២០២០
ការប្រែចិត្ត​ជា​អំណោយ​ទាន​មួយ
ខែ មករា ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ការប្រែចិត្ត​ជា​អំណោយ​ទាន​មួយ

រូបភាព
giving a gift

រូបថត​មក​ពី Getty Images

ខ្ញុំ​គិត​ថា ជួនកាល​វា​ងាយស្រួល​សម្រាប់​យុវមជ្ឈិមវ័យ​ក្នុង​ការជឿ​ថា ការប្រែចិត្ត​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច ។ វា​ពិត​ថា វា​អាច​អាច​ជា​រឿង​គួរ​ឲ្យ​ខ្លាច ក្នុង​ការសារភាព​ពី​អ្វី​ដែល​យើង​បាន​ធ្វើ យើង​ភ័យខ្លាច​ថា​វា​មានន័យ​ថា​ជា​ការបាត់បង់​សេចក្ដី​ស្រឡាញ់​ពី​មនុស្ស​ដែល​យើង​ខ្វល់ខ្វាយ ឬ​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ជាមួយ​នឹង​ទស្សនវិស័យ​នៃ​ការ​ប្រែ​ចិត្ត​នោះ យើង​អាច​នឹង​ត្រូវ​ល្បួង​ឲ្យ​សារភាព « ត្រឹម​ល្មម​គ្រប់គ្រាន់ » ដើម្បី​ឲ្យ​ឆ្លង​ផុត​នូវ​អ្វី​ដែល​យើង​មាន​អារម្មណ៍​ថា​ជា​ការប្រឡង​មួយ ដើម្បី​ឆ្លង​ទៅ​កម្រិត​បន្ទាប់​ទៀត ។ ទោះ​យ៉ាង​ណា ខ្ញុំ​បាន​រៀន​តាមរយៈ​បទពិសោធន៍​របស់​ខ្ញុំ​ថា នោះ​មិនមែន​ជា​អ្វី​ដែល​ជា​ការប្រែចិត្ត​ពិត​នោះ​ទេ ។ ការប្រែចិត្ត​មិនមែន​តែងតែ​ជារឿង​ងាយស្រួល​នោះទេ ប៉ុន្តែ​បើ​យើង​យល់​ថា ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​មាន​ព្រះទ័យ​ចង់​ជួយ​យើង នោះ​ការភ័យខ្លាច​នោះ​រសាយ​ទៅ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​យើង​បាន​ស្អាត​ឡើង​វិញ ។ ខ្ញុំ​បាន​រៀន​ថា ពេល​ខ្ញុំ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះគ្រីស្ទ​តាមរយៈ​ការប្រែចិត្ត នោះ​កំហុស​ពី​អតីតកាល​របស់​ខ្ញុំ​មិន​កំណត់​ពី​បច្ចុប្បន្នភាព ឬ​អនាគត​របស់​ខ្ញុំ​នោះទេ ( សូមអាន​បន្ថែម​ទៀត​នៅក្នុង​អត្ថបទ​របស់​ខ្ញុំ​នៅ​ទំព័រ ៤៤ ) ។

នៅក្នុង​អត្ថបទ​ដែល​មាន​តែ​ឌីជីថល អ៊ីវីតា​ចង្អុល​បង្ហាញ​ថា ការប្រែចិត្ត​ដ៏​ពិត​នាំ​យើង​ឲ្យ​មាន​ការដឹងគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ហើយ​ផ្ដល់​កម្លាំង​ដល់​យើង​ដើម្បី​ទប់ទល់​នឹង​ការល្បួង​ពេល​អនាគត ។ លេអា បន្ថែម​ថា យើង​ពុំ​ទាំង​ចាំបាច់​ត្រូវ​ចាំ​ដល់​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ​ផង—ការបែ​ទៅរក​ព្រះអម្ចាស់​តាមរយៈ​ការប្រែចិត្ត​ជារៀងរាល់​ថ្ងៃ​ផ្ដល់​អំណាច​ដល់​យើង​ដើម្បី​បំបែក​ទម្លាប់​តូចៗ​ដែល​ទាញ​យើង​ចេញ​ពី​ទ្រង់ ។ ហើយ​ប្រសិនបើ​យើង​ធ្វើ​កំហុស​ធ្ងន់ធ្ងរ នោះ​ជួរី ចែកចាយ​ថា ដំណើរការ​នៃ​ការ​ប្រែចិត្ត​អាច​បង្រៀន​យើង​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង​ម្នាក់ៗ ។

ការប្រែចិត្ត​ជា​អំណោយ​ទាន​មួយ​ដែល​ខ្ញុំ​មាន​អំណរ​គុណ​ដែល​មាន​ក្នុង​ជីវិត​ខ្ញុំ ។ ព្រះ​ត្រាស់​ដឹង​ថា​យើង​ជា​មនុស្ស​លោក ហើយ​ថា​យើង​ធ្វើ​ការ​ជ្រើស​រើស​ល្ងង់ខ្លៅ​ពេល​ខ្លះ ។ ទោះ​យើង​មិន​ល្អ​ឥតខ្ចោះ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​យើង ។ បើ​យើង​ដាក់​ការទុកចិត្ត​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​នឹង​យាង​ដើរ​ជាមួយ​យើង​នៅលើ​ផ្លូវ​ត្រឡប់​ទៅ​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ—មិន​ថា​វា​យូរ​ប៉ុណ្ណា​នោះ​ទេ ។

សំណាងល្អ

រីឆាត ម៉នសុន