២០១៧
ព្យាការី​ថ្មី
October 2017


រូបភាព​ប្រវត្តិ​សាសនាចក្រ

ព្យាការី​ថ្មី

សូម​កាត់​រូបភាព​ទាំង​នេះ ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចែកចាយ​រឿង​នានា​អំពី​ប្រវត្តិ​សាសនាចក្រ ។

រូបភាព
a new prophet

ក្នុង​ឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរុម ស៊្មីធ បាន​ជាប់​ក្នុង​គុក​កាតធេច​ដើម្បី​រង់ចាំ​ការកាត់​ទោស ។ មនុស្ស​អាក្រក់​បាន​ទម្លាយ​ចូល​ទៅ​ក្នុង​គុក ហើយ​បាន​សម្លាប់​ព្យាការី និង​បងប្រុស​របស់​លោក ។ ពួកបរិសុទ្ធ​ពុំ​ប្រាកដ​ចិត្ត​ថា តើ​នរណា​គឺ​ជា​ព្យាការី​បន្ទាប់​នោះ​ឡើយ ។ ក្រោយមក ព្រិកហាំ យ៉ង់ បាន​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​មួយ នោះ​មាន​អព្ភូតហេតុ​បាន​កើត​ឡើង ។ មនុស្ស​ជាច្រើន​បាន​និយាយ​ថា លោក​មាន​ទឹក​មុខ និង​សំឡេង​ដូច យ៉ូសែប ស៊្មីធ បេះបិទ ។ ពួកគេ​បាន​ដឹង​ថា លោក​នឹង​ធ្វើ​ជា​ព្យាការី​បន្ទាប់ ។ ឥឡូវនេះ​យើង​ដឹង​ថា ពេល​ព្យាការី​ស្លាប់ នោះ​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​នឹង​ក្លាយ​ជា​ព្យាការី​បន្ទាប់ ។