២០២០
តើ​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក​ពី​ផ្ទាំង​ណា​ខ្លះ ?
ខែ មករា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ព្រះគម្ពីរ​មរមន

តើ​ព្រះគម្ពីរ​មរមន​បាន​ចេញ​មក​ពី​ផ្ទាំង​ណា​ខ្លះ ?

ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃ​ទី ៥ មករា ទំព័រ​បុព្វកថា

រូបភាព
Which Plates Did the Book of Mormon Come from

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ដោយ​ព្យាការី​ពី​បុរាណ​ជា​ច្រើន​រូប ដែល​បាន​កត់ត្រា​ពាក្យ​សម្ដី​របស់​ពួក​លោក​នៅលើ​ផ្ទាំង​ដែក​ផ្សេងៗ​គ្នា ។ ក្រោយមក កំណត់ត្រា​ទាំងនេះ​ត្រូវបាន​សង្ខេប​ដើម្បី​បង្កើត​ជា​ផ្ទាំង​មរមន ឬ​ផ្ទាំង​មាស​ដែល​យ៉ូសែប ស៊្មីធ បាន​បកប្រែ ។

ការពិភាក្សា

បើ​ប្រៀបធៀប​ទៅ​នឹង​អ្វីៗ​ទាំងអស់​ដែល​អាច​ត្រូវបាន​កត់ត្រា​នៅលើ​ផ្ទាំងមាស​ទាំងឡាយ មរមន និង​ព្យាការី​ផ្សេងៗ​ទៀត​ត្រូវបាន​បំផុស​ឲ្យ​ជ្រើសរើស​តែ​ផ្នែក​តូច​មួយ​សម្រាប់​ព្រះគម្ពីរ​មរមន​ប៉ុណ្ណោះ ( សូមមើល ពាក្យ​សម្ដី​នៃ​មរមន ១:៥ និង នីហ្វៃទី៣ ២៦:៦ ) ។ តើ​ការដឹង​ពី​ការណ៍​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ទស្សនវិស័យ​របស់​អ្នក​អំពី​ជំពូក​ទាំងឡាយ​ដែល​យើង​មាន​នៅ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

ធនធាន​ខ្លះ​សម្រាប់​ផ្ទាំង​ចំណារ​របស់​មរមន

ផ្ទាំង​តូច​របស់​នីហ្វៃ ( ឆ្នាំ ៦០០ ម.គ.–១៣០ ម.គ.* ) ៖ នីហ្វៃទី១, នីហ្វៃទី២, យ៉ាកុប, អេណុស, យ៉ារ៉ុម, អោមណៃ

ផ្ទាំងធំ​របស់​នីហ្វៃ ( ឆ្នាំ ៦០០ ម.គ.–៣៨៥ គ.ស. ) ៖ លីហៃ, ម៉ូសាយ, ហេលេមិន, នីហ្វៃទី៣, នីហ្វៃទី៤, មរមន ១–៧

ផ្ទាំង​អេធើរ ( ប្រហែល​ឆ្នាំ ២៣០០ ម.គ.–មុន​ឆ្នាំ ១៣០ ម.គ. )

ផ្ទាំង​លង្ហិន ( ឆ្នាំ ៤០០០ ម.គ.–៦០០ ម.គ. ) ៖ ការដកស្រង់​ជាច្រើន​ចេញ​ពី​ផ្ទាំង​ទាំងនេះ​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ។

ផ្ទាំង​មរមន​ដែល​បាន​ប្រគល់​ដល់​ព្យាការី យ៉ូសែប ស៊្មីធ

ផ្ទាំង​លីហៃ ( ផ្នែក​នៃ​ការសង្ខេប​របស់​មរមន ១១៦ ទំព័រ ដែល​បាន​ធ្វើ​បាត់​ដោយ ម៉ាទិន ហារីស )

នីហ្វៃទី១ ដល់ អោមណៃ ( ពុំ​ត្រូវបាន​សង្ខេប បញ្ចូល​ក្នុង​ផ្ទាំងតូច​របស់​នីហ្វៃ ទេ )

ពាក្យ​សម្ដី​នៃ​មរមន ការ​ពន្យល់​របស់​មរមន​ក្នុង​ការបញ្ចូល​ផ្ទាំង​តូច​របស់​នីហ្វៃ

ម៉ូសាយ ដល់ មរមន ៧ ( ការសង្ខេប​របស់​របស់​មរមន​អំពី​ផ្ទាំងធំ​របស់​នីហ្វៃ )

មរមន ៨–៩ មរ៉ូណៃ​បញ្ចប់​សៀវភៅ​របស់​ឪពុក​លោក

អេធើរ ( ផ្ទាំង​អេធើរ ត្រូវបាន​សង្ខេប​ដោយ​មរ៉ូណៃ )

មរ៉ូណៃ ការ​សរ​សេរ​របស់​មរ៉ូណៃ រួមមាន ទំព័រ​ចំណង​ជើង

ផ្នែក​ដែល​បិទត្រា​ទុក

  • កាលបរិច្ឆេទ​តំណាង​ឲ្យ​អំឡុង​ពេល​ជា​ការប៉ាន់​ប្រមាណ​ដែល​កើតមាន​នៅក្នុង​ហេតុការណ៍​នៃ​ផ្ទាំង​នីមួយៗ ។