២០១៧
ឱប​ក្រសោប​អ្នក​ដែល​វង្វេង​ដោយ​ក្តីស្រឡាញ់
October 2017


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ

ឱប​ក្រសោប​អ្នក​ដែល​វង្វេង​ដោយ​ក្តីស្រឡាញ់

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​អំពីអ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ​ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

រូបភាព
mother and daughters walking together

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​មាន​ប្រសាសន៍​ថា « ការពិត​នោះ​គឺ​ថា គ្មាន​គ្រួសារណា​​ល្អ​ឥតខ្ចោះ​នៅ​លើ​ផែនដី​នេះ​ឡើយ … ។ ទោះជា​គ្រួសារ​អ្នក​ជួប​ប្រទះ​បញ្ហា​ណា​ក៏​ដោយ ទោះជា​អ្នក​ត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ក្តី ការចាប់ផ្ដើម និង​ទីបញ្ចប់​នៃ​ដំណោះស្រាយ​នេះ​គឺជា​​សេចក្ដីសប្បុរស ដែល​ជា​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ » ។

ចំពោះ​អស់​អ្នក​ដែល​ពុំ​បាន​ចូលរួម​ពេញ​លេញ​នៅក្នុង​ដំណឹង​ល្អ​នោះ លីនដា ខេ ប៊ើតុន អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា ៖ « ព្រះវរបិតាសួគ៌​ស្រឡាញ់​កូនចៅ​ទាំងអស់​របស់​ទ្រង់ ។ … មិន​ថា​ពួកគេ​ជា​មនុស្ស​បែប​ណា​ទេ — ទោះបី​សកម្ម ឬ​អសកម្ម​ក្តី — ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ » ។

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ១៨៣៨–១៩១៨ ) បាន​បង្រៀន​ថា « ទោះបី​ជា [ កូនៗ​របស់​អ្នក ] ចចេស​រឹងរូស​យ៉ាងណា​ក្តី … ពេល​អ្នក​និយាយ ឬ​ជជែក​ជាមួយ​ពួកគេ ចូរ​កុំ​និយាយ​ដោយ​កំហឹង ចូរ​កុំនិយាយ​ដោយ​ស្រែក​ខ្លាំងៗ ចូរ​កុំ​និយាយ​ក្នុង​របៀប​ស្តី​បន្ទោស​ឡើយ ។ ចូរ​និយាយ​ជាមួយ​ពួកគេ​ដោយសមរម្យ » ។​

អែលឌើរ ប៊្រែន អេច នែលសុន ក្នុង​ពួកចិតសិប​នាក់​បាន​លើក​យក​ការណែនាំ​របស់​ព្រះអង្គសង្គ្រោះ ដល់​អ្នក​ដែល​មាន​កាក់ ១០ ដួង ហើយ​បាត់​មួយ​ថា ៖ « ចូរ​ស្វែងរក​ឲ្យ​ទាល់​តែ​ឃើញ ។ នៅពេល​អ្នក​ដែល​វង្វេង​បង់​ជា​កូន​ប្រុសស្រី ជា​បងប្អូន​ប្រុសស្រី​របស់​អ្នក … អ្វី​ដែល​យើង​គ្រាន់តែអាច​ធ្វើ​បាន​នោះ​គឺ យើង​ស្រឡាញ់​បុគ្គល​នោះឲ្យ​អស់​ពី​ចិត្ត​របស់​យើង ។

« សូម​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ​ទទួល​បាន​វិវរណៈ​ដើម្បី​ស្គាល់​មធ្យោបាយ​ដ៏​ល្អ​បំផុត ក្នុង​ការជួយអស់​អ្នក​ដែល​វង្វេង​បង់ ហើយ​បើ​ចាំបាច់​ត្រូវ​មាន​ការអត់ធ្មត់ និង​ក្ដីស្រឡាញ់​មក​ពី​ព្រះវរបិតា និង​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ កាល​យើង​ស្រឡាញ់ ទន្ទឹង​ចាំ​មើល និង រង់ចាំ​ផ្លូវ​កូន​ខ្ជះខ្ជាយ​នោះ » ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ​មាន​ប្រសាសន៍​ដូច្នេះ ៖ « ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ក្តីជំនឿ សូម​ឲ្យ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​រកឃើញ និង​ទទួល​អារម្មណ៍​ពី​អំណាច​នៃ​ដង្វាយធួន ។ ខ្ញុំ​អធិស្ឋាន​ដោយ​សេចក្តីជំនឿ​ថា ឲ្យ​មាន​មនុស្ស​រមែង​ស្លាប់​ដូចគ្នា​នឹង​ជា​ជំនួយ​ដល់​ពួកគេ ហើយ​គេ​បាន​មក​ជួយ ។

« ព្រះអម្ចាស់​បង្កើត​មធ្យោបាយ ដើម្បី​សង្គ្រោះ​កូនចៅ​ទ្រង់ » ។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

ម៉ាថាយ ១៨:១២; អាលម៉ា ៣១:៣៥; នីហ្វៃទី ៣ ១៣:៣២; គ. និង ស. ១២១:៤១–៤២

reliefsociety.lds.org

រូបភាព
Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

កំណត់ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៧៩, ៨០ ។

  2. លីនដា ខេ ប៊ើតុន នៅក្នុង Sarah Jane Weaver, « Sister Burton, Sister Wixom Visit Church’s Pacific Area » Church News ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ២០១៣ lds.org/church/news ។

  3. Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ ១៩៩៨ ) ទំព័រ ២៥៤ ។

  4. ប៊្រែន អេច នែលសុន « Waiting for the Prodigal » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៣ ។

  5. ហិនរី ប៊ី អាវរិង « To My Grandchildren » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧១ ។