ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៩ ៖ ការការពារ​សេរីភាព​ខាង​សាសនា


មេរៀន​ទី ១៩

ការការពារ​សេរីភាព​ខាង​សាសនា

សេចក្ដីផ្ដើម

សេរីភាព​ខាង​សាសនា គឺជា​អភ័យឯកសិទ្ធិ​ដ៏​ពិសិដ្ឋ ដើម្បី​ជឿ និង​ប្រព្រឹត្ត ពេល​ដែល​យើង​ជ្រើសរើស—គឺ​ដើម្បី​កំណត់​ខ្លួន​ឯង​ឲ្យ​ច្បាស់ ហើយ​បន្ទាប់មក​រស់នៅ​ក្នុង​របៀប​ដែល​សម្បជញ្ញៈ​របស់​យើង​តម្រូវ—ខណៈ​ពេល​ជាមួយ​គ្នា​នឹង​ការគោរព​ដល់​សិទ្ធិ​អ្នក​ដទៃ ( សូមមើល គ. និង ស. ១៣៤:៤ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពិនិត្យ​មើល​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​មរមន ដែល​នៅក្នុង​នោះ បុគ្គល និង​ក្រុម​មនុស្ស​ទាំងឡាយ បាន​ព្យាយាម​ផ្ដួល​រំលំ​សាសនាចក្រ​នៃ​ព្រះ ហើយ​រំលាយ​ចោល​នូវ​សិទ្ធិ និង​សេរីភាព​ខាង​សាសនា ។ សិស្ស​នឹង​ត្រូវបាន​រំឭក​ថា សេរីភាព​ខាង​សាសនា​ត្រូវតែ​ត្រូវបាន​ការពារ និង​ថែរក្សា​នៅ​សព្វថ្ងៃ​នេះ ។

ការអាន​ពី​សាវតា

  • រ៉ូបឺត ឌី ហែល «Preserving Agency, Protecting Religious Freedom» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១១-១៣ ។

  • ដាល្លិន អេក អូក «Balancing Truth and Tolerance» Ensign ខែ កុម្ភៈ ឆ្នាំ ២០១៣ ទំព័រ ២៤–៣១ ។

  • «Why We Need Religious Freedom» mormonnewsroom.org/article/why-religious-freedom.

  • «An Introduction to Religious Freedom» mormonnewsroom.org/article/introduction-religious-freedom.

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ ២៩:១០–១១, ១៦–១៨, ២៥–២៦, ៣២, អាលម៉ា ៣០:៧–៩

សារៈសំខាន់​នៃ​សិទ្ធិជ្រើសរើស និង​សេរីភាព​ខាង​សាសនា

សូម​រំឭក​សិស្ស​ថា មុនពេល​យើង​បាន​មក​កាន់​ផែនដី​នេះ យើង​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​គោលបំណង​ចម្បងៗ​មួយ​ចំនួន និង​លទ្ធផល​នៃ​ការប្រឹក្សា​នេះ ។ បន្ទាប់មក សូម​បង្ហាញ ហើយ​អាន​ឮៗ​ចេញពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩-១៩៩៤ ) ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« បញ្ហា​សំខាន់​នៅក្នុង​ការប្រឹក្សា​នៃ​ជីវិត​មុន​ផែនដី​នោះ​គឺ ៖ តើ​បុត្រា​បុត្រី​នៃ​ព្រះ​មាន​សិទ្ធិ​ជ្រើសរើស​ដែល​គ្មាន​អ្វី​រារាំង ដើម្បី​ជ្រើសរើស​ផ្លូវ​ដែល​ពួកគេ​គួរ​ដើរ​តាម មិន​ថា​ល្អ ឬ​អាក្រក់ ឬក៏​តើ​ពួកគេ​គួរតែ​ត្រូវបាន​បង្ខិត​បង្ខំ​ឲ្យ​គោរពតាម ? ព្រះគ្រីស្ទ និង​អស់​អ្នក​ដែល​បាន​ដើរតាម​ទ្រង់ បាន​ក្រោក​ឡើង​ការពារ​នឹង​ការដាក់ស្នើ​សុំ​មុន—គឺ​សេរីភាព​នៃ​ការជ្រើសរើស សាតាំង​បាន​ការពារយក​បញ្ហា​ចុងក្រោយ—គឺ​ការបង្ខិត​បង្ខំ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៦០-៦១ ) ។

« ព្រះគម្ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា មាន​សង្គ្រាម​ដ៏​ធំ​មួយ​នៅ​ស្ថានសួគ៌ ជា​ការតវ៉ា​ទៅលើ​គោលការណ៍​នៃ​សេរីភាព គឺ​សិទ្ធិ​នៃ​ការជ្រើសរើស » ( Teachings: Ezra Taft Benson,ទំព័រ ៦១ ) ។

« សង្គ្រាម​ដែល​បាន​ចាប់ផ្ដើម​នៅ​ស្ថានសួគ៌​លើ​បញ្ហា​នេះ គឺ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ។ ជម្លោះ​នេះ​បន្ត​នៅលើ​ទីលាន​ប្រយុទ្ធ​នៃ​ភាព​រមែង​ស្លាប់​នេះ » ( Teachings: Ezra Taft Benson, ទំព័រ ៦១ ) ។

  • តើ​ភស្ដុតាង​អ្វី ដែល​អ្នក​បាន​ឃើញ​ថា ជម្លោះ​នៅ​ជីវិត​មុន​ផែនដី​អំពី​សេរីភាព និង​ការជ្រើសរើស នៅ​តែ​បន្ត​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សាតាំង​ព្យាយាម​បំផ្លាញ​សេរីភាព ?

ពេល​សិស្ស​ឆ្លើយតប សូម​គិត​ពី​ការចែកចាយ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ៖

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« ជាប់​មក​ជាមួយ​នឹង​ការប្រទាន​នូវ​ជីវិត​ផ្ទាល់ នោះ​សិទ្ធិ​ដើម្បី​ដឹកនាំ​ជីវិត​នោះ គឺជា​អំណោយ​មួយ​ដ៏​មហិមា​បំផុត​របស់​ព្រះ​ចំពោះ​មនុស្ស » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ] ទំព័រ ២០៨ ) ។

សូម​រំឭក​សិស្ស​ថា អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍ បន្ទាប់​ពី​លីហៃ​បាន​មកដល់​ដែនដី​សន្យា សាសន៍​នីហ្វៃ​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ដេច​ទាំងឡាយ ។ ទោះ​ជា​យ៉ាង​ណា ស្ដេច​ម៉ូសាយ​បាន​ស្នើ​ថា ទម្រង់​ថ្មី​មួយ​នៃ​រដ្ឋាភិបាល​ត្រូវ​ចាប់ផ្ដើម​អនុវត្ត ។ សូម​ឲ្យ​សិស្ស​សិក្សា ម៉ូសាយ ២៩:១០-១១, ១៦-១៨, ២៥-២៦ ហើយ​រកមើល​ពី​មូលហេតុ​ដែល​ម៉ូសាយ បាន​ស្នើ​ទម្រង់​ថ្មី​នៃ​រដ្ឋាភិបាល​មួយ​ឡើង ។

  • តើ​ស្ដេច​ម៉ូសាយ​បាន​ផ្ដល់​ហេតុផល​ណា​ខ្លះ សម្រាប់​ការចង់​អនុវត្ត​នូវ​ទម្រង់​ថ្មី​មួយ​នៃ​រដ្ឋាភិបាល​នោះ ?

សូម​ពន្យល់​សិស្ស​ថា ប្រព័ន្ធ​នៃ​ពួក​ចៅក្រម គឺជា​ប្រព័ន្ធ​ដ៏​សមរម្យ និង​ចាំបាច់ ដើម្បី​ថែរក្សា​សេរីភាព​នៅក្នុង​សង្គម​សាសន៍​នីហ្វៃ ។ ស្រដៀងគ្នា​នេះ​ដែរ សង្គម​ដទៃ​ទៀត​បាន​ព្យាយាម​បង្កើត និង​ថែរក្សា​សេរីភាព ថ្វីបើ​ប្រព័ន្ធ​រដ្ឋាភិបាល​របស់​ពួកគេ​អាច​ត្រូវបាន​រៀបចំ​ឡើង​ខុស​ពី​នេះ​ក៏​ដោយ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ម៉ូសាយ ២៩:៣២ ឮៗ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ដែល​ម៉ូសាយ​បាន​មាន​ព្រះទ័យ​ចង់​ថែរក្សា​សេរីភាព​របស់​ប្រជាជន​ទ្រង់ ។

  • ហេតុអ្វី​បានជា​វា​ចាំបាច់​ក្នុង​ការថែ​រក្សា​សេរីភាព​របស់​សាសន៍​នីហ្វៃ ?

  • តើ​វា​ជា​ទំនួល​ខុសត្រូវ​របស់​នរណា ដើម្បី​ជួយ​ថែរក្សា​សិទ្ធិ និង​អភ័យឯកសិទ្ធិ​របស់​យើង ? តើ​ការថែ​រក្សា​នេះ អាច​សម្រេច​បាន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា ការប្រើប្រាស់​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ មិន​គួរ​ជំនួស​ឲ្យ​គោលការណ៍​នៃ​ការគោរព​តាម​ច្បាប់​ដែនដី​នោះ​ទេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​ក្នុង​អាលម៉ា ៣០:៧-៩ ហើយ​រកមើល​សិទ្ធិ​មួយ​ក្នុង​ចំណោម​សិទ្ធិ​ទាំងឡាយ ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋាភិបាល​ថ្មី​របស់​សាសន៍​នីហ្វៃ ។

អ្នក​អាច​ពន្យល់​ថា វគ្គបទគម្ពីរ​នេះ​បង្ហាញ​ថា ព្រះអម្ចាស់​ហាមឃាត់​ការរើសអើង​ទាស់​នឹង​អ្នក​ដទៃ ដែល​ផ្អែក​ទៅ​លើ​ជំនឿ ឬ​ការឥត​ជំនឿ​របស់​ពួកគេ​លើ​ព្រះ ( សូមមើល​ផងដែរ គ. និង ស. ១៣៤:៤ ) ។

  • តើ​ការការពារ​សេរីភាព​សាសនា ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សង្គម ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យ​ឮៗ ៖

« សេរីភាព​ខាង​សាសនា ឬ​សេរីភាព​នៃ​សម្បជញ្ញៈ គឺ​សំខាន់​ខ្លាំង​ណាស់​ដល់​សុខភាព​របស់​សង្គម​ដែល​ខុស​ពី​គ្នា ។ វា​អនុញ្ញាត​ឲ្យ​សេចក្ដី​ជំនឿ និង​ការជឿ​ផ្សេងៗ​គ្នា​រីក​លូតលាស់​ឡើង ។ សេរីភាព​ខាង​សាសនា ការពារ​សិទ្ធិ​របស់​ក្រុម និង​បុគ្គល​ទាំងអស់ រួមទាំង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដែរ មិនថា​ជា​អ្នក​កាន់​សាសនា ឬ​អត់​ឡើយ » ( «Religious Freedom» mormonnewsroom.org/official-statement/religious-freedom ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ធាតុ​សំខាន់ៗ​នៃ​សេរីភាព​ខាង​សាសនា សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« មាន​កត្តា​គ្រឹះ​ចំនួន​បួន​ក្នុង​សេរីភាព​សាសនា ដែល​យើង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវតែ​ពឹង​ផ្អែក​លើ និង​ការពារ ។

« ទីមួយ​គឺ​សេរីភាព​ក្នុង​ការជឿ ។ …

« កត្តា​គ្រឹះ​ទីពីរ​នៃ​សេរីភាព​ខាង​សាសនា គឺ​សេរីភាព​ក្នុង​ការ​ចែកចាយ​សេចក្ដី​ជំនឿ និង សាសនា​យើង​ជាមួយ​មនុស្ស​ដទៃ ។ …

« កត្តា​គ្រឹះ​ទីបី​នៃ​សេរីភាព​ខាង​សាសនា គឺ​ជា​សិទ្ធិសេរីភាព​ដើម្បី​បង្កើត​អង្គការ​សាសនា ព្រះវិហារ ដើម្បី​ថ្វាយបង្គំ​ដោយ​សុខសាន្ដ​ជាមួយ​នឹង​អ្នកដទៃ ។ …

« កត្តា​គ្រឹះ​ទីបួន​នៃ​សេរីភាព​ខាង​សាសនា គឺ​សេរីភាព​ក្នុង​ការរស់នៅ​តាម​ជំនឿ​យើង—គឺ​ជា​សេរីភាព​នៃ​ការអនុវត្ត​សេចក្ដី​ជំនឿ មិន​ត្រឹម​តែ​អនុវត្ត​ក្នុង​ផ្ទះ និង សាលា​ប្រជុំ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្នុង​ទី​សាធារណៈ​ទៀត​ផង » ( «Preserving Agency, Protecting Religious Freedom» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១២ ) ។

សូម​សង្ខេប​កត្តា​គ្រឹះ​ទាំងបួន​នេះ ដោយ​សរសេរ​ចំណុច​ខាង​ក្រោម​នេះ​នៅ​លើ ក្តារខៀន ៖

សេរីភាព​ដើម្បី​ជឿ ចែកចាយ បង្កើត និង​រស់នៅ ។

  • តើ​ការដាក់​កំហិត​លើ​កត្តា​គ្រឹះ​ទាំងបួន​នេះ រារាំង​ឱកាស​សម្រាប់​រីកចម្រើន​ខាង​វិញ្ញាណ​យ៉ាង​ដូច​ម្ដេច​ដែរ ?

  • តើ​ជីវិត​អ្នក​បាន​ទទួល​ឥទ្ធិពល​ពី​កត្តា​នៃ​សេរីភាព​ខាង​សាសនា​ទាំងនេះ​យ៉ាង​ដូច​ម្ដេច​ដែរ ?

អាលម៉ា ២:១–១០, ១២, ២៧–២៨, ៤៤:១–៥, ៤៦:៤–៥, ១០–១៦, ១៩–២២

ការថែ​រក្សា​សេរីភាព​ខាង​សាសនា

សូម​សរសេរ​បទគម្ពីរ​យោង​ខាងក្រោម​នេះ នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ថា វគ្គបទគម្ពីរ​ទាំងនេះ​មាន​នូវ​គំរូ​អំពី​ការគំរាម​កំហែង​ដល់​សេរីភាព​ខាង​សាសនា ៖

អាលម៉ា ២:១-៤

អាលម៉ា ៤៦:៤-៥, ១០

សូម​ចាត់​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ ឲ្យ​សិក្សា​វគ្គបទ​គម្ពីរ​ទីមួយ ហើយ​ពាក់​កណ្ដាល​ថ្នាក់​ទៀត សិក្សា​វគ្គបទ​គម្ពីរ​ទីពីរ ។ សូម​ឲ្យ​សិស្ស​រក​មើល​គោលបំណង​របស់​ពួកអ្នក​ដែល​បាន​គំរាម​កំហែង​ដល់​សេរីភាព​ខាង​សាសនា ។

  • យោងតាម​វគ្គ​បទគម្ពីរ​ទាំងនេះ តើ​អ្វី​ទៅ​ជា​គោលបំណង​របស់​អាំលីសៃ និង​អាម៉ាលិកាយ ?

  • តើ​ការបាត់បង់​សេរីភាព​ខាង​សាសនា ជះឥទ្ធិពល​យ៉ាង​ណា ដល់​សង្គម​ទាំងឡាយ​នៅក្នុង​ដំណើរ​រឿង​នេះ ?

សូម​សរសេរ​បន្ថែម​នូវ​បទគម្ពីរ​យោង​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

អាលម៉ា ២:១–៤, ៥–១០, ១២, ២៧–២៨

អាលម៉ា ៤៦:៤-៥, ១០, ១១-១៦, ១៩-២២

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ ដែល​បាន​បន្ថែម​ទៅលើ​វគ្គបទគម្ពីរ​ដែល​ពួកគេ​បាន​អាន ហើយ​ឲ្យ​ពួកគេ​រកមើល​អ្វី​ដែល​ប្រជាជន​សុចរិត​បាន​ធ្វើ ដើម្បី​ការពារ​សេរីភាព​ខាង​សាសនា​របស់​ខ្លួន ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ពី​វគ្គបទ​គម្ពីរ​ទាំងនេះ អំពី​សារៈសំខាន់​នៃ​ការថែ​រក្សា​សេរីភាព​ខាង​សាសនា ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ វា​គឺជា​កាតព្វកិច្ច​របស់​យើង ដើម្បី​ការពារ​គ្រួសារ សាសនា និង​សេរីភាព​របស់​យើង ។ ពេល​យើង​អំពាវនាវ​ដល់​ព្រះ ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ទ្រង់​នឹង​ពង្រឹង​យើង​នៅក្នុង​ការការពារ​សិទ្ធិ និង​សាសនា​របស់​យើង ) ។

បើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​ក៏​អាច​អាន អាលម៉ា ៤៤:១-៥ ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ហើយ​ពិភាក្សា​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​សាសន៍​នីហ្វៃ បាន​ពង្រឹង​ពួកគេ​ប្រឆាំង​នឹង​ពួក​សារ៉ាហិមណា និង​ពួក​លេមិន ។

  • នៅ​ក្នុង​ព្រះគម្ពីរ​មរមន សេរីភាព​ខាង​សាសនា​ត្រូវបាន​គំរាម​កំហែង​ជាញឹកញាប់ តាមរយៈ​ការបៀតបៀន និង​សង្គ្រាម ។ តើ​បុគ្គល និង​ក្រុម​ទាំងឡាយ​គំរាម​កំហែង​ដល់​សេរីភាព​សាសនា​តាម​របៀប​ណា នៅ​សព្វ​ថ្ងៃ​នេះ ?

បើ​ចាំបាច់​ត្រូវ​ជួយ​ឆ្លើយ​នឹង​សំណួរ​នេះ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​អំពី​ការគំរាម​កំហែង​ដែល​ចេះ​តែ​រីករាលដាល​ដល់​សេរីភាព​ខាង​សាសនា នៅក្នុង​សហរដ្ឋ ។ សូម​ចង្អុល​បង្ហាញ​ថា ខណៈ​ដែល​សេចក្ដី​ថ្លែងការណ៍​នេះ​ទាក់ទង​នឹង​បញ្ហា​នៅក្នុង​សហរដ្ឋ​ជាពិសេស ក៏​មាន​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត ដែល​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ស្រដៀង​គ្នា​នេះ ចំពោះ​សេរីភាព​ខាង​សាសនា​ដែរ ។ ( កំណត់ចំណាំ ៖ សូម​ប្រើប្រាស់​សេចក្ដី​ថ្លែងការណ៍​នេះ សម្រាប់​តែ​ជា​ឧទាហរណ៍ អំពី​របៀប​ដែល​សេរីភាព​ខាង​សាសនា​មួយ​ចំនួន​ត្រូវបាន​ធ្វើ​ឲ្យ​ជួប​ឧបសគ្គ​ប៉ុណ្ណោះ ។ សូម​កុំ​ធ្វើ​ឲ្យ​ការណ៍​នេះ​ក្លាយ​ទៅជា​ការពិភាក្សា​អំពី​សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ​បញ្ហា​នយោបាយ​ផ្សេង​ទៀត​ឡើយ ) ។

« ឧបសគ្គ​ទាំងឡាយ​ខាង​សេរីភាព​សាសនា មាន​ឡើង​ពី​ប្រភព​ជា​ច្រើន ។ ការមាន​នូវ​ការតស៊ូ​មតិ​សម្រាប់​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា គំរាម​កំហែង​បំព្រួញ​ដល់​សេរីភាព​ខាង​សាសនា តាម​របៀប​ជា​ច្រើន​យ៉ាង ។ ការផ្លាស់ប្ដូរ​នៅក្នុង​ការថែទាំ​សុខភាព គំរាម​កំហែង​ដល់​ពួកអ្នក​ដែល​ប្រកាន់​ខ្ជាប់​នូវ​ការជឿជាក់​ខាង​សីលធម៌​ជាក់លាក់​នានា​អំពី​ជីវិត​មនុស្ស​លោក ។ ទាំងនេះ និង​ការអភិវឌ្ឍ​ផ្សេងៗ​ទៀត កំពុង​តែ​បង្កើត​ការទាស់ទែង និង​កំពុង​ចាប់ផ្ដើម​រំលោភបំពាន​លើ​អង្គការ​សាសនា និង​មនុស្ស​ដែល​មាន​មនសិការ ។ ការណ៍​ទាំងនេះ​កំពុង​គំរាម​កំហែង … ដាក់​កំហិត​លើ​របៀប​ដែល​អង្គការ​សាសនា​នានា​អាច​ចាត់ចែង​ការងារ និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។ ការណ៍​ទាំងនេះ​កំពុង​ធ្វើ​ឲ្យ​មាន​នូវ​ការឃាត់ឃាំង​សាកលវិទ្យាល័យ សាលា និង​ស្ថាប័ន​សេវាកម្ម​សង្គម​នានា ដែល​ចូលរួម​ខាង​សាសនា ។ … នៅក្នុង​កាលៈទេសៈ​ទាំងនេះ និង​ផ្សេងៗ​ទៀត​ជា​ច្រើន យើង​ឃើញ​ពី​របៀប​ដែល​សេរីភាព​ខាង​សាសនា និង​សេរីភាព​នៃ​មនសិការ កំពុង​ត្រូវបាន​ធ្វើ​ឲ្យ​សឹក​រេចរឹល​ដោយ​មិន​ជាក់ស្ដែង​ពេក​ទេ តែ​ឥត​ឈប់ឈរ » ( «An Introduction to Religious Freedom» mormonnewsroom.org/article/introduction-religious-freedom ) ។

សូម​ចង្អុល​បង្ហាញ​ថា សាសនាចក្រ​បាន​តស៊ូ​មតិ​ដើម្បី​បាន​ភាពយុត្តិធម៌​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ត្រូវ​គ្នា​ជាមួយ​នឹង មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ យើង​ត្រូវតែ​ប្រកាស​យក​សិទ្ធិ​នៃ​សេរីភាព​ខាង​សាសនា​របស់​យើង នៅក្នុង​របៀប​មួយ​ដែល​យុត្តិធម៌ និង​សមភាព ហើយ​ក៏​គោរព​ដល់​សិទ្ធិ និង​ចំណាប់​អារម្មណ៍​នានា​របស់​អ្នក​ផ្សេង​ទៀត​ផងដែរ ( សូមមើល «Mormon Leaders Call for Laws That Protect Religious Freedom» mormonnewsroom.org/article/church-news-conference-on-religious-freedom-and-nondiscrimination ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥-៤៤ ) ឮៗ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ប្រសិនបើ វា​ត្រូវបាន​បង្ហាញ​ថា ខ្ញុំ​មាន​ឆន្ទៈ​នឹង​ស្លាប់​ដើម្បី ‹ មរមន › ម្នាក់ ខ្ញុំ​សូម​ប្រកាស​ដោយ​ម៉ឺងមាត់​នៅ​ចំពោះ​មុខ​ស្ថានសួគ៌​ថា ខ្ញុំ​ក៏​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ស្លាប់ នៅក្នុង​ការការពារ​សិទ្ធិ​នៃ​ពួក​ប្រូថេស្តង់ ពួកបាទីស្ទ ឬ​មនុស្ស​ល្អ​ម្នាក់​នៅក្នុង​និកាយ​ផ្សេង​ទៀត​ផងដែរ ស្លាប់​ដើម្បី​គោលការណ៍​ដូច​គ្នា​ដែល​នឹង​ជាន់ឈ្លី​លើ​សិទ្ធិ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​នឹង​ជាន់ឈ្លី​ដល់​សិទ្ធិ​របស់​ពួក​រ៉ូមែន​កាតូលិក ឬ​របស់​និកាយ​ផ្សេងៗ​ទៀត ដែល​ជា​និកាយ​ដែល​មិន​មាន​ប្រជាប្រិយភាព និង​ទន់ខ្សោយ​មិន​អាច​ការពារ​ខ្លួនឯង​បាន ។

« វា​ជា​សេចក្ដី​ស្រឡាញ់​មួយ ដែល​បំផុស​ដល់​ព្រលឹង​ខ្ញុំ—ជា​សេរីភាព​ខាង​ស៊ីវិល និង​ខាង​សាសនា ដល់​ជាតិ​សាសន៍​មនុស្ស​លោក​ទាំងមូល » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៤៥ ) ។

  • ហេតុអ្វី​វា​សំខាន់ ក្នុង​ការការពារ​សេរីភាព​ខាង​សាសនា​សម្រាប់​មនុស្ស​ទាំងអស់ មិន​គ្រាន់តែ​សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះ ? ( ការការពារ​បែប​នោះ​អាច​ជួយ​ឲ្យ​អ្នក​ផ្សេង​ទៀត​ប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន ស្រប​ទៅតាម​ផែនការ​របស់​ព្រះ ហើយ​ជំរុញ​ឲ្យ​មាន​សង្គម​មួយ​សុខសាន្ត និង​យុត្តិធម៌ ។ ប្រសិន​បើ​យើង​ចង់​ឲ្យ​ជំនឿ​សាសនា​យើង​ត្រូវបាន​ការពារ និង​គោរព នោះ​យើង​ត្រូវតែ​ការពារ និង​គោរព​ដល់​ជំនឿ​របស់​អ្នក​ផ្សេង​ទៀត​ផងដែរ ) ។

  • តើ​សកម្មភាព​សមរម្យ​មួយ​ចំនួន​ណា​ខ្លះ ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ថែរក្សា និង​ពង្រឹង​ដល់​សេរីភាព​ខាង​សាសនា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល ឮៗ ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« បងប្អូន​ប្រុស​ស្រី យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការការពារ​សេរីភាព និង​សិទ្ធិ​ដ៏​ពិសិដ្ឋ​ទាំងនេះ សម្រាប់​ខ្លួន​យើង និង​ពូជពង្ស​ក្រោយ​របស់​យើង ។ តើ​ខ្ញុំ និង​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ?

« ទីមួយ យើង​អាច​ទទួល​ព័ត៌មាន ។ ដឹង​ពី​បញ្ហា​នានា​នៅក្នុង​សហគមន៍​របស់​អ្នក ដែល​អាច​ប៉ះពាល់​ដល់​សេរីភាព​ខាង​សាសនា ។

« ទីពីរ នៅក្នុង​សមត្ថភាព​ផ្ទាល់​របស់​អ្នក សូម​ចូលរួម​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​មាន​ការតាំង​ចិត្ត​ដូច​គ្នា​ចំពោះ​សេរីភាព​សាសនា ។ សូម​ធ្វើការ​គៀក​ស្មា​គ្នា​ដើម្បី​ការពារ​សិទ្ធិសេរីភាព​ខាង​សាសនា ។

« ទីបី សូម​រស់នៅ​ដោយ​ធ្វើ​ជា​គំរូ​ល្អ​នៃ​អ្វី​ដែល​អ្នក​ជឿ—ទាំង​ពាក្យ​សម្ដី និង​ទង្វើ ។ របៀប​ដែល​យើង​រស់នៅ​ដោយ​អនុវត្ត​តាម​សាសនា​យើង មាន​សារៈសំខាន់​ខ្លាំង​ជាង​អ្វី​ដែល​យើង​ថ្លែង​អំពី​សាសនា​យើង​ទៅ​ទៀត » ( «Preserving Agency» ទំព័រ ១១២ ) ។

  • តើ​អ្នក​អាច​ដឹង​ពី​បញ្ហា​នានា ដែល​ជះ​ឥទ្ធិពល​ដល់​សេរីភាព​ខាង​សាសនា​នៅក្នុង​សហគមន៍​របស់​អ្នក​បាន ដោយ​របៀប​ណា ?

  • តើ​ក្រុម​ណា​ផ្សេង​ទៀត នៅក្នុង​តំបន់​អ្នក​ដែល​មាន​ការតាំង​ចិត្ត​ដូច​គ្នា​ចំពោះ​សេរីភាព​សាសនា ?

  • តើ​អ្នក​បាន​ធ្វើ ឬ​បាន​ឃើញ​អ្នក​ផ្សេង​ទៀត​ធ្វើ​អ្វីខ្លះ ដើម្បី​ជំរុញ​ដល់​សេរីភាព​ខាង​សាសនា ?

សូម​ប្រាប់​សិស្ស​អំពី​ប្រភព​នៃ​សេរីភាព​ខាង​សាសនា ដែល​មាន​នៅលើ​គេហទំព័រ  ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ជំរុញ និង​ការពារ​សេរីភាព​ខាង​សាសនា ហើយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​ពួកគេ​នៅក្នុង​ការប្រឹងប្រែង​របស់​ពួកគេ ។

ការអាន​របស់​សិស្ស