២០១៧
ចូរ​ជួយ​នរណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ
October 2017


លុះត្រា​ជួប​ទៀត

ចូរ​ជួយ​នរណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ

ដកស្រង់​ចេញ​ពី « តើ​នៅ​ថ្ងៃ​នេះ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​មនុស្ស​ម្នាក់ ? » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៤–៨៧ ។

យើង​គឺ​ជា​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។ ទ្រង់​ពឹង​លើ​យើង ។

រូបភាព
Christ healing at Bethesda

រូបថតដកស្រង់ចេញពី ព្រះគ្រីស្ទព្យាបាលអ្នកឈឺនៅស្រះទឹក បេថែសដា ដោយ ខាល ហៀនរីច ប្លូច ។ ទទួលបានសិទ្ធិអនុញ្ញាតពីសារៈមន្ទីរសិល្បៈនៃសាកលវិទ្យាល័យ ព្រិកហាំ យ៉ង

ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា វា​គឺ​ជា បំណង​ប្រាថ្នា​ របស់​សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ​នេះ ដើម្បី​បម្រើ និង​ជួយ​អស់​អ្នកដែល​ត្រូវការ​ជំនួយ ។ នៅ​ពេល​បុណ្យ​ជ្រមុជទឹក យើង​បាន​ចុះ​សេចក្តីសញ្ញា​ថា​នឹង « រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » [ ម៉ូសាយ ១៨:៨ ] ។ « តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ដួងចិត្ត​អ្នក​បាន​ក្តុកក្តួល នៅពេល​អ្នក​បាន​មើល​ឃើញ​ពី​សេចក្តី​ត្រូវការ​របស់​អ្នក​ដទៃ ? តើ​អ្នក​ធ្លាប់​មាន បំណង ដើម្បី​ធ្វើ​ជា​មនុស្ស​ដែល​ជួយ​គេ​ញឹកញាប់​ប៉ុណ្ណា ? ប៉ុន្ដែ តើ​កិច្ចការ​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​បង្អាក់​បំណង​នេះ​ញឹកញាប់​ប៉ុណ្ណា ហើយ​ដែល​អ្នក​បាន​ទុក​បំណង​នេះ​ឲ្យ​អ្នក​ផ្សេង​ទៀត​ជួយ​ធ្វើ​វិញ ដោយ​មាន​អារម្មណ៍​ថា ‹ អូ៎ ប្រាកដ​ណាស់ នឹង​មាន​នរណា​ម្នាក់​នឹង​ជួយ​ការងារ​នោះ​ហើយ » ។

« យើង​ជាប់ជំពាក់​នឹង​ភាពមមាញឹក​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ប្រសិនបើ​យើង​ត្រឡប់​ទៅ​មើល​កិច្ចការ​ដែល​យើង​បាន​ធ្វើ យើង​អាច​រកឃើញ​ថា​ … ជា​ញឹកញាប់​យើង​បាន​ចំណាយ​ពេលភាគ​ច្រើន​បំផុត​របស់​យើង​យក​ចិត្ត​ទុក​ដាក់​ទៅ​អ្វី​ដែល​ពុំ​សំខាន់​សោះ​ឡើយ នៅក្នុង​គម្រោង​ការណ៍​ដ៏​ធំ ដោយ​ព្រងើយ​កន្កើយ​នឹង​រឿង​ដែល​សំខាន់​ជាង​នោះ​ទៅ​វិញ ។ …

យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អ្នក​ដែល​ត្រូវ​ការ​ការយកចិត្ត​ទុក​ដាក់ ការលើក​ទឹក​ចិត្ត ការ​គាំទ្រ ការលួងលោម និង​ចិត្ត​សប្បុរស​ពី​យើង — មិន​ថា​ពួកគេ​ជា​សមាជិក​គ្រួសារ មិត្តភក្ដិ អ្នក​ស្គាល់​គ្នា ឬ​អ្នកដទៃ​នោះ​ទេ ។ យើង​គឺ​ជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ដោយ​ទទួល​បាន​បញ្ជា​ឲ្យ​បម្រើ ហើយ​ជួយ​ដល់​កូនចៅ​ទ្រង់ ។ ទ្រង់​ពឹង​លើ​យើង​ម្នាក់ៗ ។ …

សូម​ឲ្យ​ទំនុកបទ​នៅក្នុង​ទំនុកតម្កើង​ដ៏​ល្បីល្បាញ​នេះ​ជ្រៀត​ចូល​ក្នុង​ព្រលឹង​យើង ។ …

តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ដល់​ពិភព​លោក​ឬ​ទេ ?

តើ​ខ្ញុំ​បាន​ជួយ​អ្នក​ទី​ទ័ល​ទេ ?

តើ​ខ្ញុំ​បាន​ជួយ​អ្នក​សោកសៅ ឬ​នរណា​ឲ្យ​រីករាយ ?

បើ​អត់​ខ្ញុំ​មិន​ធ្វើ​ល្អ ?

តើ​បន្ទុក​នរណា​ម្នាក់​បាន​ស្រាលទេ​ថ្ងៃ​នេះ

ដោយ​ជំនួយ​ធ្វើ​ចេញ​ពី​ចិត្ត​ខ្ញុំ ?

តើ​អ្នក​ឈឺ​និង​អ្នក​នឿយ​ហត់​ត្រូវ​បាន​ជួយ​ឬ​ទេ ?

តើ​ពេល​គេ​ត្រូវ​ការ​ខ្ញុំ​នៅ​ឬ​ទេ ?

[ « តើ​ខ្ញុំ​បាន​ធ្វើ​ល្អ​ឬ​ទេ ? » ទំនុកតម្កើង លេខ ១៣៨ ] ។

…​ សូម​យើង​សួរ​សំណួរ​នេះ​ដល់​ខ្លួន​យើង … « តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ហើយ​សម្រាប់​នរណា​មា្នក់​នា​ថ្ងៃ​នេះ ? » ការទូន្មាន​របស់​ខ្ញុំ​ដល់​សមាជិក​ទូទាំង​ពិភព​លោក​គឺ​ថា ចូរ​ស្វែងរក​នរណា​ម្នាក់​ដែល​មាន​ការលំបាក ឬ​មាន​ជំងឺ ឬ​ឯកោ ហើយ​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់​នា​ថ្ងៃ​នេះ ។