ជំពូកទី ៩
ពួកសាសន៍យូដានឹងប្រមូលគ្នានៅគ្រប់ដែនដីសន្យារបស់ពួកគេ — ដង្វាយធួនលោះមនុស្សលោកពីការធ្លាក់ — រូបកាយទាំងឡាយនៃមនុស្សស្លាប់នឹងក្រោកឡើងពីផ្នូរ ឯវិញ្ញាណទាំងឡាយរបស់ពួកគេនឹងចេញមកពីស្ថាននរក និងពីស្ថានបរមសុខមក — ពួកគេនឹងត្រូវបានជំនុំជំរះ — ដង្វាយធួនជួយសង្គ្រោះឲ្យរួចពីសេចក្ដីស្លាប់ ស្ថាននរក អារក្ស និងសេចក្ដីទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ — ពួកសុចរិតនឹងត្រូវបានសង្គ្រោះនៅក្នុងនគរនៃព្រះ — ទោសសម្រាប់អំពើបាបត្រូវបានចែងឡើង — ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកឆ្មាំទ្វារ។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំបានអានការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងអំពីសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ដែលទ្រង់បានធ្វើកសេចក្ដីសញ្ញាជាមួយនឹងអស់ទាំងវង្សអ៊ីស្រាអែល —
២គឺទ្រង់មានព្រះបន្ទូលទៅពួកសាសន៍យូដា ដោយមាត់របស់ពួកព្យាការីដ៏បរិសុទ្ធរបស់ទ្រង់ ចាប់តាំងពីដើមចុះមក ពីតំណមួយទៅតំណមួយ រហូតដល់ពេលដែលពួកគេនឹងកបានសាងឡើងវិញនៅក្នុងសាសនាចក្រដ៏ពិត និងក្នុងក្រោលនៃព្រះ កាលពួកគេនឹងត្រូវបានខប្រមូលគ្នាទៅដែនគដីនៃកេរ្តិ៍អាកររបស់ពួកគេទាំងឡាយ ហើយនឹងបានតាំងឲ្យមានឡើងនៅលើអស់ទាំងដែនដីសន្យារបស់ពួកគេ។
៣មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំពោលការណ៍ទាំងអស់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចបានត្រេកអរ ហើយកងើយក្បាលអ្នកឡើងជាដរាប ដោយសារពរទាំងឡាយដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានមកលើកូនចៅអ្នករាល់គ្នា។
៤ត្បិតខ្ញុំដឹងថា អ្នករាល់គ្នាភាគច្រើនបានខំពិចារណាមើលណាស់ ដើម្បីឲ្យដឹងការណ៍ ដែលនឹងកើតមក ហេតុដូច្នោះហើយ ខ្ញុំដឹងថាអ្នករាល់គ្នាដឹងហើយថា រូបកាយរបស់យើងរាល់គ្នា ត្រូវបាត់បង់ស្លាប់ទៅ ក៏ប៉ុន្តែនៅក្នុងករូបកាយរបស់យើង យើងនឹងបានឃើញព្រះ។
៥មែនហើយ ខ្ញុំដឹងថា អ្នករាល់គ្នាដឹងហើយថានៅក្នុងរូបកាយ ទ្រង់នឹងបង្ហាញរូបអង្គទ្រង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិម គឺជាកន្លែងដែលយើងបានចេញមក ព្រោះជាការចាំបាច់ ដែលត្រូវតែនៅក្នុងចំណោមពួកគេ ត្បិតជាព្រះហឫទ័យរបស់កព្រះបង្កបង្កើតដ៏ធំ ដែលទ្រង់ត្រូវបណ្ដោយឲ្យខ្លួននៅក្រោមអំណាចមនុស្សក្នុងសាច់ឈាម ហើយសុគតជំនួសខមនុស្សលោកទាំងអស់ ដើម្បីឲ្យមនុស្សលោកទាំងអស់អាចបាននៅក្រោមអំណាចរបស់ព្រះអង្គ។
៦ត្បិតដូចជាសេចក្ដីស្លាប់បានមកដល់មនុស្សលោកគ្រប់រូប ដើម្បីបំពេញកផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំយ៉ាងណា នោះក៏ជាការចាំបាច់ដែលត្រូវតែមានអំណាចនៃខដំណើររស់ឡើងវិញយ៉ាងនោះដែរ ហើយដំណើររស់ឡើងវិញ ក៏ត្រូវតែមានដល់មនុស្សលោកដោយព្រោះគការធ្លាក់ ហើយការធ្លាក់កើតឡើងដោយព្រោះសេចក្ដីរំលង ហើយដោយព្រោះមនុស្សបានក្លាយទៅជាមនុស្សដែលធ្លាក់ នោះពួកគេត្រូវឃបានកាត់ចេញពីវត្តមាននៃព្រះអម្ចាស់។
៧ហេតុដូច្នោះហើយ ត្រូវតែមានកដង្វាយធួនខដ៏និរន្តរ៍មួយ — លើកលែងតែមានដង្វាយធួនដ៏និរន្តរ៍ នោះការពុករលួយនេះ ក៏មិនអាចក្លាយទៅជាមិនពុករលួយវិញបានឡើយ។ ហេតុដូច្នោះហើយ សេចក្ដីជំនុំជំរះគទីមួយដែលធ្លាក់មកលើមនុស្ស ត្រូវស្ថិតឃនៅរហូតដោយមិនចេះចប់មិនចេះហើយ។ ហើយបើជាយ៉ាងនេះមែន សាច់ឈាមនេះនឹងត្រូវបញ្ចុះឲ្យរលួយ ហើយរលាយនៅក្នុងព្រះធរណី ដោយមិនអាចនឹងក្រោកឡើងបានទៀតឡើយ។
៨កឱប្រាជ្ញានៃព្រះ ខសេចក្ដីមេត្តាករុណា និងគព្រះគុណព្រះអើយ! ត្បិតមើលចុះ បើសិនជាឃសាច់ឈាមមិនអាចក្រោកឡើងទៀតទេ នោះវិញ្ញាណរបស់យើងនឹងនៅក្នុងអំណាចនៃទេវតា ដែលងធ្លាក់ចុះពីវត្តមាននៃព្រះដ៏នៅអស់កល្បជានិច្ច ហើយបានក្លាយទៅជាចអារក្ស ហើយមិនអាចក្រោកឡើងទៀតសោះ។
៩ហើយវិញ្ញាណទាំងឡាយរបស់យើងនឹងក្លាយទៅដូចជាវាដែរ ហើយយើងនឹងក្លាយទៅជាពួកអារក្ស គឺជាកពួកទេវតានៃអារក្ស ដែលនឹងត្រូវខបិទចេញពីវត្តមាននៃព្រះរបស់យើង ហើយត្រូវនៅជាមួយនឹងបិតានៃគសេចក្ដីកុហកទាំងឡាយនៅក្នុងសេចក្ដីទុក្ខវេទនាដូចវាដែរ មែនហើយ ទៅឯអ្នកដែលឃបញ្ឆោតឪពុកម្ដាយដើមយើង ជាអ្នកដែលងបានក្លែងខ្លួនជាចទេវតានៃពន្លឺ ហើយចាក់រុកកូនចៅមនុស្សឲ្យធ្វើបក្សព័ន្ធឆសម្ងាត់នៃអំពើឃាតកម្ម និងគ្រប់ទាំងកិច្ចការសម្ងាត់ទាំងឡាយនៃសេចក្ដីងងឹតទៀត។
១០ឱសេចក្ដីល្អសប្បុរសនៃព្រះរបស់យើងធំណាស់ហ្ន៎ ព្រះទ្រង់បានរៀបចំផ្លូវសម្រាប់ឲ្យយើងរំដោះខ្លួនចេញពីក្រញាំនៃវិរូបដ៏គួរស្ញែងខ្លាចនេះ មែនហើយ វិរូបនោះ គឺជាកសេចក្ដីស្លាប់ និងខស្ថាននរក ដែលខ្ញុំហៅថា សេចក្ដីស្លាប់នៃរូបកាយ ហើយសេចក្ដីស្លាប់នៃវិញ្ញាណផង។
១១ហើយដោយសារផ្លូវករំដោះនៃព្រះរបស់យើង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល នោះខសេចក្ដីស្លាប់នេះដែលខ្ញុំបាននិយាយមក ដែលជាសេចក្ដីស្លាប់ខាងសាច់ឈាម នឹងត្រូវប្រគល់ពួកអ្នកដែលស្លាប់ ឯសេចក្ដីស្លាប់នេះ គឺជាផ្នូរ។
១២ហើយកសេចក្ដីស្លាប់នេះ ដែលខ្ញុំបាននិយាយមក គឺជាសេចក្ដីស្លាប់ខាងវិញ្ញាណ នោះនឹងប្រគល់ពួកអ្នកដែលស្លាប់ សេចក្ដីស្លាប់ខាងវិញ្ញាណនេះ គឺជាខស្ថាននរក ហេតុដូច្នោះហើយ សេចក្ដីស្លាប់ និងស្ថាននរក ត្រូវប្រគល់ពួកអ្នកដែលស្លាប់ ហើយស្ថាននរកត្រូវប្រគល់គវិញ្ញាណទាំងឡាយដែលជាប់ឃុំឃាំង ហើយផ្នូរត្រូវប្រគល់រូបកាយទាំងឡាយដែលជាប់ឃុំឃាំង ហើយរូបកាយទាំងឡាយ និងវិញ្ញាណទាំងឡាយនៃមនុស្សលោកនឹងបានឃចូលរួមគ្នាវិញ ហើយនេះគឺដោយអំណាចនៃដំណើររស់ឡើងវិញរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
១៣ឱកផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎! ត្បិតម្យ៉ាងទៀត ខស្ថានបរមសុខនៃព្រះ ក៏ត្រូវប្រគល់វិញ្ញាណទាំងឡាយនៃពួកសុចរិត ឯផ្នូរវិញក៏ត្រូវប្រគល់រូបកាយទាំងឡាយនៃពួកសុចរិត ហើយវិញ្ញាណ និងរូបកាយ ក៏បានគចូលរួមគ្នាវិញ ហើយមនុស្សលោកទាំងអស់នឹងក្លាយទៅជាមិនពុករលួយ ហើយក្លាយទៅជាឃអមត ហើយពួកគេជាព្រលឹងដែលមានជីវិត ដោយមានងតម្រិះចដ៏ឥតខ្ចោះ ដូចកាលយើងនៅក្នុងសាច់ឈាម លើកលែងតែតម្រិះរបស់យើងនឹងបានឥតខ្ចោះ។
១៤ហេតុដូច្នោះហើយ យើងនឹងមានកតម្រិះដ៏ឥតខ្ចោះពីអស់ទាំងខកំហុសរបស់យើង និងភាពស្មោកគ្រោករបស់យើង និងគភាពអាក្រាតរបស់យើង ហើយឃពួកសុចរិតនឹងមានតម្រិះដ៏ឥតខ្ចោះពីការសប្បាយរបស់គេ និងពីសេចក្ដីសុចរិតរបស់គេ ងបំពាក់ដោយចសេចក្ដីបរិសុទ្ធ មែនហើយ គឺដោយឆអាវនៃសេចក្ដីសុចរិត។
១៥ហើយហេតុការណ៍នឹងកើតឡើងថា កាលមនុស្សលោកទាំងអស់ឆ្លងផុតពីសេចក្ដីស្លាប់ទីមួយនេះទៅរកជីវិត ដរាបដល់ពួកគេបានក្លាយទៅជាអមត នោះពួកគេត្រូវបង្ហាញខ្លួនចំពោះកវេទិកាជំនុំជំរះនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយខណៈនោះ ទើបមានខការជំនុំជំរះកើតឡើង ហើយខណៈនោះពួកគេនឹងត្រូវបានជំនុំជំរះ ស្របតាមសេចក្ដីជំនុំជំរះដ៏បរិសុទ្ធនៃព្រះ។
១៦ហើយប្រាកដមែន ដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយជាកព្រះបន្ទូលដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ដែលមិនខសាបសូន្យទៅឡើយ ថាពួកអ្នកដែលសុចរិត ក៏នឹងនៅតែសុចរិតដដែល ហើយពួកអ្នកដែលគស្មោកគ្រោក ក៏នឹងនៅតែឃស្មោកគ្រោកដដែលដែរ ហេតុដូច្នោះហើយ ពួកអ្នកដែលស្មោកគ្រោក គឺជាងអារក្ស ហើយជាពួកទេវតាវា ហើយពួកគេនឹងរសាត់ទៅឆ្ងាយក្នុងចភ្លើងដែលឆេះនៅអស់កល្បជានិច្ច ដែលបានរៀបចំឡើងសម្រាប់ពួកគេ ឯការរងទុក្ខវេទនារបស់ពួកគេ គឺដូចជាបឹងភ្លើង និងស្ពាន់ធ័រ ដែលមានអណ្ដាតឆភ្លើងឆេះឡើងខ្ពស់ជារៀងដរាបតទៅ ហើយគ្មានទីបំផុតសោះ។
១៧ឱភាពអស្ចារ្យ និងកសេចក្ដីយុត្តិធម៌នៃព្រះរបស់យើងធំណាស់ហ្ន៎! ត្បិតទ្រង់បានអនុវត្តព្រះបន្ទូលរបស់ទ្រង់ទាំងអស់ ហើយព្រះបន្ទូលទាំងនោះ បានចេញមកពីព្រះឱស្ឋរបស់ទ្រង់ ហើយក្រឹត្យវិន័យរបស់ទ្រង់ត្រូវតែបានបំពេញ។
១៨ប៉ុន្តែមើលចុះ ពួកសុចរិតជាកពួកបរិសុទ្ធនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ពួកគេដែលជឿដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ពួកគេដែលបានស៊ូទ្រាំនូវខឈើឆ្កាងទាំងឡាយនៃពិភពលោក ហើយពុំញញើតដល់ការខ្មាសអៀន ពួកគេនឹងគគ្រងឃនគរព្រះទុកជាមរតក ដែលបានរៀបចំសម្រាប់ពួកគេ ងចាប់តាំងពីកំណើតលោកិយមកម្ល៉េះ ហើយសេចក្ដីអំណររបស់គេនឹងបានពោរពេញចរហូតតទៅ។
១៩ឱភាពអស្ចារ្យនៃសេចក្ដីមេត្តាករុណានៃព្រះរបស់យើង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលអើយធំណាស់ហ្ន៎! ត្បិតទ្រង់ករំដោះពួកបរិសុទ្ធរបស់ទ្រង់ឲ្យរួចផុតពីវិរូបខដ៏ស្ញែងខ្លាច គឺអារក្ស និងសេចក្ដីស្លាប់ និងគស្ថាននរក ហើយនឹងបឹងភ្លើង និងស្ពាន់ធ័រ ដែលជាការរងទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ។
២០ឱកសេចក្ដីបរិសុទ្ធនៃព្រះរបស់យើងធំណាស់ហ្ន៎! ត្បិតទ្រង់ខជ្រាបគ្រប់អស់ទាំងការណ៍ ហើយគ្មានការណ៍អ្វីដែលទ្រង់មិនជ្រាបនោះឡើយ។
២១ហើយទ្រង់យាងមកឯលោកិយ ដើម្បីទ្រង់អាចកសង្គ្រោះមនុស្សលោកទាំងអស់ បើសិនជាពួកគេព្រមស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ ត្បិតមើលចុះ ទ្រង់រងទុក្ខការឈឺចាប់នៃមនុស្សលោកទាំងអស់ មែនហើយ គឺខការឈឺចាប់របស់សត្វលោកសព្វសារពើដែលរស់នៅ ទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលជាគ្រួសារនៃលោកគអ័ដាម។
២២ហើយទ្រង់រងទុក្ខបែបនេះ គឺដើម្បីឲ្យមានដំណើររស់ឡើងវិញដល់មនុស្សលោកទាំងអស់ ហើយដើម្បីឲ្យមនុស្សលោកទាំងអស់ អាចឈរចំពោះទ្រង់នៅក្នុងថ្ងៃជំនុំជំរះដ៏ធំ។
២៣ហើយទ្រង់បញ្ជាមនុស្សលោកទាំងអស់ថា ពួកគេត្រូវតែកប្រែចិត្ត ហើយខទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿដ៏ឥតខ្ចោះ ជឿដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល បើពុំនោះសោតទេ ពួកគេមិនអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះបានឡើយ។
២៤ហើយបើសិនជាពួកគេមិនប្រែចិត្ត ហើយមិនជឿដល់កព្រះនាមទ្រង់ ហើយមិនទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមទ្រង់ ហើយមិនខកាន់ខ្ជាប់ដរាបដល់ចុងបំផុតទេ នោះពួកគេនឹងត្រូវគជាប់ទោស ត្បិតព្រះអម្ចាស់ដ៏ជាព្រះ គឺព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២៥ហេតុដូច្នោះហើយ ទ្រង់បានប្រទានកក្រឹត្យវិន័យមួយ ហើយទីណាដែលខគ្មានក្រឹត្យវិន័យ ទីនោះក៏គ្មានទោសដែរ ហើយទីណាដែលគ្មានទោស ទីនោះក៏គ្មានការកាត់ទោសដែរ ហើយទីណាដែលគ្មានការកាត់ទោស នោះសេចក្ដីមេត្តាករុណានៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល នឹងមានសិទ្ធិទៅលើពួកគេដោយសារដង្វាយធួន ព្រោះពួកគេត្រូវបានរំដោះឲ្យរួចដោយព្រះចេស្ដារបស់ទ្រង់។
២៦ត្បិតកដង្វាយធួន នឹងបំពេញសេចក្ដីត្រូវការនៃខសេចក្ដីយុត្តិធម៌របស់ទ្រង់ទៅលើអស់អ្នកណា ដែលគមិនបានទទួលឃក្រឹត្យវិន័យ ដើម្បីឲ្យពួកគេអាចរួចផុតពីវិរូបដ៏ស្ញែងខ្លាច ពីសេចក្ដីស្លាប់ និងពីស្ថាននរក និងអារក្ស ហើយនឹងបឹងភ្លើង និងស្ពាន់ធ័រ ដែលជាការរងទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ ហើយពួកគេត្រូវបានជូនទៅឯព្រះអង្គនោះ ដែលបានប្រទានងដង្ហើមដល់ពួកគេ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
២៧ប៉ុន្តែវេទនាដល់អ្នកណា ដែលបានទទួលកក្រឹត្យវិន័យ មែនហើយ ដែលមានគ្រប់ទាំងព្រះបញ្ញត្តិនៃព្រះ ដូចជាយើងរាល់គ្នា ហើយបានរំលងលើព្រះបញ្ញត្តិទាំងនោះ ហើយបានខាតពេលវេលានៃការសាកល្បងរបស់ខ្លួនបង់ ត្បិតស្ថានភាពនៃអ្នកនេះ គឺគួរឲ្យស្ញើបខ្លាច!
២៨ឱកផែនការដែលប្រកបដោយឧបាយកលរបស់អ្នកអាក្រក់អើយ! ឱអំពើខមោឃៈ និងភាពទន់ខ្សោយ និងការឆ្កួតលីលានៃមនុស្សលោកអើយ! កាលណាគេបានគរៀនសូត្រ គេស្មានថាគេឃឆ្លាតវៃ ហើយគេមិនស្ដាប់តាមងពាក្យដំបូន្មាននៃព្រះឡើយ ព្រោះគេបានទុកមួយអន្លើ ដោយគិតស្មានថា គេបានដឹងដោយខ្លួនគេសព្វគ្រប់ហើយ ហេតុដូច្នោះហើយ ប្រាជ្ញារបស់គេនោះ គឺជាសេចក្ដីឆ្កួតលីលា ហើយមិនផ្ដល់ប្រយោជន៍អ្វីដល់ពួកគេឡើយ ហើយពួកគេនឹងត្រូវវិនាសទៅ។
២៩ប៉ុន្តែដែលបានរៀនសូត្រ គឺជាការល្អវិញ បើសិនជាគេកស្ដាប់តាមខពាក្យដំបូន្មាននៃព្រះ។
៣០ប៉ុន្តែវេទនាដល់អ្នកមាន ដែលជាអ្នកមានកទ្រព្យសម្បត្តិនៃលោកិយ។ ត្បិតមកពីគេមាន គេមើលងាយខមនុស្សក្រីក្រ ហើយបៀតបៀនមនុស្សស្លូតត្រង់ ឯចិត្តរបស់គេឆ្ពោះទៅរកតែទ្រព្យសម្បត្តិរបស់គេ ហេតុដូច្នោះហើយ ទ្រព្យសម្បត្តិរបស់គេ គឺជាព្រះរបស់គេ។ ហើយ មើលចុះ ទ្រព្យសម្បត្តិរបស់គេ នឹងវិនាសទៅជាមួយគេដែរ។
៣១ហើយវេទនាដល់ពួកថ្លង់ ដែលមិនព្រមកស្ដាប់ ត្បិតពួកគេនឹងត្រូវវិនាសទៅ។
៣២វេទនាដល់ពួកខ្វាក់ ដែលមិនព្រមមើល ត្បិតពួកគេក៏ត្រូវវិនាសផងដែរ។
៣៣វេទនាដល់ពួកអ្នកដែលមានចិត្តមិនកាត់ស្បែក ត្បិតការដឹងពីអំពើទុច្ចរិតទាំងឡាយរបស់ពួកគេ នឹងវាយគេនៅថ្ងៃចុងក្រោយបង្អស់។
៣៤វេទនាដល់ពួកដែលកកុហក ត្បិតអ្នកនោះនឹងត្រូវបោះចោលទៅក្នុងខស្ថាននរក។
៣៥វេទនាដល់ឃាតករ ដែលកសម្លាប់មនុស្សដោយចេតនា ត្បិតគេនឹងត្រូវខស្លាប់។
៣៦វេទនាដល់អ្នកណាដែលប្រព្រឹត្តកអំពើសហាយស្មន់ទាំងឡាយ ត្បិតគេនឹងត្រូវបោះចោលទៅក្នុងស្ថាននរក។
៣៧មែនហើយ វេទនាដល់ពួកអ្នកដែលកថ្វាយបង្គំរូបព្រះ ត្បិតអារក្សលើអស់ទាំងពួកអារក្សត្រេកអរនឹងពួកនេះណាស់។
៣៨ហើយសរុបសេចក្ដីមក វេទនាដល់អ្នកណាដែលស្លាប់ក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ត្បិតគេនឹងកត្រឡប់ទៅជួបព្រះវិញ ហើយឃើញព្រះភក្ត្រទ្រង់ ហើយស្ថិតនៅក្នុងអំពើបាបទាំងឡាយរបស់គេដដែល។
៣៩ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សូមនឹកចាំដល់ភាពដ៏ស្ញែងខ្លាចនៃការរំលងទាស់នឹងព្រះដ៏បរិសុទ្ធ និងភាពដ៏ស្ញែងខ្លាចនៃការបណ្ដោយខ្លួនទៅតាមការល្បួងទាក់ទាញទាំងឡាយរបស់កមេឧបាយកលនោះ។ សូមនឹកចាំចុះថា ខគំនិតដែលជាប់ទៅខាងរូបកាយ គឺជាគសេចក្ដីស្លាប់ រីឯគំនិតដែលជាប់ទៅខាងវិញ្ញាណ គឺជាឃជីវិតដ៏នៅងអស់កល្បជានិច្ចវិញ។
៤០ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សូមផ្ទៀងត្រចៀកស្ដាប់ពាក្យទាំងឡាយរបស់ខ្ញុំចុះ។ សូមនឹកចាំដល់ភាពធំអស្ចារ្យនៃព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។ សូមកុំនិយាយថា ខ្ញុំបាននិយាយពីរឿងធ្ងន់ៗទាស់នឹងអ្នកឡើយ ត្បិតបើសិនជាអ្នករាល់គ្នានិយាយថាដូច្នោះ នោះអ្នករាល់គ្នាជេរប្រមាថដល់កសេចក្ដីពិត ព្រោះខ្ញុំបានពោលព្រះបន្ទូលរបស់ព្រះដ៏បង្កបង្កើតបងប្អូន។ ខ្ញុំដឹងថា ពាក្យទាំងឡាយនៃសេចក្ដីពិត គឺជាពាក្យខដ៏ធ្ងន់ទាស់នឹងការស្មោកគ្រោកទាំងអស់ ប៉ុន្តែពួកសុចរិតមិនខ្លាចដល់ពាក្យទាំងនោះទេ ព្រោះគេស្រឡាញ់សេចក្ដីពិត ហើយមិនរន្ធត់ឡើយ។
៤១ឱបើដូច្នោះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរកមករកព្រះអម្ចាស់ គឺជាព្រះដ៏បរិសុទ្ធចុះ។ សូមនឹកចាំថា ផ្លូវទាំងឡាយរបស់ទ្រង់សុទ្ធតែសុចរិត។ មើលចុះ ខផ្លូវសម្រាប់មនុស្ស គឺគចង្អៀត ប៉ុន្តែសន្ធឹងត្រង់នៅចំពោះមុខគេ ហើយអ្នកឆ្មាំឃទ្វារ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទ្រង់មិនជួលបាវបម្រើនៅទីនោះឡើយ ហើយគ្មានផ្លូវឯណាផ្សេងទៀតទេ ក្រៅពីតាមទ្វារនោះ ត្បិតគ្មាននរណាអាចបន្លំបានឡើយ ព្រោះព្រះអម្ចាស់ដ៏ជាព្រះ គឺជាព្រះនាមទ្រង់។
៤២ហើយអ្នកណាដែលគោះ ទ្រង់នឹងបើកឲ្យ ហើយកអ្នកប្រាជ្ញ និងអ្នករៀនសូត្រ និងពួកអ្នកមាន ដែលជាខពួកអ្នកមានចិត្តធំដោយមកពីការរៀនសូត្ររបស់គេ និងប្រាជ្ញារបស់គេ ហើយនឹងទ្រព្យសម្បត្តិរបស់គេ — មែនហើយ គឺពួកគេនេះហើយដែលព្រះអង្គទ្រង់ស្អប់ ហើយលើកលែងពួកគេលះបង់ចរិតទាំងនេះចេញ ហើយព្រមទទួលខ្លួនថា គល្ងង់ល្ងើនៅចំពោះព្រះ ហើយឃបន្ទាបខ្លួនចុះដល់ជម្រៅនៃភាពទន់ទាប នោះទ្រង់នឹងពុំបើកទ្វារឲ្យពួកគេឡើយ។
៤៣ប៉ុន្តែការណ៍ទាំងឡាយដែលជារបស់អ្នកប្រាជ្ញ និងអ្នកឈ្លាសវៃ នឹងត្រូវកលាក់ពីគេរហូត — មែនហើយ គឺសុភមង្គល ដែលបានរៀបចំឡើងសម្រាប់ពួកបរិសុទ្ធ។
៤៤ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សូមចងចាំនូវពាក្យទាំងឡាយរបស់ខ្ញុំចុះ។ មើលចុះ ខ្ញុំដោះសំលៀកបំពាក់របស់ខ្ញុំ ហើយខ្ញុំរលាស់នៅពីមុខអ្នករាល់គ្នា ខ្ញុំអធិស្ឋានដល់ព្រះនៃសេចក្ដីសង្គ្រោះដល់ខ្ញុំ សូមព្រះអង្គទតមើលខ្ញុំ ដោយកព្រះនេត្រឈ្វេងយល់របស់ទ្រង់ ហេតុដូច្នោះហើយ អ្នករាល់គ្នានឹងបានដឹងនៅថ្ងៃចុងក្រោយបង្អស់ នៅពេលមនុស្សលោកទាំងអស់នឹងត្រូវជំនុំជំរះចំពោះអំពើទាំងឡាយរបស់ខ្លួន គឺសូមព្រះនៃសាសន៍អ៊ីស្រាអែលបានធ្វើជាសាក្សីថាខ្ញុំបានខរលាស់អំពើទុច្ចរិតទាំងឡាយរបស់អ្នករាល់គ្នាចេញពីព្រលឹងខ្ញុំហើយ ហើយថាខ្ញុំឈរភ្លឺថ្លានៅចំពោះព្រះអង្គ ហើយគជ្រះស្រឡះពីលោហិតនៃអ្នករាល់គ្នា។
៤៥ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរបែរចេញពីអំពើបាបទាំងឡាយរបស់អ្នករាល់គ្នាចុះ ចូររលាស់កច្រវាក់នៃមេដែលចងក្រៀកបងប្អូនចោលទៅ ចូរមករកព្រះដែលជាខថ្មនៃសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាវិញ។
៤៦ចូរប្រុងប្រៀបព្រលឹងទាំងឡាយរបស់អ្នករាល់គ្នាចាំថ្ងៃដ៏រុងរឿងនោះ នៅពេលដែលកសេចក្ដីយុត្តិធម៌នឹងត្រូវប្រគល់ដល់ពួកសុចរិត គឺនៅក្នុងថ្ងៃខជំនុំជំរះ ដើម្បីកុំឲ្យបងប្អូនរាល់គ្នារួញដោយសេចក្ដីភិតភ័យ ដើម្បីកុំឲ្យបងប្អូនរាល់គ្នាចាំនូវគកំហុសដ៏អាស្រូវរបស់ខ្លួនដោយឥតខ្ចោះ ហើយត្រូវឲ្យស្រែកថា ៖ បរិសុទ្ធ! បរិសុទ្ធ! គឺជាសេចក្ដីជំនុំជំរះរបស់ទ្រង់ ឱព្រះអម្ចាស់ជាព្រះឃដ៏មានមហិទ្ធិឫទ្ធិអើយ — ប៉ុន្តែខ្ញុំដឹងកំហុសរបស់ខ្ញុំហើយ ខ្ញុំបានរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយការរំលងនេះជារបស់ខ្ញុំ ហើយអារក្សបានយកខ្លួនខ្ញុំ ហើយធ្វើឲ្យខ្ញុំទៅជាចំណីនៃសេចក្ដីទុក្ខវេទនាដ៏អាស្រូវរបស់វា។
៤៧ប៉ុន្តែមើលចុះ បងប្អូនទាំងឡាយរបស់ខ្ញុំអើយ តើជាការចាំបាច់ដែលខ្ញុំត្រូវដាស់បងប្អូន ឲ្យស្គាល់សេចក្ដីពិតដ៏គួរឲ្យភ័យខ្លាចនៃរឿងទាំងនេះឬអី? តើគួរឲ្យខ្ញុំធ្វើឲ្យចិត្តអ្នករាល់គ្នាកើតទុក្ខឬ បើសិនជាគំនិតរបស់អ្នករាល់គ្នាបរិសុទ្ធនោះ? តើខ្ញុំគួរនិយាយត្រង់ៗទៅកាន់អ្នករាល់គ្នាតាមការពិត បើសិនជាអ្នករាល់គ្នាគ្មានបាបនោះឬ?
៤៨មើលចុះ បើសិនជាអ្នករាល់គ្នាបរិសុទ្ធ ខ្ញុំនឹងនិយាយទៅបងប្អូនអំពីបរិសុទ្ធភាព ប៉ុន្តែមកពីអ្នករាល់គ្នាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាទុកខ្ញុំជាគ្រូបង្រៀន ហេតុដូច្នោះហើយ ជាការចាំបាច់ដែលខ្ញុំត្រូវកបង្រៀនអ្នករាល់គ្នាអំពីផលរបស់ខអំពើបាប។
៤៩មើលចុះ ព្រលឹងខ្ញុំស្អប់ខ្ពើមអំពើបាប ហើយចិត្តខ្ញុំត្រេកអរនឹងអំពើសុចរិត ហើយខ្ញុំនឹងកសរសើរតម្កើងដល់ព្រះនាមដ៏បរិសុទ្ធនៃព្រះរបស់ខ្ញុំ។
៥០ចូរមក បងប្អូនទាំងឡាយរបស់ខ្ញុំអើយ អស់អ្នកណាដែលស្រេក ចូរមករកកទឹកទាំងឡាយចុះ ហើយអស់អ្នកណាដែលគ្មានប្រាក់ ចូរមកទិញ ហើយបរិភោគចុះ មែនហើយ មកទិញស្រាទំពាំងបាយជូរ និងទឹកដោះ ដោយមិនបាច់ខប្រាក់ ហើយមិនបាច់បង់ថ្លៃផង។
៥១ហេតុដូច្នោះហើយ សូមកុំចំណាយប្រាក់លើអ្វីដែលឥតប្រយោជន៍ ឬក៏កធ្វើការសម្រាប់អ្វីដែលពុំអាចធ្វើឲ្យបានស្កប់ស្កល់ឡើយ។ សូមព្យាយាមស្ដាប់តាមខ្ញុំ ហើយចងចាំនូវពាក្យទាំងឡាយដែលខ្ញុំបាននិយាយចុះ ហើយចូរមករកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយខទទួលទាននូវអ្វីដែលមិនវិនាស និងអ្វីដែលមិនអាចពុករលួយផង ហើយចូរឲ្យព្រលឹងអ្នករាល់គ្នាបានត្រេកអរនៅក្នុងការធាត់ចុះ។
៥២មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ សូមចងចាំនូវព្រះបន្ទូលទាំងឡាយរបស់ព្រះនៃអ្នករាល់គ្នាចុះ សូមអធិស្ឋានដល់ទ្រង់ជានិច្ចនៅពេលថ្ងៃ ហើយកថ្លែងអំណរគុណដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់នៅពេលយប់។ សូមឲ្យចិត្តរបស់អ្នកបានសប្បាយរីករាយ។
៥៣ហើយមើលចុះ កសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ធំណាស់ហ្ន៎ មែនហើយ ការយាងចុះរបស់ព្រះអង្គមកកាន់កូនចៅមនុស្សធំណាស់ហ្ន៎ ហើយដោយសារភាពអស្ចារ្យរបស់ទ្រង់ និងព្រះគុណ និងខសេចក្ដីមេត្តាករុណារបស់ទ្រង់ ទើបទ្រង់បានសន្យានឹងយើងថា ពូជយើងនឹងមិនត្រូវបានបំផ្លាញចោល ស្របតាមសាច់ឈាមឡើយ ប៉ុន្តែទ្រង់នឹងរក្សាពូជយើងទុក ហើយនៅតំណខាងមុខ នោះពួកគេនឹងក្លាយទៅជាគមែកដ៏សុចរិតមួយចំពោះវង្សអ៊ីស្រាអែល។
៥៤ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់និយាយទៅអ្នកថែមទៀត ប៉ុន្តែទុកដល់ថ្ងៃស្អែកសិន ខ្ញុំនឹងប្រកាសប្រាប់នូវពាក្យទាំងឡាយ ដែលនៅសល់ទាំងប៉ុន្មានដល់អ្នករាល់គ្នាទៀត។ អាម៉ែន ៕