២០២០
យុវវ័យ
ខែ មករា ឆ្នាំ ២០២០


យុវវ័យ

រូបភាព
Eldon

ថតរូប​ដោយ រេនឌី ខូលីយ័រ

ខ្ញុំ​ពិត​ជា​ចូលចិត្ត​ចូលរួម​ក្នុង​កម្មវិធី កុមារ និង​យុវវ័យ ព្រោះ​ខ្ញុំ​បាន​កំណត់​គោលដៅ​របស់​ខ្ញុំ​ផ្ទាល់​ដើម្បី​សម្រេច​វា ។

គោលដៅ​មួយ​របស់​ខ្ញុំ គឺ​ខ្ញុំ​ជ្រើសរើស​ដើម្បី​ស្វែងរក​ឈ្មោះ​គ្រួសារ ហើយ​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​សម្រាប់​មរណជន​សម្រាប់​ពួកគាត់ ។ វា​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​រៀន​ពី​របៀប​ធ្វើ​ពង្សប្រវត្តិ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​រាល់ពេល​ដែល​ខ្ញុំ​រកបាន​ឈ្មោះ​ថ្មី​មួយ​ដើម្បី​យក​ទៅ​ព្រះវិហារ​បរិសុទ្ធ ។

នៅពេល​ខ្ញុំ​រៀន​ចេះ​ពី​របៀប​ធ្វើ​វា ខ្ញុំ​ចេះតែ​បន្ត​ធ្វើ​ហើយ​ធ្វើ​ទៀត​ព្រោះ​វា​សប្បាយ​ណាស់ ។ មិន​យូរ​ប៉ុន្មាន​ខ្ញុំ​មាន​ឈ្មោះ​ច្រើន​ពេក​ដើម្បី​ធ្វើ​ដោយ​ខ្លួនឯង ។ ដូច្នេះ​បងប្អូន​ជីដូនមួយ​របស់​ខ្ញុំ​មួយ​ក្រុម និង​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​នឹង​ឈ្មោះ​ដែល​ខ្ញុំ​រកឃើញ ហើយ​យើង​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជាមួយ​គ្នា​បាន ១៧២នាក់ ។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​កំពុង​ធ្វើកិច្ចការ​ដើម្បី​បញ្ចប់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផ្សេង​ទៀត​សម្រាប់​មរណជន​ទាំងនោះ ដែល​ជា​ការល្អ​ណាស់​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រួសារ​ខ្ញុំ​ទាំងមូល​ជា​ក្រុម​មួយ ! គោលដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​បុព្វការីជន​របស់​យើង​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ។

ការធ្វើ​ពង្សប្រវត្តិ​បាន​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​គ្រួសារ​ខ្ញុំ​ផង និង​បុព្វការីជន​របស់​ខ្ញុំ​ផង ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​បាន​បញ្ចប់​គោលដៅ​របស់​ខ្ញុំ ហើយ​ឥឡូវ​នេះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ដាក់​គោលដៅ​ដែល​កាន់តែ​ពិបាក​ជាង​នេះ ដើម្បី​ខ្ញុំ​អាច​បន្ត​សម្រេច​បាន​កាន់តែ​ច្រើន​ឡើង ។

អេលដុន អិម. អាយុ ១៣ឆ្នាំ រដ្ឋអូហៃអូ ស.រ.អា.