គម្ពីរទីមួយនៃនីហ្វៃ
រជ្ជកាល និងការងារបម្រើរបស់លោក
ដំណើររឿងមួយអំពីលោកលីហៃ និងនាងសារ៉ាយជាប្រពន្ធរបស់លោក និងកូនប្រុសបួននាក់របស់លោក មានឈ្មោះថា (ចាប់ផ្ដើមពីកូនច្បង) លេមិន, លេមយួល, សាំ និងនីហ្វៃ។ ព្រះអម្ចាស់ទ្រង់ព្រមានលីហៃ ឲ្យចាកចេញពីដែនដីយេរូសាឡិម ពីព្រោះលោកបានព្យាករអំពីសេចក្ដីទុច្ចរិតនៃប្រជាជន ហើយគេព្យាយាមរកផ្ដាច់ជីវិតលោក។ លោកធ្វើដំណើរចូលទីរហោស្ថានអស់រយៈពេលបីថ្ងៃជាមួយនឹងគ្រួសារលោក។ នីហ្វៃនាំពួកបងប្រុសរបស់លោក ហើយត្រឡប់ទៅឯដែនដីយេរូសាឡិមវិញ ដើម្បីតាមយកបញ្ជីរបស់ពួកសាសន៍យូដា។ ដំណើររឿងអំពីសេចក្ដីទុក្ខលំបាកទាំងឡាយរបស់ពួកគេ។ ពួកគេយកពួកកូនស្រីរបស់អ៊ីសម៉ាអែលធ្វើជាប្រពន្ធ។ ពួកគេនាំគ្រួសារគេទាំងឡាយ ហើយចាកចេញទៅក្នុងទីរហោស្ថាន។ សេចក្ដីទុក្ខលំបាក និងសេចក្ដីទុក្ខវេទនាទាំងឡាយរបស់ពួកគេនៅទីរហោស្ថាន។ ផ្លូវនៃដំណើរទាំងឡាយរបស់ពួកគេ។ ពួកគេមកដល់ទឹកដ៏ធំធេង។ ពួកបងប្រុសរបស់នីហ្វៃបះបោរទាស់នឹងលោក។ លោកធ្វើឲ្យពួកគេជ្រប់មុខ ព្រមទាំងធ្វើសំពៅមួយផង។ គេហៅកន្លែងនោះថា បរិបូរណ៍។ គេឆ្លងទឹកដ៏ធំធេងទៅដល់ដែនដីសន្យា។ល។ អត្ថបទនេះគឺស្របតាមដំណើររឿងរបស់នីហ្វៃ ឬពាក្យម្យ៉ាងទៀតថា គឺខ្ញុំ នីហ្វៃ បានសរសេរបញ្ជីនេះ។
ជំពូកទី ១
នីហ្វៃចាប់ផ្ដើមបញ្ជីអំពីប្រជាជនរបស់លោក — លីហៃឃើញនៅក្នុងការនិមិត្ត ជាបង្គោលភ្លើងមួយ ហើយអានគម្ពីរនៃការព្យាករណ៍មួយ — លោកសរសើរតម្កើងព្រះ ហើយព្យាករអំពីការយាងមកនៃព្រះមែស៊ី និងព្យាករអំពីសេចក្ដីបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម — លោកត្រូវពួកសាសន៍យូដាបៀតបៀន។ ប្រមាណជាឆ្នាំ ៦០០ ម.គ.ស. (មុនគ្រីស្ទសករាជ)។
១ខ្ញុំកនីហ្វៃ ដោយបានកើតមកពីខឪពុកម្ដាយគល្អ ហេតុដូច្នេះហើយ ខ្ញុំត្រូវឃបានបង្រៀនខ្លះៗនូវអស់ទាំងចំណេះវិជ្ជារបស់ឪពុកខ្ញុំ ហើយដោយបានឃើញងសេចក្ដីទុក្ខវេទនាទាំងឡាយ នៅក្នុងដំណើរនៃជីវិតខ្ញុំ ទោះជាយ៉ាងណាក៏ដោយ គង់តែបានប្រោសប្រណីជាខ្លាំងពីព្រះអម្ចាស់អស់មួយជីវិតខ្ញុំដែរ មែនហើយ ដោយមានតម្រិះដ៏ជ្រាលជ្រៅអំពីសេចក្ដីល្អសប្បុរស និងចសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ ហេតុដូច្នេះហើយ ទើបខ្ញុំឆធ្វើបញ្ជីពីដំណើរការរបស់ខ្ញុំនៅក្នុងជីវិតខ្ញុំ។
២មែនហើយ ខ្ញុំធ្វើបញ្ជីមួយនៅក្នុងកភាសារបស់ឪពុកខ្ញុំ ដែលមានរួមទាំងចំណេះវិជ្ជានៃពួកសាសន៍យូដា និងភាសារបស់ពួកសាសន៍អេស៊ីព្ទ។
៣ហើយខ្ញុំដឹងថា បញ្ជីដែលខ្ញុំធ្វើនេះ គឺជាកការពិត ហើយខ្ញុំធ្វើដោយដៃរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំធ្វើតាមការចេះដឹងរបស់ខ្ញុំ។
៤ត្បិតហេតុការណ៍បានកើតឡើង គឺនៅក្នុងរយៈពេលដើមឆ្នាំកទីមួយ នៃរជ្ជកាលនៃខសេដេគា ជាស្ដេចស្រុកយូដា (ឪពុកខ្ញុំ គឺលីហៃ បានអាស្រ័យនៅគក្រុងយេរូសាឡិមអស់មួយជីវិតលោក) ហើយនៅក្នុងឆ្នាំជាមួយគ្នានោះ មានឃពួកព្យាការីជាច្រើន ព្យាករដល់ប្រជាជនថា ត្រូវតែប្រែចិត្ត បើពុំនោះសោតទេ ទីងក្រុងយេរូសាឡិមដ៏ធំនឹងត្រូវបំផ្លាញចោល។
៥ហេតុដូច្នេះហើយ ហេតុការណ៍បានកើតឡើងថា ឪពុកខ្ញុំ កលីហៃ នៅពេលដែលលោកចេញទៅអធិស្ឋានដល់ព្រះអម្ចាស់ មែនហើយ គឺដោយអស់ពីខដួងចិត្ត សម្រាប់ប្រជាជនរបស់លោក។
៦ហើយហេតុការណ៍បានកើតឡើង គឺនៅពេលដែលលោកកំពុងតែអធិស្ឋានដល់ព្រះអម្ចាស់ នោះស្រាប់តែមានកបង្គោលភ្លើងមួយ ផុសចេញមក ហើយស្ថិតនៅលើថ្មមួយដុំចំពីមុខលោក ហើយលោកបានឃើញ និងបានឮជាច្រើន ហើយមកពីអ្វីៗដែលលោកបានឃើញ និងបានឮមក នោះលោកមានសេចក្ដីរន្ធត់ញាប់ញ័រជាខ្លាំង។
៧ហើយហេតុការណ៍បានកើតឡើងថា លោកវិលត្រឡប់ទៅផ្ទះលោក នៅក្រុងយេរូសាឡិមវិញ ហើយផ្ដួលខ្លួនទៅលើគ្រែ ដោយកស្លុងទៅក្នុងព្រះវិញ្ញាណ និងអ្វីៗដែលលោកបានឃើញ។
៨ហើយដោយស្លុងទៅក្នុងព្រះវិញ្ញាណ នោះលោកក៏បណ្ដែតអារម្មណ៍ ទៅក្នុងកការនិមិត្តមួយ ថែមទាំងឃើញខផ្ទៃមេឃបើកចំហ ហើយលោកគិតថា លោកឃើញព្រះកំពុងតែគង់នៅលើបល្ល័ង្ករបស់ទ្រង់ ដោយមានពួកពលបរិវារទេវតាដ៏ឥតគណនា ហែហមជុំវិញ នៅក្នុងអាកប្បកិរិយាកំពុងតែច្រៀង និងសរសើរតម្កើងដល់ព្រះរបស់គេ។
៩ហើយហេតុការណ៍បានកើតឡើងថា លោកបានឃើញមួយអង្គយាងចុះមកពីកណ្ដាលផ្ទៃមេឃ ហើយលោកបានឃើញថា ករស្មីទ្រង់ភ្លឺត្រចះត្រចង់ ជាងព្រះអាទិត្យនៅពេលថ្ងៃត្រង់ទៅទៀត។
១០ហើយលោកក៏បានឃើញមានក១២នាក់ទៀត ចុះមកតាមដែរ ហើយរស្មីពួកគេភ្លឺត្រចះជាងតារានៅលើផ្ទៃមេឃទៅទៀត។
១១ហើយពួកគេចុះមក ហើយចេញទៅលើផ្ទៃផែនដី មួយអង្គដែលយាងចុះមកដំបូង បានឈរនៅចំពោះមុខឪពុកខ្ញុំ ហើយបានប្រទានកគម្ពីរមួយទៅឪពុកខ្ញុំ ហើយបញ្ជាឲ្យលោកអាន។
១២ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលឪពុកខ្ញុំកំពុងតែអាននោះ លោកក៏បានពោរពេញទៅដោយកព្រះវិញ្ញាណនៃព្រះអម្ចាស់។
១៣ហើយឪពុកខ្ញុំអានថា ៖ វេទនា វេទនា ដល់ក្រុងយេរូសាឡិម ត្បិតយើងបានឃើញកអំពើគួរខ្ពើមឆ្អើមរបស់ពួកអ្នកហើយ! មែនហើយ មានរឿងជាច្រើនទៀត ដែលឪពុកខ្ញុំបានអានអំពីខក្រុងយេរូសាឡិម — ថាទីក្រុងនេះនឹងត្រូវបំផ្លាញចោល ព្រមទាំងបណ្ដាជនដែលនៅទីនោះផង មនុស្សជាច្រើននឹងត្រូវវិនាសដោយមុខដាវ ហើយមនុស្សជាច្រើនទៀតនឹងត្រូវគចាប់ជាឈ្លើយ នាំយកទៅឯក្រុងបាប៊ីឡូន។
១៤ហើយហេតុការណ៍បានកើតឡើងថា កាលឪពុកខ្ញុំបានអាន ហើយឃើញនូវរឿងដ៏មហិមា និងដ៏គួរអស្ចារ្យជាច្រើន នោះលោកក៏បានថ្លែងវាចាជាច្រើនទៅកាន់ព្រះអម្ចាស់ដូច្នេះថា ៖ ឱព្រះអម្ចាស់ជាព្រះដ៏មានមហិទ្ធិឫទ្ធិអើយ ប្រសើរមែន កិច្ចការទាំងឡាយរបស់ព្រះអង្គនោះមហិមា និងគួរអស្ចារ្យណាស់! បល្ល័ង្កព្រះអង្គខ្ពស់នៅលើផ្ទៃមេឃ ហើយទាំងព្រះចេស្ដា និងសេចក្ដីសប្បុរស ហើយនិងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ មានមកលើគ្រប់បណ្ដាជនទាំងអស់នៅលើផែនដី ហើយដោយទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា នោះព្រះអង្គនឹងមិនទ្រាំឲ្យអស់អ្នកណា ដែលកមករកព្រះអង្គត្រូវវិនាសឡើយ។
១៥ហើយតាមរបៀបនេះហើយ គឺជាភាសារបស់ឪពុកខ្ញុំ ក្នុងការសរសើរតម្កើងដល់ព្រះរបស់លោក ត្បិតព្រលឹងវិញ្ញាណលោកបានអរសប្បាយ ហើយដួងចិត្តលោកបានពោរពេញ មកពីរឿងអ្វីៗដែលលោកបានឃើញ មែនហើយ គឺព្រះអម្ចាស់ទ្រង់បានបង្ហាញដល់លោក។
១៦ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ មិនរៀបរាប់ឲ្យអស់នូវដំណើររឿង ដែលឪពុកខ្ញុំបានសរសេរទេ ត្បិតឪពុកខ្ញុំបានសរសេរនូវរឿងជាច្រើន ដែលលោកបានឃើញនៅក្នុងការនិមិត្ត និងក្នុងសុបិនទាំងឡាយ ហើយលោកបានសរសេរនូវរឿងជាច្រើនផងដែរ ដែលលោកបានកព្យាករ ហើយនិយាយប្រាប់កូនចៅរបស់លោក ដែលខ្ញុំនឹងពុំយកមករៀបរាប់ឲ្យអស់បានឡើយ។
១៧ប៉ុន្តែ ខ្ញុំនឹងរៀបរាប់នូវដំណើរការទាំងឡាយក្នុងជីវិតខ្ញុំ។ មើលចុះ ខ្ញុំកសង្ខេបនូវខបញ្ជីរបស់ឪពុកខ្ញុំនៅលើផ្ទាំងទាំងឡាយ ដែលខ្ញុំបានធ្វើឡើងដោយដៃខ្ញុំផ្ទាល់ ហេតុដូច្នេះហើយ បន្ទាប់ពីខ្ញុំបានសង្ខេបនូវបញ្ជីរបស់ឪពុកខ្ញុំរួចស្រេចបាច់ នោះខ្ញុំនឹងរៀបរាប់អំពីជីវិតខ្ញុំផ្ទាល់។
១៨ហេតុដូច្នេះហើយ ខ្ញុំមានបំណងចង់ឲ្យអ្នករាល់គ្នាដឹងថា បន្ទាប់ពីព្រះអម្ចាស់ ទ្រង់បានបង្ហាញដល់លីហៃ ជាឪពុកខ្ញុំនូវរឿងដ៏គួរអស្ចារ្យទាំងឡាយ មែនហើយ អំពីកសេចក្ដីបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិម មើលចុះ លោកបានចេញទៅក្នុងចំណោមប្រជាជន ហើយបាន ចាប់ផ្ដើមខព្យាករ និងប្រកាសប្រាប់បណ្ដាជនអំពីរឿងទាំងឡាយ ដែលលោកបានឃើញ ហើយបានឮ។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍យូដាបានកចំអកឡកឡឺយដល់លោក មកពីរឿងទាំងឡាយ ដែលលោកបានធ្វើបន្ទាល់ពីពួកគេ ត្បិតលោកបានធ្វើបន្ទាល់ដោយពិត អំពីអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ពួកគេ ហើយលោកបានធ្វើបន្ទាល់ថា អ្វីៗដែលលោកបានឃើញ ហើយបានឮ ព្រមទាំងអ្វីៗដែលលោកបានអានក្នុងគម្ពីរផងនោះ បានសម្ដែងយ៉ាងច្បាស់ប្រាប់ អំពីការយាងមកនៃខព្រះមែស៊ី ហើយព្រមទាំងអំពីសេចក្ដីប្រោសលោះនៃពិភពលោកផង។
២០ហើយកាលពួកសាសន៍យូដា បានឮពីរឿងទាំងនេះ ពួកគេក៏ខឹងនឹងលោក មែនហើយ គឺដូចជាគេធ្លាប់បានខឹងនឹងពួកព្យាការីពីជំនាន់ដើមដែរ ដែលពួកគេបានទាំងកបណ្ដេញចេញ ហើយចោលថ្ម និងសម្លាប់ ហើយពួកគេថែមទាំងព្យាយាមតាមយកជីវិតលោក ដើម្បីនឹងផ្ដាច់ចោលដែរ។ ប៉ុន្តែមើលចុះ ខ្ញុំ នីហ្វៃ នឹងបង្ហាញដល់អ្នករាល់គ្នាថា ខសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ មានមកលើជនទាំងអស់ណាដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ ដើម្បីធ្វើឲ្យគេខ្លាំងពូកែស្មើនឹងអំណាចនៃសេចក្ដីដោះលែងឲ្យរួចផុត៕