២០១៧
អ៊ីលើរ ដូដា
October 2017


ការបង្ហាញ​អំពី​សេចក្តីជំនឿ

អ៊ីលើរ ដូដា

ទីក្រុង​ឌើររេស ប្រទេស​អាល់បានី

រូបភាព
ilir with son

អ៊ីលើរ ពិនិត្យ​មើល​ឧបករណ៍​របស់​គាត់ ខណៈ​កូនប្រុស​គាត់​វាស់​កម្ពស់​ឲ្យ​គាត់ ។

រូបភាព
ilir and family kneeling in prayer

អ៊ីលើរ និង​ភរិយា​គាត់ ជី​ស្ទីណា លុត​ជង្គង់​ចុះ​អធិស្ឋាន​ជាមួយ​កូនៗ​របស់​ពួកគេ ។

រូបភាព
Ilir and son

ការបម្រើ​របស់ អ៊ីលើរ ជា​ប៊ីស្សព​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​ដល់​កូន​ប្រុស​គាត់ ដែល​និយាយ​ដូច្នេះ ៖ « ខ្ញុំ​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ ។ ខ្ញុំ​ស្រឡាញ់​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​អធិស្ឋាន​រៀងរាល់​ថ្ងៃ​សម្រាប់​មនុស្ស​ដែល​ត្រូវការជំនួយ » ។

រូបភាព
ilir walking with son

អ៊ីលើរ និង​កូនប្រុស​គាត់​ដើរ​លើ​ផ្លូវ​នៅ​ឌើររេស ។

រូបភាព
series of images of adult couples together

អ៊ីលើរ និង​ជីស្ទីណា ក្លាយ​ជា​សមាជិក​សាសនាចក្រ​អស់​រយៈពេល ១០ ឆ្នាំ​ហើយ ។

ការបម្រើ​មិនស្រួល​ជានិច្ច​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​ឪពុក និង​ប៊ីស្សព​មួយ​រូប អ៊ីលើរ ដូដា បាន​ព្យាយាម​បង្ហាញ​កូនៗ​របស់​គាត់​ថា ការបម្រើ​វា​មាន​តម្លៃ ។

ខូឌី ប៊ែល ជាង​ថត​រូប

រូបភាព
Ilir Dodaj with son

មាន​បងស្រី​ចំណាស់​ម្នាក់​នៅក្នុង​វួដ​មាន​ដុះ​ដុំ​សាច់​នៅក្នុងពោះ​គាត់ ហើយ​គាត់​ត្រូវការ​ជំនួយ​រៀងរាល់​ថ្ងៃ ដោយសារ​គាត់ពុំ​អាច​ក្រោក​ចេញ​ពីគ្រែ​បាន​ឡើយ ។ ទីបំផុត គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​មក​ជួប​គាត់​តែ​ឯង ដោយ​គ្មាន​អ្នក​កាន់​បព្វជិតភាព​ណា​ម្នាក់ ឬ​មនុស្ស​ផ្សេង​ទៀត​មក​ជាមួយ​ឡើយ ដោយសារ​គាត់​ឈឺ​យ៉ាង​ធ្ងន់ ហើយ​ហៀប​នឹង​ស្លាប់ ។ គាត់​មាន​អារម្មណ៍​ល្អ បើ​មាន​ប៊ីស្សព​មក​ជួយ​គាត់​នោះ ។

ថ្ងៃ​មួយ ខ្ញុំ​បាន​ទទួល​ការវះកាត់​បេះដូង ហើយ​ខ្ញុំ​ពុំ​អាច​ទៅ​សួរសុខទុក្ខ​គាត់​មួយ​រយៈពេល​ខ្លី ។ ពេល​ខ្ញុំ​ត្រឡប់​ទៅ​ជួប​គាត់​វិញ គាត់​បាន​និយាយ​ថា « ប៊ីស្សព តើ​ប៊ីស្សព​អាច​មក​ជួយ​ខ្ញុំ​ដូចម្តេច ដោយសារ​ប៊ីស្សព​ទើប​តែ​ទទួល​ការវះកាត់​នោះ ? »

ខ្ញុំ​បាន​ប្រាប់គាត់​ថា « ការហៅបម្រើ​របស់​ខ្ញុំ​គឺដើម្បី​បម្រើ​អ្នក​ដទៃ » ។

គាត់​នឹង​ស្លាប់​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​រូបកាយ​របស់​គាត់​នឹង​ចាប់ផ្តើម​ខូច​ទៅ​បន្តិច​ម្តងៗ ។ វា​ជា​រឿង​ឈឺចាប់​ក្នុងការ​ឃើញ​គាត់​រងទុក្ខ​បែប​នេះ ប៉ុន្តែ​គាត់​ពុំ​ខ្លាច​ស្លាប់​ឡើយ ។ គាត់​ស្រឡាញ់​ព្រះ ហើយ​ដឹង​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ដឹង​ថា ព្រះ​មាន​ផែនការ​ដ៏​អស្ចារ្យ​មួយ​សម្រាប់ខ្ញុំ » ។

ពេល​គាត់​ចែកឋាន​ទៅ ខ្ញុំ​បាន​គិត​អំពី​បទពិសោធន៍​ដែល​ខ្ញុំ​បាន​មាន​ជាមួយ​គាត់ និង​ការហៅ​បម្រើ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​ក្នុង​នាម​ជាប៊ីស្សព ។ ខ្ញុំ​មាន​អំណរ​គុណ​ក្នុងការ​បម្រើ​អ្នកដទៃ ស្រឡាញ់​អ្នកដទៃ និង​ជួយ​ពួកគេ ។ ខ្ញុំ​ស្រឡាញ់​ដំណឹង​ល្អ ។