២០១៧
ដឹង​មុន​នឹង​អ្នក​ទៅ ៖ បុណ្យ​ជ្រមុជ​ទឹក​នៅ​ព្រះវិហារ​បរិសុទ្ធ
October 2017


ដឹង​មុន​នឹង​អ្នក​ទៅ ៖ បុណ្យ​ជ្រមុជ​ទឹក​នៅ​ព្រះវិហារ​បរិសុទ្ធ

ពុំ​ត្រូវ​រង់ចាំ​ឡើយ ។ សមាជិក​សក្តិសម​ទាំង​អស់ រួមទាំង​យុវវ័យ និង​សមាជិក​ថ្មី​របស់​សាសនាចក្រ អាច​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ពេល​នេះ ។

រូបភាព
standing in front of temple doors

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ១៩០៧–៩៥ ) បាន​មាន​ប្រសាសន៍​ថា « សូម​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ដែល​ចូលរួម និង​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។ យើង​គួរតែ​ពន្លឿន​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់ … តាម​ដែល​ពេលវេលា​ផ្ទាល់​ខ្លួន​អំណោយ​ផល ។ យើង​ពុំ​គួរ​គ្រាន់តែ​ទៅ​ទីនោះ​សម្រាប់​តែ​សាច់ញាតិ​យើង​ដែល​បាន​ចែកឋាន​ទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែយើង​ទៅ​ដើម្បី​ទទួល​ពរជ័យ​ផ្ទាល់​ខ្លួន​នៃ​ការ​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ភាព​បរិសុទ្ធ និង សុវត្ថិភាព​ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ( « A Temple-Motivated People » Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៩៥ ទំព័រ ៥ ) ។

ការទូន្មាន​នេះ​អនុវត្ត​ចំពោះ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទាំងអស់ —សម្បីអ្នកជាសមាជិកដែល​ទើប​ជ្រមុជទឹក​ថ្មីៗ​នេះ​ក្តី ។ ដរាប​ណា​អ្នក​មាន​ភាពសក្តិសម នោះ​គ្មាន​រយៈពេល​រង់ចាំ​ឡើយ ពីមុន​អ្នក​អាច​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ​នោះ ។ ដរាប​ណា​អ្នក​បាន​ជ្រមុជ​ទឹក ហើយ​បញ្ជាក់ នោះ​អ្នក​អាច​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការ​ប្រើប្រាស់ ។

ប័ណ្ណ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ចូលទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ជំនួស​សម្រាប់​ជីដូនជីតា​ដែល​បាន​ទទួល​មរណភាព​ហើយ ។ ពេល​អ្នក​បម្រើ និង​ថ្វាយ​បង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​អ្នក​អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ ។

នៅក្នុង​បទពិសោធន៍​លើក​ដំបូង​របស់​នាង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ណាតាលៀ ឡូរែណា ហ្វីហ្គើរោ មក​ពី​ប្រទេស​អាហ្សង់ទីន បាន​និយាយ​ថា « នៅក្នុង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​មើល​បងប្រុស​ម្នាក់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​លោក​តា និង​ឪពុក​មា​របស់​ខ្ញុំ ។ ក្រោយ​មក ខ្ញុំ​បានទទួល​បុណ្យ​ជ្រមុជទឹក​ឲ្យ​លោក​យាយ និង​មីងៗ​របស់​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​អំណរ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​យំ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍ខ្មួលខ្មាញ់​ក្នុង​ចិត្ត​ខ្ញុំ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​ឡើយ » ។ ពរជ័យ​ស្រដៀង​គ្នា​នេះ​កើត​មាន​ដល់​អស់​អ្នក​ដែល​សក្តិសម​នឹង​ទទួល​វា ព្រមទាំង​អស់​អ្នក​ដែល​ប្រើប្រាស់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការ​ប្រើប្រាស់ ។