២០២០
នីហ្វៃ​យក​បាន​ផ្ទាំង​លង្ហិន
ខែ មករា ឆ្នាំ ២០២០


រឿង​ក្នុង​ព្រះគម្ពីរ

នីហ្វៃ​​យក​បាន​ផ្ទាំង​លង្ហិន

រូបភាព
Lehi and Sariah family

រចនា​រូបភាព​ដោយ អាបរីល ស្តុត

គ្រួសារ​របស់​លីហៃ និង​សារ៉ាយ កំពុង​ធ្វើ​ដំណើរ​ទៅ​ដែន​ដី​សន្យា ។ ព្រះ​បាន​ប្រាប់​លីហៃ​ឲ្យ​បញ្ជូន​កូនៗ​របស់​លោក​ត្រឡប់​ទៅ​ទីក្រុង​យេរូសាឡិម​វិញ ដើម្បី​ទៅ​យក​ព្រះគម្ពីរ ។ ព្រះគម្ពីរ​ទាំងនោះ​ត្រូវបាន​សរសេរ​នៅលើ​ផ្ទាំង​ដែក ។

រូបភាព
Nephi and Sam

លេមិន និង​លេមយួល​បាន​និយាយ​ថា​វាពិបាក​ពេក ។ ប៉ុន្តែ​នីហ្វៃ​បាន​និយាយ​ថា លោក​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វី​ដែល​ព្រះ​បាន​បញ្ជា ។ សាំ​បាន​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ ។

រូបភាព
Laban and the plates

ព្រះវិញ្ញាណ​បាន​ប្រាប់​នីហ្វៃ​ពី​របៀប​ដើម្បី​ទៅយក​ផ្ទាំង​លង្ហិន​មក​ពី​បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ​ឡាបាន់ ។

នីហ្វៃ និង​បងៗ​របស់​លោក​បាន​យក​ផ្ទាំងលង្ហិន​ត្រឡប់​ទៅ​គ្រួសារ​របស់​ពួកគេ​វិញ ។ លីហៃ និង​សារ៉ាយ​មាន​ចិត្ត​រីករាយ​ណាស់ ! ពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​នៅលើ​ផ្ទាំង​ទាំងឡាយ​នោះ ។ ពួកគេ​បានរៀន​អំពី​បទបញ្ញត្តិ​របស់​ព្រះ ។

រូបភាព
family reading scriptures together

ខ្ញុំ​អាច​ជួយ​គ្រួសារ​របស់​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ។ ខ្ញុំ​អាច​ក្លាហាន​ដូច​ជា​នីហ្វៃ និង « ទៅ​ហើយ​ធ្វើ » នូវ​អ្វី​ដែល​ព្រះ​បញ្ជា !