៅពីជំនួយដែលអ្នកផ្ដល់ឲ្យ នៅមានឧបករណ៍ និងធនធានដទៃទៀតជាច្រើន ដែលអាចជួយបុគ្គលម្នាក់ៗឲ្យប្រែក្លាយជាមនុស្សកាន់តែមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ខាងសតិអារម្មណ៍ និងខាងសាច់ឈាមផងដែរ ។ នៅក្នុងស្ថានភាពដែលពួកគេដឹងថាបញ្ហារបស់ពួកគេមានភាពលើសលប់ នោះសូមធ្វើការជាមួយគ្នាប្រកបដោយការអធិស្ឋានក្រោមការដឹកនាំរបស់ប៊ីស្សព ប្រធានសមាគមសង្រ្គោះ ឬប្រធានកូរ៉ុមអែលឌើរដើម្បីជួយដល់ពួកគេ ។ ពរជ័យដែលមានជាប់ជាមួយនឹងការហៅ និងចំណាប់អារម្មណ៍របស់អ្នកម្នាក់ៗ អាចជួយអ្នកឲ្យជួយទៅដល់អ្នកដទៃដែលខិតខំដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហានានានៅក្នុងជីវិតរបស់ពួកគេ ។
ប្រធានបទនានាដែលបានរៀបរាប់នៅលើគេហទំព័រនេះ ត្រូវបានបង្កើតឡើងដើម្បីជួយអ្នកក្នុងការជួយបុគ្គលម្នាក់ៗឲ្យសិក្សាពីបញ្ហារបស់ពួកគេនៅក្នុងគំនិតរបស់ពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៨ ) ។ ធនធានទាំងនេះផ្ដល់លទ្ធភាពទៅកាន់ការបង្រៀនដំណឹងល្អ ការទូន្មានរបស់ថ្នាក់ដឹកនាំសាសនាចក្រ បទគម្ពីរ ឧបករណ៍វាយតម្លៃ និងធនធានដទៃទៀតរបស់សាសនាចក្រ ។
នៅពេលអ្នកជួយក្នុងស្ថានភាពរសើប ឬស្ថានភាពសាកល្បងណាមួយទាំងនេះ សូមធ្វើការពិចារណាអំពីគោលការណ៍ណែនាំដូចខាងក្រោម ៖
ដំបូងស្រឡាញ់ ។ បុត្រាបុត្រីទាំងអស់របស់ព្រះស័ក្ដិសមនឹងទទួលក្ដីស្រឡាញ់ និងសន្ដានចិត្តល្អ ។ យើងមិនអាចយល់ពីបទពិសោធន៍របស់បុគ្គលម្នាក់ៗបានទេ ប៉ុន្តែយើងអាចបង្ហាញសេចក្ដីស្រឡាញ់ជានិច្ច ។
ស្ដាប់ឲ្យយល់ ។ ចូរប្រុងប្រយ័ត្នកុំធ្វើការប៉ាន់ស្មានអំពីអារម្មណ៍ ឬឥរិយាបទឡើយ ។ សូមសួរសំណួរ ហើយស្ដាប់ បន្ទាប់មកសូមឆ្លើយតបដោយចំណាប់អារម្មណ៍ និងការអាណិតអាសូរ ។ នៅពេលអ្នកស្ដាប់ អ្នកនឹងបីបាច់ទំនុកចិត្ត ហើយទទួលបានការយល់ដឹងអំពីរបៀបដើម្បីផ្ដល់ការងារបម្រើ ។
បង្រៀនសេចក្ដីពិត ។ គោលការណ៍ពិតផ្ដល់ជាគ្រឹះសម្រាប់ជម្រើសស្មោះត្រង់ទាំងឡាយ ។ ដូចដែលបានណែនាំដោយព្រះវិញ្ញាណ ការបង្រៀនដោយសេចក្ដីស្រឡាញ់នូវសេចក្ដីពិតទាំងឡាយដែលនឹងជួយបុគ្គលនោះឲ្យស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់អំណរដ៏អស់កល្បជានិច្ច ។
បីបាច់សេចក្ដីជំនឿ ។ សេចក្ដីជំនឿត្រូវបានសាងឡើងលើទំនុកចិត្តទៅលើព្រះវរបិតាសួគ៌ជាទីស្រឡាញ់ សាងឡើងលើការយល់ដឹងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ សាងឡើងនៅលើទំនុកចិត្តទៅលើការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងសាងឡើងនៅលើការធានាអះអាងថា ព្រះមានផែនការមួយសម្រាប់បុគ្គលម្នាក់ៗឲ្យមានការរីកចម្រើនដ៏អស់កល្បជានិច្ច ។ សូមលើកទឹកចិត្តបុគ្គលម្នាក់ៗឲ្យបីបាច់សេចក្ដីជំនឿផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។
ផ្ដល់ការងារបម្រើ ។ ការធ្វើកិច្ចការដោយក្ដីស្រឡាញ់ ស្ដាប់ឲ្យយល់ និងការស្វែងរកការដឹកនាំមកពីព្រះវិញ្ញាណនឹងផ្ដល់នូវការយល់ដឹងកាន់តែជ្រាលជ្រៅអំពីរបៀបដ៏ល្អបំផុតដើម្បីផ្ដល់ការងារបម្រើដោយក្ដីស្រឡាញ់ទៅតាមតម្រូវការរបស់បុគ្គលម្នាក់ៗ ។
ទាញយកវីដេអូបំពាក់បំប៉ន
ធនធាននានាមានសម្រាប់ប្រធានបទដូចខាងក្រោម ៖