២០២០
តើ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​អ្វី​ខ្លះ​ដែល​ត្រូវបាន​ស្ដារ​ឡើងវិញ​ដោយ​ព្រះគម្ពីរ​មរមន ?
ខែ មករា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​សេចក្ដីពិត​ដ៏​ច្បាស់ និង​ពិសេសៗ​អ្វី​ខ្លះ​ដែល​ត្រូវបាន​ស្ដារ​ឡើងវិញ​ដោយ​ព្រះគម្ពីរ​មរមន ?

ថ្ងៃទី ២០–២៦ ខែ មករា នីហ្វៃទី១ ១១–១៥

រូបភាព
Second Coming

នៅក្នុង​ការនិមិត្ត​មួយ នីហ្វៃ​បាន​ឃើញ​ថា មាន​ការបង្រៀន​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​នឹង​ត្រូវបាន​ផ្លាស់ប្ដូរ​តាម​ពេល​វេលា ប៉ុន្តែ​ព្រះ​នឹង​រៀបចំ​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​សេចក្ដីពិត​ទាំងនោះ​ត្រូវបាន​ស្ដារ​ឡើង​វិញ ( សូមមើល នីហ្វៃទី១ ១៣:២៦–៤០ ) ។

ការធ្លាក់​របស់​អ័ដាម និង​អេវ៉ា​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ( សូម​មើល នីហ្វៃទី២ ២:២២–២៧ )

យើង​បាន​មាន​ជីវិត​រស់​ជា​វិញ្ញាណ​ពីមុន​ជីវិត​នេះ ដោយ​រៀន និង​រៀបចំ​សម្រាប់​ជីវិត​រមែង​ស្លាប់​នេះ ( សូមមើល អាលម៉ា ១៣:៣ ) ។

ព្រះគ្រីស្ទ​បាន​យាង​មក​ជួប​នឹង​សាសន៍​អាមេរិក​ពី​បុរាណ ហើយ​បាន​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅ​ទី​នោះ ( សូមមើល នីហ្វៃទី៣ ១១–២៦ ) ។

បុណ្យ​ជ្រមុជ​ទឹក​ពុំ​ត្រូវការ​សម្រាប់​ទារក​ទេ ដោយសារ​ពួកគេ​ពុំ​ទាន់​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ ( សូមមើល មរ៉ូណៃ ៨:១០ ) ។