២០២០
ព្រះគម្ពីរ​មរមន​ដ៏​មាន​តម្លៃ
ខែ មករា ឆ្នាំ ២០២០


សារ​លិខិត​គណៈ​ប្រធាន​ទី​មួយ

ព្រះគម្ពីរ​មរមនដ៏មាន​តម្លៃ

កែសម្រួល​ពី « ការ​ចូល​រួម​របស់​បងប្អូន​ស្រី​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៦៨-៧០ និង « ព្រះគម្ពីរ​មរមន ៖ តើ​ជីវិត​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា បើ​គ្មាន​គម្ពីរ​នេះ ? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ។

រូបភាព
The Precious Book of Mormon

តើ​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​ប៉ុណ្ណា​ចំពោះ​បងប្អូន ? បើ​មាន​គេ​ឲ្យ​គ្រាប់​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​បងប្អូន ឬ​ព្រះគម្ពីរ​មរមន​ដល់​បងប្អូន តើ​បងប្អូន​នឹង​រើស​យក​មួយ​ណា ? ព្រះ​គម្ពីរ​មរមន​គឺ​ពិត​ជា​ព្រះបន្ទូល​នៃព្រះ ។ វា​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សូម​អញ្ចើញ​បងប្អូន​ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ជា​រៀងរាល់​ថ្ងៃ ។ សូម​អធិស្ឋាន ហើយ​គិត​អំពី​អ្វី​ដែល​បងប្អូន​កំពុង​រៀន ។

កាលដែល​បងប្អូន​ធ្វើ​ការណ៍​នេះ ខ្ញុំ​សូម​សន្យា​ថា

  • បងប្អូន​នឹង​មាន​អារម្មណ៍​កាន់តែ​ខិតជិត​ព្រះអង្គ​សង្គ្រោះ ។

  • បងប្អូន​នឹង​ធ្វើការ​សម្រេចចិត្ត​កាន់តែ​ប្រសើរ​ឡើង—ជា​រៀង​រាល់​ថ្ងៃ ។

  • ព្រះវរបិតា​សួគ៌​នឹង​ជួយ ហើយ​បំផុស​គំនិត​បងប្អូន ។

  • បងប្អូន​នឹង​អាច​យក​ឈ្នះ​ការល្បួង​ទាំងឡាយ ។

  • វា​នឹង​លួងលោម​បងប្អូន ធ្វើ​ឲ្យ​បងប្អូន​រឹងមាំ ហើយ​លើក​ទឹកចិត្ត​បងប្អូន ។

  • ការ​ផ្លាស់​ប្ដូរ និង​អព្ភូតហេតុ នឹង​ចាប់ផ្ដើម​កើត​មាន​ឡើង ។

តើ​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​ប៉ុណ្ណា​ចំពោះ​បងប្អូន ?

នៅ​ឆ្នាំ​នេះ យើង​នឹង​ប្រមូល​ផ្ដុំ​រឿង​រ៉ាវ រូបថត និង​គំនូរ​នានា​អំពី​ព្រះគម្ពីរ​មរមន​ដ៏​មាន​តម្លៃ ។ យើង​នឹង​ដាក់​តាំង​វា ហើយ​បោះពុម្ព​វា​មួយ​ចំនួន​នៅក្នុង​ទស្សនាវដ្តី !

ពេល​ខ្ញុំ​រៀន​អាន ម្ដាយ​របស់​ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ដល់​ខ្ញុំ ហើយ​បាន​សូម​ឲ្យ​ខ្ញុំ​អាន​វា​ដើម្បី​ជា​ការ​រៀប​ចំ​សម្រាប់​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ។ តាំង​ពី​ពេល​នោះ​មក ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ជា​រៀង​រាល់​ថ្ងៃ ។ រឿង​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ គឺ​ពេល​លីហៃ​បាន​រកឃើញ​លីអាហូណា ។

ខេឡា អេស. អាយុ ៧ ឆ្នាំ ទីក្រុង ម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីកូ

ខ្ញុំ​បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ទៅ​មិត្ត​រួម​ថ្នាក់​ម្នាក់​របស់​ខ្ញុំ ។

ហ្វេលីប អិម. អាយុ ៩ ឆ្នាំ ទីក្រុង សៅ ប៉ូឡូ ប្រទេស​ប្រេស៊ីល

អារី ឃេ អាយុ ៩ ឆ្នាំ ទីក្រុង នូវូ លេអន ប្រទេស ម៉ិកស៊ីកូ

« ដើម​ជីវិត » រ័សុល ខេ. អាយុ ៨ ឆ្នាំ រដ្ឋ ណស ខារ៉ូឡាញណា ស.រ.អា.

សូម​ផ្ញើ​រូបសិល្បៈ ឬ​បទពិសោធន៍​របស់​អ្នក​មក​ឲ្យ​យើង !

  1. សូម​គូររូប​មួយ ថតរូប​មួយ ឬ​សរសេរ​អំពី​ព្រះ​គម្ពីរ​មរមន ។

  2. ផ្ញើ​វា​មក​កាន់​ពួកយើង ! សូម​មើល​ក្រប​ខាងក្រោយ​ដើម្បី​ដឹង​ពី​របៀប ។

  3. មើល​ប្រិយមិត្ត​រាល់​ខែ ដើម្បី​ឃើញ​ពី​របៀប​ដែល​កុមារៗ​កំពុង​ធ្វើតាម​ការអញ្ជើញ​របស់​ប្រធាន​ណិលសុន​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។